- Pheakdey
- អន្តរជាតិ
វៀតណាម៖ កាលពីថ្ងៃចន្ទ ទី ២០ ខែកញ្ញាម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមនិងប្រទេសគុយបាបានចុះកិច្ចព្រមព្រៀងជាផ្លូវការមួយអំពីការបញ្ជាទិញវ៉ាក់ាសាំងបង្ការជំងឺកូវីដ ១៩ ដោយវៀតណាមបានយល់ព្រមទិញវ៉ាក់សាំង Abdala ដែលផលិតនៅក្នុងប្រទេសគុយបាចំនួន ១០ លានដូសយកទៅចាក់ជូនពលរដ្ឋខ្លួន។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ ខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទៅធ្វើទស្សនៈកិច្ចផ្លូវរដ្ឋនៅលើទឹកដីនៃប្រទេសគុយបាផងដែរ។ គួរម្លឹកថា វៀតណាមគឺជាប្រទេសដំបូងគេបង្អស់ដែលប្រកាសទទួលស្គាល់ប្រសិទ្ធភាពនៃវ៉ាក់សាំង Abdala របស់គុយបា ខណៈពេលនេះប្រទេសមួយចំនួនផ្សេងទៀតក៏កំពុងចាប់អារម្មណ៍ចង់ទិញវ៉ាក់សាំងប្រភេទនេះយកទៅប្រើប្រាស់ផងដែរ។ ប្រទេសវ៉េណេស៊ុយអេឡាបានប្រកាសរួចហើយថា នឹងទិញវ៉ាក់សាំង Abdala ចំនួន ១២ លានដូសយកទៅប្រើប្រាស់
September 21, 2021 - អន្តរជាតិ
ឡាវ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសឡាវបានសម្រេចបិទខ្ទប់រដ្ឋធានីរៀងចន្ទន៍រយៈពេល ២សប្តាហ៍ ក្រោយអាជ្ញាធរសុខាភិបាលឡាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងសហគមន៍ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺកាលពីថ្ងៃអាទិត្យកន្លងទៅនេះឡាវបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ៤៦៧នាក់ក្នុងមួយថ្ងៃ។ វិធានការបិទខ្ទប់រដ្ឋធានីនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃចន្ទ ទី ២០ កញ្ញាតទៅ ខណៈខេត្តចំនួន ៧ ផ្សេងទៀតដែលមានហានិភ័យនៃការរាត្បាតជំងឺកូវីដ ១៩ ដែរនោះក៏ត្រូវអនុវត្តវិធានការរឹតបន្តឹងមួយចំនួនរយៈពេល ២ សប្តាហ៍ដូចគ្នាផងដែរ។ ប្រភពខាងលើបានបន្តថា សម្រាប់នៅក្នុងរដ្ឋធានីវៀងចន្ទន៍ពលរដ្ឋត្រូវអនុញ្ញាតឲ្យធ្វើដំណើរចេញក្រៅផ្ទះតែក្នុងពេលមានភារកិច្ចចាំបាច់ប៉ុណ្ណោះដូចជាទៅទិញអាហារ និងថ្នាំពេទ្យជាដើម ហើយអ្នកដែលហ៊ានធ្វើសកម្មភាពផ្ទុយពីការណែនាំរបស់អាជ្ញាធរនឹងត្រូវពិន័យជាប្រាក់ចំនួន ៣លានគីប (៣១០ ដុល្លារអាមេរិក)។ ដោយឡែកសម្រាប់នៅក្នុងខេត្តចំនួន ៧ផ្សេងទៀតវិញគឺត្រូវរឹតបន្តឹងការធ្វើដំណើរឆ្លងខេត្ត ដោយអ្នកធ្វើដំណើរឆ្លងខេត្តទាំងនេះត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន
September 21, 2021 - អន្តរជាតិ
ថៃ៖ ពលរដ្ឋថៃគ្រប់រូបមានសិទ្ធស្មើៗគ្នាសម្រាប់បង្ហាញនូវការមិនពេញចិត្តឬទាមទារអ្វីមួយពីខាងអាជ្ញាធរមូលដ្ឋានរបស់ពួកគេ ហើយរបៀបនៃការទាមទារឬបង្ហាញនូវការមិនពេញចិត្តនោះអាចត្រូវបានធ្វើឡើងក្នុងទម្រង់ផ្សេងៗគ្នា ខណៈសកម្មភាពខ្លះត្រូវបានធ្វើឡើងក្នុងលក្ខណៈបែបកំប្លែងតែមានន័យឌឺដងខ្លាំងបំផុតផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ពលរដ្ឋថៃមួយចំនួនបាននាំគ្នាស្លៀកពាក់ឈុតជាអាកាសយានិកដែលត្រូវធ្វើដំណើរទៅកាន់ឋានព្រះចន្ទហើយដើរពេញផ្លូវដែលមានក្រហេងក្រហូងច្រើន ដែលមើលទៅគឺស្រដៀងនឹងការធ្វើដំណើរនៅលើឋានព្រះចន្ទអីចឹងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា សកម្មភាពនេះបានកើតឡើងនៅក្នុងតំបន់ Huai Hot-Nong ស្ថិតនៅក្នុងស្រុក Kranuan ខេត្ត Khon Kaen ភាគខាងត្បូងប្រទេសថៃ ហើយគោលបំណងនៃការធ្វើសកម្មភាពគឺដើម្បីបង្ហាញជាសាធារណៈថាផ្លូវមួយខែ្សនោះខូចអស់ហើយដែលទាមទារឲ្យអាជ្ញាធរត្រូវតែជួសជុលផ្លូវជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានឃើញការឆ្លើយតបណាមួយពីសំណាក់អាជ្ញាធរថៃចំពោះសកម្មភាពដ៏សែនហួសចិត្តនេះនៅឡើយទេ។ លោកអ្នកទស្សនាសកម្មភាពនេះដែលត្រូវបានគេបង្ហោះពេញបណ្តាញសង្គមក្នុងប្រទេសថៃដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
September 21, 2021 - អន្តរជាតិ
វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងទីក្រុងហាណូយហើយនៅក្នុងសប្តាហ៍នេះក្រោយចំនួនអ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបន្តធ្លាក់ចុះជាច្រើនថ្ងៃជាប់ៗគ្នានិងស្របពេលដែលពលរដ្ឋក្នុងក្រុងហាណូយជាច្រើននាក់បានទៅវ៉ាក់សាំងរួចហើយដែរ។ យោងតាមបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ កញ្ញាខាងមុខនេះតទៅអាជ្ញាធរវៀតណាមនឹងអនុញ្ញាតឲ្យគម្រោងសាងសង់មួយចំនួនអាចចាប់ផ្តើមដំណើរការឡើងវិញហើយ ខណៈអាជីវកម្មដែលពុំមានហានិភ័យនៃការចម្លងជំងឺមួយចំនួនក៏ត្រូវអនុញ្ញាតឲ្យបើកជាបណ្ដើរៗផងដែរ។ ដោយឡែកចំពោះភោជនីយដ្ឋានវិញគឺអនុញ្ញាតឲ្យបើកលក់សម្រាប់តែការវេចខ្ចប់យកទៅញ៉ាំនៅផ្ទះតែប៉ុណ្ណោះ។ គួរម្លឹកថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីក្រុងហាណូយត្រូវបានបិទខ្ទប់ទាំងស្រុង បន្ទាប់ពីទីក្រុងមួយនេះផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរក្រុងហាណូយហាក់អាចគ្រប់គ្រងស្ថានការបានវិញហើយដោយចំនួនអ្នកឆ្លងថ្មីបន្តធ្លាក់ចុះរាល់ថ្ងៃ ខណៈដែលពលរដ្ឋពេញវ័យនៅក្នុងទីក្រុងហាណូយប្រមាណជា ៩៥% ឬស្មើនឹងចំនួន ៥,៧៥ លាននាក់បានទៅទទួលវ៉ាក់សាំងដូសទី ១ រួចរាល់ហើយ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៦៨ម៉ឺននាក់
September 20, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃនឹងធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅតាមសហគមន៍ក្នុងខេត្តភូកេត ដែលនាពេលកន្លងមកខេត្តទេសចរណ៍មួយនេះបានអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិអាចចូលទៅកំសាន្តដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ បើតាមលោក Kusak Kukiattikun ដែលជាប្រធានអាជ្ញាធរសុខាភិបាលខេត្តភូកេតបានឲ្យដឹងថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំដូចនេះក៏ព្រោះខេត្តភូកេតបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនច្រើនជាង ២០០នាក់ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ដែលវាជាកំណត់ត្រាអាក្រក់មិនធ្លាប់មានពីមុនមកផងដែរ។ ប្រធានអាជ្ញាធរសុខាភិបាលខេត្តរូបនេះបានបញ្ជាក់ថា តាមគម្រោងគឺគេនឹងធ្វើតេស្តពលរដ្ឋប្រមាណជា ២៥,០០០នាក់ ដោយប្រើឧបករណ៍ធ្វើតេស្តរហ័ស ហើយក្នុងចំណោមពលរដ្ឋទាំងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរ។ គួរម្លឹកថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មកខេត្តភូកេតបានអនុវត្តកម្មវិធី Phuket Sandbox ដែលជាកម្មវិធីអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចអាចចូលមកកំសាន្តដោយមិនចាំបាច់ត្រូវធ្វើចតាឡីស័កនោះទេ ហើយរហូតមកទល់នឹងពេលនេះកម្មវិធីពិសេសមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍បានជាង
September 20, 2021 - អន្តរជាតិ
ហ្វីលីពីន៖ កំពូលកីឡាប្រដាល់ហ្វីលីពីនលោក Manny Pacquiao បានប្រកាសជាធារណៈកាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ម្សិលមិញថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ លោក Manny Pacquiao បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា “វាដល់ពេលវេលាហើយដែលលោកត្រូវប្រកួតប្រជែងក្នុងភាពជាអ្នកដឹកនាំម្តង ខណៈនាពេលកន្លងមកគាត់ធ្លាប់ទទួលបានជោគជ័យជាច្រើនដងមកហើយសម្រាប់ការប្រកួតនៅលើសង្វៀន”។ គួរម្លឹកជូនថា លោក Manny Pacquiao បានចាប់ផ្តើមប្រឡូកក្នុងការងារនយោបាយនៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្នរូបលោកគឺជាសមាជិកព្រឹទ្ធសភាម្នាក់នៅក្នុងរដ្ឋាភិបាលហ្វីលីពីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Rodrigo Duterte។ នៅក្នុងឆាកនយោបាយ លោក Manny Pacquiao
September 20, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ទីផ្សារលក់ប្រហិតតាមដងផ្លូវមួយកន្លែងនៅក្នុងខេត្តបូរីរ៉ាំ ប្រទេសថៃបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺកើនឡើងរហូតដល់ ៣,៣៣៣% ក្រោយតារាចម្រៀងមានដើមកំណើតថៃនិងជាសមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK គឺកញ្ញា Lisa និយាយពាក្យដ៏ខ្លីមួយចំពោះប្រហិតទាំងនោះ។ គួរម្លឹកជូនថា ក្រោយទទួលបានការគាំទ្រខ្លាំងចំពោះបទចម្រៀង “Lalisa” ដែលត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គម YouTube កាលពីថ្ងៃទី ១១ ខែកញ្ញានេះ កញ្ញា Lisa បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី Woody Show ដែលជាកម្មវិធីជជែកកំសាន្តអំពីរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួនរបស់តារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ។ ក្នុងកិច្ចសម្ភាសន៍នោះ កញ្ញា Lisa បាននិយាយថា គាត់មិនបានទៅលេងស្រុកកំណើតនៅក្នុងខេត្តបូរីរ៉ាំជាង ១ឆ្នាំមកហើយព្រោះវិបត្តិនៃជំងឺកូវីដ
September 18, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ឥណ្ឌូនេស៊ីគ្រោងនឹងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិមកពីប្រទេសមួយចំនួនអាចត្រលប់ទៅកំសាន្តនៅលើកោះបាលីបានជាធម្មតាវិញនៅត្រឹមដើមខែតុលាខាងមុខនេះ។ គួររម្លឹកថា មុនពេលមានការបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ ១៩ កោះបាលីគឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់អ្នកដំណើរនៅជុំវិញពិភពលោក ខណៈកោះដ៏ស្រស់ស្អាតមួយនេះក៏ជាប្រភពចំណូលដ៏មានសក្តានុពលមួយសម្រាប់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ បើតាមលោក Luhut Pandjaitan ដែលជារដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រនិងការវិនិយោគឥណ្ឌូនេស៊ីបានឲ្យដឹងថា ការសម្រេចបើកកោះបាលីឡើងវិញនេះគឺចំណែកដ៏សំខាន់មួយសម្រាប់សង្គ្រោះសេដ្ឋកិច្ចជាតិដែលបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ មក។ រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះបានបន្តទៀតថា ការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីអាចសម្រេចបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមពលរដ្ឋគោលដៅបានចំនួនច្រើននិងស្របពេលចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងឥណ្ឌូនេស៊ីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ជូនពលរដ្ឋបានចំនួន ២១% ហើយ ខណៈ ៤០% ផ្សេងទៀតទើបចាក់បានដូសទី
September 18, 2021 - អន្តរជាតិ
ថៃ៖ ចំណតរថយន្តតាក់ស៊ីជាច្រើនកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានក្លាយទៅជាសួនបន្លែចម្រុះប្រភេទគ្នាមួយ ក្រោយពេលរថយន្តតាក់ស៊ីរាប់រយគ្រឿងត្រូវផ្អាកដំណើរការទាំងស្រុងជាយូរមកហើយព្រោះតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩។ បើយោងតាមបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា បន្លែដែលគេអាចរកបាននៅក្នុងចំណតរថយន្តតាក់ស៊ីនោះមានដូចជា ត្រកួន ស្ពៃខៀវ ស្លឹកខ្ទឹម ត្រប់ និងម្ទេសជាដើម ហើយបន្លែខ្លះត្រូវគេដាក់ដាំនៅលើដំបូលរថយន្តតាក់ស៊ីតែម្តង។ ប្រភពខាងលើបានបន្តថា រថយន្តតាក់ស៊ីទាំងនោះគឺជារថយន្តរបស់ក្រុមហ៊ុន Ratchapruek និងក្រុមហ៊ុន Baworn ហើយបើតាមការសន្និដ្ឋានគឺក្រុមហ៊ុនតាក់ស៊ីទាំង ២នេះត្រូវមានបំណុលប្រមាណជា ៣ពាន់លានបាត (៩០លានដុល្លារ) ដែលត្រូវសងរំលស់បន្តិចម្តងៗទៅកាន់ខាងធនាគារវិញ តាមរយៈការបង់ប្រាក់ប្រចាំខែរបស់អ្នកបើករថយន្តតាក់ស៊ីម្នាក់ៗ។ តាមធម្មតាអ្នកបើករថយន្តតាក់ស៊ីម្នាក់ត្រូវបង់ប្រាក់យ៉ាងតិចបំផុតចំនួន ៣,០០០ បាត (៩១ ដុល្លារអាមេរិក) ក្នុងមួយខែ
September 18, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ថៃនឹងផ្តល់ជម្រើស ២ សម្រាប់ក្រុមពលរដ្ឋវ័យក្មេងអាយុចាប់ពី ១២-១៧ឆ្នាំ ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយជម្រើសទី ១ គឺពួកគេអាចមកទទួលវ៉ាក់សាំងប្រភេទ Pfizer តាមការគ្រោងទុករបស់អាជ្ញាធរ ខណៈជម្រើសទី ២ គឺពួកគេអាចរង់ចាំចាក់វ៉ាក់សាំងប្រភេទ Sinovac ឬ Sinopharm នៅពេលក្រោយទៀតក៏បាន ប្រសិនបើឪពុកម្តាយរបស់ពួកមិនហ៊ានឲ្យចាក់វ៉ាក់សាំង Pfizer។ គួរបញ្ជាក់ថា តាមគម្រោងគឺនៅដើមខែក្រោមនេះអាជ្ញាធរថៃនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង Pfizer ជូនក្រុមកូនសិស្សសាលាដែលមានអាអាយុចាប់ពី ១២-១៧ឆ្នាំនៅទូទាំងប្រទេស ដោយវ៉ាក់សាំងដូសទី ១នឹងត្រូវចាក់នៅក្នុងសប្តាហ៍ទី ១ នៃខែតុលា ខណៈដូសទី ២
September 18, 2021









