- Pheakdey
- អន្តរជាតិ
ថៃ៖ អភិបាលនៃគណៈអភិបាលក្រុងបាងកក លោក Aswin Kwanmuang បានឲ្យដឹងថា ពេលនេះសាលាក្រុងបាងកកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាក្រក់គ្រប់រូបភាពដែលអាចបង្កឡើងដោយការរាតត្បាតនៃមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ តាមរយៈសារលើគណនី Facebook ផ្លូវការដែលបានបង្ហោះកាលពីថ្ងៃសុក្រ ទី១០ ខែធ្នូ អភិបាលក្រុងបាងកករូបនេះបានបញ្ជាក់ថា អាជ្ញាធរក្រុងបាងកកបានត្រៀមរួចរាល់នូវគ្រែពេទ្យ ថ្នាំព្យាបាលជំងឺកូវីដ ១៩ សម្ភារៈបរិក្ខាពេទ្យ ហើយក៏ត្រៀមបើកឡើងវិញចំពោះមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យយោធាជាកន្លែងផងដែរ ក្នុងករណីដែលវ៉ារ្យ៉ងអូមីក្រុងបង្កឲ្យមានរលកនៃការរាតត្បាតទ្រង់ទ្រាយធំជាថ្មីម្តងទៀត។ លោក Aswin Kwanmuang បានឲ្យដឹងផងដែរថា គិតត្រឹមពេលនេះបុគ្គលិកសុខាភិបាលជួរមុខប្រចាំនៅក្រុងបាងកកភាគច្រើនគឺសុទ្ធតែបានចាក់វ៉ាក់សាំងដូសជម្រុញរួចរាល់ ហើយពួកគេក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈឧបករណ៍តេស្តរហ័សជាប្រចាំផងដែរ ដូចនេះពួកគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងផដែរ។ គួររម្លឹកជូនថា មេរោគកូវីដ ១៩
December 11, 2021 - អន្តរជាតិ
កូរ៉េខាងត្បូង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់បន្ថយគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជម្រុញជូនពលរដ្ឋពេញវ័យឲ្យខ្លីជាងមុន ២ខែ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងក្នុងពេលបច្ចុប្បន្ននេះ។ តាមគម្រោងដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកំណត់នាពេលកន្លងមកនោះគឺ ពលរដ្ឋពេញវ័យគ្រប់រូបអាចទៅចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី ៣ បាន បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី ២ បានរយៈពេល ៥ខែ ឬយ៉ាងលឿនបំផុតត្រឹម ៤ខែ។ យ៉ាងណាក្តីដើម្បីទប់ស្កាត់ការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុង កាលពីថ្ងៃសុក្រ ទី១០ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចឲ្យពលរដ្ឋពេញវ័យគ្រប់រូបអាចទៅចាក់វ៉ាក់សាំងដូសជម្រុញបានក្រោយចាក់វ៉ាក់សាំងដូសទី ២បានរយៈពេល ៣ខែ។ គួររម្លឹកថា កាលពី ៣សប្តាហ៍មុនអាជ្ញាធរកូរ៉េខាងត្បូងក៏បានកាត់បន្ថយគម្លាតនៃការចាក់វ៉ាក់សាំងដូសជម្រុញចំពោះពលរដ្ឋវ័យចំណាស់ដែលមានអាយុលើសពី ៦០ឆ្នាំផងដែរ ដោយកាត់ពី
December 11, 2021 - អន្តរជាតិបុរសម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ៥ដងក្នុងរយៈពេល ៣ថ្ងៃ ព្រោះគាត់មានមុខដូចអ្នកទោសម្នាក់ដែលទើបរត់ចេញពីគុក
ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានសារព័ត៌មាន Next Shark រាយការណ៍ថា ត្រូវបានប៉ូលិសចាប់ខ្លួនចំនួន ៥ដងក្នុងរយៈពេល ៣ថ្ងៃ ព្រោះតែគាត់មានមុខមាត់ស្រដៀងគ្នាទៅនឹងអ្នកទោសជនជាតិកូរ៉េខាងជើងម្នាក់ដែលបានរត់ចេញពីគុក។ ហេតុការណ៍គួរឲ្យហួសចិត្តនេះបានកើតឡើងនៅក្នុងខេត្ត Jilin ភាគខាងជើងប្រទេសចិនកាលពីពេលថ្មីៗនេះ ខណៈអត្តសញ្ញាណរបស់បុរសជនជាតិចិនដែលត្រូវបានអាជ្ញាធរចាប់ច្រឡំជាច្រើនដងរូបនេះមិនត្រូវបានគេបង្ហាញជាសាធារណៈឡើយ ហើយអ្វីដែលគេបានដឹងច្បាស់អំពីគាត់នោះគឺ មុខមាត់ ស្តាយសក់ និងកម្ពស់របស់គាត់ ស្រដៀងគ្នាបំផុតជាមួយនឹងបុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលឈ្មោះថា Zhu Xianjian។ ប្រភពខាងលើបានបញ្ជាក់ថា លោក Zhu Xianjian គឺជាពលរដ្ឋកូរ៉េខាងជើងដែលបានរត់គេចពីប្រទេសកំណើតរបស់ខ្លួននិងបានឆ្លងដែនទៅរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិនកាលពីអំឡុងឆ្នាំ ២០១៣ កន្លងទៅ។ នៅក្នុងប្រទេសចិនលោក Zhu Xianjian បានធ្វើសកម្មភាពលួច ប្លន់ ជាច្រើនដងរហូតត្រូវអាជ្ញាធរចាប់ខ្លួន ហើយបូករួមទាំងបទល្មើសឆ្លងដែនខុសច្បាប់មួយករណីទៀត អាជ្ញាធរចិនបានសម្រេចផ្តន្ទាទោសឲ្យគាត់ជាប់គុករយៈពេល
December 11, 2021 - អន្តរជាតិ
សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូនេះថា សមាជិកចំនួន ២រូបនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីដែលកំពុងចូលរួមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2020 ក្នុងប្រទេសសិង្ហបុរីត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ម្សិលមិញនេះ។ បើតាមលោក Tan Cheng Hoe ដែលជាគ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិម៉ាឡេស៊ីបានបញ្ជាក់ថា កីឡាករទាំង ២រូបនោះរួមមានកីឡាករ Quentin Cheng ដែលលេងជាខ្សែការពារ និងម្នាក់ទៀតគឺជាខ្សែបម្រើស្លាបឈ្មោះ Akhyar Rashid។ គេនៅចាំបានថា ខ្សែបម្រើស្លាបឈ្មោះ Akhyar
December 10, 2021 - អន្តរជាតិ
សិង្ហបុរី៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឆ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសិង្ហបុរីបានជូនដំណឹងពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន ២ករណី ដោយនៅក្នុងនោះ ១ករណី ជាការចម្លងនៅក្នុងសហគមន៍ និង១ករណីផ្សេងទៀតគឺជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺទាំង ២រូបនោះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ដូស និងថែមទាំងបានចាក់ដូសជំរុញរួចទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ករណីចម្លងនៅក្នុងសហគមន៍គឺត្រូវបានរកឃើញនៅក្នុងខ្លួនស្រ្តីជនជាតិសិង្ហបុរីអាយុ ២៤ ឆ្នាំ ដែលមានការងារជាអ្នកបម្រើសេវាអតិថិជននៅក្នុងប្រលានយន្តហោះអន្តរជាតិធំផុតរបស់សិង្ហបុរីគឺប្រលានយន្តហោះ Changi ។ ចំពោះករណីនាំចូលពីក្រៅប្រទេសវិញគឺត្រូវបានរកឃើញចំពោះស្រ្តីអាយុ ៤៦ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រលប់មកពីប្រទេសអាឡឺម៉ង់ និងបានមកដល់ទឹកដីសិង្ហបុរីកាលពីថ្ងៃទី ៦
December 10, 2021 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ម្សិលមិញថា បុរសជនជាតិថៃអាយុ ៤១ ឆ្នាំម្នាក់ទំនងនឹងក្លាយជាអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលជាករណីទី ៤ សម្រាប់ប្រទេសថៃផងដែរ ។ បុរសរូបនេះមានប្រវត្តិធ្វើដំណើរមកពីប្រទេសកុងហ្គោ ធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ចំនួន ២ដូស ហើយលទ្ធផលធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ដើម្បីរកជំងឺកូវីដ ១៩ របស់គាត់នឹងត្រូវបង្ហាញជូនជាផ្លូវការនៅក្នុងចន្លោះពេល ១-២ ថ្ងៃបន្ទាប់ទៀត។ យ៉ាងណាក្តី បើយោងតាមស្ថានភាពជាក់ស្តែងរបស់គាត់និងប្រវត្តិនៃការធ្វើដំណើររបស់គាត់គឺអាជ្ញាធរថៃបានសន្និដ្ឋានថា វាមានភាគរយខ្ពស់ណាស់ដែលគាត់អាចនឹងវិជ្ជមានជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនោះ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលរង់ចាំមើលលទ្ធផលតេស្តរបស់ជនជាតិថៃខាងលើនេះ
December 10, 2021 - អន្តរជាតិ
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ម្សិលមិញនេះបានបោះឆ្នោតរារាំងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់លោកប្រធានាធិបតី ចូ បៃឌិន ដែលគ្រោងនឹងអនុវត្តចំពោះក្រុមហ៊ុនឯកជននៅដើមឆ្នាំ ២០២២ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការបោះឆ្នោតខាងលើនេះគឺមានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់សមាជិកព្រឹទ្ធសភាមកពីខាងគណបក្សសាធារណៈរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។ ប្រភពខាងលើបានបន្តថា តាមផែនរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គឺអាជ្ញាធរអាមេរិកនឹងតម្រូវឲ្យក្រុមហ៊ុនឯកជនដែលមានបុគ្គលិកលើសពី ១០០ នាក់ត្រូវតែមានកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឬត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ រៀងរាល់សប្តាហ៍ ដោយវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៤ ខែមករា ដើមឆ្នាំក្រោយ។ បើតាមលោក
December 9, 2021 - អន្តរជាតិ
នេប៉ាល់៖ វីដេអូមួយដែលបង្ហាញពីសកម្មភាពអ្នកដំណើរមួយក្រុមនាំគ្នាជួយរុញយន្តហោះមួយគ្រឿងត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញអ៊ីនធឺណិតនិងកំពុងទទួលបានកាចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក។ យើងយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន MSN បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿខាងនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះ Bajura ក្នុងទីក្រុង Kolti នៃប្រទេសនេប៉ាល់។ ប្រភពខាងលើបន្តថា មូលហេតុដែលក្រុមអ្នកដំណើរនាំគ្នាទៅជួយរុញយន្តហោះក៏ព្រោះតែយន្តហោះនោះបានបែកកង់កណ្តាលផ្លូវ ហើយគេព្យាយាមរុញវាទៅកាន់កន្លែងជួសជុលដែលមាននៅក្នុងព្រលានយន្តនោះស្រាប់។ យ៉ាងណាក្តី ពុំមានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ព្រោះយន្តហោះបានបែកកង់ក្រោយពេលដែលយន្តហោះបានចុះចតដោយសុវត្ថិភាពរួចហើយ។ លោកអ្នកអាចទស្សនាសកម្មភាពនេះនៅក្នុងវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ MSN
December 9, 2021 - អន្តរជាតិ
ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech បានឲ្យដឹងកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ម្សិលមិញថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខ្លួនចំនួន ៣ដូសអាចបន្សាបមេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងបាន។ គួររម្លឹកថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលជាទូទៅគេស្គាល់ថា វ៉ាក់សាំងឈ្មោះ Pfizer នោះ គឺជាផលិតផលរួមរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer សហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថអាឡឺម៉ង់ BioNTech ហើយនាពេលកន្លងមកវ៉ាក់ប្រភេទនេះត្រូវបានគេរកឃើញថា ជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងទៅនឹងមេរោគនៃជំងឺកូវីដ ១៩ ទូទៅ ពោលគឺប្រសិទ្ធភាពរបស់វាអាចមានរហូតដល់ជាង ៩០% ឯណោះ សម្រាប់ការចាក់ចំនួន ២ដូស។ បើតាមលោក Ozlem Tuereci ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមហ៊ុន BioNTech បានលើកយកលទ្ធផលនៃការសិក្សាមួយមកបង្ហាញថា
December 9, 2021 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី៨ ខែធ្នូនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃជាង ៧,០០០នាក់ ដែលចំនួននេះគឺជាតួលេខដ៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះសម្រាប់កូរ៉េខាងត្បូងរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩មក។ បើតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum បានបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៧,១៧៥ករណីនិងបានរកឃើញអ្នកស្លាប់ចំនួន ៦៣ករណីផងដែរ។ គួររម្លឹកថា ក្នុងរយៈពេល ១ខែកន្លងមកនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ក្រោយពេលរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចអនុវត្តយន្តការមួយគឺ “រស់នៅជាមួយកូវីដ ១៩” ដែលតាមរយៈយន្តការនេះអាជ្ញាធរកូរ៉េខាងត្បូងបានលុបចោលវិធានការរឹតបន្តឹងប្រទេសជាច្រើនផងដែរ។
December 8, 2021









