- Pheakdey
- អន្តរជាតិ
កូរ៉េខាងជើង៖ ក្រោយបាត់មុខពីបណ្តាញសារព័ត៌មានប្រមាណជា ១ខែ នៅក្នុងថ្ងៃទី១៦ ខែវិច្ឆិកានេះ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនតាមបណ្តាញសារព័ត៌មានរដ្ឋជាថ្មី ដែលក្នុងការបង្ហាញខ្លួនលើកនេះគឺលោកបាននិយាយផ្តោតសំខាន់ចំពោះគម្រោងធំមួយគឺគម្រោងសាងសង់ “ទីក្រុងវប្បធម៌គំរូ”។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ទីក្រុងដែលនឹងក្លាយជាក្រុងវប្បធម៌គំរូនោះគឺក្រុង Samjiyon ស្ថិតនៅតំបន់ជើងភ្នំ Mount Paektu និងជាតំបន់ដែលនៅជិតព្រំដែននៃប្រទេសចិន។ លោក គីម ជុងអ៊ុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមការងារសាងសង់ទីក្រុងគំរូមួយនេះ ហើយលោកបានបញ្ជាក់ថាគម្រោងសាងសង់នេះគឺស្ថិតនៅក្រោមគោលការណ៍មួយរបស់រដ្ឋាភិបាលកូរ៉េខាងជើងគឺគោលការណ៍ “ឆន្ទៈដែក” ដែលកូរ៉េខាងជើងបានប្តេជ្ញាសម្រេចឲ្យខានតែបានក្នុងពេលដែលកូរ៉េខាងជើងកំពុងប្រឈមនឹងភាពឯកកោនិងសម្ពាធពីអន្តរជាតិ។ គួរបញ្ជាក់ថា តាមផែនការគឺគម្រោងសាងសង់ទីក្រុងគំរូមួយនេះនឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅចុងឆ្នាំនេះហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 16, 2021 - អន្តរជាតិ
ចិន៖ កាសែត South China Moring Post បានរាយការណ៍ថា អាជ្ញាធរចិននឹងសម្រេចធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជារៀងរាល់ខែនៅក្នុងទីក្រុង Ruili នៃខេត្ត Yunnan ដែលទីក្រុងមួយនេះមានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ា។បើតាមរបាយការណ៍របស់អាជ្ញាធរចិនបានឲ្យដឹងថា ទីក្រុង Ruili មានពលរដ្ឋសរុបប្រមាណជា ២៨០ ០០០នាក់កំពុងរស់នៅ ខណៈអាជ្ញាធរចិនអះអាងថានឹងប្រើពេល ១ ថ្ងៃសម្រាប់ធ្វើតេស្តពលរដ្ឋទាំងអស់នេះ ហើយការធ្វើតេស្តនឹងត្រូវរៀបចំឡើងជារៀងរាល់ខែ។ ដោយឡែកសម្រាប់ពលរដ្ឋដែលស្ថិតក្នុងលក្ខខណ្ឌមួយចំនួនត្រូវមានកាលវិភាគធ្វើតេស្តដាច់ដោយឡែកផ្សេងមួយទៀត ដូចជាបុគ្គលិកសុខាភិបាលត្រូវធ្វើតេស្តរៀងរាល់ ៣ថ្ងៃម្តង អ្នកបម្រើការងារនៅក្នុងផ្សារត្រូវធ្វើតេស្តរៀងរាល់សប្តាហ៍ ហើយជនបរទេសឬអ្នកស្ថិតក្នុងលក្ខខណ្ឌដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺត្រូវធ្វើតេស្តរៀងរាល់ ២សប្តាហ៍ម្តង។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំដូចខាងលើនេះគឺជាវិធីតែមួយគត់ដែលគេអាចកាត់ផ្តាច់ចង្វាក់នៃរាតត្បាតជំងឺកូវីដ ១៩នៅក្នុងទីក្រុងមួយនេះបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ South China
November 16, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចិនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍នៅតំបន់ភាគឦសានប្រទេសហាក់កើនឡើងគួរឲ្យគត់សម្គាល់។ បើតាមរបាយការណ៍មួយបានបង្ហាញថា គិតចាប់ពីថ្ងៃទី ១៧ ខែតុលា មកដល់ត្រឹមថ្ងៃទី ១៤ ខែវិច្ឆិកា ម្សិលមិញនេះ នៅតំបន់ភាគឦសានប្រទេសចិនមានករណីចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ១,៣០៨ករណី ខណៈមួយរដូវក្តៅកន្លងមកនៅទូទាំងប្រទេសចិនមានករណីឆ្លងនៅតាមសហគមន៍ត្រឹម ១,២៨០ ករណីប៉ុណ្ណោះ។ គួរបញ្ជាក់ថា តំបន់ភាគឦសានប្រទេសចិនដែលកំពុងមានការរាត្បាតជំងឺកូវីដ ១៩ នោះមានខេត្តធំៗចំនួន ២១
November 15, 2021 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោកស្រី Mako Komuro ដែលជាអតីតព្រះនាងម្ចាស់នៃខ្សែរាជវង្សក្នុងប្រទេសជប៉ុនបានធ្វើដំណើរទៅដល់ទឹកដីអាមេរិកកាលពីថ្ងៃអាទិត្យទី ១៤ ខែវិច្ឆិកាម្សិលមិញនេះ ដោយលោកស្រីនឹងចាប់ផ្តើមជីវិតថ្មីក្នុងនាមជារាស្រ្តសាមញ្ញនៅទីនោះជាមួយនិងស្វាមី។ តាមគម្រោងគឺលោក Kei Komuro ដែលជាស្វាមីរបស់អតីតព្រះនាងម្ចាស់រូបនេះធ្វើការងារនៅក្នុងក្រុមហ៊ុនមេធាវីមួយកន្លែង ខណៈពួកគាត់ទាំង ២នឹងជួលអាផាតមិនមួយកន្លែងសម្រាប់រស់នៅ។ គួររម្លឹកថា លោកស្រី Mako Komuro និងស្វាមីដែលបច្ចុប្បន្នមានអាយុ ៣០ឆ្នាំដូចគ្នា បានស្គាល់គ្នានិងផ្តើមស្រលាញ់គ្នាក្នុងពេលរៀននៅមហាវិទ្យាល័យ ដោយពេលនោះលោកស្រី Mako Komuro នៅមានឋានៈជាព្រះនាងម្ចាស់នៅឡើយ។ ក្រោយមកពួកគាត់បានភ្ជាប់ពាក្យនៅក្នុងឆ្នាំ ២០១៧ និងបានរៀបការជាមួយគ្នាកាលពីជាង ១ ខែមុននេះ ខណៈជីវិតស្នេហារបស់ពួកគាត់ទាំង ២ត្រូវឆ្លងកាត់ឧបសគ្គនិងការរិះគន់ជាច្រើន ដ្បិតម្នាក់ជាខែរាជវង្សនិងម្នាក់ទៀតជារាស្រ្តសាមញ្ញ។ យោងទៅតាមច្បាប់នៃប្រទេសជប៉ុន ដើម្បីរៀបអភិសេកជាមួយប្រជារាស្រ្តបាន
November 15, 2021 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានសត្វខ្លាដំបងព្រឹលទឹកកកដែលជាប្រភេទសត្វកម្របំផុតនៅលើពិភពលោកចំនួន ៣ក្បាលបានស្លាប់ព្រោះតែជំងឺកូវីដ ១៩។ សត្វខ្លាដំបងចំនួន ៣ក្បាលនេះមានឈ្មោះថា Ranney, Everest, និង Malaku រស់នៅក្នុងសួនសត្វ Lincoln Children’s Zoo ក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបញ្ជាក់ថាសត្វខ្លាទាំង ៣ ក្បាលនេះបានឆ្លងជំងឺកូវីដ ១៩ នៅក្នុងថ្ងៃទី ១៣ ខែតុលា និងបានស្លាប់កាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ក្រោយគេបានព្យាយាមជួយសង្គ្រោះជីវិតពួកវាអស់ពីលទ្ធភាពរួចហើយ។ ក្រោយកើតមានហេតុការណ៍ខាងលើនេះអាជ្ញាធរសត្វព្រៃអាមេរិកបានណែនាំឲ្យអ្នកគ្រប់គ្រងសួនសត្វត្រូវរក្សាគម្លាតរវាងសត្វនិងអ្នកទស្សនាឲ្យបានឆ្ងាយជាងធម្មតា ព្រោះសត្វទាំងនេះទំនងជាបានឆ្លងជំងឺកូវីដ
November 15, 2021 - អន្តរជាតិ
ហ្វីលីពីន៖ កាលពីថ្ងៃសុក្រ ទី១២ ខែវិច្ឆិការម្សិលមិញនេះអាជ្ញាធរនៃប្រទេសហ្វីលីពីនបានដាក់ចេញនូវវិធានការតឹងរឹងមួយគឺកំណត់ឲ្យពលរដ្ឋដែលត្រូវទៅបំពេញការងារនៅក្នុងការិយាល័យត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាចាំបាច់ ព្រោះបើក្រុមបុគ្គលិកប្រភេទនេះមិនបានចាក់វ៉ាក់សាំងនោះទេគឺពួកគេងាយនឹងក្លាយជាភ្នាក់ងារនាំយកមេរោគទៅចម្លងដល់មិត្តរួមការងារណាស់។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វិធានការតឹងរឹងខាងលើនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែធ្នូតទៅ និងត្រូវអនុវត្តគ្រប់បុគ្គលិកទាំងអស់មិនថានៅក្នុងស្ថាប័នរដ្ឋ ឬនៅតាមក្រុមហ៊ុនឯកជននោះទេ។ យ៉ាងណាក្តី លោក Harry Roque ដែលជាអ្នកនាំពាក្យឲ្យខុទ្ទកាល័យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា ប្រសិនបើក្រុមបុគ្គលិកស្ថិតនៅក្នុងប្រភេទការងារខាងលើនេះនៅតែប្រកែកមិនព្រមទៅចាក់វ៉ាក់សាំង គឺពួកគេនៅមានជម្រើសមួយផ្សេងទៀត ដោយពួកគេត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ជាប្រចាំមុនពេលចូលទៅធ្វើការងារហើយចំពោះការធ្វើតេស្តនោះគឺពួកគេត្រូវចំណាយលុយដោយខ្លួនឯង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនទើបសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ជូនពលរដ្ឋខ្លួនបានជាង ៣៣%ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុប ១១០លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
November 13, 2021 - អន្តរជាតិ
សិង្ហបុរី៖ កាលពីថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានបញ្ជាក់ប្រាប់ពលរដ្ឋខ្លួនជាសាធារណៈថា អ្នកជំងឺកូវីដ ១៩ ណាដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការនឹងត្រូវចំណាយប្រាក់ប្រមាណជា ២៥,០០០ ដុល្លារសិង្ហបុរី (១៨,៤៧៨ ដុល្លារអាមេរិក) សម្រាប់ថ្លៃព្យាបាលជំងឺ ខណៈអ្នកជំងឺកូវីដ ១៩ ដែលបានទៅចាក់វ៉ាក់សាំងរួចរាល់នឹងទទួលបានការព្យាបាលដោយមិនអស់ប្រាក់នោះទេ។ គួររម្លឹកថា ចាប់ពីថ្ងៃទី៨ ខែធ្នូតទៅ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីនឹងអនុវត្តវិធានការតឹងរឹងមួយចំពោះពលរដ្ឋណាដែលមិនព្រមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពោលគឺតម្រូវឲ្យពួកគេចេញលុយថ្លៃព្យាបាលជំងឺដោយខ្លួនឯង ប្រសិនពួកគេបានឆ្លងជំងឺកូវីដ ១៩។ យ៉ាងណាក្តី វិធានការខាងលើនេះត្រូវបានលើកលែងចំពោះក្រុមពលរដ្ឋដែលខកខានមិនបានទៅចាក់វ៉ាក់សាំងព្រោះហេតុផលចាំបាច់មួយចំនួន ដូចជាមិនទាន់គ្រប់អាយុ ឬមានជំងឺប្រចាំកាយដែលមិនអាចចាក់វ៉ាក់សាំងបាន។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសិង្ហបុរីបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៨២% នៃចំនួនពលរដ្ឋសរុបជាង ៥,៦
November 13, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី១២ ខែវិច្ឆិកានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៣០៥នាក់ ដែលចំនួននេះមានការថយចុះបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ កន្លងទៅនេះតួលេខអ្នកឆ្លងនៅទូទាំងប្រទេសថៃមានរហូតដល់ ៧,៤៩៦នាក់។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី អាជ្ញាធរសុខាភិបាលថៃក៏បានកត់ត្រាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៥១នាក់បន្ថែមទៀតផងដែរ សម្រាប់របាយការណ៍ក្នុងថ្ងៃនេះ។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មី កាលពីថ្ងៃម្សិលមិញនេះក៏មានអ្នកជំងឺចំនួន ៧,៩០០នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% និងត្រូវបានអាជ្ញាធរថៃអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២,០០៤,២៧៤ នាក់ អ្នកស្លាប់សរុបចំនួន ១៩,៩៣៤នាក់
November 12, 2021 - អន្តរជាតិ
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ម្សិលមិញនេះក្រសួងសុខាភិបាលនៃប្រទេសអ៊ុយក្រែនបានស្នើឲ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការមួយដោយកំណត់ឲ្យក្រុមវេជ្ជបណ្ឌិតនៅទូទាំងប្រទេស និងក្រុមបុគ្គលិកបម្រើការងារនៅសាលាក្រុងត្រូវតែមានកាតព្វកិច្ចទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាចាំបាច់ បើពុំដូចនោះទេពួកគេនឹងត្រូវផ្អាកពីការងារជាបណ្តោះអាសន្ន។ គួររម្លឹកថា នាពេលកន្លងមករដ្ឋាភិបាលអ៊ុយក្រែនបានដាក់ចេញនូវវិធានការខាងលើនេះរួចម្តងហើយ ចំពោះក្រុមគ្រូបង្រៀន ក្រុមបុគ្គលិកបម្រើការងារនៅតាមវិទ្យាស្ថានរដ្ឋ និងមន្ត្រីរាជការនៅតាមតំបន់មួយចំនួន។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះពលរដ្ឋអ៊ុយក្រែនដែលបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅតែមានចំនួនតិចតួច ពោលគឺមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៨,៣លាននាក់ប៉ុណ្ណោះដែលបានទៅចាក់វ៉ាក់សាំងរួចរាល់ ខណៈអ៊ុយក្រែនមានពលរដ្ឋជាង ៤១លាននាក់។ ព្រោះហេតុផលនេះហើយទើបអាជ្ញាធរសុខាភិបាលអ៊ុយក្រែនបន្តដាក់ចេញវិធានការកំណត់ការចាក់វ៉ាក់សាំងឲ្យក្លាយជាកាតព្វកិច្ចចំពោះក្រុមបុគ្គលិករដ្ឋជាច្រើនផ្នែកបន្ថែមទៀត ដើម្បីឲ្យពួកគេចូលរួមបង្កើតភាពស៊ាំនៅក្នុងសហគមន៍។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលអ៊ុយក្រែនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៣,១៦លាននាក់
November 12, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ទីក្រុងដ៏ធំមួយរបស់ប្រទេសចិនបានសម្រេចផ្អាកនាំចូលអាហារក្លាសេទាំងស្រុងមួយរយៈសិនដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ ក្រុងមួយនេះមានឈ្មោះថា Dalian គឺជាក្រុងពាណិជ្ជកម្មដ៏សំខាន់មួយនៅតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសចិន ហើយតាមធម្មតាអាហារសំខាន់ៗមួយចំនួនដូចជាគ្រឿងសមុទ្រ សាច់ និងផ្លែត្រូវគេដឹងឆ្លងកាត់កំពង់ផែក្នុងទីក្រុងមួយនេះសិន មុននឹងចែកចាយបន្តទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ក្នុងរយៈពេលមួយសប្តាហ៍មកនេះអាជ្ញាធរសុខាភិបាលក្រុង Dalian បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ជាង ៨០ករណី ហើយភាគច្រើននៃករណីឆ្លងនោះគឺត្រូវបានរកឃើញក្នុងចំណោមកម្មករនៅក្នុងឃ្លាំងស្តុកទំនិញនៅកំពង់ផែ។ តាមការសន្និដ្ឋានរបស់អាជ្ញាធរសុខាភិបាលក្រុង Dalian គឺមេរោគនៃជំងឺកូវីដ ១៩ ទំនងជាបានចម្លងទៅកាន់ក្រុមកម្មករទាំងនោះតាមអាហារក្លាសេ ព្រោះមុនពេលឆ្លងជំងឺក្រុមកម្មករទាំងនោះមិនបានធ្វើដំណើរទៅជួបមនុស្សថ្មីឡើយក្រៅតែបានធ្វើការងារយ៉ាងជិតស្និតជាមួយនឹងអាហារក្លាសេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 12, 2021









