Pheakdey
  • អន្តរជាតិ

    អាហ្វហ្កានីស្ថាន៖ បណ្តាញសារព័ត៌មាន BBC បានរាយការណ៍ថា រដ្ឋាភិបាលតាលីបង់ដែលកំពុងដឹកនាំប្រទេសអាហ្វហ្កានីស្ថានបានចេញច្បាប់ថ្មីមួយធ្វើការហាមឃាត់មិនឲ្យស្ត្រីអាចបង្ហាញខ្លួននៅក្នុងខែ្សភាពយន្តដែលត្រូវចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងប្រទេសអាហ្វហ្កានីស្ថានជាដាច់ខាត។ ​ដោយឡែកសម្រាប់ស្រ្តីជាអ្នកសារព័ត៌មានឬជាអ្នកធ្វើសេចក្តីអធិប្បាយវិញអាចបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍បាន តែតម្រូវឲ្យពាក់កន្សែងរុំក្បាលជាប់ជាប្រចាំក្នុងអំឡុងពេលបំពេញការងារនោះ។ ជាមួយគ្នានេះ ក្រុមតាលីបង់ក៏បានធ្វើការណែនាំឲ្យក្រុមក្មេងស្រីនិងស្រ្តីគួរនៅឲ្យឆ្ងាយពីការអប់រំនៅតាមសាលារៀនទៀតផង។ ​គេនៅចាំបានថា កាលពីអំឡុងឆ្នាំ ១៩៩០ គឺក្រុមតាលីបង់បានកំណត់ក្នុងច្បាប់តែម្តងដោយហាមឃាត់មិនឲ្យស្រ្តីទៅសាលារៀនឬទៅកន្លែងធ្វើការងារនោះទេ ពោលគឺមិនមែនគ្រាន់តែធ្វើការណែនាំដូចក្នុងពេលនេះទេ។ គួររម្លឹកថា ក្រោយបណ្តេញកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថានរួច ក្រុមយោធាឥស្លាមតាលីបង់បានឡើងដឹកនាំប្រទេសជាផ្លូវការចាប់តាំងពីពាក់កណ្តាលខែសីហាមក ខណៈប្រជាពលរដ្ឋនៅទូទាំងប្រទេសអាហ្វហ្កានីស្ថានមានការភ័យខ្លាចចំពោះរដ្ឋាភិបាលផ្តាច់ការមួយនេះយ៉ាងខ្លាំង។ បើតាមប្រភពខាងលើបានបន្តថា ក្រៅតែពីបានចេញច្បាប់រឹតបន្តឹងសេរីភាពចំពោះពលរដ្ឋជាស្រ្តី ក្រុមតាលីបង់ក៏បានចេញច្បាប់តឹងរឹងមួយចំនួនទៀតផងដែរដូចជា ហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តដែលបង្ហាញការដឹកនាំរបស់ស្រ្តីនៅតាមទូរទស្សន៍ ហាមឃាត់ភាពយន្តដែលមាននិន្នាការផ្ទុយពីច្បាប់សាសនាឥស្លាម ឬប៉ះពាក់ដល់ច្បាប់និងតម្លៃរបស់ប្រទេសអាហ្វហ្កានីស្ថាន ហាមឃាត់រាល់វីដេអូផ្សេងៗដែលបង្ហាញពីកន្លែងអាថ៌កំបាំងលើរាងកាយបុរស ហាមឃាត់រាល់រឿងកំប្លែងឬកម្មវិធីកំសាន្តណាដែលអាចប្រមាថដល់សាសនាឥស្លាម និងហាមឃាត់រាល់ខ្សែភាពយន្តណាដែលមានទំនោរលើកកម្ពស់វប្បធម៌បរទេស៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    November 23, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា អាជ្ញាធរថៃគ្រោងនឹងចាត់វិធានការតឹងរឹងជាមួយក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្រោយអាជ្ញាធររកឃើញថា ក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងទាំងនោះអាចជាភ្នាក់ងារចម្លងមេរោគយ៉ាងសកម្មនៅតាមសហគមន៍។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា គិតត្រឹមពេលនេះមានពលរដ្ឋថៃយ៉ាងយោចណាស់ ១០ លាននាក់ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩សូម្បីតែមួយដូស​ ហើយនេះវាគឺជាតួលេខអ្នកមិនចាក់វ៉ាក់សាំងដ៏ច្រើនមួយ បើធៀបទៅនឹងចំនួនពលរដ្ឋគោលដៅដែលត្រូវមកចាក់វ៉ាក់សាំងនៅទូទាំងប្រទេសថៃ។ បើតាមលោកវេជ្ជបណ្ឌិត  Kiattibhoom Vongrachit ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាម្សិលមិញនេះថា ប្រសិនបើក្រុមពលរដ្ឋទាំង ១០លាននាក់នេះមិនប្រញាប់ទៅចាក់វ៉ាក់សាំងនោះទេ អាជ្ញាធរសុខាភិបាលថៃក៏មិនអាចសម្រេចការចាក់វ៉ាក់សាំងតាមផែនការដែលបានគ្រោងទុកដែរ ខណៈតាមគម្រោងគឺអាជ្ញាធរសុខាភិបាលថៃរំពឹងនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន ៧៥% នៃចំនួនពលរដ្ឋសរុបនៅត្រឹមចុងឆ្នាំ ២០២១ នេះ។ បើផែនការចាក់វ៉ាក់សាំងមិនអាចសម្រេចតាមការគ្រោងទុកនោះទេ គម្រោងនៃការបើកប្រទេសឲ្យត្រលប់មករកភាពធម្មតាវិញក៏មិនអាចធ្វើឡើងដោយរលូនដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរនឹងអនុវត្តចំពោះក្រុមពលរដ្ឋមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ

    November 23, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា​កាលពីពេលថ្មីៗនេះអាជ្ញាធរថៃបានចុះបង្រ្កាបករណីក្រុមក្មេងស្ទាវប្រណាំងម៉ូតូខុសច្បាប់ទ្រង់ទ្រាយធំមួយហើយអាចរឹបអូសបានម៉ូតូជិត ២ម៉ឺនគ្រឿងនិងធ្វើការឃាត់ខ្លួនក្រុមអ្នកប្រណាំងម៉ូតូលើដងផ្លូវសារធាណៈខុសច្បាប់ជិត ១ពាន់នាក់។ ជាងនេះទៅទៀតអាជ្ញាធរថៃក៏បានចេញលិខិតព្រមានជាផ្លូវការទៅកាន់ឪពុកម្តាយរបស់ក្រុមក្មេងស្ទាវទាំងអស់នោះប្រមាណជា ២,៥០០នាក់ផងដែរ ខណៈមានយានដ្ឋានចំនួន ១៨២​កន្លែងក៏ត្រូវទទួលបានលិខិតព្រមានពីអាជ្ញាធរដូចគ្នាដែរ ព្រោះយានដ្ឋានទាំងនោះបានផ្តល់សេវាកែច្នៃម៉ូតូប្រណាំងខុសច្បាប់ទាំងនោះ។ បើតាមនាយឧត្តមសេនីយ៍ Damrongsak Kittipraphat អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានមជ្ឈមណ្ឌលបង្រ្កាបការប្រណាំងតាមដងផ្លូវសាធារណៈបានបញ្ជាក់ថា ការបង្ក្រាបនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០​ ខែវិច្ឆិកានេះ និងត្រូវបានធ្វើឡើងតាមដងផ្លូវសំខាន់ៗជាច្រើន ហើយយានយន្តដែលគេអាចរឹបអូសបានជាក់ស្តែងនោះរួមមាន ម៉ូតូកែច្នៃចំនួន ១៩,០៤៦គ្រឿង រថយន្តចំនួន ១១៨ គ្រឿង និងចាប់ខ្លួនក្រុមអ្នកប្រណាំងជាក់ស្តែងចំនួន ៩២២ នាក់ និងចាប់ខ្លួនក្រុមអ្នករៀបចំការប្រណាំងចំនួន ១៣នាក់ផងដែរ។ នាយឧត្តមសេនីយ៍រូបនេះបានបន្តថា អាជ្ញាធរថៃកំពុងបន្តសហការណ៍ជាមួយក្រុមអ្នកមានឥទ្ធិពលនៅតាមបណ្តាញអ៊ីនធឺណិត

    November 23, 2021
  • អន្តរជាតិ

    ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃបានជូនដំណឹងកាលពីថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេសថៃនឹងផ្តល់ជូនសេវាពន្យាកំណើតដោយមិនគិតថ្លៃចំពោះក្រុមពលរដ្ឋជាស្រ្តីដែលមានអាយុក្រោម ២០ ឆ្នាំ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា សេវាពន្យាកំណើតដែលអាជ្ញាធរថៃគ្រោងនឹងផ្តល់ជូនដោយមិនគិតថ្លៃនោះគឺជាការប្រើប្រាស់ IUD ឬនិយាយតាមភាសាសាមញ្ញគឺការដាក់កងនៅក្នុងស្បូន​ ដែលវិធីនេះអាចជួយមិនឲ្យស្រ្តីមានផ្ទៃពោះក្នុងចន្លោះពី ៣-៥ឆ្នាំឯណោះ ប្រសិនពួកគាត់មិនយកវាចេញនោះទេ។ ការិយាល័យសន្តិសុខសុខភាពជាតិថៃបានបញ្ជាក់ថា កម្មវិធីខាងលើនេះត្រូវផ្តល់ជូននៅតាមគ្រប់មន្ទីររដ្ឋនៅទូទាំងប្រទេសថៃ និងនៅតាមមន្ទីរពេទ្យឯកជនដែលជាដៃគូសហការណ៍ជាមួយអាជ្ញាធរសុខាភិបាលថៃ។ គោលបំណងនៃការអនុវត្តគម្រោងមួយនេះត្រូវបានអាជ្ញាធរថៃបញ្ជាក់ថា គឺធ្វើឡើងដើម្បីកាត់បន្ថយអត្រាមានផ្ទៃពោះដោយមិនបានគ្រោងទុក ដែលនាពេលកន្លងមកបញ្ហានេះតែងកើតមានជាញឹកញាប់នៅក្នុងចំណោមយុវតីថៃ។ បើតាមអ្នកជំនាញថៃបានបញ្ជាក់ថា ការប្រើប្រាស់ IUD អាចបង្កឲ្យស្រ្តីមានបញ្ហាតិចតួចមួចចំនួនដូចជាឈឺក្បាល ចង់ក្អួត វិលមុខ និងកើតមុនជាដើម តែបញ្ហាទាំងអស់នេះនឹងបាត់ទៅវិញដោយខ្លួ​នយ៉ាងយូរបំផុតត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ៕ អត្ថបទ៖

    November 22, 2021
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានលង់ទឹកសមុទ្រស្លាប់កាលពីថ្ងៃអាទិត្យទី ២១ ខែវិច្ឆិកា ម្សិលមិញនេះ បន្ទាប់ពីពួកគេបានប្រជ្រៀតគ្នាដើរនៅលើផ្លូវលិចទឹកដ៏តូចមួយដើម្បីឆ្ពោះទៅកាន់វត្តមួយកន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ​បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា វត្តមួយនេះមានឈ្មោះ Kyeik Hne ត្រូវបានគេសាងសង់ឡើងនៅលើតំបន់ថ្មមួយកន្លែង ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រពីមាត់ឆ្នេរសមុទ្រក្នុងក្រុង Thanbyuzayat រដ្ឋ Mon នៃប្រទេសមីយ៉ាន់ម៉ា ខណៈផ្លូវសម្រាប់ដើរទៅកាន់វត្តនោះមានទទឹង ៤ម៉ែត្រប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃម្សិលមិញនេះមានពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់ពាក់សម្រុកធ្វើដំណើរទៅកាន់វត្ត Kyeik Hne ព្រោះនៅទីអារាមនោះមានរៀបចំពិធីបុណ្យបែបសាសនាដ៏សំខាន់មួយសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាដែលជាអ្នកកាន់សាសនាព្រះពុទ្ធ។ បើតាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ាបានឲ្យដឹងថា ពលរដ្ឋទាំងអស់នោះបានសម្រុកដើរទៅវត្តដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ទើបធ្វើឲ្យមានមនុស្សច្រើនកកកុញលើសកម្រិតនិងបង្កឲ្យមានគ្រោះថ្នាក់ដូចខាងលើនេះ។ អាជ្ញាធរមីយ៉ាន់ក៏បានបញ្ជាក់ផងដែរថា ក្រៅតែបានរកឃើញអ្នកស្លាប់ចំនួន ១៥នាក់ គឺគិតត្រឹមពេលនេះនៅមានមនុស្សចំនួន

    November 22, 2021
  • អន្តរជាតិ

    ចិន៖ ធនាគារចំនួន ២កន្លែងត្រូវបានសារព័ត៌មាន Next Shark រាយការណ៍ថា បានចំណាយពេលសរុបរហូតដល់ទៅ ៧ម៉ោងដើម្បីរាប់កាក់ប្រាក់ចំនួន ៩,៩៩៩​ កាក់(មានតម្លៃសរុបចំនួន ១,៥៦៦ ដុល្លារអាមេរិក) របស់អតិថិជនម្នាក់ដែលបានយកទៅជាដាក់ជាប្រាក់បញ្ញើសន្សំនៅក្នុងធនាគារទាំងនោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន កាលពីពេលថ្មីៗនេះ ខណៈវីដេអូនៃសកម្មភាពខាងលើត្រូវបានក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសចិន ចែករំលែងតៗគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។ ប្រភពខាងលើបានបន្តថា កាក់ទាំងទាំងអស់នោះគឺសុទ្ធតែជាកាក់មានតម្លៃ ១យន់ មានទម្ងន់សរុបចំនួន ៦០គីឡូក្រាម ហើយប្រាក់ទាំងនោះគឺជាចំណងដៃក្នុងថ្ងៃរៀបការរបស់លោក Jiang ដែលគាត់បានទទួលពីមិត្តភក្តិជិតស្និតរបស់គាត់ម្នាក់។ គួរបញ្ជាក់ថា តាមជំនឿរបស់ពលរដ្ឋចិនលេខ ៩,៩៩៩ ត្រូវបានគេចាត់ទុកថាជាលេខនាំសំណាង ឬលេខហុងហ៊ុយ ដ្បិតការបញ្ចេញសំឡេងរបស់លេខ ៩​ គឺដូចគ្នាទៅនឹងពាក្យដែលមានន័យថា “ឋិតថេរជារៀងរហូត”។

    November 22, 2021
  • អន្តរជាតិ

    ចិន៖ កាសែត South China Moring Post បានចុះផ្សាយថា ចិនអាចនឹងមានថ្នាំកូវីដ ១៩ ជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២១ នេះ។ ថ្នាំកូវីដ ១៩ របស់ប្រទេសចិនត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យសាស្រ្តចិននិងអាមេរិក​មកពីសាកលវិទ្យាល័យ Tsinghua University និងមន្ទីរពេទ្យ Third People’s Hospital of Shenzhen។ ប្រភពខាងលើបានបញ្ជាក់ថា ថ្នាំកូវីដ ១៩ នេះនឹងត្រូវផលិតឡើងដោយក្រុមហ៊ុនផលិតឱសថមួយមានឈ្មោះថា Brii Biosciences ដែលជាប្រភេទក្រុមហ៊ុនពហុជាតិ ពោលគឺក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅក្នុងប្រទេសចិនផង និងនៅសហរដ្ឋអាមេរិកផង។ រហូតមកទល់នឹងពេលនេះក្រុមហ៊ុន Brii Biosciences បានដាក់ពាក្យសុំការអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំរបស់ខ្លួនទៅកាន់អាជ្ញាធរសុខាភិបាលចិនរួចហើយ ខណៈគេរំពឹងថាសេចក្តីអនុម័តផ្លូវការអាចនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយនេះ៕

    November 17, 2021
  • អន្តរជាតិ

    កាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមហ៊ុនផលិតឱសថ Pfizer បានប្រកាសឲ្យដឹងថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យប្រទេសចំនួន ៩៥ នៅលើពិភពលោកអាចផលិតថ្នាំព្យាបាលកូវីដ ១៩ ដែលក្រុមហ៊ុនទើបស្រាវជ្រាវរកឃ់ើញដោយជោគជ័យកាលពីពេលថ្មីៗនេះ។ ការផ្តល់សិទ្ធិផលិតថ្នាំនោះនឹងត្រូវធ្វើឡើងតាមរយៈការចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមសុខភាពសាធារណៈអន្តរជាតិ Medicines Patent Pool (MPP) ឬនិយាយឲ្យងាយយល់គឺក្រុមហ៊ុន Pfizer នឹងផ្តល់រូបមន្តផលិតថ្នាំព្យាបាលកូវីដ ១៩របស់ខ្លួនឲ្យទៅប្រទេសទាំង ៩៥នោះ ដើម្បីផលិតជាថ្នាំដោយខ្លួនឯង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Reuters បានបញ្ជាក់ថា ប្រទេសទាំង ៩៥នោះគឺជាក្រុមប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម រួមមានទាំងប្រទេសនៅតំបន់អាហ្រិ្វកមួយចំនួនផងដែរ ខណៈប្រទេសចិននិងអាហ្សង់ទីននឹងមិនទទួលបានសិទ្ធិផលិតថ្នាំនេះទេ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋសរុបនៅក្នុងប្រទេសទាំង ៩៥ នោះគឺមានចំនួន ៥៣% នៃចំនួនពលរដ្ឋសរុបនៅក្នុងពិភពលោក។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺក្រុមហ៊ុន Pfizer

    November 17, 2021
  • អន្តរជាតិ

    ស្លូវ៉ាគី៖ ដោយសារតែនៅតាមមន្ទីរពេទ្យក្នុងប្រទេសស្លូវ៉ាគីបានផ្ទុកអ្នកជំងឺកូវីដ ១៩យ៉ាងច្រើនរួចទៅហើយនោះ អាជ្ញាធរសុខាភិបាលនៃប្រទេសស្លូវ៉ាគីគ្រោងនឹងដាក់ចេញវិធានការតឹងរឹងមួយដោយកំណត់ឲ្យខាងមន្ទីរពេទ្យផ្អាកទទួលអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មួយរយៈសិន ឬទទួលក្នុងចំនួនតិចតួចបំផុត ដើម្បីទុកគ្រែពេទ្យដែលនៅសល់តិចតួចនោះសម្រាប់ព្យាបាលអ្នកជំងឺដែលបានចាក់វ៉ាក់សាំងរួចរាល់។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹង វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទីព្រហស្បតិ៍ ទី១៨ ខែវិច្ឆកានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ។ គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះស្លូវ៉ាគីមានតួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃប្រមាណជា ៦,៥០០ នាក់ក្នុងមួយថ្ងៃ ខណៈប្រទេសមួយនេះមានពលរដ្ឋសរុបចំនួន ៥,៥លាននាក់ប៉ុណ្ណោះ។ គិតត្រឹមពេលនេះស្លូវ៉ាគីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៥សែននាក់ ស្លាប់ជាង ១ម៉ឺននាក់ ខណៈអាជ្ញាធរសុខាភិបាលស្លូវ៉ាគីទើបសម្រេចការចាក់វ៉ាក់សាំងកូវីដ ១៩

    November 17, 2021
  • អន្តរជាតិ

    អូស្ត្រាលី៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា មានគ្រួសារជនជាតិអូស្ត្រាលីមួយដែលមានសមាជិកចំនួន ៤នាក់ មានសំណាងនៅរស់មានជីវិតនិងត្រូវបានគេជួយសង្គ្រោះទាន់ពេល ក្រោយពីពួកគាត់បានជាប់នៅលើវាលខ្សាច់អស់រយៈពេល ៤ថ្ងៃ។ ប្រភពខាងលើបានរម្លឹកថា មុនពេលកើតហេតុ លោក Perth និងប្រពន្ធរួមជាមួយនិងកូនតូចៗចំនួន ២នាក់ផ្សេងទៀតបានធ្វើដំណើរកំសាន្តដោយរថយន្តនិងត្រូវបើកកាត់វាលខ្សាច់ធំនៅតំបន់ភាគកណ្តាលប្រទេសអូស្រ្តាលីគឺវាល់ខ្សាច់ Simpson ។ ជាអកុសលក្នុងពេលបើកាត់វាល់ខ្សាច់នោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងឆាប់រហ័សមួយធ្វើឲ្យរថយន្តត្រូវជាប់ផុងនៅក្នុងភក់និងខូចមិនអាចធ្វើដំណើរទៅមុខបានតែម្តង។ ភ្លាមៗនោះលោក Perth ក៏បានបង្ហាញពីសញ្ញាអាសន្នដែរ តែទម្រាំតែក្រុមអ្នកជួយសង្គ្រោះអាចកំណត់ទីតាំងរបស់គាត់និងអាចធ្វើទៅដល់កន្លែងកើតហេតុគឺគេត្រូវការពេលចំនួន ៤ថ្ងៃ ដ្បិតក្នុងអំឡុងពេលនោះភ្លៀងបានបន្តធ្លាក់រហូតនិងបានបង្កជាការរំខានយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ បើតាមលោក Perth បានឲ្យដឹងថា ក្នុងរយៈ ៤ថ្ងៃនោះ លោកនិងក្រុមគ្រួសាររស់នៅដោយភាពភ័យខ្លាចនិងពិបាកបំផុត ហើយបើក្រុមអ្នកជួយសង្គ្រោយមកយឺតជាងនេះបន្តិច ប្រហែលជាក្រុមគ្រួសាររបស់លោកត្រូវស្លាប់នៅលើវាលខ្សាច់នោះហើយ៕   ប្រភព៖ Channel News

    November 16, 2021