- Pheakdey
- អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអាមេរិកទទួលបានជោគជ័យក្នុងការប្រើប្រាស់ក្រលានរបស់សត្វជ្រូកមកភ្ជាប់ជាមួយនិងសេរីរាង្គរបស់មនុស្ស ដើម្បីទាញយកគុណប្រយោជន៍សុខភាពដ៏សំខាន់មួយសម្រាប់មនុស្សជាតិ។ ក្នុងការវះកាត់សាកល្បងនោះគេបានប្រើប្រាស់ក្រលានរបស់សត្វជ្រូកដែលត្រូវបានគេចិញ្ចឹមជាពិសេសរហូតធ្វើឲ្យជ្រូកនោះមានហ្សែនខុសពីជ្រូកធម្មតាទៅតភ្ជាប់ជាមួយនឹងសរសៃឈាមនៅក្នុងជើងរបស់អ្នកជំងឺម្នាក់ ដែលមានជំងឺខួរក្បាលជិតស្លាប់ទៅហើយ តែគាត់នៅបន្តមានដង្ហើមដោយប្រើខ្យល់អ៊ុកស៊ីសែនជាជំនួយ។ សូមបញ្ជាក់ថា អ្នកជំងឺរូបនេះនិងគ្រួសាររបស់គាត់បានស្ម័គ្រឲ្យគេប្រើប្រាស់រាងកាយរបស់គាត់សម្រាប់ធ្វើការពិសោធន៍ក្នុងហេតុផលវេជ្ជសាស្រ្តមុនពេលគាត់ស្លាប់ ហើយរូបគាត់បានដាច់ខ្យល់ស្លាប់ក្នុងរយៈពេល ៥៤ម៉ោងក្រោយការពិសោធន៍ខាងលើនេះ បន្ទាប់ពីគេដកខ្យល់អ៊ុកស៊ីសែនចេញគាត់។ ការវះកាត់សាកល្បងដែលមានរយៈពេល ២ម៉ោងបានបង្ហាញលទ្ធផលដ៏អស្ចារ្យមួយគឺ ក្រលានរបស់សត្វជ្រូកនោះមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការកាត់បន្ថយម៉ូលេគុល Creatinine ដែលជាប្រភេទម៉ូលេគុលអាក្រក់ធ្វើឲ្យក្រលានរបស់មនុស្សចុះខ្សោយបន្តិចម្តងៗរហូតដល់ដំណាក់កាលត្រូវខូចខ្ទេចនិងទាមទារឲ្យមានការប្តូរក្រលានថ្មីដើម្បីបន្តជីវិតរស់។ គួរបញ្ជាក់ថា លទ្ធផលវិជ្ជមាននៃការវះកាត់ សាកល្បងនេះគឺជាភាពជោគជ័យក្នុងដំណាក់កាលដំបូងមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវបន្តទៀតអំពីលទ្ធភាពនៃការវះកាត់ប្តូរសេរីរាង្គសត្វជំនួសឲ្យសេរីរាង្គមនុស្សនៅពេលអនាគត។ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា ឆ្នាំណាឬពេលណា ទើបក្រុមអ្នកវិទ្យាសាស្រ្តអាចបន្តស្រាវជ្រាវរកឃើញវិធីវះកាត់ដ៏ពិសេសនេះបានដោយជោគជ័យជាផ្លូវការនោះទេ។ សូមបញ្ជាក់ថា ប្រសិនបើគេអាចវះកាត់ប្តូរក្រលានសត្វជ្រូកជំនួសឲ្យក្រលានមនុស្សបានពិតមែន គឺវានឹងអាចជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញពិភពលោកបានច្រើនខ្លាំងណាស់ ជាក់ស្តែងយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋអាមេរិកប្រមាណជា ៩០,០០០នាក់ ដែលកំពុងរង់ចាំវះកាត់ប្តូរក្រលានជាចាំបាច់៕ អត្ថបទ៖ ភក្តី
October 21, 2021 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃពុធ ទី២០ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុន Thailand Post ដែលជាក្រុមហ៊ុនប្រៃសនីយ៍របស់រដ្ឋាភិបាលថៃបានធ្វើការសាកល្បងប្រើប្រាស់យន្តហោះដ្រូនសម្រាប់ដឹកជញ្ជូនថ្នាំពេទ្យឲ្យក្រុមអ្នកជំងឺមួយចំនួន ដែលគេពិបាកក្នុងការដឹកជញ្ជូនឲ្យពួកគាត់ដោយផ្ទាល់។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងនោះត្រូវបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា Sing Buri ខណៈយន្តហោះដ្រូនដែលគេប្រើប្រាស់ក្នុងការសាកល្បងនោះគឺមានសមត្ថភាពអាចហោះហើរបានក្នុងចម្ងាយប្រមាណជា ៥០០ ម៉ែត្រ។ ប្រភពខាងលើបានបន្តថា គិតមកទល់នឹងពេលនេះក្រុមហ៊ុន Thailand Post បានជ្រើសរើសមន្ទីរពេទ្យជាង ៤០០រួចហើយ ដើម្បីធ្វើការសម្របសម្រួលក្នុងការដឹកជញ្ជូនថ្នាំពេទ្យទៅកាន់ផ្ទះអ្នកជំងឺមួយចំនួនដោយប្រើប្រាស់យន្តហោះដ្រូននេះ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ពីពេលវេលាជាក់ស្តែងដែលគេនឹងចាប់ផ្តើមប្រើប្រាស់សេវាដឹកជញ្ជូនដ៏ទំនើបនេះជាផ្លូវការនៅឡើយទេ។ គួរបញ្ជាក់ថា អ្នកជំងឺគោលដៅដែលស្ថិតក្នុងគម្រោងទទួលបានសេវាកម្មដឹកជញ្ជូនថ្នាំពេទ្យតាមរយៈយន្តហោះដ្រូននេះគឺជាអ្នកជំងឺកូវីដ ១៩ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលហើយត្រូវដាក់ឲ្យព្យាបាលនៅតាមផ្ទះ ខណៈផ្លូវទៅកាន់ផ្ទះរបស់ពួកគាត់គឺពិបាកក្នុងការធ្វើដំណើរដោយរថយន្តឬម៉ូតូខ្លាំងណាស់៕ អត្ថបទ៖ ភក្តី
October 21, 2021 - អន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា ប្រទេសសម្បូរប្រេងកាតអារ៉ាប៊ីសាអូឌីតគ្រោងនឹងប្រែក្លាយអណ្ដូងប្រេងកាតមួយកន្លែងឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។ អណ្តូងប្រេងកាតមួយកន្លែងនេះមានទីតាំងស្ថិតនៅកំបន់សមុទ្រ Arabian Gulf មានផ្ទៃដីសរុបចំនួន ១៥០,០០០ ម៉ែត្រការ៉េ ហើយតាមគម្រោងគឺគេនឹងប្រែក្លាយតំបន់មួយនេះឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដោយមានកន្លែងកំសាន្តជាច្រើនដូចជា សួនកំសាន្តបែបរន្ធត់ កន្លែងលេងកីឡាលោតទឹក ជិះស្ទីលើទឹកសមុទ្រ មានសណ្ឋគារចំនួន ៣ ភោជនីយដ្ឋានចំនួន ១១ និងកន្លែងកំសាន្តប្លែកៗជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ខាងលើនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃផែនការយន្តសាស្រ្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត “ចក្ខុវិស័យឆ្នាំ ២០៣០” ដែលអារ៉ាប៊ីសាអូឌីតចង់រកប្រាក់ចំណូលបន្ថែមពីការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានចំនួន ១០០ លាននាក់នៅក្នុងមួយឆ្នាំ។ នៅក្នុងផែនការយន្តសាស្រ្តនោះអារ៉ាប៊ីសាអូឌីតក៏គ្រោងនឹងវិនិយោគប្រាក់ប្រមាណជា ១៤៧ពាន់លានដុល្លារអាមេរិកចំពោះវិស័យដឹកជញ្ជូននិងការនាំទំនិញចេញចូលផងដែរ។ សូមបញ្ជាក់ជូនថា ផែនការយន្តយាស្រ្តខាងលើនេះទំនងជាត្រូវបានដាក់ចេញក្នុងហេតុផលថា អារ៉ាប៊ីសាអូឌីតចង់ព្យាយាមកាត់បន្ថយការពឹកផ្អែកចំពោះចំណូលពីប្រេងកាត ហើយចង់បង្កើតវិធីរកប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិពីវិស័យផ្សេងៗទៀតជាពិសេសវិស័យទេសចរណ៍តែម្តង៕ #PIF announces
October 21, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានសម្រេចដាក់លក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online ជាផ្លូវការហើយ ដោយឧបករណ៍ធ្វើតេស្តមួយនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤០បាត (៤,៨០០ រៀល)។ ក្នុងដំណាក់កាលដំបូងនេះអាជ្ញាធរថៃនឹងសាកល្បងលក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online ក្នុងពេលវេលាជាក់លាក់និងមានចំនួនកំណត់មួយ ពោលគឺគេអាចរកទិញបានចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ក្នុងចំនួនកំណត់ ៣០០ ប្រអប់ក្នុងមួយថ្ងៃ ហើយគេហទំព័រសម្រាប់ដាក់លក់នោះគឺ gpoplanet.com។ គួររម្លឹកថា ក្រៅតែពីសម្រេចដាក់់លក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរសុខាភិបាលថៃក៏បានដាក់លក់នូវឧបករណ៍ធ្វើតេស្តចំនួន
October 20, 2021 - អន្តរជាតិ
កាសែត Channel News Asia បានរាយការណ៍ថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook គ្រោងនឹងប្តូរឈ្មោះថ្មីមួយផ្សេងទៀតនៅសប្តាហ៍ក្រោយនេះ ខណៈមូលហេតុនៃការប្តូរឈ្មោះនេះគឺព្រោះតែក្រុមហ៊ុនចង់ឆ្លុះបញ្ចាំងពីការផ្តោតសំខាន់ក្នុងបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះ “Metaverse”។ តាមគម្រោងគឺលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Facebook នឹងលើកយកបញ្ហាប្តូរឈ្មោះនេះមកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២៨ ខែតុលាខាងមុខនេះ។ យ៉ាងណាក្តីគេនៅមិនទាន់បានដឹងច្បាស់ទេថា គម្រោងប្តូរឈ្មោះនេះអាចទៅរួចឬអត់ ហើយសូម្បីតែឈ្មោះថ្មីដែលគេគ្រោងនឹងប្រើប្រាស់ជំនួសពាក្យ Facebook នោះ ក៏នៅមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយដែរ។ គួរបញ្ជាក់ថា នាពេលកន្លងមកក្រុមហ៊ុនបណ្តាញសង្គមធំមួយចំនួនក៏ធ្លាប់ប្តូរឈ្មោះរបស់ខ្លួនដែរដូចជាក្រុមហ៊ុន Instagram, WhatsApp និង Oculus ជាដើម៕ អត្ថបទ៖ ភក្តី
October 20, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី១៩ ខែតុលា ម្សិលមិញនេះ តុលាការចិនបានសម្រេចកាត់ទោសឲ្យមនុស្សចំនួន ២០ ជាប់គុកក្នុងរយៈពេលផ្សេងៗគ្នាជុំវិញករណីប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរហូតធ្វើឲ្យសណ្ឋាគារដែលជាកន្លែងធ្វើចត្តាឡីស័កមួយកន្លែងត្រូវដួលរលំនិងបានសម្លាប់មនុស្សជាច្រើននាក់។ គួររម្លឹកថា សណ្ឋាគារមួយកន្លែងនេះមានឈ្មោះថា Xinjia ជាសណ្ឋាគារប្រណិតដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Quanzhou ភាគខាងត្បូងប្រទេសចិន ហើយកាលពីឆ្នាំកន្លងទៅ សណ្ឋាគារមួយនេះត្រូវគេប្រើប្រាស់ជាកន្លែងធ្វើចត្តាឡីស័កសម្រាប់អ្នកសង្ស័យថាបានឆ្លងជំងឺកូវីដ ១៩។ នៅយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ ស្រាប់តែសណ្ឋាគារមានកម្ពស់ ៧ជាន់នេះបានដួលរលំទាំងស្រុងទាំងតែម្តង និងបានបង្កឲ្យមានមនុស្សចំនួន ២៩ នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈ ៥០នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតមានហេតុការណ៍អកុសលនេះ
October 20, 2021 - អន្តរជាតិ
អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីមួយដែលអាចបង្ហាញពីកម្រិតហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ នៅក្នុងខ្លួនអ្នកណាម្នាក់ ពោលគឺវាអាចបង្ហាញថាលោកអ្នកមានឱកាសក្នុងការឆ្លងជំងឺកូវីដ ១៩ ក្នុងកម្រិតស្រាលឬធ្ងន់ ឬក្នុងកម្រិតភាគរយជាក់លាក់ណាមួយ។ សម្រាប់អ្នកដែលចង់ធ្វើតេស្តឧករណ៍ថ្មីនេះគឺត្រូវធ្វើតេស្តតាមរយៈទឹកមាត់ និងត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀតដូចជា ភេទ អាយុ ទម្ងន់ ប្រវត្តិធ្លាប់មានជំងឺ និងស្ថានភាពសុខភាពដែលខ្លួនកំពុងមានជាដើម។ ប្រភពខាងលើបានបន្តថា ដើម្បីអាចអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីនេះបានក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការសិក្សាចំពោះអ្នកជំងឺកូវីដក ១៩ ម្រិតស្រាលចំនួន ២,២០០នាក់ និងធ្វើការប្រៀបធៀបជាមួយនិងក្រុមអ្នកជំងឺកូវីដ ១៩ ដែលកំំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥,៤០០នាក់ផ្សេងទៀត ហើយលទ្ធផលបានបង្ហាញថា កម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ជាក់ស្តែងរបស់ក្រុមអ្នកជំងឺទាំងនោះគឺដូចគ្នាទៅនឹងព័ត៌មានដែលបានបង្ហាញនៅក្នុងឧបករណ៍ធ្វើតេស្តថ្មីដែរ។ គួរបញ្ជាក់ថា តាមគម្រោងគឺឧបករណ៍ធ្វើតេស្តថ្មីនេះនឹងត្រូវដាក់ក្នុងតម្លៃ ១៣០
October 19, 2021 - អន្តរជាតិ
កាណាដា៖ កាលពីថ្ងៃចន្ទ ទី១៨ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer បានដាក់សំណើមួយទៅកាន់អាជ្ញាធរសុខាភិបាលនៃប្រទេសកាណាដាដើម្បីសុំការអនុញ្ញាតចាក់ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៥-១១ ឆ្នាំ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលអាជ្ញាធរកាណាដាទទួលបានសំណើដូចនេះ ខណៈរហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញកាណាដាកំពុងពិនិត្យសំណើនេះយ៉ាងហ្មត់ចត់បំផុតមុននឹងសម្រេចថា យល់ព្រមឬអត់។ នៅក្នុងសំណើរបស់ក្រុមហ៊ុន Pfizer នោះបានបញ្ជាក់ថា នាពេលកន្លងមកខាងក្រុមហ៊ុនបានធ្វើការសាកល្បងចាក់វ៉ាក់សាំង Pfizer ចំពោះក្រុមពលរដ្ឋវ័យក្មេងចំនួន ២,២៦៨នាក់រួចហើយ ដោយពួកគេមិនទទួលរងផលប៉ះពាល់អ្វីនោះទេក្រោមពេលចាក់រួច។ តាមគម្រោងគឺគេនឹងចាក់វ៉ាក់សាំង Pfizer ក្នុងកម្រិតត្រឹម ១០មីក្រូក្រាមប៉ុណ្ណោះក្នុងមួយដូសសម្រាប់ពលរដ្ឋដែលមានអាយុចាប់ពី ៥-១១ឆ្នាំ ខណៈចំពោះពលរដ្ឋពេញវ័យគឺគេនឹងចាក់ក្នុងកម្រិតច្រើនជាងនេះរហូតដល់
October 19, 2021 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងជំនន់ទឹកភ្លៀង ដែលបានបង្កឡើងយ៉ាងឆាប់រហ័សនៅតំបន់ភាគត្បូងនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងផ្តើមជន់លិចកាលពីយប់ថ្ងៃសុក្រ ទី១៥ ខែតុលាកន្លងទៅ និងបានបង្កជាគ្រោះថ្នាក់ខ្លាំងនៅយប់ថ្ងៃអាទិត្យ ទី១៧ ខែតុលា ហើយខណៈពេលនេះភ្លៀងនៅតែបន្តធ្លាក់និងបណ្តាលឲ្យទឹកឡើងពេញប្រៀបទន្លេនិងដងផ្លូវជាច្រើនកន្លែងផងដែរ។ តាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌាបានឲ្យដឹងផងដែរថា ក្រៅតែពីមានអ្នកស្លាប់ក៏នៅមានពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ខណៈអាជ្ញាធរឥណ្ឌាបានបង្កើតជំរំជួយជនរងគ្រោះប្រមាណជា ១០០កន្លែងផ្សេងគ្នា ដើម្បីឲ្យពលរដ្ឋរងគ្រោះទាំងនេះស្នាក់នៅជាបណ្តោះអាសន្នសិន។ បន្ថែមពីការបង្កគ្រោះថ្នាក់ចំពោះជីវិតមនុស្ស ជំនន់ទឹកភ្លៀងក៏បានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែងផងដែរ។ គួរម្លឹកថា កាលពីឆ្នាំ ២០១៨ កន្លងទៅតំបន់រងគ្រោះខាងលើនេះក៏ធ្លាប់កើតមានជំនន់ទឹកភ្លៀងដូចនេះដែរ ខណៈពេលនោះមានពលរដ្ឋឥណ្ឌាជិត ៥០០នាក់ឯណោះ ដែលបានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖
October 18, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា មានហាងកាហ្វេមួយកន្លែងដែលបានយកសកម្មភាពនៃការលេងហ្គេមមរណក្នុងរឿង “Squid Game” ទៅអនុវត្តផ្ទាល់នៅក្នុងហាងជាមួយនិងក្រុមអតិថិជននោះកំពុងទទួលបានការអារម្មណ៍យ៉ាងខ្លាំងនិងលក់ដាច់បំផុត រហូតមានសារព័ត៌អន្តរជាតិជាច្រើនបានសម្រេចចុះផ្សាយអត្ថបទអំពីហាងកាហ្វេនោះទៀតផង។ ហាងកាហ្វេដែលមានបុគ្គលិកបម្រើការងារស្លៀកពាក់ឈុតដូចតួសម្តែងក្នុងគ្រឿង“Squid Game” និងមានកាន់កាំភ្លើងជ័រពេញដៃផងនោះមានឈ្មោះថា “Strawberry Cafe” មានទីទាំងស្ថិតនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ បើតាមលោក Putra Priyadi អាយុ ៣៩ឆ្នាំ ដែលជាម្ចាស់ហាងកាហ្វេមួយនេះបានប្រាប់ឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យហាងកាហ្វេរបស់គាត់ស្ទើរតែបិទទ្វារទៅហើយ តែយ៉ាងណាក្តីក្រោយពេលគាត់បង្កើតឲ្យមានកម្មវិធីលេងហ្គេម “Red Light, Green Light” ដែលបានចម្លងចេញពីផ្នែកមួយនៃរឿង “Squid
October 18, 2021









