- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា តុលាការឥណ្ឌាកាលពីពេលថ្មីៗនេះបានសម្រេចកាត់ក្តីឲ្យហាងកាត់សក់មួយកន្លែងត្រូវបង់ប្រាក់សងជំងឺចិត្តចំនួន ២០លានរូពី (២៧១,២៨៤ ដុល្លារអាមេរិក) ទៅកាន់អតិថិនជនម្នាក់ ដែលទទួលបានម៉ូតសក់ខុសពីការរំពឹងទុករបស់គាត់បន្ទាប់ពីកាត់សក់រួច។ អតិថិជនដែលទទួលបានប្រាក់សំណងដ៏ច្រើនសន្ធឹកសន្ធាប់ពីរឿងចម្រូងសម្រាសតូចតាចមួយនេះគឺជាតារាម៉ូឌែលស្រីដ៏ល្បីល្បាយម្នាក់នៅក្នុងប្រទេសឥណ្ឌា ហើយការកាត់សក់របស់គាត់ឲ្យខុសពីការរំពឹងទុកនេះគឺបានធ្វើឲ្យរូបគាត់ត្រូវបាត់បង់ការងារនិងខាតបង់ប្រាក់ចំណូលយ៉ាងច្រើនផងដែរ។ ប្រភពខាងលើបានបន្តថា មុនពេលកាត់សក់ស្រ្តីជាតារាម៉ូឌែលបានបង្ហាញម៉ូតសក់គំរូទៅកាន់ជាងកាត់សក់និងប្រាប់យ៉ាងច្បាស់អំពីស្តាយសក់ដែលរូបគាត់ចង់បាន ព្រោះគាត់ត្រូវថតស្ពតពាណិជ្ជកម្មផ្សព្វផ្សាយផលិតផលថែរក្សាសក់ឲ្យក្រុមហ៊ុនធំមួយ។ យ៉ាងណាក្តី ជាងបានកាត់សក់របស់គាត់ខូចអស់ជាច្រើនកន្លែងនិងខ្លីជ្រុលដែលមើលទៅគឺមិនស្អាតទាល់តែសោះ រហូតធ្វើឲ្យគាត់ត្រូវបាត់បង់ឱកាសថតស្ពតផ្សព្វផ្សាយផលិតផលថែរក្សាសក់ និងខកខាតឱកាសការងារជាច្រើនកន្លែងទៀតទម្រាំតែសក់របស់គាត់ដុះវែងជាធម្មតាវិញ។ តាមការស៊ើបអង្កេតរបស់តុលាការឥណ្ឌាបានរកឃើញថា កំហុសនៃការកាត់សក់នេះបានកើតឡើងដោយសារតែភាពមិនយកចិត្តទុកដាក់ពីសំណាក់ជាងកាត់សក់ ហើយតុលាការក៏បានសម្រេចឲ្យហាងកាត់សក់ត្រូវផ្តល់ប្រាក់សងជំងឺចិត្តដល់ភាគីខាងតារាម៉ូឌែលទៅតាមទំហំទឹកប្រាក់ដែលគាត់បានខាតបង់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz
September 27, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ២៤ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរថៃបានដាក់ចេញនូវគម្រោងថ្មីមួយដោយកំណត់ឲ្យរថយន្តតាក់ស៊ីត្រូវតែបំពាក់នូវរបាំងសុវត្ថិភាពមួយនៅក្នុងរថយន្តដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ។ ប្រភពខាងលើបានបញ្ជាក់ថា គម្រោងសុវត្ថិភាពនេះត្រូវបានអនុវត្តចំពោះរថយន្តតាក់ស៊ីចំនួនត្រឹមតែ ៣,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងដំណាក់កាលសាកល្បងនេះ ហើយបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ ពោលគឺគ្មានការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ អាជ្ញាធរថៃនឹងបន្តអនុវត្តគម្រោងនេះសម្រាប់គ្រប់រថយន្តតាក់ស៊ីនៅទូទាំងប្រទេសតែម្តង។ បើតាមលោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោកថៃបានឲ្យដឹងថា ការផ្តួចផ្តើមឲ្យមានគម្រោងសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមអ្នកបើកបររថយន្តតាក់ស៊ី ដែលពួកគាត់បានបាត់ចំណូលទាំងស្រុងជាយូរមកហើយ ក្រោយអាជីកម្មមួយនេះត្រូវបានផ្អាកដំណើរការព្រោះវិបត្តិនៃជំងឺកូវីដ ១៩។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា របាំងសុវត្ថិភាពដែលគេនឹងបំពាក់នៅក្នុងរថយន្តនោះគឺធ្វើឡើងពីជ័រពិសេសម្យ៉ាងដែលអាចកាត់ផ្តាច់ចរន្តខ្យល់រវាងផ្នែកខាងមុខនិងផ្នែកខាងក្រោយរបស់រថយន្ត ហើយនៅលើរបាំងនោះមានបំពាក់នូវកូដដែលអ្នកដំណើរអាចស្កេនសម្រាប់ទូទាត់លុយនិងបញ្ចេញមតិយោបល់ផ្សេងជុំវិញគម្រោងថ្មីនេះផងដែរ។ ចំពោះរថយន្តតាក់ស៊ីដែលត្រូវប្រើប្រាស់ក្នុងគម្រោងសាកល្បងនេះគឺត្រូវតែមកចុះឈ្មោះជាមួយនឹងអាជ្ញាធរឲ្យបានត្រឹមត្រូវដើម្បីឲ្យខាងអាជ្ញាធរអាចតាមដាននិងគ្រប់គ្រងទិន្នន័យរបស់អ្នកបើកបរនិងអ្នកដំណើរបានច្បាស់លាស់ ព្រោះក្នុងករណីមានការចម្លងជំងឺកូវីដ ១៩ណាមួយកើតឡើង
September 25, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងកម្មវិធី TikTok បានសម្រេចដាក់ចេញនូវមុខងារថ្មីមួយសម្រាប់ក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ដោយក្រុមហ៊ុននឹងកំណត់ឲ្យអ្នកប្រើប្រាស់វ័យក្មេងអាចចូលទៅមើលវីដេអូក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពនេះបានត្រឹមតែ ៤០នាទីប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា កម្មវិធី TikTok ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនដែលមានឈ្មោះថា ByteDance ហើយសម្រាប់នៅក្នុងប្រទេសចិនកំណែនៃកម្មវិធីមួយនេះមានឈ្មោះថា Douyin។ ប្រភពខាងលើបានបន្តថា ចាប់ពីពេលនេះតទៅកម្មវិធី Douyin ឬជាទូទៅគេហៅថា TikTok នឹងដាក់ចេញនូវមុខងារមួយដែលមានឈ្មោះថា “Youth Mode” ដែលតាមរយៈមុខងារមួយនេះគេនឹងកំណត់ឲ្យក្រុមអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៤ ឆ្នាំ អាចចូលទៅមើលវីដេអូបានត្រឹម ៤០នាទីក្នុងមួយថ្ងៃ ហើយសម្រាប់ពេលវេលាដែលពួកគេអាចចូលទៅមើលវីដេអូបានគឺចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០យប់ប៉ុណ្ណោះ។
September 25, 2021 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃសុក្រ ទី ២៤ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរថៃបានដាក់ចេញនូវផែនការថ្មីមួយជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដោយខាងអាជ្ញាធរបានកំណត់ថា នឹងចាក់វ៉ាក់សាំងឲ្យបានចំនួន ១ លានដូសនៅក្នុងមួយថ្ងៃ។ យុទ្ធនាការថ្មីនេះនឹងត្រូវគ្របដណ្តប់លើកការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ហើយវ៉ាក់សាំងទាំង ១លានដូសដែលខាងអាជ្ញាធរបានកំណត់ទុកនោះគឺជាវ៉ាក់សាំងដែលអាចចាក់បានសម្រាប់ដូសទី ១ ដូសទី ២ ឬជាដូសជំរុញផងដែរ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នាពេលកន្លងមកក្នុងមួយថ្ងៃអាជ្ញាធរសុខាភិបាលអាចសម្រេចការចាក់វ៉ាក់សាំងបានចន្លោះពី ៦០០,០០០-៨០០,០០០ដូសប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ហើយការដាក់ចេញនូវផែនការថ្មីនេះគឺដើម្បីពន្លឿនការបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ដែលអាចធ្វើឲ្យស្ថានភាពនៅទូទាំងប្រទេសឆាប់ត្រលប់មករកភាពធម្មតាវិញផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅចុងខែនេះថៃនឹងទទួលបានវ៉ាក់សាំងចំនួន ១៥លានដូស ខណៈនៅខែក្រោមថៃនឹងត្រូវទទួលបានវ៉ាក់សាំងចំនួន ២០លានដូសបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
September 25, 2021 - អន្តរជាតិ
អ្នកជំនាញផ្នែកជំងឺឆ្លងម្នាក់បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Daily Mail ថា នៅពេលខាងមុខជំងឺកូវីដ ១៩ នឹងលែងមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៀតហើយ ពោលគឺវានឹងក្លាយជាជំងឺធម្មតាដូចជំងឺផ្តាសាយអីចឹងដែរ។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោកស្រីសាស្រ្តាចារ្យ Dame Sarah Gilbert ជាអ្នកជំនាញផ្នែកបង្កើតវ៉ាក់សាំងនៅសាកលវិទ្យាល័យ Oxford ហើយការថ្លែងដូចនេះគឺត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានអញ្ជើញទៅចូលរួមសិក្ខាសិលាមួយស្តីពីសហគមន៍វេជ្ជសាស្រ្ត កាលពីថ្ងៃពុធ ទី ២២ ខែ កញ្ញា កន្លងទៅនេះ។ អ្នកជំនាញរូបនេះបានលើកឡើងថា បច្ចុប្បន្ននេះមនុស្សជាតិកំពុងរស់នៅជាមួយនិងមេរោគកូរ៉ូណាចំនួន ៤ ប្រភេទផ្សេងគ្នាយ៉ាងជិតស្និត ដោយក្នុងចំណោមមេរោគទាំងនោះគឺមានទាំងមេរោគបង្កទៅជាជំងឺផ្តាសាយ និងមេរោគបង្កទៅជាជំងឺសារប្រភេទ Sars-CoV-2 ផងដែរ។ លោកស្រីសាស្រ្តាចារ្យ Dame Sarah Gilbert លោកស្រី Dame
September 23, 2021 - អន្តរជាតិ
សិង្ហបុរី៖ ក្មេងប្រុសអាយុ ១១ ឆ្នាំដែលញៀននឹងការលេងហ្គេមដ៏ងប់ងុលម្នាក់បានលួចលុយម្តាយរបស់គេប្រមាណជា ៤,០០០ ដុល្លារសម្រាប់ទៅលេងហ្គេម Online និងប៉ាវមិត្តភក្តិរបស់គេញ៉ាំអាហារផ្សេងៗដើម្បីបានអង្គុយលេងហ្គេមជាមួយគ្នា។ យោងតាមការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿនេះបានកើតឡើងនៅក្នុងប្រទេសសិង្ហបុរី ខណៈស្រ្តីជាម្តាយរបស់ក្មេងប្រុសរូបនេះមានឈ្មោះថា Linda និងមានអាយុ ៤៣ ឆ្នាំ។ បើតាមលោកស្រី Linda បានឲ្យដឹងថា កាលពីពេលថ្មីៗនេះគាត់ស្រាប់តែប្រទះឃើញនៅក្នុងការបូបកូនប្រុសរបស់គាត់មានលុយចំនួន ៥៨ដុល្លារ ទាំងដែលគាត់មិនដែលឲ្យលុយកូនច្រើនដូចនេះទេ។ ដោយមានការសង្ស័យគាត់ក៏បានឆែកមើលគណនីធនាគារបស់គាត់និងបានរកឃើញថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះកូនប្រុសរបស់គាត់បានលួចបាញ់លុយចេញពីកុងធនាគាររបស់គាត់តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃបន្តបន្ទាន់ ហើយលុយដែលកូនរបស់គាត់បានលុយសរុបគឺជិត ៤,០០០ ដុល្លារ។ ក្នុងចំណោមលុយដ៏ច្រើននេះគឺភាគច្រើនកូនប្រុសរបស់គាត់បានចំណាយលើការលេងហ្គេម
September 23, 2021 - អន្តរជាតិ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ទីក្រុងបាងកកអាចនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បានជាធម្មតាវិញនៅត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះ ប្រសិនបើពលរដ្ឋក្នុងក្រុងបាងកកយ៉ាងតិចណាស់ ៧០% បាននាំគ្នាទៅទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានត្រឹមចុងខែកញ្ញានេះ។ គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលអាជ្ញាធរថៃបានកំណត់ពេលវេលាជាក់លាក់ក្នុងការបើកទីក្រុងបាងកកដូចនេះ ហើយការសម្រេចនេះបានកើតឡើងក្រោយអភិបាលក្រុងបាងកកគឺលោក Aswin Kwanmuang បានលើកសំណើសុំបើកទីក្រុងបាងកកនៅថ្ងៃទី ១ ខែ តុលាខាងមុខនេះ តែខាងអាជ្ញាធរថៃបានយល់ព្រមបើកទីក្រុងសេដ្ឋកិច្ចនិងទេសចរណ៍នេះវិញដោយលើកពេលទៅមុខមួយខែទៀត។ ក្រៅពីបើកក្រុងបាងកកក្នុងពេលជាមួយនោះ អាជ្ញាធរថៃក៏គ្រោងនឹងបើកតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតនៅក្នុងខេត្តចំនួន ៤ផ្សេងគ្នា មានដូចជា ក្រុង Pattaya ស្រុក Bang Lamung
September 23, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃគ្រោងនឹងអនុញ្ញាតឲ្យមានការដាក់លក់នូវឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ នៅគ្រប់ហាងលក់ទំនិញទូទៅ ដើម្បីផ្តល់ភាពស្រួលដល់ប្រជាពលរដ្ឋក្នុងការទិញយកឧបករណ៍នេះទៅធ្វើតេស្តនៅផ្ទះដោយខ្លួនឯង។ គួរបញ្ជាក់ជូនថា សម្រាប់នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះការស្វែងរកទិញឧបករណ៍ធ្វើតេស្តកូវីដ ១៩ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ពោលគឺគេអាចរកទិញបានតែនៅក្នុងមន្ទីរពេទ្យឬឱសថស្ថានធំៗប៉ុណ្ណោះ។ ចំពោះការដាក់លក់ទៀតសោធគឺភាគច្រើនគេតែងដាក់លក់ឧបរកណ៍ធ្វើតេស្តជាកញ្ចប់ដែលមានចំនួនច្រើនៗ ខណៈការលក់រាយគឺមិនសូវមាននោះទេ។ លោក Thongchai Keeratihattayakorn ដែលជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈថៃបានឲ្យដឹងថា សំណើសុំការអនុញ្ញាតខាងលើនេះត្រូវបានបញ្ជូនទៅដល់គណៈកម្មការគ្រប់គ្រងសម្ភារៈបរិក្ខាពេទ្យហើយ ខណៈគេរំពឹងថាការអនុម័តជាផ្លូវការអាចនឹងកើតមាននៅត្រឹមចុងខែកញ្ញានេះផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅពេលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ត្រូវបានដាក់លក់តាមហាងលក់ទំនិញទូទៅនោះគឺវានឹងផ្តល់ភាពងាយស្រួលមែនទែនសម្រាប់ប្រជាពលរដ្ឋ ដោយពួកគេអាចរកទិញឧបករណ៍ធ្វើតេស្តបានយ៉ាងឆាប់រហ័សក្រោយសង្ស័យថាបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ១៩ ហើយម្យ៉ាងទៀតពួកគេក៏អាចទិញជាទំនិញរាយបានផងដែរ ពោលគឺអាចទិញក្នុងចំនួនប៉ុន្មានក៏បានដែរ។ តាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា គិតត្រឹមពេលនេះឧបករណ៍ធ្វើតេស្តកូវីដ ១៩ ចំនួន ៦,៧លានគ្រឿង
September 22, 2021 - អន្តរជាតិ
អូស្រ្តាលី៖ កាលពីព្រឹកថ្ងៃពុធ ទី ២២ ខែ កញ្ញានេះមានគ្រោះរញ្ជួយដីមួយបានវាយប្រហារនៅតំបន់ក្បែរទីក្រុង Melbourne ប្រទេសអូស្រ្តាលី និងបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើនផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គ្រោះរញ្ជួយដីដែលបានវាយប្រហារទៅក្បែរក្រុង Melbourne នោះបានកើតឡើងក្នុងកម្រិត ៦ រ៉ិចទ័រ ហើយវាក៏ជាគ្រោះរញ្ជួយដីកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអូស្រ្តាលីផងដែរ។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះគេបានប្រទះឃើញមានសំណង់អាគារជាច្រើនបានដួលរលំ ផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ ខណៈពលរដ្ឋមួយចំនួនក៏ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបញ្ជាក់ថា មានជនរងគ្រោះបានស្លាប់នៅក្នុងហេតុការណ៍នេះនៅឡើយទេ។ គួរម្លឹកជូនថា អូស្រ្តាលីមានប្រវត្តិធ្លាប់រងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរបំផុតកាលពីឆ្នាំ ១៩៨៩ ដោយពេលនោះគ្រោះរញ្ជួយដីបានកើតមានក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានឆក់យកជីវិតមនុស្សចំនួន ១៣នាក់ផងដែរ៕ អត្ថបទ៖
September 22, 2021 - អន្តរជាតិ
សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា មានអ្នកវិទ្យាសាស្រ្តសិង្ហបុរីមួយក្រុមបានរកឃើញពីវិធីកែច្នៃសម្បកផ្លែទុរេនឲ្យក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមអ្នកវិទ្យាសាស្រ្តដែលបានរកឃើញពីវិធីដ៏អស្ចារ្យនេះគឺជាក្រុមអ្នកវិទ្យាសាស្រ្តប្រចាំនៅក្នុងសាកលវិទ្យាល័យ Nanyang Technological ដែលជាសាកលវិទ្យាបច្ចេកវិទ្យាដ៏ល្បីល្បាញបំផុតមួយប្រចាំនៅក្នុងប្រទេសសិង្ហបុរីផងដែរ។ លោក William Chen បើតាមលោក William Chen ដែលជាប្រធានដឹកនាំគម្រោងកែច្នៃកាកសំណល់ខាងលើនេះបានឲ្យដឹងថា ជាមធ្យមពលរដ្ឋសិង្ហបុរីបានបរិភោគទុរេនប្រមាណជា ១២លានផ្លែក្នុងមួយច្នាំ ដែលវាអាចបង្កើតឲ្យមានកាកសំណល់យ៉ាងច្រើននៅក្នុងសង្គម។ ហេតុដូចនេះហើយទើបក្រុមអ្នកវិទ្យាសាស្រ្តបានផ្តើមមានគំនិតកែច្នៃកាកសំណល់ទាំងនោះដើម្បីកាត់បន្ថយកាកសំណល់នៅក្នុងសង្គមផង និងដើម្បីទទួលបានរបស់មានប្រយោជន៍សម្រាប់យកទៅប្រើប្រាស់ផង។ ចំពោះរបៀបនៃការធ្វើវិញគឺដំបូងឡើយគេត្រូវយកសម្បកទុរេនយកទៅសម្ងួតនៅក្នុងម៉ាស៊ីនជាមុនសិន ក្រោយមកគេក៏កិនវាឲ្យក្លាយជាម្សៅ រួចហើយគេបានលាយម្សៅទាំងនោះជាមួយនឹងសារធាតុជាច្រើនផ្សេងទៀតដើម្បីឲ្យវាក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ Next Shark
September 22, 2021









