- Pheakdey
- អន្តរជាតិ
ថៃ៖ កាលពីថ្ងៃអាទិត្យទី ១៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ អូមីក្រុងម្នាក់បានស្លាប់បាត់បង់ជីវិត ដែលករណីនេះគឺជាករណីដំបូងបំផុតសម្រាប់ប្រទេសថៃផងដែរ។ អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរូបនេះគឺជាស្រ្តីចំណាស់អាយុ ៨៦ ឆ្នាំ ហើយមុនពេលឆ្លងជំងឺកូវីដ-១៩ គាត់ក៏មានជំងឺភ្លេចភ្លាំងប្រចាំខ្លួននិងជាមនុស្សជរាម្នាក់ដែលសម្រាកព្យាបាលជំងឺនៅតែលើគ្រែប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា តាមពិតស្រ្តីរូបនេះបានស្លាប់តាំងពីថ្ងៃពុធមកម្លេះ តែក្រោយពេលដែលគាត់បានស្លាប់ខាងគ្រូពេទ្យបានយកសំណាកក្នុងខ្លួនរបស់គាត់ទៅពិនិត្យ ហើយលទ្ធផលដែលត្រូវបានបង្ហាញជាផ្លូវការកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានបញ្ជាក់ថា គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ប្រភពបានបន្តថា មុនពេលស្លាប់ស្រ្តីរូបនេះក៏បានប៉ះពាល់ជាមួយក្មួយប្រុសម្នាក់ផងដែរ ហើយក្រោយមកក្មួយម្នាក់នោះក៏បានធ្វើដំណើរទៅកាន់ជាកន្លែងជាច្រើនទៀតផងដែរ។ ក្នុងពេលនេះអាជ្ញាធរថៃកំពុងបន្តស្វែករកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទាំងអស់នោះ ដើម្បីឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ព្រោះថាអូមីក្រុងគឺងាយនឹងចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
January 17, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ម្សិលមិញនេះ។ បើតាមលោក Budi Gunadi Sadikin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈនៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា តាមគម្រោងអាជ្ញាធរឥណ្ឌូនេស៊ីនឹងចាប់ដៃគូជាមួយក្រុមហ៊ុនផលិតឱសថ PT Amarox Pharma Global ក្នុងការផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា ថ្នាំលេបដែលអាជ្ញាធរឥណ្ឌូនេស៊ីគ្រោងនឹងផលិតនោះគឺជាថ្នាំប្រភេទ Molnupiravir ដែលរូបមន្តដើមរបស់ថ្នាំនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក Merck & Co Inc សហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថ Ridgeback Biotherapeutics។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ទៀតថា បើគ្មានអ្វីប្រែប្រួលទេគឺអាជ្ញាធរឥណ្ឌូនេស៊ីនឹងផ្តើមផលិតថ្នាំលេបប្រឆាំងកូវីដ-១៩ ដែលជាកំណែថ្មីរបស់ឥណ្ឌូនេស៊ីនៅក្នុងខែមេសាឬឧសភាខាងមុខនេះហើយ។
January 15, 2022 - អន្តរជាតិ
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចចេញបទបញ្ជាបន្ទាន់មួយកាលពីយប់ថ្ងៃសុក្រ ទី១៤ ខែមករានេះ ដោយអាជ្ញាធរហ្វីលីពីននឹងអនុវត្តវិធានការរឹតបន្តឹងនៅក្នុងរដ្ឋធានីម៉ានីលរយៈពេល ២សប្តាហ៍ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចដាក់ចេញនូវវិធានការរឹតបន្តឹងនេះគឺត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅហ្វីលីពីនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានរាប់ចាប់តាំងពីពេលកើតមានការរាតត្បាតជំងឺកូវីដ ១៩មក។ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
January 15, 2022 - អន្តរជាតិ
ថៃ៖ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ម្សិលមិញនេះថា អាជ្ញាធរថៃគ្រោងនឹងផលិតថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយខ្លួនឯង ខណៈដែលពេលនេះមេរោគអូមីក្រុងកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ថា ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងមានវត្តមាននៅក្នុងពេលបច្ចុប្បន្ននេះគឺថ្នាំ Molnupiravir ដែលជាការផលិតរួមគ្នារវាងក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក Merck & Co Inc ជាមួយនឹងក្រុមហ៊ុនផលិតឱសថ Ridgeback Biotherapeutics។ ដោយឡែកសម្រាប់ប្រទេសថៃវិញគឺអាជ្ញាធរថៃចង់ផលិតថ្នាំលេបប្រភេទ Molnupiravir នេះជាកំណែថ្មីក្នុងប្រទេសខ្លួនដោយការប្រើប្រាស់វត្ថុធាតុដើមខ្លួនឯង តែរក្សារូបមន្តចាស់ដែលក្រុមហ៊ុនទាំង ២ខាងលើបានរកឃើញ។ យ៉ាងណាក្តី បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា អាជ្ញាធរថៃនឹងមិនផលិតថ្នាំលេបនេះតែម្នាក់ឯងទេ ពោលគឺត្រូវសហការណ៍ជាមួយនឹងវិទ្យាស្ថាន
January 15, 2022 - អន្តរជាតិ
ថៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមករានេះ ពលរដ្ឋថៃជាច្រើននាក់ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងវែងដើម្បីរង់ចាំទិញឧបករណ៍តេស្តរហ័សសម្រាប់ពិនិត្យស្វែងរកជំងឺកូវីដ ១៩ នៅឯមជ្ឈមណ្ឌលផ្គត់ផ្គង់ឱសថរបស់រដ្ឋាភិបាលថៃមួយកន្លែងមានឈ្មោះថា Government Pharmaceutical Organization ដែលមានទីទាំងស្ថិតនៅក្នុងទីក្រុងបាងកក។ បើយោងតាមបណ្តាញសារព័ត៌មាន National Thailand បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានពលរដ្ឋថៃជាច្រើនសម្រុកទៅទិញឧបករណ៍តេស្តរហ័សដូចនេះ ក៏ព្រោះតែថ្ងៃនេះជាថ្ងៃដំបូងដែលអាជ្ញាធរថៃបានដាក់លក់ឧបករណ៍តេស្តរហ័សក្នុងតម្លៃទាបជាងធម្មតាហើយចំនួនដែលត្រូវដាក់លក់ក៏មានកំណត់ផងដែរ។ ប្រភពខាងលើបានបន្តថា សម្រាប់នៅក្នុងថ្ងៃនេះឧបករណ៍តេស្តរហ័សមួយត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ៣៥ បាត ( ១ដុល្លារអាមេរិក) ហើយពលរដ្ឋម្នាក់អាចទិញឧបករណ៍តេស្តរហ័សច្រើនបំផុតបានត្រឹមតែ ១ប្រអប់ប៉ុណ្ណោះ។ ក្នុងមួយប្រអប់នោះគឺមានឧបករណ៍តេស្តរហ័សចំនួន ២០ ដូចនេះបើគេទិញមួយប្រអប់គឺត្រូវចំណាយលុយចំនួន ៧០០បាត ( ២០ ដុល្លារអាមេរិក)។ ចំពោះចំនួនឧបករណ៍តេស្តរហ័សដែលអាជ្ញាធរថៃបានដាក់លក់ក្នុងតម្លៃពិសេសនេះវិញគឺមានចំនួនកំណត់ត្រឹមតែ ១,០០០
January 14, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ទំនិញសំខាន់ៗមួយចំនួននៅតាមទីផ្សារក្នុងសហរដ្ឋអាមេរិកត្រូវបានពលរដ្ឋសម្រុកទៅទិញយកមកស្តុកទុកនៅផ្ទះរហូតអស់ពីក្នុងផ្សារ ក្រោយពេលដែលជំងឺកូវីដ ១៩ អូមីក្រុងផ្តើមរាតត្បាតកាន់តែខ្លាំងឡើងនៅទូទាំងសហរដ្ឋអាមេរិក។ ទំនិញទាំងនោះរួមមាន ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ ទឹកឃ្មុំ ទឹកដោះគោ បន្ថែ ផ្លែឈើ ស៊ុត គ្រឿងទេស និងប្រភេទអាហាស្រស់ជាដើម។ បើតាមលោក Patrick Penfield ដែលជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់នៅសាកលវិទ្យាល័យ Syracuse បានឲ្យដឹងថា គិតត្រឹមពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់ខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ឲ្យពលរដ្ឋខ្លួននៅឡើយទេ ហើយបញ្ហាខាងលើនេះបានកើតឡើងព្រោះតែពលរដ្ឋអាមេរិកមានការភ័យខ្លាចចំពោះការវិធានការបិទខ្ទប់ប្រទេសឬការធ្វើចត្តាឡីស័កនៅតាមផ្ទះទើបពួកគេសម្រុកទៅទិញទំនិញសំខាន់ៗព្រមគ្នាមករក្សាទុករហូតធ្វើឲ្យទំនិញទាំងនោះត្រូវអស់ពីធ្នើរនៅក្នុងផ្សារ ខណៈបុគ្គលិកនៅតាមផ្សារក៏មិនអាចរៀបចំទំនិញទាំងអស់នោះវិញឲ្យទាន់ពេលវេលាផងដែរ។ លោកសាស្ត្រាចារ្យរូបនេះបានបន្តថា បញ្ហានេះបានកើតមានតែក្នុងតំបន់មានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងប៉ុណ្ណោះ ជាពិសេសនៅក្នុងទីក្រុងវ៉ាស៊ីនតោន៕ អត្ថបទ៖
January 14, 2022 - អន្តរជាតិ
ហ្វីលីពីន៖ បើគ្មានអ្វីប្រែប្រួលទេគឺនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះរដ្ឋាភិបាលនៃប្រទេសហ្វីលីពីននឹងផ្តើមអនុវត្តវិធានការតឹងរឹងមួយចំពោះក្រុមពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយពួកគេនឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរតាមមធ្យោបាយសាធារណៈនោះទេ។ វិធានការនេះនឹងត្រូវអនុវត្តនៅក្នុងរដ្ឋធានីម៉ានីលជាទីកន្លែងដែលកំពុងមានរាតត្បាតយ៉ាងខ្លាំងដោយជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សេចក្តីប្រកាសពីការអនុវត្តវិធានការនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ហើយការសម្រេចនេះត្រូវបានធ្វើឡើងក្រោយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ព្រមានចាប់ខ្លួនពលរដ្ឋណាដែលមិនបានចាក់វ៉ាក់សាំងកូវីដហើយមិនព្រមសម្ងំនៅក្នុងផ្ទះ ពោលគឺនៅចេញក្រៅធម្មតាដូចអ្នកដែលបានចាក់វ៉ាក់សាំងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីអាចធ្វើដំណើរតាមមធ្យោបាយសាធារណៈបានពលរដ្ឋក្នុងរដ្ឋធានីម៉ានីលទាំងអស់ត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអាជ្ញាធរ ខណៈមធ្យោបានសាធារណៈទាំងនោះមានដូចជា រថយន្តក្រុង រថយន្តតាក់ស៊ីប្រភេទ Jeepneys រថភ្លើង ទូក និងយន្តហោះផងដែរ។ យ៉ាងណាក្តី វិធានការនេះត្រូវបានលើកលែងចំពោះក្រុមពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមពលរដ្ឋដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ចាក់វ៉ាក់សាំង និងក្រុមពលរដ្ឋដែលត្រូវចេញទៅទិញអាហារឬថ្នាំពេទ្យជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋហ្វីលីពីនជិតពាក់កណ្តាលប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ ១៩រួចរាល់
January 14, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រ ទី១៤ ខែមករាស្អែកនេះ ប្រទេសកូរ៉េខាងត្បូងនឹងផ្តើមប្រើប្រាស់ថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ព្យាបាលឲ្យអ្នកជំងឺកូវីដ-១៩ក្នុងប្រទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ ការសម្រេចឲ្យប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានឈ្មោះថា Paxlovid នេះត្រូវបានធ្វើឡើងស្របពេលដែលជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងបានរាតត្បាតកាន់តែខ្លាំងនៅតាមសហគមន៍ទូទាំងប្រទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបញ្ជាក់ថា នៅថ្ងៃស្អែកនេះថ្នាំលេប Paxlovid យ៉ាងយោងណាស់ចំនួន ២១,០០០ គ្រាប់នឹងត្រូវចែកចាយទៅកាន់ឱសថស្ថានចំនួន ២៨០កន្លែង និងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន ៩០កន្លែងផ្សេងគ្នាផងដែរ។ តាមគម្រោងគឺនៅក្នុងដំណាក់កាលដំបូងនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងប្រើប្រាស់ថ្នាំលេប Paxlovid ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ចំនួន ១,០០០ នាក់ ហើយអ្នកជំងឺគោលដៅទាំងនោះគឺជាក្រុមពលរដ្ឋដែលមានអាយុចាប់ពី ៦៥
January 13, 2022 - អន្តរជាតិ
របាយការណ៍មួយបានបង្ហាញថា តម្រូវការនៃការប្រើប្រាស់ស្រោមអនាម័យនៅទូទាំងពិភពលោកមានការថយចុះប្រមាណជា ៤០% ក្នុងអំឡុងពេលដែលពិភពលោកត្រូវប្រឈមនឹងការរាតត្បាតដោយជំងឺកូវី ១៩ នារយៈពេល ២ឆ្នាំចុងក្រោយនេះ។ បើតាមលោក Goh Miah Kait ដែលជានាយកប្រតិបត្តិនៃបណ្តាញសារព័ត៌មាន Nikkei Asia និងជាអ្នកដឹកនាំសម្រាប់ការស្រាវជ្រាវករណីខាងលើនេះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតម្រូវការប្រើប្រាស់ស្រោមអនាម័យមានការថយចុះមានដូចជា គ្លីនិក ឱសថស្ថាន ឬផ្សារជាច្រើនដែលមានលក់ស្រោមអនាម័យ ត្រូវបានបិទទ្វាក្នុងអំឡុងពេលបិទខ្ទប់ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនពិបាករកទិញស្រោមអនាម័យមកប្រើប្រាស់ខ្លាំងណាស់។ កត្តាចម្បងមួយទៀតគឺពលរដ្ឋជាច្រើនត្រូវសម្ងំតែនៅក្នុងផ្ទះហើយបារម្ភ តែពីបញ្ហាសុខភាពនិងជីវភាព និងមិនសូវបានយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ស្រោមអនាម័យក្នុងពេលរួមភេទនោះទេ។ ក្នុងរបាយការណ៍ខាងលើនេះក៏បានបង្ហាញផងដែរថា មានក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ីបានសម្រេចឈប់ផលិតស្រោមអនាម័យទាំងស្រុងតែម្តង ដោយក្រុមហ៊ុនបានងាកទៅផលិតស្រោមដៃពេទ្យវិញដើម្បីតម្រូវទៅតាមទីផ្សារជាក់ស្តែងក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ ១៩។ គួរបញ្ជាក់ជូនថា របាយការណ៍ជាសកលនាពេលកន្លងមកធ្លាប់បានបង្ហាញថា ការពន្យាកំណើត ជាពិសេសដោយប្រើប្រាស់ស្រោមអនាម័យបានជួយកាត់បន្ថយអត្រាមានកូនដោយឥតគ្រោងទុកបានប្រមាណជា ៦លានករណី និងកាត់បន្ថយអត្រារំលូតកូនដោយគ្មានសុវត្ថិភាពបានប្រមាណជា
January 13, 2022 - អន្តរជាតិ
ថៃ៖ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,១៦៧ នាក់ ដែលតួលេខនេះមានការកើនឡើងយ៉ាងច្រើនបើធៀបទៅនឹងរយៈជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨,១០១នាក់ជាពលរដ្ឋទូទៅ និង ៦៦នាក់ផ្សេងទៀតគឺជាអ្នកទោសកំពុងជាប់ឃុំឃាំងក្នុងពន្ធធនាគារ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងក្នុងចំនួនក៏ច្រើនខាងលើ សម្រាប់នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ នេះថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ១៤ នាក់បន្ថែមទៀតផងដែរ។ នៅក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលថៃក៏បានបង្ហាញផងដែរថា កាលពីថ្ងៃពុធ ទី១២ ខែមករា ម្សិលមិញនេះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៣,៨៤៥នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយនិងត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះជាធម្មតាវិញ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ
January 13, 2022









