Pheakdey
  • អន្តរជាតិ

    ថៃ៖ ការសិក្សាមួយបានរកឃើញថាកុមារដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច គឺអាចមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមប្រភេទ ១ និងប្រភេទ ២ នៅពេលខាងមុខ។ យោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសថៃ ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ទី៧ ខែមករា​ ម្សិលមិញនេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមជាកុមារបានកើនឡើង ២,៦ ដង ហើយអ្នកជំងឺទាំងនោះគឺជាអ្នកធ្លាប់កើតជំងឺកូវីដ ១៩ រួច ខណៈបើគេគិតអំពីកម្រិតហានិភ័យជារួមគឺអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួចអាចប្រឈមនឹងការកើតមានជំងឺទឹកនោមផ្អែម ៣០%ខ្ពស់ជាងអ្នកមិនបានកើតជំងឺជំងឺកូវីដ ១៩។ គួររម្លឹកជូនថា នាពេលកន្លងមកក៏មានការសិក្សាជាច្រើនបានបង្ហាញថា អ្នកធ្លាប់កើតជំងឺកូវីដ ១៩ អាចប្រឈមនឹងហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមដែរ

    January 8, 2022
  • អន្តរជាតិ

    ថៃ៖ នៅថ្ងៃសៅរ៍ ទី៨ ខែមករា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាលពីការកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,២៦៣នាក់ ដែលតួលេខនេះគឺជាចំនួនកើនឡើងដ៏ខ្ពស់មួយក្នុងរយៈពេលសប្តាហ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានអ្នកឆ្លងចំនួន ៧,៨០២នាក់ជាពលរដ្ឋថៃទូទៅ អ្នកឆ្លងចំនួន ១១០នាក់ ជាអ្នកទោស និងក្រៅពីនេះជាករណីនាំចូលមកពីក្រៅប្រទេស។ ក្រៅតែពីបានរកឃើញអ្នកឆ្លងក្នុងចំនួនដ៏ច្រើននៅក្នុងថ្ងៃដដែលនេះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៤នាក់ផងដែរ តែចំនួននេះហាក់មិនកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃសុក្រ ទី៧ ខែមករា​ ម្សិលមិញនេះ អាជ្ញាធរថៃបានអនុញ្ញាតឲ្យអ្នកជំងឺកូវីដ ១៩ ចំនួន ២,៨៦៥នាក់

    January 8, 2022
  • អន្តរជាតិ

    ប្រទេសបារាំង អូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិក​ សុទ្ធតែបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩​ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥ ខែមករានេះ។ អាជ្ញាធរសុខាភិបាលបារាំងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនជាង ២៧០,០០០នាក់ក្នុងមួយថ្ងៃជាលើកដំបូងសម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី៤ ខែមករា ម្សិលមិញនេះ។ ក្នុងថ្ងៃដដែលនោះប្រទេសអូស្រ្តាលីបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ជាង ៥០,០០០នាក់ ប្រទេសអង់គ្លេសរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២០០,០០០ នាក់ ខណៈតួលេខអ្នកឆ្លងប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកឯណោះវិញមានរហូតដល់ ១,០៨០,២១១ នាក់។ បើតាមក្រុមអ្នកជំនាញបានឲ្យដឹង​ថា កំណើនអ្នកឆ្លងជំងឺកូវីដ​ ១៩ ដ៏ច្រើននេះអាចជាលទ្ធផលមួយបន្សល់មកពីថ្ងៃបុណ្យឆ្លងឆ្នាំសកល

    January 5, 2022
  • អន្តរជាតិ

    ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger  បានឲ្យដឹងថា អាជ្ញាធរហ្វីលីពីនបានព្រមានចាត់វិធានការក្តៅចំពោះក្រុមអ្នកដំណើរដែលមិនបានអនុវត្តវិធានការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយអ្នកប្រព្រឹត្តិខុសទាំងនោះនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៦ខែ​ ឬពិន័យជាប្រាក់ចំនួន ៥០,០០០ ប៉េសូ (ជិត ១,០០០ ដុល្លារអាមេរិក)។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោមមានស្រ្តីជនជាតិហ្វីលីពីនម្នាក់ដែលទើបត្រលប់មកពីបរទេសនិងកំពុងធ្វើចត្តាឡីស័កបានលួចចេញពីសណ្ឋាគារទៅចូលរួមពិធីជប់លៀងមួយ ហើយក្រោយមកស្រ្តីរូបនោះនិងមិត្តភក្តិដែលគាត់បានទៅជួបចំនួន ៧នាក់ទៀត សុទ្ធតែតេស្តវិជ្ជមានកូវីដ ១៩។ បើតាមលោក Karlos Nograles ដែលជាអ្នកនាំពាក្យឲ្យលោកប្រធានាធិបតីហ្វីលីពីនបានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ថា ការដាក់ចេញវិធានការតឹងរឹងនេះគឺដើម្បីធ្វើឲ្យជនដែលបានប្រព្រឹត្តិខុសរាងចាល ហើយកុំឲ្យអ្នកផ្សេងទៀតហ៊ានយកគំរូតាម។ លោកបានបន្តថា អាជ្ញាធរហ្វីលីពីននឹងអនុវត្តវិធានការខាងលើនេះយ៉ាងហ្មត់ចត់បំផុត ដោយអាជ្ញាធរនឹងទៅចាប់ខ្លួនជនដែលបានប្រព្រឹត្តិខុសភ្លាមៗដល់កន្លែងតែម្តង ប្រសិនបើពួកគេហ៊ានបង្កកំហុសសូម្បីតែបន្តិច។ គួរបញ្ជាក់ជូនថា ការដាក់ចេញវិធានការតឹងរឹងខាងលើនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងក្នុងប្រទេសហ្វីលីពីនបានកើនឡើងយ៉ាងច្រើនផងដែរក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី

    January 5, 2022
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៤​ ខែមករានេះ អាជ្ញាធរចិនបានសម្រេចបិទខ្ទប់ក្រុងមួយបន្ថែមទៀតក្រោយមានករណីរាតត្បាតជំងឺកូវីដ ១៩ ត្រឹមតែ ៣ករណីប៉ុណ្ណោះ។ ក្រុងដែលត្រូវបានសម្រេចឲ្យបិទខ្ទប់ជាបន្ទាន់នេះមានឈ្មោះថា Yuzhou មានពលរដ្ឋកំពុងរស់នៅប្រមាណជា ១,១៧លាននាក់ ហើយក្រុងមួយនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ការសម្រេចបិទខ្ទប់ក្រុង Yuzhou ត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរសុខាភិបាលប្រចាំទីក្រុងបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ៣ករណីកាលពីយប់ថ្ងៃចន្ទ ទី៣ ខែធ្នូ ​ម្សិលមិញនេះ​ ខណៈគេមិនបានដឹងច្បាស់ពីប្រភពនៃការចម្លងនេះទេ។ គួរបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងក្នុងសហគមន៍ ៣ករណីមិនមែនជាតួលេខអ្នកឆ្លងច្រើនគួរឲ្យបានបារម្ភនោះទេសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក តែសម្រាប់ប្រទេសចិនបានចាត់ទុកថាវាគឺជាបញ្ហាមួយដែលត្រូវចាត់វិធានការជាបន្ទាន់

    January 4, 2022
  • អន្តរជាតិ

    ជប៉ុន៖ នៅតាមបណ្តាប្រទេសមួយចំនួនគេបានប្រើប្រាស់វិធីផ្សេងៗគ្នាដើម្បីជួយឲ្យអ្នកអាចរកគូស្នេហ៍ពិតបានឆាប់រហ័ស ដូចជាការប្រើប្រាស់កម្មវិធីណាត់ជួបក្នុងទូរស័ព្ទដៃ ចុះឈ្មោះតាមរយៈគេហទំព័រ ចូលរួមពិធីជប់លៀងសម្រាប់ស្វែងរកគូស្នេហ៍ ឬទាក់ទងទៅកាន់ភា្នក់ងារផ្គូផ្គងគូស្នេហ៍ឲ្យគេជួយរកឲ្យតែម្តង។ សម្រាប់នៅក្នុងប្រទេសជប៉ុនឯណោះវិញមានវិធីស្វែងរកគូស្នហ៍ថ្មីមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេអាចទៅរកដៃគូជីវិតនៅតាមម៉ាស៊ីនលក់ភេសជ្ជៈចល័តនៅតាមទីសាធារណៈបាន ដូចដែលលោកអ្នកទៅទិញភេសជ្ជៈយកមកញ៉ាំអីចឹងដែរ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានរៀបរាប់អំពីដំណើរការក្នុងការស្វែងរកគូស្នេហ៍ខាងលើនេះថា មុនដំបូងអ្នកដែលមានបំណងចង់បានគូសេ្នហ៍ទាំង​២ភេទត្រូវទៅជួបភា្នក់ងារគ្រប់គ្រងម៉ាស៊ីនដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ហើយគេនឹងយកព័ត៌មានទាំងនោះទៅបិទភ្ជាប់លើកំប៉ុងនិងដាក់ក្នុងម៉ាស៊ីនតាមប្រភេទផ្សេងៗគ្នា។ បន្ទាប់មកទៀតប្រសិនបើមានអ្នកណាចាប់អារម្មណ៍ចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ដែលមាននៅលើកំប៉ុងនោះ គេគ្រាន់តែដាក់ប្រាក់ចំនួន ៣,០០០ យេន (២៦ ដុល្លារ) ដើម្បីទទួលបានកំប៉ុងនោះនិងធ្វើការណាត់ជួបជាមួយម្ចាស់កំប៉ុង។ ការណាត់ជួបគឺជាការញ៉ាំអាហារពេលល្ងាចជាមួយគ្នាមានរយៈពេល ៣ម៉ោង និងត្រូវចំណាយប្រាក់ចំនួន ៩,០០០ យន់ (៧៨ ដុល្លារអាមេរិក)។ ក្រោយការណាត់ជួបភាគីទាំងសងខាងអាចធ្វើការសម្រេចចិត្តបាន ថាតើពួកគេអាចបន្តទំនាក់ទំនងជាមួយគ្នាបានឬអត់? បើជជែកមិនត្រូវគ្នាទេពួកគេអាចបែកគ្នាក្រោយអាហារពេលល្ងាចបានបញ្ចប់ ហើយពួកគេមិនត្រូវចំណាយប្រាក់អ្វីបន្ថែមទៀតនោះ។

    January 4, 2022
  • អន្តរជាតិ

    ថៃ៖ តាមគម្រោងគឺគ្រប់សាលារៀននៅទូទាំងប្រទេសថៃនឹងត្រូវបើកទ្វារជាធម្មតាឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយមានការឈប់សម្រាកក្នុងឱកាសអបរពិធីបុណ្យសកលជាច្រើនថ្ងៃកន្លងមកនេះ។ យ៉ាងណាក្តី ដោយសារតែមានការព្រួយបារម្ភអំពីលទ្ធភាពនៃចម្លងជំងឺកូវីដ ១៩ ក្នុងអំឡុងពេលដើរកំសាន្តពេលឆ្លងឆ្នាំនោះ ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាននឹងកំណត់ឲ្យសិស្សានុស្សិសត្រូវរៀនពីចម្ងាយ ឬរៀន Online មួយសប្តាហ៍សិនដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ​មកក្នុងសាលា ក្នុងករណីដែលពួកគេបានឆ្លងជំងឺនេះក្នុងអំឡុងថ្ងៃឈប់សម្រាក។ បើតាមលោក Amporn Pinasa ដែលជានាយកគ្រប់គ្រងនៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋានបានឲ្យដឹងថា ក្រសួងអប់រំថៃបានផ្តល់សិទ្ធឲ្យគណៈគ្រប់គ្រងសាលាទាំងអស់អាចធ្វើការសម្រេចដោយខ្លួនឯងចំពោះជម្រើសនៃការរៀនពីចម្ងាយនេះ ឬក៏អាចដាក់ចេញវិធានការផ្សេងៗតាមស្ថានភាពជាក់ស្តែងក្នុងខេត្តឬតាមតំបន់គ្រប់គ្រងរៀងៗខ្លួន។ លោក Amporn Pinasa បានបន្តថា គ្រប់សាលារៀនទាំងអស់នៅក្នុងទីក្រុងបាងកកបានសម្រេចដាក់ឲ្យក្រុមកូនសិស្សត្រូវរៀនតាម Online ក្នុងរយៈពេលមួយសប្តាហ៍ ព្រោះគេយល់ឃើញថា ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកនោះក្រុមគ្រួសាររបស់កូនសិស្សបានធ្វើដំណើរទៅតាមខេត្តហើយអាចនាំយកជំងឺកូវីដ ១៩ ពីខេត្តចូលមកទីក្រុងវិញ។ សម្រាប់គណៈគ្រប់គ្រងសាលានៅទូទាំងខេត្ត Ubon Ratchathani

    January 4, 2022
  • អន្តរជាតិ

    អ៊ីស្រាអែល៖ ប្រទេសអ៉ីស្រាអែលបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺ “Florona” ជាលើកដំបូង ដែលជំងឺថ្មីនេះជាប្រភេទជំងឺមួយបង្កឡើងដោយមេរោគនៃជំងឺ ២ប្រភេទបញ្ចូលគ្នាគឺមេរោគនៃជំងឺកូវីដ ១៩ និងមេរោគនៃជំងឺគ្រុនផ្តាសាយ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន ​ newindianexpress បានឲ្យដឹងដឹងថា ករណីឆ្លងជំងឺ “Florona” នេះត្រូវបានរកឃើញចំពោះស្រ្តីមានផ្ទៃពោះម្នាក់ដែលត្រូវទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាព Rabin Medical Centre ខណៈដែលស្រ្តីរូបនេះមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ នាពេលកន្លងមក។ បើតាមលោកបណ្ឌិត Nahla Abdel Wahab ដែលជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Cairo University Hospital បានពន្យល់ថា ជំងឺ “Florona” មិនមែនជាមេរោគនៃជំងឺកូវីដ

    January 3, 2022
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញថៃជាច្រើនរូបបានយល់ឃើញដូចគ្នាថា​ យើងនឹងត្រូវរស់នៅជាមួយកូវីដ ១៩ មួយឆ្នាំទៀត តែឥទ្ធិពលរបស់កូវីដ ១៩ នៅក្នុងឆ្នាំនេះនឹងមិនធ្ងន់ធ្ងរដូចកាលពីឆ្នាំមុនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ តាមរយៈអត្ថបទមួយដែលជាការស្រង់មតិពីសំណាក់ក្រុមអ្នកជំនាញជាច្រើនរូបដែលបានព្យាករណ៍ពីស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងឆ្នាំ ២០២២នេះ។ ខ្លឹមសារនៅក្នុងអត្ថបទដដែលនោះបានបន្តថា កូវីដ ១៩នៅក្នុងឆ្នាំនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចឆ្នាំមុនក៏ព្រោះតែនៅក្នុងឆ្នាំនេះយើងមានវ៉ាក់សាំងអាចការពារមិនឲ្យមនុស្សស្លាប់ច្រើន បើទោះជាពួកគេបានឆ្លងជំងឺកូវីដ ១៩ក៏ដោយ។ លោកបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈ តាមការព្យាករណ៍របស់ក្រុមអ្នកជំនាញថៃបានបង្ហាញថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនឹងបន្តការរាតត្បាតនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ហើយយ៉ាងហោចណាស់ក៏មានមនុស្សប្រមាណជា ១,៧លាននាក់ នឹងត្រូវឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ។ វ៉ារ្យ៉ង់អូមីក្រុងនឹងមកជំនួសវត្តមានរបស់វ៉ារ្យ៉ង់ដែលតាក្នុងការរាតត្បាត ហើយអូមីក្រុងមានសមត្ថភាពអាចចម្លងបានលឿនជាងដែលតា តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចដែលតានោះទេ។ នៅក្នុងការសិក្សាមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្តថៃបានបង្ហាញថា

    January 3, 2022
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី៣ ខែមករានេះបានស្នើឲ្យភ្នាក់ងាររដ្ឋនិងក្រុមហ៊ុនឯកជនទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅតាមផ្ទះក្នុងរយៈពេលយ៉ាងហោចណាស់ ១៤ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់រលកនៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការស្នើសុំខាងលើនេះត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនៅទូទាំងប្រទេសថៃកើនឡើងលើស ១,៥០០នាក់ដោយគិតត្រឹមថ្ងៃទី១ ខែមករានេះ និងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃបានហក់ឡើងខ្ពស់មកវិញ ដោយជាមធ្យមថៃបានរកឃើញអ្នកឆ្លងថ្មីប្រមាណជា ៣,០០០នាក់ក្នុងមួយថ្ងៃ ខណៈនាពេលកន្លងមកតួលេខនេះបានធ្លាក់ចុះសល់ត្រឹម ១,០០០-២,០០០ នាក់ប៉ុណ្ណោះ។ បើតាមលោក Thanakorn Wangboonkongchana ដែលជានាំពាក្យឲ្យរដ្ឋាភិបាលថៃបានឲ្យដឹងថា បើទោះជាមានការស្នើសុំឲ្យពលរដ្ឋត្រូវធ្វើការងារនៅតាមផ្ទះក៏ពិតមែន តែស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនៅពេលនេះគឺមិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរនៅឡើយទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន។​ យ៉ាងណាក្តី

    January 3, 2022