Pheakdey
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គិតត្រឹមពេលនេះការរាតត្បាតនៃជំងឺកូវីដ-១៩ គឺនៅវែងឆ្ងាយពីទីបញ្ចប់ណាស់ នេះបើយោងតាមអត្ថបទសារព័ត៌មួយដែលបានចុះផ្សាយដោយការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២០ ខែមករានេះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងស្របពេលដែលប្រទេសធំៗមួយចំនួនដូចជា អាឡឺម៉ង់ ប្រេស៊ីល និងបារាំងសុទ្ធតែបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងរយៈ ២៤ម៉ោងចុងក្រោយនេះ ខណៈបារាំងមានតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃរហូតជិតដល់កន្លះលាននាក់។ លោកវេជ្ជបណ្ឌិត​ Tedros Adhanom Ghebreyesus ដែលជាប្រធានអង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានពីទីស្នាក់ការកណ្តាលនៅឯទីក្រុងហ្សឺណែវថា ក្នុងពេលនេះគេនៅមិនទាន់រកឃើញថាជំងឺកូវីដ-១៩នឹងត្រូវបញ្ចប់នៅទីណានិងពេលណានោះទេ ពោលគឺវានឹងបន្តរាតត្បាតក្នុងរយៈពេលយូរទៀតហើយគេក៏មិនអាចព្យាករណ៍បានថាយូររហូតដល់ពេលណាដែរ។ លោកបានបន្តថា បើទោះជាយើងមានវ៉ាក់សាំងដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ក៏ដោយ តែកូវីដ-១៩ក៏នៅបន្តបំប្លែងខ្លួនទៅជាមេរោគកាចសាហាវក្នុងទម្រង់ផ្សេងៗទៀតបានផងដែរ។ ជាក់ស្តែងដូចក្នុងពេលបច្ចុប្បន្ននេះជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុងបានកំពុងតែបង្កការរាតត្បាតយ៉ាងលឿននៅជុំវិញពិភពលោក ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រទេសមួយចំនួនសុទ្ធតែបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន បើទោះជាប្រទេសទាំងនោះបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានចំនួនច្រើនរួចហើយក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    January 20, 2022
  • អន្តរជាតិ

    ហុងកុង៖ កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ម្សិលមិញនេះ អាជ្ញាធរក្រុងហុងកុងបានបញ្ជាឲ្យសម្លាប់សត្វកណ្តុរចិញ្ចឹម (Hamster) ប្រហែលជា ២,០០០ក្បាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times។ ក្រៅតែពីបានសម្លាប់សត្វកណ្តុរដែលជាប្រភេទសត្វចិញ្ចឹមលម្អនៅក្នុងផ្ទះរាប់ពាន់ក្បាល អាជ្ញាធរក្រុងហុងកុងក៏បានបញ្ជាឲ្យបិទហាងលក់សត្វចិញ្ចឹមចំនួន ៣៤កន្លែងជាបណ្តោះអាសន្នផងដែរ ខណៈបុគ្គលិកនៅក្នុងហាងទាំងអស់នោះរួមជាមួយនឹងសត្វចិញ្ចឹមមួយចំនួនផងត្រូវកំណត់ឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ទាំងអស់។ ប្រភពខាងលើបានបញ្ជាក់ថា វិធានការដាច់ខាតនេះត្រូវបានដាក់ចេញជាបន្ទាន់ក្រោយអាជ្ញាធរហុងកុងបានរកឃើញថា មានបុគ្គលិកម្នាក់បម្រើការងារនៅក្នុងហាងលក់សត្វចិញ្ចឹមឈ្មោះ Little Boss បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទដែលតា កាលពីថ្ងៃចន្ទកន្លងទៅ ហើយករណីនេះបានបន្តចម្លងទៅកាន់មនុស្សចំនួន ៣នាក់បន្ថែមទៀតនិងសម្រាប់ទីតាំងមួយកន្លែងនេះ ខណៈអាជ្ញាធរហុងកុងក៏កំពុងតាមរកពលរដ្ឋចំនួន ១៥០នាក់ផ្សេងទៀតឲ្យមកធ្វើតេស្តរកជំងឺកូវីដ-១៩ ផងដែរ ព្រោះពួកគេធ្លាប់បានមកហាងមួយនេះនៅចន្លោះថ្ងៃទី ៧-១៥ ខែមករានេះ។ អាជ្ញាធរហុងកុងបានបន្តថា

    January 19, 2022
  • អន្តរជាតិ

    ថៃ៖ នៅថ្ងៃពុធ ទី១៩ ខែមករានេះ​អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,១២២នាក់ និងបានរកឃើញអ្នកស្លាប់ចំនួន ១២នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានអ្នកឆ្លងចំនួន ៦,៩៥០ នាក់គឺជាពលរដ្ឋទូទៅ និង ១៧២នាក់ផ្សេងទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ក្នុងណោមករណីឆ្លងថ្មីទាំងអស់នោះគឺមាន ៩០% ជាករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ២,៣លាននាក់ និងស្លាប់សរុបជាង ២,១ម៉ឺននាក់ផងដែរ។ ចំពោះផែនការចាក់វ៉ាកសាំងវិញរហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ២ដូសជូនពលរដ្ឋបានចំនួន ៦៨% សម្រាប់អ្នកចាក់វ៉ាក់សាំងបានយ៉ាងតិច ១ដូសមានចំនួន ៧៤%

    January 19, 2022
  • អន្តរជាតិ

    លោក Soumya Swaminathan ដែលជាប្រធានផ្នែកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៨ ខែមករាម្សិលមិញនេះថា រហូតមកទល់នឹងពេលនេះគ្មានភស្តុតាងណាមួយបញ្ជាក់ថាកុមារនិងក្មេងជំទង់ដែលមានសុខភាពល្អធម្មតាត្រូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញនោះទេ។ ប្រធានផ្នែកវិទ្យាសាស្រ្តរូបនេះបានបញ្ជាក់ថា បើទោះជាមានការអះអាងថាការចាក់វ៉ាក់សាំងដូសជម្រុញអាចជួយទប់ស្កាត់ការចម្លងមេរោគអូមីក្រុងក្នុងចំណោមពលរដ្ឋពេញវ័យទូទៅក៏ពិតមែន តែបើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពក្នុងពេលនេះគឺវាគ្មានភស្តុតាងទាល់តែសោះដែលបញ្ជាក់ថាកុមារនិងក្មេងជំទង់ដែលមានសុខភាពល្អចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ។ យ៉ាងណាក្តី លោក Soumya Swaminathan បានបញ្ជាក់ថា ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកក៏កំពុងបន្តការសិក្សាបន្ថែមទៀតជុំវិញករណីនេះផងដែរ ដើម្បីរកឲ្យឃើញច្បាស់ថាតើក្រុមមនុស្សប្រភេទណាឬស្ថិតនៅអាយុជាក់លាក់ប៉ុណ្ណាដែលត្រូវការវ៉ាក់សាំងដូសជម្រុញជាចាំបាច់នោះ។ គួររម្លឹកជូនថា បើទោះជាមានការរកឃើញដូចនេះក្តីតែប្រទេសមួយចំនួនបានសម្រេចចផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញជូនពលរដ្ឋជាកុមារនិងក្មេងជំទង់រួចទៅហើយ ជាក់ស្តែងអ៊ីស្រាអែលជាប្រទេសដំបូងគេដែលបានផ្តើមចាក់វ៉ាក់សាំងដូសជម្រុញជូនកុមារមានអាយុត្រឹម ១២ឆ្នាំ។ កាលពីដើមខែនេះរដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកក៏បានអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងប្រភេទ Pfizer សម្រាប់ជាដូសជម្រុញចំពោះកុមារដែលមានអាយុចាប់ពី ១២-១៥ឆ្នាំផងដែរ។ ដោយឡែកសម្រាប់ប្រទេសអាឡឺម៉ង់វិញកាលពីសប្តាហ៍មុននេះបានណែនាំឲ្យពលរដ្ឋដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ ប្រញាប់ទៅទទួលវ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនពីមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង៕ អត្ថបទ៖ ភក្តី ប្រភព៖

    January 19, 2022
  • អន្តរជាតិ

    អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសអូស្រ្តាលីបានកត់ត្រាចំនួនអ្នកស្លាប់បាត់បង់ជីវិតប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មានរាប់ចាប់តាំងពីពេលកើតមានការរាតត្បាតជំងឺកូវីដ-១៩មក សម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៨ ខែមករានេះ។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា​ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ច្រើនបំផុតនោះគឺមានចំនួន ៧៧នាក់ ខណៈពេលកន្លងមកតួលេខអ្នកស្លាប់ច្រើនបំផុតមានត្រឹម ៥៧នាក់ប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺនៅក្នុងចំណោមអ្នកស្លាប់ទាំង ៧៧នាក់នោះក៏មានពលរដ្ឋចំនួន ៤នាក់ជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំ​ងឺកូវីដ ១៩ រហូតដល់ដូសទី ៣ ផងដែរ។ បើតាមលោក Dominic Perrottet​ ដែលជាអភិបាលរដ្ឋ New South Wales បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺភាគច្រើនជាពលរដ្ឋកំពុងរស់នៅក្នុងរដ្ឋ New

    January 18, 2022
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រនៃប្រទេសថៃបានសិក្សារកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចម្រុះគ្នារវាងវ៉ាក់សាំងប្រភេទ Inactivated Vaccine ជាមួយនឹងវ៉ាក់សាំងប្រភេទ mRNA-based គឺមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងប្រភេទដែលតានិងប្រភេទអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថៃអង្គារ ទី១៨ ខែមករានេះ។ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញដែរថា ​ប្រសិទ្ធភាពរបស់វ៉ាក់សាំងគ្រប់ប្រភេទទាំងអស់ (គិតតែវ៉ាក់សាំងមួយប្រភេទ) នឹងថយចុះយ៉ាងខ្លាំង ពេលបានជួបជាមួយមេរោគអូមីក្រុង ពោលគឺធ្លាក់ចុះទាបជាងពេលបានជួបជាមួយមេរោគប្រភេទដែលតាទៅទៀត។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រ​និង​​ជាអ្នកដឹកនាំការស្រាវជ្រាវខាងលើបានពន្យល់អំពីលទ្ធផលនៃការសិក្សាថា ប្រសិនបើគេចាក់វ៉ាក់សាំង Sinovac (ប្រភេទ Inactivated Vaccine) ចំនួន ២ដូស ហើយចាក់វ៉ាក់សាំង Pfizer ឬក៏

    January 18, 2022
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃបានជូនដំណឹងពីការរកឃើញករណីមានអ្នកស្លាប់ដោយសារជំំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្ថែមម្នាក់ទៀតហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា។ អ្នកស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ អូមីក្រុងដែលត្រូវជាករណីទី ២ សម្រាប់ប្រទេសនេះ គឺជាស្រ្តីវ័យ ៨៤ឆ្នាំម្នាក់ រស់នៅក្នុងខេត្ត Udon Thani ហើយរូបគាត់បានឆ្លងមេរោគដ៏កាចសាហាវនេះពីសមាជិកក្នុងគ្រួសាររបស់គាត់ផ្ទាល់តែម្តង ដ្បិតរូបគាត់ជាមនុស្សចាស់ជរាមិនដែលមានការជួបជុំនៅខាងក្រៅ ឬបានជួបមនុស្សថ្មីណាម្នាក់នោះទេក្រៅតែពីសមាជិករស់នៅក្រោមដំបូងផ្ទះតែមួយ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងបន្តតាមដានសុខភាពរបស់សមាជិកក្នុងគ្រួសាររបស់ស្រ្តីជនរងគ្រោះទាំងអស់ ព្រោះពួកគេសុទ្ធតែជាក្រុមមនុស្សដែលមានភាគរយខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង។ បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ស្ត្រីវ័យចំណាស់រូបនេះបានស្លាប់តាំងពីថ្ងៃអាទិត្យ ទី១៦ ខែមករាម្លេះ តែលទ្ធផលពិនិត្យសំណាកដែលបញ្ជាក់ថាគាត់បានស្លាប់ដោយជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនោះទើបត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមករាម្សិលមិញនេះ៕ អត្ថបទ៖ ភក្តី

    January 18, 2022
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនកំពុងពិចារណាប្រកាសដាក់ទីក្រុងតូក្យូនិងតំបន់សំខាន់ៗមួយចំនួននៅជុំវិញទីក្រុងក្នុងគ្រាមានអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករានេះ។ ការពិភាក្សាជុំវិញបញ្ហានេះត្រូវបានធ្វើឡើងក្រោយពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសជប៉ុនបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះនិងស្របពេលដែលតម្រូវការនៃការប្រើប្រាស់គ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩នៅក្នុងទីក្រុងតូក្យូបានកើនឡើងលើសចំនួនដែលអាជ្ញាធរបានកំណត់ទុកផងដែរ។ បើតាមលោក Yuriko Koike ដែលជាអភិបាលនៃគណៈអភិបាលក្រុងតូក្យូបានបញ្ជាក់ថា សេចក្តីប្រកាសដាក់ទីក្រុងតូក្យូក្នុងគ្រាមានអាសន្ននឹងត្រូវដាក់ចេញភ្លាមក្នុងករណីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលត្រូវមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកើនឡើងលើសចំនួនកំណត់ ២០% ខណៈគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះតម្រូវការនៃការប្រើប្រាស់គ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ បានកើនលើសចំនួនកំណត់ចំនួន ១៩,៣%​ រួចទៅហើយ។ គួរបញ្ជាក់ជូនថា ២ថ្ងៃចុងក្រោយនេះអាជ្ញាធរសុខាភិបាលជប៉ុនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនច្រើនជាង ២៥,០០០នាក់ក្នុងមួយថ្ងៃ ដែលតួលេខនេះគឺជិតស្នើនឹងកំណត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុត ដែលអាជ្ញាធរជប៉ុនធ្លាប់ជួបប្រទះនាពេលកន្លងមកផងដែរ។ គិតត្រឹមពេលនេះជប៉ុនមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១,៨លាននាក់ និងស្លាប់សរុបជាង ១,៨ ម៉ឺននាក់៕ អត្ថបទ៖

    January 17, 2022
  • អន្តរជាតិ

    ហូឡង់៖ ពលរដ្ឋហូឡង់រាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលហូឡង់ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ម្សិលមិញនេះ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រុមបាតុករទាំងអស់នោះភាគច្រើនគឺជាកសិករហើយពួកគាត់បានធ្វើដំណើរដោយត្រាកទ័រពីតំបន់ផ្សេងៗឆ្ពោះទៅកាន់រដ្ឋធានី Amsterdam ដើម្បីប្រមូលផ្តុំគ្នាសម្តែងនូវការមិនពេញចិត្តរបស់ពួកគាត់ចំពោះវិធានការរបស់អាជ្ញាធរហូឡង់។ ក្នុងអំឡុងពេលធ្វើបាតុកម្មនោះក្រុមបាតុករបាននាំគ្នាចាក់ភ្លេង លើកបរដាដែលមានអត្ថន័យប្រឆាំងនឹងវិធានការរបស់អាជ្ញាធរ និងនាំគ្នាហែក្បួនដើម្បីបិទផ្លូវសំខាន់ៗជាច្រើននៅក្នុងទីក្រុងផងដែរ។ គួរបញ្ជាក់ជូនថា ការចុះថ្នល់ធ្វើបាតុកម្មខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសហូឡង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះអាជ្ញាធរសុខាភិបាលហូឡង់បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៣៦,០០០នាក់ក្នុងមួយថ្ងៃជាលើកដំបូង។ គួររម្លឹកជូនថា ហូឡង់បានអនុវត្តវិធានការបិទខ្ទប់រយៈពេលមួយខែចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ ២០២១ មក ហើយគិតត្រឹមពេលនេះហូឡង់បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៣,៥លាននាក់ និងស្លាប់ជាង ២១ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖

    January 17, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃអាទិត្យទី ១៦ ខែ​មករា ឆ្នាំ២០២២ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ អូមីក្រុងម្នាក់បា​នស្លាប់បាត់បង់ជីវិត ដែលករណីនេះគឺជាករណីដំបូងបំផុតសម្រាប់ប្រទេសថៃផងដែរ។ អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរូបនេះគឺជាស្រ្តីចំណាស់អាយុ ៨៦ ឆ្នាំ ហើយមុនពេលឆ្លងជំងឺកូវីដ-១៩ គាត់ក៏មានជំងឺភ្លេចភ្លាំងប្រចាំខ្លួននិងជាមនុស្សជរាម្នាក់ដែលសម្រាកព្យាបាលជំងឺនៅតែលើគ្រែប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា តាមពិតស្រ្តីរូបនេះបានស្លាប់តាំងពីថ្ងៃពុធមកម្លេះ​ តែក្រោយពេលដែលគាត់បានស្លាប់ខាងគ្រូពេទ្យបានយកសំណាកក្នុងខ្លួនរបស់គាត់ទៅពិនិត្យ ហើយលទ្ធផលដែលត្រូវបានបង្ហាញជាផ្លូវការកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានបញ្ជាក់ថា គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ប្រភពបានបន្តថា មុនពេលស្លាប់ស្រ្តីរូបនេះក៏បានប៉ះពាល់ជាមួយក្មួយប្រុសម្នាក់ផងដែរ ហើយក្រោយមកក្មួយម្នាក់នោះក៏បានធ្វើដំណើរទៅកាន់ជាកន្លែងជាច្រើនទៀតផងដែរ។ ក្នុងពេលនេះអាជ្ញាធរថៃកំពុងបន្តស្វែករកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទាំងអស់នោះ ដើម្បីឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ព្រោះថាអូមីក្រុងគឺងាយនឹងចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    January 17, 2022