Pheakdey
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហសត្បិ៍ ទី២៣ ខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតមិនធ្លាប់មានរាប់ចាប់តាំងមានការរាតត្បាតជំងឺកូវីដ ១៩ មក នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ នាពេលកន្លងមកកូរ៉េខាងត្បូងធ្លាប់បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតមិនដល់ខ្ទងមួយរយនាក់នោះទេ តែម្សិល​មិញនេះតួលេខអ្នកស្លាប់ប្រចាំថ្ងៃបានកើនឡើងរហូតដល់ ១០៩នាក់។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ក្នុងចំនួនដ៏ច្រើននេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃឯណោះវិញក៏មិនតិចដែរ ពោលគឺនៅថ្ងៃម្សិលមិញនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកថ្មីចំនួន ៦,៩១៣នាក់ ដោយក្នុងនោះមាន ១២ នាក់ជាករណីឆ្លងមេរោគអូមីក្រុង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជិត ៦សែននាក់ ក្នុងនោះករណីអ្នកឆ្លងមេរោគអូមីក្រុងមាន ២៤៦នាក់ និងស្លាប់សរុបជាង ៥ពាន់នាក់៕

    December 24, 2021
  • អន្តរជាតិ

    ថៃ៖ ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីនៅទូទាំងប្រទេសថៃបាននាំគ្នាមកតវ៉ានៅវិមានរដ្ឋាភិបាលដើម្បីទាមទាឲ្យរដ្ឋាភិបាលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំពោះពួកគេ ដ្បិតវិធានការរឹតបន្តឹងប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេយ៉ាងខ្លាំង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីទាំងអស់នោះត្រូវបានដឹកនាំឲ្យមូលនិធិ Empower Foundation ហើយភាគច្រើនៃពួកគាត់គឺជាបុគ្គលិកក្នុងក្លឹបរាត្រី បារ និងបៀរហ្គាឌិន។ បើតាមអ្នកស្រី​ Thanta Laowilawanyakul ដែលជាប្រធានមូលនិធិ Empower Foundation បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ គឺមានមានរយៈពេល ៤២៦ថ្ងៃហើយ ដែលអាជ្ញាធរថៃបានបិទទាំងស្រុងនូវកន្លែងផ្តល់សេវាកំសាន្តពេលរាត្រី ហើយពួកគាត់ក៏ត្រូវបាត់បង់ប្រាក់ចំំណូលទាំងស្រុងផងដែរក្នុងរយៈជាង ១ឆ្នាំមកនេះ។ ប្រធានមូលនិធិរូបនេះបានបន្តថា ពួកគាត់ចង់ទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ៥,០០០ បាត (១៤៩ ដុល្លារអាមេរិក)ក្នុងមួយខែនិងត្រូវផ្តល់ជូនរហូតដល់ពេលដែលអាជ្ញាធរសម្រេចបើកអាជីវកម្មកំសាន្តពេលរាត្រីឡើងវិញ។

    December 23, 2021
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា បានត្រៀមរួចរាល់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៤ បន្ថែមពីលើដូសជម្រុញទៅកាន់ក្រុមបុគ្គលិកសុខាភិបាលជួរមុខនិងក្រុមពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ បើតាមលោកវេជ្ជបណ្ឌិត Opas Kankawinpong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា គម្រោងនៃការចាក់វ៉ាក់សាំងដូសទី ៤នេះ ត្រូវបានបញ្ជូនទៅដល់គណៈកម្មាធិការថ្នាក់ជាតិរួចហើយ ខណៈគេរំពឹងថាសេចក្តីសម្រេចផ្លូវការនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា នាពេលកន្លងមកអាជ្ញាធរសុខាភិបាលថៃបានសម្រេចប្រើប្រាស់វ៉ាក់សាំង AstraZeneca ឬ Pfizer សម្រាប់ចាក់ជាដូសទី ៣ ចំពោះក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំង Sinovac  នៅដូសទី ១ និងទី ២ ដូចនេះសម្រាប់ដូសទី ៤ គឺអាជ្ញាធរថៃនឹងសម្រេចជ្រើសរើសវ៉ាក់សាំង AstraZeneca

    December 23, 2021
  • អន្តរជាតិ

    អូស្រ្តាលី៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានដាក់ពង្រាយកន្លែងធ្វើតេស្តរកជំងឺកូវីដ ១៩ ជាច្រើនកន្លែង ដើម្បីឆ្លើយតបនៅនឹងការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ និងត្រៀមទប់ស្កាត់រលកនៃការរាតត្បាតកូវីដ ១៩ អូមីក្រុងនៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានបញ្ជាក់ថា ពលរដ្ឋដែលមានគម្រោងធ្វើដំណើរនៅក្នុងពិធីបុណ្យណូអែលនឹងតម្រូវឲ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេល ៧២ម៉ោងមុនពេលធ្វើដំណើរ ដូចពួកគេអាចទៅរកសេវាធ្វើតេស្តនៅតាមកន្លែងជាច្រើនដែលអាជ្ញាធរបានដាក់ពង្រាយរួចរាល់អស់ហើយដោយមិនគិតថ្លៃ។ វិធានការតឹងរឹងរបស់អាជ្ញាធរអូស្រ្តាលីខាងលើនេះត្រូវបានគេមើលឃើញថា នឹងបង្កឲ្យមានភាពចលាចលចំពោះក្រុមពលរដ្ឋដែលត្រូវធ្វើដំណើរកំសាន្តក្នុងពិធីបុណ្យណូអែល តែវាគឺជម្រើសដែលត្រឹមត្រូវបំផុតសម្រាប់ទប់ស្កាត់រលករាតត្បាតនៃជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំ។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅអូស្រ្តាលីហាក់កើនឡើងគួរឲ្យកត់សម្គាល់ ដោយនៅក្នុងថ្ងៃទី ២៣នេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងរហូតដល់ជាង ៨,២០០នាក់

    December 23, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងចំនួន ២០០នាក់នៅក្នុងថ្ងៃអង្គារ ទី២១ ខែធ្នូម្សិលមិញនេះ ហើយករណីវិជ្ជមានអូមីក្រុងទាំងអស់នោះត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន ១២ ផ្សេងគ្នា ដែលភាគច្រើនគឺរដ្ឋស្ថិតនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ ១៩ អូមីក្រុងបានកើនឡើងទ្វេរដងបើគិតក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ តែយ៉ាងណាក្តីគិតរហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌាពុំទាន់រកឃើញករណីមានអ្នកស្លាប់ដោយសាមេរោគអូមីក្រុងនៅឡើយទេ។ បើតាមលោក Mansukh Mandaviya ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ៨០%នៃអ្នកឆ្លងកូវីដ ១៩ អូមីក្រុងនៅក្នុងប្រទេសឥណ្ឌាគឺគ្មានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយអ្នកជំងឺទាំងអស់នោះសុទ្ធតែជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ខណៈអ្នកខ្លះគឺអ្នកដែលទើបជាសះស្បើយពីជំងឺកូវីដ ១៩ ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៣៩,៥% ក្នុងចំណោមពលរដ្ឋគោលដៅចំនួន

    December 22, 2021
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់ស្រុតដីនៅតំបន់អណ្តូងរ៉ែមួយកន្លែងស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ក្រៅតែបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានពលពលរដ្ឋចំនួន ២៥នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ ខណៈគិតត្រឹមពេលនេះនៅមានពលរដ្ឋចំនួន ៧០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅម៉ោង ៤ព្រឹកនៃថ្ងៃពុធ ទី ២២​​ ខែធ្នូនេះ ហើយប្រតិបត្តិការណ៍ជួយជនរងគ្រោះត្រូវបានចាប់ផ្តើមនៅម៉ោងប្រមាណជា ៧ព្រឹក ដោយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការសន្និដ្ឋានថា ក្រុមពលរដ្ឋដែលបានបាត់ខ្លួនទាំង ៧០នាក់នោះទំនងជាគ្មានសង្ឃឹមនៅរស់មានជីវិតនោះទេ តែយ៉ាងណាក្តីក្រុមការងារអ្នកជួយសង្គ្រោះត្រូវរុករកពួកគាត់ឲ្យទាល់តែឃើញទោះជាពួកគាត់នៅរស់ឬស្លាប់ហើយក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    December 22, 2021
  • អន្តរជាតិ

    ថៃ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន ២៥នាក់បន្ថែមទៀតក្នុងចំណោមពលរដ្ឋថៃចំនួន ៣១នាក់ ដែលទើបត្រលប់មកពីបរទេសកាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ពលរដ្ឋថៃទាំង ៣១នាក់នោះបានធ្វើដំណើរទៅចូលរួមកម្មវិធីធម្មយាត្រាតាមបែបសាសនាឥស្លាមនៅក្នុងទីក្រុង Mecca​ ប្រទេសអារ៉ាប់រួម ហើយពេលត្រលប់មកដល់ប្រទេសថៃភ្លាមគឺពួកគាត់បានតេស្តអវិជ្ជមានកូវីដ ១៩ ទាំងអស់គ្នា។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកដំណើរមួយចំនួនក្នុងចំណោមពលរដ្ឋទាំង ៣១នាក់នោះបានផ្តើមចេញរោគសញ្ញាក្តៅខ្លួនខ្លាំង ហើយពេលទៅតេស្តម្តងទៀតក៏ប្រទះឃើញលទ្ធផលវិជ្ជមានកូវីដអូមីក្រុងតែម្តង។ បច្ចុប្បន្នអ្នកជំងឺទាំង​ ២៥នាក់នោះត្រូវបានគេយកទៅព្យាបាលដាច់ដោយឡែក ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងតែធ្វើចត្តាឡីស័កដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរ។ គួររម្លឹកថា កាលពីថ្ងៃម្សិលមិញនេះអាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូង ហើយក្រោយពីការរកឃើញនេះអាជ្ញាធរថៃក៏បានសម្រេចអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះគ្រប់អ្នកដំណើរអន្តរជាតិឡើងវិញផងដែរ៕ អត្ថបទ៖ ភក្តី

    December 22, 2021
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់អាមេរិក Moderna បានឲ្យអះអាងថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនក្នុងបរិមាណមួយដូសពេញសម្រាប់ជាដូសជម្រុញគឺវាមានប្រសិទ្ធភាពអាចប្រឆាំងទៅនឹងមេរោគនៃជំងឺកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងបាន។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការអះអាងរបស់ក្រុមហ៊ុន ​Moderna ខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗដោយផ្អែកលើលទ្ធផលចេញពីមន្ទីរពិសោធន៍ដែលក្រុមអ្នកជំនាញបានរកឃើញកាលពីថ្ងៃចន្ទ ទី២០ ខែធ្នូម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សានោះគេបានយកសំណាកឈាមរបស់មនុស្សចំនួន ៤០នាក់ ទៅពិសោធន៍ជាមួយវ៉ាក់សាំងក្នុងកម្រិតផ្សេងៗគ្នា ដោយពាក់កណ្តាលត្រូវបានគេដាក់ពិសោធន៍ជាមួយវ៉ាក់សាំងក្នុងកម្រិត ៥០មីក្រូក្រាម និងពាក់កណ្តាលផ្សេងទៀតដាក់ពិសោធន៍ជាមួយវ៉ាក់សាំងក្នុងកម្រិត ១០០មីក្រូក្រាម (មួយដូសពេញ)។ លទ្ធផលនៃការសិក្សាបានបង្ហាញទិន្នន័យជាក់ស្តែងថា សម្រាប់ក្រុមអ្នកចាក់វ៉ាក់សាំងក្នុងកម្រិត ៥០មីក្រូក្រាមគឺប្រព័ន្ធភាពស៊ាំរបស់ពួកគេបានកើនឡើង ៣៧ដង ខណៈអ្នកក្រុមអ្នកចាក់ក្នុងកម្រិត ១០០ មីក្រូក្រាមគឺប្រព័ន្ធភាពស៊ាំងបានកើតរហូតដល់

    December 21, 2021
  • អន្តរជាតិ

    ថៃ៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា មេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងបានរាតត្បាតដល់ក្នុងសហគមន៍ថៃជាលើកដំបូងហើយ នេះបើគិតត្រឹមថ្ងៃចន្ទ ទី២០ ខែធ្នូ ម្សិលមិញនេះ។ ករណីឆ្លងមេរោគអូមីក្រុងក្នុងសហគមន៍លើកទី ១នោះគឺត្រូវបានរកឃើញចំពោះស្ត្រីជនជាតិថៃម្នាក់ដោយគាត់បានឆ្លងពីប្តីរបស់គាត់ជាបុរសជនជាតិកូឡុំប៊ី ដែលបានធ្វើដំណើរចេញពីប្រទេសនីហ្សេរីយ៉ាមកកាន់ប្រទេសថៃកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ បើតាមលោក Chakrarat Pittayawonganon ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងសរុបចំនួន ៦៣ករណីដោយក្នុងនោះមាន ១ករណីជាការចម្លងនៅក្នុងសហគមន៍ ខណៈពេលនេះគេក៏កំពុងរង់ចាំមើលលទ្ធផលតេស្តរបស់ក្រុមមនុស្សដែលមានការសង្ស័យខ្ពស់ចំនួន ២០នាក់ផ្សេងទៀតផងដែរ។ លោក Chakrarat Pittayawonganon បានបញ្ជាក់ផងដែរថា ក្រោយរកឃើញករណីចម្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងនេះ អាជ្ញាធរថៃក៏កំពុងពិចារណាក្នុងការអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិជាធម្មតាវិញផងដែរ ដ្បិតក្នុងពេលនេះតាមរយៈកម្មវិធី “Sandbox”

    December 21, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន​ National Thailand បានឲ្យដឹងថា​ គិតត្រឹមថ្ងៃចន្ទ ទី២០​ខែធ្នូ ម្សិលមិញនេះ ចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង​នៅក្នុងប្រទេសថៃបានកើនឡើងរហូតដល់ ៦៣នាក់ (ភាគច្រើនករណីនាំចូល) ខណៈគេកំពុងរង់ចាំមើលលទ្ធផលតេស្តរបស់ក្រុមមនុស្សដែលមានការសង្ស័យខ្ពស់ចំនួន ២០នាក់ផ្សេងទៀតផងដែរ។ បើតាម លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះគេបានរកឃើញករណីឆ្លងកូវីដ ១៩ អូមីក្រុងចំនួន ៥២ករណី ហើយចំនួនដ៏ច្រើនបានធ្វើឲ្យអត្រាអ្នកឆ្លងអូមីក្រុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ ពោលគឺកើនឡើងពីតិចជាង ១% មក ៣,២៦% នៃចំនួនអ្នកឆ្លងសរុប។ លោកអគ្គនាយករូបនេះបានបញ្ជាក់ផងដែរថា  មេរោគនៃជំងឺកូវីដ ១៩

    December 21, 2021