- Pheakdey
- អន្តរជាតិ
អាហ្វ្រិកខាងត្បូង៖ ការសិក្សាមួយបានរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson ចំនួន ២ ដូសគឺមានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុងមានរោគសញ្ញាធ្ងន់ធ្ងរឬត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបានរហូតដល់ ៨៥%។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តអាហ្វ្រិកខាងត្បូង ហើយខ្លឹមសារទាំងស្រុងនៃការសិក្សានេះត្រូវបានចុះផ្សាយបន្តដោយកាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ម្សិលមិញនេះ។ បើតាមលោក Glenda Gray ដែលជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា សម្រាប់អ្នកដែលជ្រើសរើសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Johnson & Johnson ជាដូសជម្រុញ គឺប្រសិទ្ធភាពការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរនឹងធ្លាក់ចុះសល់ត្រឹម ៦៣%
December 31, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីដែលជាអ្នកញៀននឹងការញ៉ាំប៊ឺហ្គឺម្នាក់បានគំរាមដុតផ្ទះចោល ប្រសិនបើឪពុករបស់គាត់មិនព្រមទិញប៊ឺហ្គឺឲ្យគាត់ញ៉ាំនោះទេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសដែលប្រុងនឹងដុតផ្ទះចោលព្រោះតែនំប៊ឺហ្គឺមួយដុំរូបនេះមានឈ្មោះថា Adib អាយុ ២៩ ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Batu Caves ភាគខាងជើងប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី ២៧ ខែធ្នូ កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងយប់កើតហេតុនោះលោក Adib បានតេទៅឪពុកដែលកំពុងចេញទៅទិញអាហារនៅខាងក្រៅឲ្យទិញប៊ឺហ្គឺផ្ញើគាត់មួយដុំ តែបុរសជាឪពុកបានបដិសេដដោយគាត់គិតថា ការញ៉ាំអាហារប្រភេទនេះច្រើនមិនសូវល្អសម្រាប់សុខភាពនោះទេ ហើយតម្លៃរបស់វាក៏ថ្លៃបន្តិចដែរបើធៀបនឹងការទិញម្ហូបមកញ៉ាំបាយជុំគ្នាជាមួយកូន។ យ៉ាងណាក្តី ការបដិសេដនេះបានធ្វើឲ្យបុរសជាកូនខឹងយ៉ាងខ្លាំងរហូតហ៊ានគំរាមដុតផ្ទះចោលតែម្តង ហើយរឿងរ៉ាវចម្រូងចម្រាសនេះក៏បន្តដោះស្រាយដល់អាជ្ញាធរផងដែរ។ ក្រោយការសាកសួររបស់អាជ្ញាធរម៉ាឡេស៊ីគេបានដឹងថា លោក Adib ជាអ្នករកស៊ីតូចតាចម្នាក់ដែលមានប្រាក់ចំណូលប្រមាណជា
December 31, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន World of Buzz រាយការណ៍ថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រហូតដល់ទៅ ១៦ដូស ព្រោះតែគាត់បានស៊ីឈ្មួលទៅចាក់វ៉ាក់សាំងជំនួសពលរដ្ឋមួយចំនួន ដែលមិនហ៊ានទៅចាក់វ៉ាក់សាំងដោយខ្លួនឯង តែចង់បានប័ណ្ណចាក់វ៉ាក់សាំងយកមកប្រើប្រាស់។ បុរសរូបនេះមានឈ្មោះថា Abdul Rahim បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្ត South Sulawesi ដែលស្ថិតនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលលោក Abdul Rahim បានទៅចាក់នោះមានពីប្រភេទគឺវ៉ាក់សាំងប្រភេទ AstraZeneca និង Pfizer ហើយគិតត្រឹមពេលនេះវ៉ាក់សាំងដែលគាត់បានចាក់សរុបគឺមានចំនួន ១៦ដូស ដោយក្នុងនោះក៏មានទាំងវ៉ាក់សាំងដែលគាត់បានចាក់សម្រាប់ខ្លួនឯងចំនួន
December 30, 2021 - អន្តរជាតិ
មិចស៊ីកូ៖ ប្រជាពលរដ្ឋមិចស៊ីកូជាច្រើននាក់បាននាំគ្នាប្តឹងទាមទារប្រាក់សំណងពីប្រទេសចិននិងអង្គការសុខភាពពិភពលោកជុំវិញវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសមិចស៊ីកូ។ ពលរដ្ឋមិចស៊ីកូម្នាក់គឺលោក Jaime Michaus អាយុ ៦៣ឆ្នាំបានប្រាប់ឲ្យដឹងថា ជំងឺកូវីដ ១៩ បានឆក់យកជីវិតកូនស្រីវ័យ ២៦ឆ្នាំរបស់គាត់និងបានបន្សល់ទុកចៅស្រីម្នាក់ទើបមានអាយុជាង ១ខែឲ្យគាត់ត្រូវមើលថែ ដែលវាជាបន្ទុកដ៏ធំមួយសម្រាប់គាត់ជាមនុស្សចាស់និងបានចូលនិវត្តន៍ពីការងារួចទៅហើយ។ បុរសចំណាស់រូបនេះបានបន្តថា គាត់មិនមានសង្ឃឹមច្រើននោះទេក្នុងការទទួលបានប្រាក់សំណងតាមពាក្យបណ្តឹងរបស់គាត់នោះ តែយ៉ាងណាក្តីគាត់ត្រូវតែធ្វើរឿងនេះព្រោះវាជារឿងត្រឹមត្រូវដែលជនរងគ្រោះគួរតែធ្វើ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ពាក្យបណ្តឹងរបស់ក្រុមពលរដ្ឋមិចស៊ីកូទាំងនោះត្រូវបានដាក់ទៅកាន់តុលាការអន្តជាតិ Poplavsky International Law Offices ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ក្នុងពាក្យបណ្តឹងនោះគឺពលរដ្ឋមិចស៊ីកូបានទាមទារប្រាក់សំណងចំនួន ២០០,០០០ដុល្លារអាមេរិកសម្រាប់អ្នកជំងឺកូវីដ
December 30, 2021 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានឲ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ ម្សិលមិញនេះថា ខាងអាជ្ញាធរពិតជាមានបញ្ហាក្នុងក្នុងផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយដែលបានបិទខ្ទប់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ តែភាពឆកល្វែងនោះបានកើតឡើងចំពោះប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះមិនមែនទូទាំងទីក្រុងនោះទេ។ ការបញ្ជាក់របស់អាជ្ញាធរចិនខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោយមានប្រជាពលរដ្ឋក្នុងទីក្រុង Xi’an មួយចំនួនបានបង្ហោះសារតាមបណ្តាញសង្គមថា ពួកគេកំពុងខ្វះខាតស្បៀងអាហារនិងកំពុងត្រូវការជំនួយយ៉ាងខ្លាំងព្រោះតែវិធានការបិទខ្ទប់ទីក្រុងរបស់អាជ្ញាធរចិន។ គួររម្លឹកជូនថា ទីក្រុង Xi’an ដែលមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ១៣នាក់ ត្រូវបានអាជ្ញាធរចិនសម្រេចបិទខ្ទប់ជាងមួយសប្តាហ៍មកហើយ បន្ទាប់ពីទីក្រុងមួយនេះបានផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ គិតត្រឹមរយៈពេលចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងទីក្រុង Xi’an បានកើនដល់ជាង ៩៦០នាក់ ដែលជាតួលេខដ៏ច្រើនមួយបើធៀបទៅនឹងតំបន់ផ្សេងៗទៀតក្នុងប្រទេសចិន។ គួរបញ្ជាក់ជូនផងដែរថា អាជ្ញាធរបានសម្រេចអនុវត្តផែនការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ឲ្យស្ថិតនៅកម្រិតសូន្យ ដូចនេះហើយបើទោះចិនបានរកឃើញចំនួនអ្នកឆ្លងថ្មីមិនច្រើនដូចបណ្តាប្រទេសផ្សេងៗក៏ដោយក៏អាជ្ញាធរចិនត្រូវតែអនុវត្តវិធានការតឹងរឹង
December 30, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) កាលពីព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូនេះ បានឲ្យដឹងថា ហានិភ័យដែលបង្កឡើងដោយមេរោគនៃជំងឺកូវីដ ១៩បំប្លែងខ្លួនប្រភេទអូមីក្រុងនៅមតែមាន “កម្រិតខ្ពស់” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ការថ្លែងរបស់អង្គការសុខភាពពិភពលោកដូចខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ចុងក្រោយមួយស្តីពីការរាតត្បាតមេរោគអូមីក្រុងដែលបង្ហាញថា កាលពីសប្តាហ៍មុននេះតួលេខអ្នកឆ្លងមេរោគអូមីក្រុងបានកើនដល់ ១១% នៃចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក ដែលវាជាការកើនឡើងយ៉ាងឆាប់រហ័សបំផុតមួយបើធៀបទៅនឹងការរាតត្បាតមេរោគផ្សេងៗទៀត។ អង្គការសុខភាពពិភពលោកបានបន្តថា ឥទ្ធិពលរបស់វ៉ារ្យ៉ង់អូមីក្រុងគឺជាហេតុផលចម្បងដែលធ្វើឲ្យប្រទេសមួយចំនួននៅតែមានការរាតត្បាតជំងឺកូវីដ១៩ កម្រិតខ្ពស់ ហើយក្នុងនោះក៏មានប្រទេសមួយចំនួនគឺជាប្រទេសដែលធ្លាប់មានបទពិសោធន៍យកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រភេទ Delta ផងដែរ។ គួរម្លឹកថា នាពេលកន្លងមកមានការសិក្សាជាច្រើនសុទ្ធតែបង្ហាញលទ្ធផលថា វ៉ារ្យ៉ង់អូមីក្រុងពិតជាសមត្ថភាពអាចចម្លងបានលឿនជាងមេរោគប្រភេទផ្សេងៗទាំងអស់ ទោះជាក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយក៏ដោយ។ បើទោះជាគេមិនទាន់រកឃើញច្បាស់ថា
December 29, 2021 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូម្សិលមិញនេះថា ឧបករណ៍ធ្វើតេស្តរហ័សសម្រាប់ស្វែងរកជំងឺកូវីដ ១៩ ដែលពលរដ្ឋអាចទិញយកប្រើប្រាស់នៅតាមផ្ទះបានដោយខ្លួនឯងនោះគឺទំនងជាមិនអាចបង្ហាញលទ្ធផលត្រឹមត្រូវនោះទេចំពោះមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ការអះអាងរបស់ស្ថាប័នជំនាញរបស់អាមេរិកខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកត្រូវប្រឈមនឹងការរាត្បាតមេរោគអូមីក្រុងទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យអាមេរិកត្រូវការធ្វើតេស្តពលរដ្ឋក្នុងចំនួនច្រើននិងឆាប់រហ័ស ហើយតាមរយៈកិច្ចការជាច្រើននេះអាជ្ញាធរអាមេរិកក៏បានរកឃើញនូវចំណុចអសកម្មខាងលើនេះតែម្តង។ ឆ្លងកាត់ការធ្វើការងារយ៉ាងជិតស្និតជាមួយនឹងមេរោគអូមីក្រុងនិងឧបករណ៍តេស្តរហ័ស រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកបានចេញសេចក្តីថ្លែងការរួមមួយជាមួយនឹងវិទ្យាស្ថានជាតិសុខភាពអាមេរិកដោយបញ្ជាក់ថា ប្រសិទ្ធភាពរបស់ឧបករណ៍តេស្តរហ័សបានថយចុះយ៉ាងខ្លាំងពេលប៉ះជាមួយនឹងមេរោគអូមីក្រុង ដោយពេលខ្លះវាបានបង្ហាញលទ្ធផលមិនច្បាស់លាស់ឬបង្ហាញលទ្ធផលអវិជ្ជមានតែម្តង ហើយពេលគេយកសំណាកដដែលនោះទៅធ្វើតេស្តជាមួយម៉ាស៊ីនធំ (PCR) គឺបង្ហាញលទ្ធផលវិជ្ជមានកូវីដ ១៩ ប្រភេទអូមីក្រុង។ យ៉ាងណាក្តី អាជ្ញាធរអាមេរិកមិនបានណែនាំឲ្យឈប់ប្រើប្រាស់ឧបករណ៍តេស្តរហ័សនោះទេ តែត្រូវប្រើប្រាស់វាដោយយកចិត្តទុកដាក់បំផុត ដោយត្រូវអនុវត្តតាមការណែនាំឲ្យបានត្រឹមមុនពេលប្រើប្រាស់ ហើយក្នុងករណីមិនច្បាស់លាស់អាចធ្វើតេស្ត ២ ដងឬបន្តធ្វើតេស្តដោយម៉ាស៊ីនធំតែម្តង ប្រសិនបើអ្នកជំងឺបានចេញរោគសញ្ញាគួរឲ្យសង្ស័យមួយចំនួនរួចហើយ។ គួរបញ្ជាក់ថា ប្រសិនបើឧករណ៍តេស្តរហ័សអាចបង្ហាញលទ្ធផលត្រឹមត្រូវ ១០០% គ្រប់ពេលវេលានោះគឺគេនឹងចំណេញវេលាសម្រាប់ធ្វើការងារច្រើនខ្លាំងណាស់ ព្រោះឧបករណ៍តេស្តរហ័សអាចបង្ហាញលទ្ធត្រឹមរយៈពេលប្រមាណជា ១០នាទី ខណៈម៉ាស៊ីនធំត្រូវការពេលវេលារហូតដល់
December 29, 2021 - អន្តរជាតិ
ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងម្នាក់បានបានព្យាករណ៍ថា ការរាតត្បាតនៃជំងឺកូវីដ ១៩ប្រភេទអូមីក្រុងនឹងផ្ទុះឡើងទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ ដែលធ្វើឲ្យពលរដ្ឋថៃស្ទើរតែគ្រប់រូបនឹងត្រូវឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand បានឲ្យដឹងថា អ្នកជំនាញដែលបានធ្វើការព្យាករណ៍ខាងលើនេះគឺលោកវេជ្ជបណ្ឌិត Teerawat Hemachuta ប្រធានមជ្ឈមណ្ឌលព័ត៌មានសម្រាប់ជំងឺឆ្លងដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៃសាកលវិទ្យាល័យជូឡាឡុងកន ហើយការអះអាងរបស់លោកគឺត្រូវបានធ្វើឡើងតាមរយៈសារដែលបង្ហោះលើគណនី Facebook ផ្លូវការរបស់គាត់កាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូ ម្សិលមិញនេះ។ តាមរយៈខ្លឹមសារដែលត្រូវបានបង្ហោះជាសាធារណៈនោះ លោកវេជ្ជបណ្ឌិត Teerawat Hemachuta បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនសម្រាប់គាំទ្រការព្យាករណ៍របស់គាត់ដែលមានដូចជា៖ -ប្រសិទ្ធភាពរបស់វ៉ាក់សាំងនឹងធ្លាក់ចុះ ៤០% ក្នុងរយៈពេល ៣ខែ បើទោះជាវ៉ាក់សាំងនោះជាប្រភេទវ៉ាក់សាំងដែលមានប្រសិទ្ធខ្ពស់ដូចជាវ៉ាក់សាំងប្រភេទ Pfizer ឬ Moderna ក៏ដោយ។ -អ្នកដែលមិនបានទៅចាក់វ៉ាក់សាំងនឹងក្លាយជាក្រុមមនុស្សដែលងាយឆ្លងមេរោគអូមីក្រុងមុនគេបង្អស់។ -ប្រសិនបើគ្មានវ៉ាក់សាំងដូសជម្រុញទេ
December 29, 2021 - អន្តរជាតិ
ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបានទាញសញ្ញាអាសន្នថ្មីមួយចំពោះការរាត្បាតនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ខណៈអ្នកជំនាញបានព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ៣០,០០០នាក់ក្នុងមួយថ្ងៃនៅដើមឆ្នាំក្រោយនេះ ប្រសិនបើអាជ្ញាធរមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងឲ្យបានតឹងរឹងបំផុតទេនោះ។ បើតាមលោកវេជ្ជបណ្ឌិត Kiattiphum Wongrajit ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លងជំងឺកូវីដអូមីក្រុងបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។ លេខាធិការអចិន្ត្រៃយ៍រូបនេះបានបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុនតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនៅក្នុងប្រទេសថៃមានត្រឹមចំនួន ១០៤នាក់ប៉ុណ្ណោះ ខណៈតួលេខអ្នកឆ្លងនេះបានកើនឡើងរហូតដល់ ៥១៤នាក់បើគិតត្រឹមថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញនេះ។ យ៉ាងណាក្តី សញ្ញាអាសន្នដែលអាជ្ញាធរសុខាភិបាលថៃបានដាក់ចេញចំពោះស្ថានភាពរាតត្បាតមេរោគអូមីក្រុងនៅពេលនេះគឺជាភាពអាសន្នកម្រិត ៣ ដែលជាកម្រិតមួយមិនទាន់ធ្ងន់ធ្ងរខ្លាំងដូចពេលដែលថៃត្រូវប្រឈមនឹងការរាតត្បាតមេរោគកូវីដ ១៩ ប្រភេទ Delta នាពេលកន្លងមកនោះទេ។
December 28, 2021 - អន្តរជាតិ
សិង្ហបុរី៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលសិង្ហបុរីសម្រាប់ថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញនេះបានបង្ហាញថា សិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៨០នាក់បន្ថែមទៀត ហើយក្នុងនោះក៏មានអ្នកស្លាប់ដោយសាជំងឺកូវីដ ១៩ ចំនួន ៣នាក់ផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ២៨០នាក់នោះគឺមានអ្នកឆ្លងចំនួន ១៣៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស និងក្រៅពីនេះគឺជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋសិង្ហបុរីនិងក្រុមពលករចំណាកស្រុក។ ដោយឡែកចំពោះករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងវិញគឺគិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងអូមីក្រុងសរុបចំនួន ១០១នាក់ ហើយក្នុងនោះមានអ្នកឆ្លងចំនួន ៧៩នាក់គឺជាករណីនាំចូលមកពីក្រៅប្រទេស និង ២២ករណីគឺជាការឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋសិង្ហបុរី។ សូមបញ្ជាក់ជូនថា គិតជាសរុបរួមត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៧៨,០៤៤នាក់ និងស្លាប់សរុបចំនួន
December 28, 2021









