- Pheakdey
- អន្តរជាតិលោកនាយករដ្ឋមន្ត្រីថៃបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកុវីដ-១៩ ជាកុមារ
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាមន្ទីរពេទ្យមិនទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand។ ក្តីបារម្ភរបស់លោកនាយករដ្ឋមន្ត្រីថៃនៅពេលនេះគឺបានកើតឡើង បន្ទាប់ពីរូបគាត់ទទួលបានរបាយការណ៍មួយដែលបង្ហាញថា មន្ទីរពេទ្យជាច្រើនមិនចង់ទទួលយកអ្នកជំងឺកូវីដ ១៩ ជាកុមារទៅព្យាបាលនោះទេ ព្រោះមន្ទីរពេទ្យទាំងនោះហាក់មិនសូវមានបទពិសោធន៍ព្យាបាលកុមារដែលមានជំងឺកូវីដ ១៩។ ឆ្លើយតបនឹងបញ្ហានេះលោកនាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឲ្យគ្រប់មន្ទីរពេទ្យទាំងអស់ទាំងមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកុមារឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ត្បិតកុមារគឺជាក្រុមមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយនិងងាយរងគ្រោះដោយជំងឺកូវីដ ១៩ ជាទីបំផុត។ ជាមួយគ្នានេះលោក ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជាឲ្យមន្ទីរពេទ្យ Queen Sirikit National Institute of Child
January 12, 2022 - អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានសម្រេចឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់ដែលបានចេញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លែងក្លាយឲ្យទៅក្រុមពលរដ្ឋដែលមិនចង់ចាក់វ៉ាក់សាំងដើម្បីទទួលបានប្រាក់ក្រៅផ្លូវការយ៉ាងច្រើនពីកិច្ចការខុសច្បាប់មួយនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា វេជ្ជបណ្ឌិតរូបនេះមានអាយុ ៥១ ឆ្នាំ ជាម្ចាស់គ្លីនិកឯកជនមួយកន្លែងនៅក្នុងរដ្ឋ Terengganu ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។ តាមការស៊ើបអង្កេតរបស់ក្រុមប៉ូលិសជំនាញម៉ាឡេស៊ីបានបង្ហាញថា យ៉ាងហោចណាស់មានពលរដ្ឋម៉ាឡេស៊ីចំនួន ១,៩០០ នាក់ ដែលបានទៅរកសេវាចេញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លែងក្លាយនេះ ហើយពួកគេត្រូវចំណាយប្រាក់ក្នុងចន្លោះពី ៤០០-៦០០រីងហ្គីត (៩៥-១៤៣ ដុល្លារអាមេរិក)។ បើធ្វើការប្រៀបធៀបជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ មែនទែននោះគឺមានតម្លៃត្រឹម ៣០០រីងហ្គីត (៧១ដុល្លារអាមេរិក) ប៉ុណ្ណោះសម្រាប់ការចាក់ជាលក្ខណៈផ្ទាល់ខ្លួននៅតាមមន្ទីរពេទ្យឯកជន ហើយសម្រាប់ការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលវិញគឺមិនត្រូវបានគិតថ្លៃនោះទេ។ គេបានរកឃើញទៀតថា វេជ្ជបណ្ឌិតរូបនេះបានផ្តល់ប្រាក់ចំនួន
January 12, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី១១ ខែមករាម្សិលមិញនេះបានធ្វើការព្យាករណ៍ថា ជាងពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបនៅទូទាំងតំបន់អឺរ៉ុបអាចនឹងត្រូវឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែមករានេះ។ ជាមួយគ្នានេះដែរធនាគារពិភពលោកក៏បានព្រមានថា ការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនេះក៏បានរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ គួរបញ្ជាក់ជូនថា ជំងឺកូវីដ ១៩ ហាក់បានបង្កក្តីព្រួយបារម្ភសម្រាប់ពិភពលោកយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងបើយោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមរយៈពេល ៧ថ្ងៃចុងក្រោយមានពលរដ្ឋនៅតំបន់អឺរ៉ុបប្រមាណជា ៨លាននាក់បានឆ្លងជំងឺកូវីដ ១៩។ ចំពោះប្រទេសចិនឯណោះវិញថ្មីៗនេះបានសម្រេចបិទខ្ទប់ក្រុងដែលមានពលរដ្ឋរស់នៅរាប់លាននាក់ជាបន្តបន្ទាប់ក្រោយផ្ទុះករណីឆ្លងជំងឺកូវីដ ១៩ ខណៈដែលនាពេលកន្លងចិនហាក់បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ ១៩ រួចទៅហើយ។ គួររម្លឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបានលើកឡើងថា វាគឺជាកំហុសមួយដែលគេគិតថាមេរោគអូមីក្រុងមិនអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ពិភពលោក៕
January 12, 2022 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសឥណ្ឌាគ្រោងនឹងរៀបចំពិធីបែបសាសនាមួយដ៏ធំមួយដែលមានមនុស្សចូលរួមប្រហែល ១លាននាក់ ហើយការជួបជុំក្នុងចំណោមក្រុមមនុស្សដ៏ច្រើននេះត្រូវបានធ្វើឡើងស្របពេលដែលជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងកំពុងរាតត្បាតយ៉ាងខ្លាំងនៅតាមសហគមន៍ក្នុងប្រទេសឥណ្ឌាផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថាពិធីបុណ្យសាសនានោះគឺជាពិធីចុះងូតទឹកទន្លេ Ganges រួមគ្នាក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូដើម្បីលាងជម្រះបាប ហើយតាមគម្រោងគឺពិធីដ៏ធំនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃសុក្រ ទី១៤ ខាងមុខនេះ។ សម្រាប់ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងវិញបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការជួបជុំគ្នាក្នុងចំណោមមនុស្សដ៏ច្រើនខាងលើនេះ ដ្បិតមេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនឹងងាយរាតត្បាតខ្លាំងបំផុតក្នុងបរិយាកាសបែបនោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃអង្គារ ទី១១ ខែមករានេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៦៨,០៦៣នាក់ ដែលតួលេខនេះមានកើនឡើងចំនួន ២០ដង បើធៀបទៅនឹងតួលេខអ្នកឆ្លងប្រចាំថ្ងៃជាមធ្យមកាលពីខែមុន។ កត្តាដែលគួរឲ្យព្រួយបារម្ភមួយទៀតនោះគឺគិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាប្រមាណជា ៤៥% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
January 11, 2022 - អន្តរជាតិ
ថៃ៖ នៅថ្ងៃអង្គារ ទី១១ ខែមករានេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,១៣៣ នាក់ និងបានរកឃើញអ្នកស្លាប់ចំនួន ១២នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានអ្នកឆ្លងចំនួន ៧,០៨៨ នាក់គឺជាពលរដ្ឋទូទៅ និង ៤៥នាក់ផ្សេងទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ហើយបើធ្វើការបៀបធៀបទៅនឹងរបាយការណ៍នៅក្នុងថ្ងៃចន្ទ ទី១០ ខែមករា គឺតួលេខនៅក្នុងថ្ងៃអង្គារនេះមានការថយចុះបន្តិច តែវានៅតែជាចំនួនដ៏ច្រើនមួយបើធៀបទៅរយៈពេលមុនមានការរាតត្បាតកូវីដ ១៩ ប្រភេទអូមីក្រុង។ បើតាមលោក Sumanee Wacharasin ដែលជាអ្នកនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០
January 11, 2022 - អន្តរជាតិ
អាមេរិក៖ បុរសជាអ្នកមានបញ្ហាបេះដូងធ្ងន់ធ្ងរម្នាក់ត្រូវបានគេជួយសង្គ្រោះជីវិតតាមរយៈការវះកាត់យកបេះ ដូងរបស់សត្វជ្រូកមកផ្លាស់ប្តូរជំនួសឲ្យបេះដូងរបស់គាត់ដែលមានបញ្ហារ៉ាំរៃនិងស្ទើរតែលែងដំណើរការទៅហើយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider បានបញ្ជាក់ថា ការវះកាត់ដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលទ្ធជោគជ័យ ១០០%នៃវះកាត់ទើបត្រូវបានក្រុមវេជ្ជបណ្ឌិតបញ្ជាក់កាលថ្ងៃចន្ទ ទី១០ ខែមករា ម្សិលមិញនេះ។ ប្រភពខាងលើបាបន្តថា បុរសជាជនរងគ្រោះមានឈ្មោះ David Bennett អាយុ ៥៧ ឆ្នាំ ជាអ្នកមានជំងឺបេះដូងធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ២ ខែមកហើយមុនការវះកាត់នេះ។ ស្ថានភាពរបស់អ្នកជំងឺបានវិវឌ្ឍន៍កាន់តែអាក្រក់ឡើងពីមួយថ្ងៃទីមួយថ្ងៃ ហើយបើក្រុមវេជ្ជបណ្ឌិតមិនសម្រេចធ្វើការវះកាត់នេះទេ គឺអ្នកជំងឺមានហានិភ័យខ្ពស់ណាស់ក្នុងការស្លាប់បាត់បង់ជីវិត។ ហេតុដូចនេះហើយទើបគេត្រូវតែប្រថុយធ្វើការវះកាត់ដែលជាជម្រើសចុងក្រោយបង្អស់សម្រាប់ជួយអ្នកជំងឺ ហើយលទ្ធផលដែលគេទទួលបាននោះគឺជោគជ័យលើសពីការរំពឹងទុក។ គួរបញ្ជាក់ថា
January 11, 2022 - អន្តរជាតិ
តួគី៖ សត្វគោនៅក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយកន្លែងត្រូវបានគេបំពាក់នូវវ៉ែនតា VR (Virtual Reality Goggle) ដើម្បីឲ្យសត្វគោមើលឃើញថាពួកវាកំពុងដើរស៊ីចំណីនៅតាមវាលស្មៅ បាត់ធុញថប់ ហើយសប្បាយចិត្ត ខណៈដែលម្ចាស់កសិដ្ឋានចិញ្ចឹមគោអះអាងថា ការធ្វើដូចនេះសត្វគោនឹងផលិតទឹកដោះបានច្រើនជាងធម្មតា។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា សត្វគោដែលត្រូវបានគេបំពាក់នូវវ៉ែនតាដ៏ទំនើបនេះមានចំនួន ២ក្បាលកំពុងចិញ្ចឹមនៅក្នុងកសិដ្ឋានមួយកន្លែងក្នុងប្រទេសតួគី ហើយម្ចាស់កសិដ្ឋានដែលមានគំនិតច្នៃប្រឌិតខ្ពស់នេះគឺលោក Izzet Kocak។ លោក Izzet Kocak បានប្រាប់ឲ្យដឹងថា មូលហេតុដែលជំរុញឲ្យគាត់សម្រេចចិត្តប្រើប្រាស់វ៉ែនតា VR ចំពោះសត្វគោរបស់គាត់ក៏ព្រោះតែមានការសិក្សាមួយបានបង្ហាញថា នៅពេលដែលសត្វគោដើរស៊ីចំណីតាមវាលស្មៅពួកវានឹងមានអារម្មណ៍រីករាយជាងការស៊ីចំណីនៅក្នុងក្រោល ហើយនៅពេលដែលពួកវាមានអារម្មណ៍សប្បាយរីករាយទិន្នផលនៃការផលិតទឹកដោះក៏មានច្រើនផងដែរ។ ម្ចាស់កសិដ្ឋានរូបនេះបានបញ្ជាក់ថា តាមធម្មតាគោមួយក្បាលដែលស៊ីស្មៅនៅក្នុងក្រោលអាចផលិតទឹកដោះបានចំនួន ២២លីត្រនៅក្នុងមួយថ្ងៃ តែបើគេឲ្យវាពាក់វ៉ែនតាការពិតនិម្មិតគឺទិន្នផលទឹកដោះអាចឡើងដល់ ២៧លីត្រនៅក្នុងមួយថ្ងៃ៕
January 10, 2022 - អន្តរជាតិ
អាមេរិក៖ ស្រ្តីជនជាតិអាមេរិកនិងជាអ្នកដំណើរតាមយន្តហោះម្នាក់បានឲ្យដឹងតាមរយៈគណនីបណ្តាញសង្គម Reddit ថា នាងបានឃើញស្រ្តីជាអ្នកដំណើរម្នាក់ដែលអង្គុយនៅកៅអីខាងមុខនាងសរសេរសារក្នុងទូរស័ព្ទដៃថា “ពួកយើងបានឆ្លងជំងឺកូវីដ ១៩ ហើយ ដូចនេះពួកយើងត្រូវតែត្រលប់ទៅផ្ទះមុនពេលកំណត់មួយថ្ងៃដើម្បីគេចពីការធ្វើចត្តាឡីស័ក”។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail មិនបាធ្វើការបញ្ជាក់ទីតាំងកើតហេតុថា តើស្ត្រីនោះរូបធ្វើដំណើរពីណាទៅណានោះឡើយ។ តាមរយៈសារនេះគឺមានន័យថា ស្រ្តីដែលកំពុងអង្គុយក្នុងយន្តហោះនិងកំពុងសរសេរសារនោះមានជំងឺកូវីដ ១៩ ហើយមិត្តរបស់នាងម្នាក់ដែលអាចជាអ្នកកំពុងអង្គុយនៅក្នុងយន្តហោះជាមួយគ្នានោះ ឬជិះយន្តហោះសម្រាប់ជើងហោះបន្ទាប់ក៏បានឆ្លងជំងឺកូវីដ ១៩ ផងដែរ។ ស្រ្តីជាអ្នកដែលបានលួចអានសារនោះថែមទាំងបានលួចថតសារតាមរយៈកាមេរ៉ាក្នុងទូរស័ព្ទដៃទៀតផង មុននឹងគាត់សម្រេចបង្ហោះព័ត៌មាននេះនៅលើបណ្តាញសង្គម។ គាត់បានឲ្យដឹងពីអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ថា គាត់តក់ស្លុតយ៉ាងខ្លាំងក្រោយពេលប្រទះឃើញសារដូចនេះ ហើយគាត់នឹងធ្វើចត្តាឡីស័កដោយខ្លួនឯងក្រោយពេលចុះចេញពីយន្តហោះមួយនេះ។ យ៉ាងណាក្តី ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Reddit បានបញ្ចេញមតិជុំវិញបញ្ហានេះថា វាអាចជាការលេងសើចប៉ុណ្ណោះព្រោះមុនពេលជិះហោះអ្នកដំណើរគ្រប់រូបត្រូវគេពិនិត្យនិងតម្រូវឲ្យធ្វើតេស្តរហ័សរួចទៅហើយ។ អ្នកខ្លះទៀតបានបញ្ចេញមតិថា ការលួចអានសាររបស់អ្នកដទៃមិនមែនជារឿងត្រឹមត្រូវនោះទេ ហើយចំពោះរឿងនេះទុកឲ្យខាងអាជ្ញាធរជាអ្នកដោយស្រាយទៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily
January 10, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនកាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ម្សិលមិញនេះបានសម្រេចធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងក្រុងដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ ក្រុងដ៏ធំនោះគឺក្រុង Tianjin មានទីតាំងស្ថិតនៅតំបន់ភាគខាងជើងប្រទេសចិន ហើយនៅទូទាំងក្រុងមួយនេះគឺមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ១៤ លាននាក់។ ក្រៅតែពីបានធ្វើតេស្តទ្រង់ទ្រាយធំនេះ អាជ្ញាធរចិនក៏បានប្រាប់ឲ្យប្រជាពលរដ្ឋក្នុងក្រុង Tianjin ទាំងអស់ត្រូវសម្ងំនៅក្នុងផ្ទះមួយរយៈផងដែរ ដើម្បីចូលរួមកាត់ផ្តាច់រលកនៃការចម្លងជំងឺកូវីដ ១៩។ គួររម្លឹកជូនថា វិធានការខាងលើនេះត្រូវបានដាក់ចេញភ្លាមៗក្រោយអាជ្ញាធរសុខាភិបាលក្រុង Tianjin បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ២០នាក់ ហើយក្នុងនោះក៏មានករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុងចំនួន ២ករណី និង ១៥ករណីគឺជាការចម្លងនៅក្នុងចំណោមក្រុមកូនសិស្សសាលា។
January 10, 2022 - អន្តរជាតិ
ថៃ៖ ការសិក្សាមួយបានរកឃើញថាកុមារដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច គឺអាចមានហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមប្រភេទ ១ និងប្រភេទ ២ នៅពេលខាងមុខ។ យោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសថៃ ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ទី៧ ខែមករា ម្សិលមិញនេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមជាកុមារបានកើនឡើង ២,៦ ដង ហើយអ្នកជំងឺទាំងនោះគឺជាអ្នកធ្លាប់កើតជំងឺកូវីដ ១៩ រួច ខណៈបើគេគិតអំពីកម្រិតហានិភ័យជារួមគឺអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួចអាចប្រឈមនឹងការកើតមានជំងឺទឹកនោមផ្អែម ៣០%ខ្ពស់ជាងអ្នកមិនបានកើតជំងឺជំងឺកូវីដ ១៩។ គួររម្លឹកជូនថា នាពេលកន្លងមកក៏មានការសិក្សាជាច្រើនបានបង្ហាញថា អ្នកធ្លាប់កើតជំងឺកូវីដ ១៩ អាចប្រឈមនឹងហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមដែរ
January 8, 2022









