- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ៣ ខែធ្នូ ម្សិលមិញនេះ មានក្រុមវេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេសឥណ្ឌាបាននាំគ្នធ្វើកូដកម្មមិនចូលធ្វើការងារដែលមិនសូវចំបាច់មួយចំនួន ខណៈអាជ្ញាធរសុខាភិបាលឥណ្ឌាកំពុងមានការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទុះការរាតត្បាតកូវីដ ១៩ ទ្រង់ទ្រាយធំជាលើកទី ៣ ដែលបង្ករឡើងដោយមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ មូលហេតុចម្បងដែលជំរុញឲ្យក្រុមវេជ្ជបណ្ឌិតឥណ្ឌានាំគ្នាធ្វើកូដកម្មមិនចូលធ្វើការងារនោះ ព្រោះតែពួកគាត់ទាមទារឲ្យរដ្ឋាភិបាលសម្រេចជ្រើសរើសយកក្រុមនិស្សិតពេទ្យដែលទើបបញ្ចប់ការសិក្សាឲ្យមកជួយការងារនៅតាមមន្ទីរពេទ្យនានា ដ្បិតក្នុងបរិបថកូរីដ ១៩នេះ ក្រុមគ្រូពេទ្យឥណ្ឌាត្រូវធ្វើការងារលើសម៉ោងគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុននេះឥណ្ឌាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ អូមីក្រុងជាលើកដំបូងក្នុងសហគមន៍ខ្លួន ហើយអ្នកជំងឺកូវីដ ១៩ នោះមានការពាក់ព័ន្ធជាមួយមនុស្សជាច្រើននាក់ផ្សេងទៀត ខណៈអាជ្ញាធរឥណ្ឌាគ្មានផែនការចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋខ្លួននោះទេ។ ព្រោះហេតុផលនេះហើយ ទើបអាជ្ញាធរសុខាភិបាលឥណ្ឌាបង្ហាញនូវក្តីបារម្ភេថា
December 4, 2021 - អន្តរជាតិ
អគ្គនាយកក្រុមហ៊ុនផលិតឱសថ Pfizer លោក Albert Bourla បានឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកមានទំនុកចិត្តខ្ពស់ថាថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនលោកគឺមានប្រសិទ្ធភាពអាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងបាន។ នៅក្នុងសេចក្តីថ្លែងការមួយដែលចុះផ្សាយតាមបណ្តាញសារព័ត៌មាន CNBC News លោកអគ្គនាយកក្រុមហ៊ុនរូបនេះបានបញ្ជាក់ថា ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer ត្រូវបានផលិតឡើងដើម្បីប្រឆាំងទៅនឹងក្រុមមេរោគដែលអាចផ្លាស់ប្តូរខ្លួនបានច្រើនដង ដូចនេះវានឹងមានប្រសិទ្ធខ្ពស់ក្នុងការទប់ទល់នឹងវ៉ារ៉្យង់អូមីក្រុងដែលជាពពួកមេរោគមានសមត្ថភាពខ្ពស់ក្នុងការផ្លាស់ប្តូរខ្លួន។ គួរបញ្ជាក់ថា ថ្នាំគ្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ ដែលក្រុមហ៊ុន Pfizer បានផលិតឡើងនោះមានឈ្មោះថា Paxlovid ហើយយោងតាមការពិសោធន៍នាពេលកន្លងមកថ្នាំលេបប្រភេទនេះមានប្រសិទ្ធភាពអាចការពារមិនឲ្យអ្នកជំងឺដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានជំងឺធ្ងន់ធ្ងរឬឈានដល់ការស្លាប់បាត់បង់ជីវិតក្នុងកម្រិតរហូតដល់ ៨៩%។ កាលពីដើមខែនេះក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យមានប្រើប្រាស់ថ្នាំប្រភេទនេះក្នុងគ្រាបន្ទាន់ទៅកាន់រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកហើយ តែការសម្រេចយ៉ាងណានោះនៅមិនទាន់ត្រូវបានគេធ្វើឡើងជាផ្លូវការនៅឡើយទេ៕ លោក Albert Bourla អត្ថបទ៖
December 4, 2021 - អន្តរជាតិ
ឥណ្ឌា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែឆ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងចំពោះអ្នកដំណើរចំនួន ២រូប ដែលធ្លាប់មានប្រវត្តិធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកដំណើរទាំង ២នាក់នោះគឺសុទ្ធតែជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ ដោយម្នាក់មានអាយុ ៤៦ឆ្នាំ និងម្នាក់ទៀតមានអាយុ ៦៦ឆ្នាំ ហើយពួកគាត់បានធ្វើដំណើរមកដល់រដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីសប្តាហ៍កន្លងទៅ។ អាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ វ៉ារ៉្យង់អូមីក្រុងទាំង ២នាក់នោះ មានម្នាក់ជាពលរដ្ឋអាហ្វ្រិកខាងត្បូង ហើយរូបគាត់មានការពាក់ព័ន្ធជាមួយមនុស្សចំនួន ២៥០នាក់ផ្សេងទៀត តែលទ្ធផលនៃការធ្វើតេស្តចំពោះអ្នកពាក់ព័ន្ធទាំងអស់នោះគឺអវិជ្ជមាន។ ដោយឡែកអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតគឺជាគ្រូពេទ្យជនជាតិឥណ្ឌា ហើយរូបគាត់ក៏មានការពាក់ព័ន្ធជាមួយក្រុមគ្រូពេទ្យចំនួន
December 3, 2021 - អន្តរជាតិ
សិង្ហបុរី៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែឆ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនៅក្នុងខ្លួនអ្នកដំណើរចំនួន ២ នាក់ ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកដំណើរទាំងនេះបានធ្វើដំណើរតាមជើងហោះហើរ Singapore Airlines បានមកដល់ទឹកដីនៃប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១ ខែធ្នូ ហើយបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ២ ឆ្នូម្សិលមិញនេះ ខណៈកាលពីថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅ នៅពេលដែលពួកគាត់ត្រូវប្តូរជើងហោះហើរនៅក្នុងប្រទេសម៉ូសំប៊ិក ពួកគាត់ក៏បានធ្វើតេស្តម្តងដែរ តែលទ្ធផលអវិជ្ជមាន។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា អ្នកដំណើរទាំង ២នាក់នេះសុទ្ធតែបានចាក់វ៉ាក់សាំងបង្ការកូវីដរួចហើយ ក្នុងនោះរួមមានបុរសជនជាតិសិង្ហបុរីម្នាក់អាយុ ៤៤ឆ្នាំ ហើយរូបគាត់ជាពលរដ្ឋមានសិទ្ធស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសសិង្ហបុរី ខណៈម្នាក់ទៀតគឺជាស្រ្តីជនជាតិសិង្ហបុរីអាយុ ៤៤ឆ្នាំ
December 3, 2021 - អន្តរជាតិ
អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសពីរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងហើយ ខណៈករណីទី ១ នេះគឺត្រូវបានរកឃើញចំពោះនិស្សិតម្នាក់នៅក្នុងទីក្រុងស៊ីដនី ដែលនិស្សិតរូបនេះគ្មានប្រវត្តិធ្លាប់ធ្វើដំណើរចេញក្រៅប្រទេសទាល់តែសោះក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា បើទោះជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូងមែន តែអាជ្ញាធរអូស្រ្តាលីនៅបន្តអនុវត្តផែនការបើកសេដ្ឋកិច្ចឡើងវិញដដែល ដ្បិតអាជ្ញាធរអូស្រ្តាលីយល់ឃើញថា វ៉ារ៉្យង់ថ្មីនេះទំនងជាមិនកាចសាហាវជាងវ៉ារ៉្យង់មុនៗនោះទេ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ៩ ករណីហើយ ដោយក្នុងនោះមានករណីនាំចូលចំនួន ៨ករណី និងករណីឆ្លងក្នុងសហគមន៍ចំនួន ១ករណី៕
December 3, 2021 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១ ខែធ្នូ ម្សិលមិញនេះ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ ១៩ វ៉ារ៉្យង់អូមីក្រុងនោះត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញនៅក្នុងខ្លួនអ្នកដំណើរចំនួន ៥នាក់ ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ានិងបានមកដល់កូរ៉េខាងត្បូងកាលពីសប្តាហ៍កន្លងទៅ ខណៈពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់អស់ហើយ។ ទន្ទឹមនឹងការកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ កូរ៉េខាងត្បូងក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ទូទៅចំនួន ៥,១២៣ករណី ដែលវាជាតួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរ។ ឆ្លើយតបនឹងបញ្ហាមិនធ្លាប់មានខាងលើនេះ អាជ្ញាធរកូរ៉េខាងត្បូងបានសម្រេចដាក់ចេញវិធានការតឹងរឹងមួយចំនួនដូចជា ធ្វើតេស្តគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ដោយផ្តោតលើការស្វែងរកជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនិងតម្រូវឲ្យគ្រប់អ្នកដំណើរត្រលប់មកពីក្រៅប្រទេសទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ បើទោះជាពួកគាត់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ
December 2, 2021 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កូរ៉េខាងត្បូងបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងមួយដើម្បីឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដោយអាជ្ញាធរកូរ៉េខាងត្បូងនឹងតម្រូវឲ្យរាល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ បើទោះជាអ្នកដំណើរទាំងអស់នោះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយក៏ដោយ។ ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺឆ្លងកូរ៉េខាងត្បូងបានបញ្ជាក់ថា វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃសុក្រ ទី៣ ខែធ្នូ ស្អែកនេះ និងត្រូវអនវុត្តចំពោះទាំងជនបរទេសនិងពលរដ្ឋកូរ៉េខាងត្បូង។ ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺឆ្លងកូរ៉េខាងត្បូងបានបន្តថា ការអនុវត្តវិធានការខាងលើនេះអាចមានរយៈពេល ២សប្តាហ៍ ឬយូរជាងនេះតាមស្ថានភាពជាក់ស្តែង ខណៈក្នុងការអនុវត្តវិធានការក៏មានលក្ខខណ្ឌមួយចំនួនផងដែរដូចជា អ្នកដំណើរទាំងជាជនបរទេសនិងពលរដ្ឋកូរ៉េខាងត្បូងដែលមានសិទ្ធស្នាក់នៅរយៈពេលវែងក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។ ដោយឡែកសម្រាប់អ្នកដំណើរទាំងជាជនបរទេសនិងពលរដ្ឋកូរ៉េខាងត្បូងដែលទទួលបានសិទ្ធស្នាក់នៅរយៈពេលខ្លីក្នុងប្រទេសកូរ៉េខាងត្បូងនឹងតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមមជ្ឈមណ្ឌលឬតាមមន្ទីរពេទ្យដែលបានរៀបចំឡើងដោយអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។ ជាងនេះទៅទៀតគ្រប់អ្នកដំណើរទាំងអស់នោះត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងផងដែរ ពេលទៅដល់ទឹកដីកូរ៉េខាងត្បូងភ្លាម៕ អត្ថបទ៖ ភក្តី ប្រភព៖
December 2, 2021 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន NBC News បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី១ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលអាមេរិកបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិក (CDC ) បានបញ្ជាក់ថា ករណីទី ១ នៃការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុងនោះត្រូវបានរកឃើញនៅលើខ្លួនអ្នកដំណើរម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសអាហ្រ្វិកខាងត្បូងនិងបានមកដល់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ ខែវិច្ឆិកាកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា អ្នកជំងឺរូបនោះជាមនុស្សពេញវ័យមានអាយុក្រោម ៥០ឆ្នាំ បានផ្តើមចេញរោគសញ្ញាក្រោយពេលមកដល់រដ្ឋកាលីហ្វ័រញ៉ាបាន ២-៣ ថ្ងៃ ហើយក្រោយមកនៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកា អាជ្ញាធរសុខាភិបាលអាមេរិកបានសម្រេចធ្វើតេស្តចំពោះរូបគាត់
December 2, 2021 - អន្តរជាតិ
តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានគេរកឃើញថា បានធ្វើពុតជាឈឺដើម្បីបានជិះរថយន្តសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃជាច្រើនដង ព្រោះតែមិនចង់ចំណាយលុយជិះរថយន្តតាក់ស៊ីនិងមិនចង់ចំណាយកម្លាំងធ្វើដំណើរដោយថ្មើរជើងពីផ្សារមកកាន់ផ្ទះរបស់គាត់។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះមានផ្ទះជាប់នឹងមន្ទីរពេទ្យមួយកន្លែង ខណៈសេវាប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នៅលើកោះតៃវ៉ាន់មិនត្រូវបានគិតថ្លៃនោះទេ។ ប្រភពខាងលើបានបន្តថា ដោយមើលឃើញកត្តាអំណោយផលដូចនេះ បុរសកំហូចរូបនេះតែងធ្វើពុតជាឈឺនិងបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់មកយកគាត់ពីផ្សារទំនើបទៅកាន់មន្ទីរពេទ្យ ហើយពេលទៅដល់មន្ទីរពេទ្យគាត់មិនដែលចូលទៅពិនិត្យសុខភាពឡើយតែគាត់បានបន្លំដើរចេញពីពេទ្យទៅផ្ទះរបស់គាត់តែម្តង។ បើតាមអាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា ក្នុងមួយឆ្នាំនេះបុរសរូបនេះបានហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកទទួលគាត់ចំនួន ៣៩ ដង ហើយចម្ងាយផ្លូវពីផ្សារទៅផ្ទះគាត់នោះគឺមានប្រវែងប្រមាណជា ២០០ម៉ែត្រប៉ុណ្ណោះ។ ខាងអាជ្ញាធរបាបន្តថា ល្បិចគួរឲ្យហួសចិត្តនេះត្រូវបានបែកធ្លាយបន្ទាន់ពីខាងមន្ទីរពេទ្យបានកត់សម្គាល់ឃើញថា អ្នកជំងឺដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់រូបនេះតែងគេចមិនចូលពិនិត្យសុខភាពនិងដើរចេញពីមន្ទីរពេទ្យយ៉ាងលឿនដូចមនុស្សមានសុខភាពល្អធម្មតាដែរ។ ពេលនេះបុរសរូបនេះកំពុងត្រូវបានអាជ្ញាធរហៅមកធ្វើការអប់រំនិងទទួលការពិន័យមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz
December 1, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ៩១ ករណី ដែលវាជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតមួយបើគិតក្នុងរយៈពេល ១ខែចុងក្រោយនេះ។ គណៈកម្មការសុខភាពជាតិចិនបានបញ្ជាក់ថា ករណីឆ្លងទាំងអស់នេះត្រូវបានរកឃើញនៅក្នុងតំបន់ Inner Mongolia ខណៈតួលេខអ្នកឆ្លងបានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនពី ២១ករណីនៅក្នុងថ្ងៃទី ២៩ វិច្ឆិកា ហើយឡើងរហូតដល់ ៩១ករណីនៅក្នុងថ្ងៃទី ៣០ វិច្ឆិកានេះ។ គួបញ្ជាក់ថា ប្រសិនបើចិននៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃដូចនេះ
December 1, 2021









