- Pheakdey
- អន្តរជាតិ
ថៃ៖ វិទ្យាស្ថានវ៉ាក់សាំងជាតិនិងក្រសួងសុខាភិបាលនៃប្រទេសថៃគ្រោងនឹងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ យ៉ាងតិចណាស់ចំនួន ២០០ លានដូសនៅឆ្នាំក្រោយមនេះ ដើម្បីចាក់ជាដូសជំរុញជូនពលរដ្ឋថៃសម្រាប់ប្រឆាំងនឹងមេរោគបំប្លែងថ្មី។ បើតាមលោក Sathit Pitutecha ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ការបញ្ជាទិញវ៉ាក់សាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ដ្បិតនាពេលបច្ចុប្បន្ននេះមេរោគបំប្លែងខ្លួនថ្មីកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងសហគមន៍ ខណៈគេបានព្យាការណ៍ថានៅពេលខាងមុខក៏អាចនឹងមានមេរោគបំប្លែងខ្លួនថ្មីនិងកាចសាហាវបន្ថែមទៀតផងដែរ។ វ៉ាក់សាំងដែលថៃគ្រោងនឹងបញ្ជាទិញនៅឆ្នាំក្រោយនោះអាចមានចម្រុះប្រភេទដូចជាវ៉ាក់សាំងប្រភេទ AstraZeneca, Pfizer និងវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីផងដែរ។ គួរបញ្ជាក់ផងដែរថា តាមគម្រោងគឺប្រទេសថៃនឹងទទួលបានវ៉ាក់សាំងចំនួន ១២៤ លានដូសផងដែរនៅចុងឆ្នាំ ២០២១ នេះ ដោយក្នុងនោះវ៉ាក់សាំង AstraZeneca ចំនួន ៤៣,៣ លានដូស និងវ៉ាក់សាំង Pfizer ចំនួន ៣០ នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃនៅក្នុងធ្នូ។ សូមបញ្ជាក់ផងដែរ
September 7, 2021 - អន្តរជាតិ
ជប៉ុន៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសម្នាក់ក្រោយរូបគាត់បានធ្វើសកម្មភាពលួចខោអាវក្នុងរបស់មនុស្សស្រីរាប់រយយកទៅរក្សាទុកនៅក្នុងផ្ទះរបស់គាត់។ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Insider បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Beppu ភាគខាងត្បូងប្រទេសជប៉ុន ខណៈជនសង្ស័យមានឈ្មោះថា Tetsuo Urata និងមានអាយុ ៥៦ឆ្នាំ។ ប្រភពខាងលើបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យរូបនេះត្រូវធ្វើឡើងក្រោយមានយុវតីវ័យ ២១ ឆ្នាំម្នាក់បានរាយការណ៍ពីករណីបាត់ខោអាវក្នុងរបស់នាងចំនួន ៦ ឈុតពីម៉ាស៊ីនបោកគក់មួយកន្លែងដែលដំណើរដោយការដាក់កាក់បញ្ចូលទៅក្នុងម៉ាស៊ីននោះ។ គួរកត់សម្គាល់ថា ការបាត់សំលៀកបំពាក់ពីក្នុងម៉ាស៊ីនប្រភេទនេះមិនមែនជារឿងចៃដន្យឬច្រឡំឡើយ ពោលគឺវាបានបាត់តាមរយៈការប៉ុនប៉ងលួចតែម្តង ព្រោះទាល់តែមនុស្សដែលមានចំណេះដឹងខ្ពស់ទើបអាចប្រើប្រាស់ម៉ាស៊ីនទំនើបនេះបាន។ ក្រោយការស៊ើបអង្កេតមួយរយៈប៉ូលិសជប៉ុនក៏អាចបំបែកសំណុំរឿងនេះបាន និងឈានទៅចាប់ខ្លួនបុរសរោគចិត្តខាងលើនេះដល់ផ្ទះរបស់គាត់តែម្តង ហើយក្នុងពេលចាប់ខ្លួននោះគេបានរកឃើញខោអាវក្នុងមនុស្សស្រីសរុបចំនួន ៧៣០ ទៀតផង ដែលរូបគាត់បានលួចយកមករក្សាទុកជាយូរមកហើយ។ គួរបញ្ជា្កក់ថា ករណីមានបុរសជាអ្នកចំណេះខ្ពស់ទៅធ្វើសកម្មភាពលួចខោអាវក្នុងមនុស្សស្រីដូចនេះមិនមែនជារឿងថ្មីឡើយនៅក្នុងសង្គមជប៉ុន ដ្បិតនាពេលកន្លងករណីដូចគ្នានេះក៏ធ្លាប់កើតមានជារឿយៗផងដែរ៕ អត្ថបទ៖ ភក្តី
September 6, 2021 - អន្តរជាតិ
ថៃ៖ កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ចាប់ពីថ្ងៃទី ១ ខែតុលាខាងមុខនេះតទៅអាជ្ញាធរថៃនឹងដាក់ចេញនូវវិធានការថ្មីមួយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្រុមអាជីវករ តាមរយៈអនុញ្ញាតឲ្យពលរដ្ឋដែលស្ថិតនៅក្នុងលក្ខខណ្ឌមួយចំនួនអាចត្រលប់ទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានវិញបាន។ វិធានការខាងលើនេះនឹងត្រូវដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសថៃ រួមទាំងនៅក្នុងតំបន់ “ក្រហមចាស់” ពោលគឺជាតំបន់ដែលមានការឆ្លងជំងឺកូវីដ ១៩ កម្រិតខ្ពស់ផងដែរ។ សម្រាប់លក្ខខណ្ឌដែលក្រុមពលរដ្ឋអាចចូលទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានបាននោះគឺមានដូចជា ពួកគេត្រូវបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់ ឬលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ក្នុងរយៈពេលមិនលើសពី ១សប្តាហ៍មុនពេលមកញ៉ាំអាហារនេះ ហើយពួកគេក៏តម្រូវឲ្យបំពេញព័ត៌មានមួយចំនួននៅក្នុងកម្មវិធីទូរស័ព្ទ “Thai Save Thai” ផងដែរ ដើម្បីឲ្យអាជ្ញាធរងាយគ្រប់គ្រងទិន្នន័យរបស់ក្រុមពលរដ្ឋទាំងនោះ។ ចំពោះម្ចាស់អាជីវកម្មវិញក៏ត្រូវបន្តរក្សាវិធានការអនាម័យជាចាំបាច់ផងដែរ ដូចជារក្សាគំលាតសង្គមនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន រៀបចំឲ្យមានទឹកលាងដៃសម្លាប់មេរោគចំពោះអតិថិជន ហើយបុគ្គលិកដែលពាក់ព័ន្ធនៅក្នុងអាជីវកម្មទាំងងស់នោះក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាប្រចាំផងដែរ។ ចំពោះប្រភេទអាជីវកម្មដែលអាចបើកដំណើរការក្រោមការអនុវត្តវិធានការខាងលើនេះមានដូចជា ភោជនីយដ្ឋានគ្រប់ប្រភេទ
September 6, 2021 - អន្តរជាតិ
ថៃ៖ គម្រោង “Phuket Sandbox” របស់រដ្ឋាភិបាលថៃដែលជាគម្រោងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិចូលមកកំសាន្តក្នុងខេត្តភូកេត ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះ ហាក់កំពុងទទួលបានជោគជ័យក្នុងការជួយបង្កើតសេដ្ឋកិច្ចជាតិ ខណៈសាធារណៈជនមួយចំនួនគិតថាជារឿងបរាជ័យដ្បិតគម្រោងនេះបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងនៅក្នុងខេត្តទេសចរណ៍របស់ថៃមួយនេះ។ របាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា “Phuket Sandbox” ដែលបានផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែ កក្កដារហូតមកទល់នឹងពេលនេះ អាចទាក់ទាញបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២៨,១៩៧ នាក់ហើយ ដែលអ្នកដំណើរទាំងនេះបានធ្វើដំណើរមកពីបណ្តាប្រទេសផ្សេងៗដូចជា អាមេរិក អង់គ្លេស បារាំង អ៊ីស្រាអែល អាឡឺម៉ង់ អារ៉ាប់រួម ស្វីស ហូឡង់ អូស្រ្តាលី និងប្រទេសចិនជាដើម។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានអ្នកដំណើរចំនួន ១០,៤៩២
September 6, 2021 - អន្តរជាតិ
ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញឈរឈ្លោះប្រកែកជាមួយគេទាំងអាក្រាតកាយនៅលើដងផ្លូវ ក្រោយរថយន្តរបស់គាត់បានបុកគ្នាជាមួយនឹងរថយន្តរបស់អ្នកដំណើរម្នាក់ផ្សេងទៀត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវសាធារណៈមួយកន្លែងក្នុងខេត្ត Chon Buri កាលពីម៉ោង ៧ ព្រឹកថ្ងៃទី៦ ខែកញ្ញា។ ស្រ្តីដែលហ៊ានដោះសំលៀកបំពាក់អស់ពីរាងកាយដើម្បីចេញមកដោះស្រាយវិវាទចរាចរណ៍រូបនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា មានអាយុ ៥៨ ឆ្នាំ តែអត្តសញ្ញាណពិតប្រាកដរបស់គាត់និងភាគីជំលោះម្ខាងទៀតមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះគេមិនបានដឹងថា ភាគីណាមួយជាអ្នកខុសនោះទេតែអ្វីដែលសាក្សីនៅកន្លែងកើតហេតុបានឃើញនោះគឺ រថយន្តរបស់ស្រ្តីវ័យ ៥៨ ឆ្នាំខាងលើបានប៉ះទង្គិចជាមួយរថយន្តមួយផ្សេងទៀត ហើយក្រោយមកភាគីទាំងសងខាងបានឈ្មោះប្រកែកគ្នា ហើយទំនងជាប្រកែកមិនឈ្នះគេទើបស្រ្តីចំណាស់រូបនេះសម្រេចដោះសំលៀកបំពាក់ចោលនិងចេញមកឈ្លោះប្រកែកខ្លាំងៗទាំងម្តង។ បន្តិចក្រោយមកខាងប៉ូលិសក៏បានដល់កន្លែងកើតហេតុតែគេមិនអាចដោះស្រាយវិវាទចរាចរណ៍បានភ្លាមៗនោះទេ ដ្បិតស្រ្តីរូបនេះបានអះអាងថាគាត់ជាអ្នកជំងឺកូវីដ ១៩។ យ៉ាងណាក្តី ក្រោយមកទៀតខាងបុគ្គលិកសុខាភិបាលដែលបានស្លៀកពាក់ឈុតការពារក៏បានទៅយកស្រ្តីរូបនេះទៅមន្ទីរពេទ្យទើបខាងប៉ូលិសអាចបន្តដោះស្រាយវិវាទចរាចរណ៍បាន ខណៈខាងសាច់ញាតិរបស់ស្រ្តីរូបនេះបានប្រាប់ឲ្យដឹងថា គាត់ជាមនុស្សម្នាក់ដែលធ្លាប់មានជំងឺសតិអារម្មណ៍ផងដែរ៕
September 6, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់សំណងសរុបចំនួន ១១០,២៩៥,០០០ លានបាត ( ៣,៣៩៥,៧៨២ ដុល្លារអាមេរិក) ទៅកាន់ក្រុមពលរដ្ឋថៃមួយចំនួនដែលបានទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច។ បើតាមលោក Jadet Thammathat-Aree ដែលជាអគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បានឲ្យដឹងថា សម្រាប់ក្រុមពលរដ្ឋដែលត្រូវទទួលបានប្រាក់សំណងនៅពេលនេះគឺមានចំនួនសរុប ២,៨៧៥ នាក់ ក្នុងនោះមានពលរដ្ឋចំនួន ២,៦៤១ នាក់គឺជាអ្នកទទួលរងផលប៉ះពាក់កម្រិតស្រាលដោយពួកគាត់ត្រូវបន្តប្រើប្រាស់ថ្នាំពេទ្យមួយចំនួនក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច, ពលរដ្ឋចំនួន ១២នាក់គឺជាអ្នកទទួលរងផលប៉ះពាល់កម្រិតមធ្យមដោយពួកគាត់ត្រូវកើតមាននូវពិការភាពផ្សេងៗលើរាងកាយ និងពលរដ្ឋចំនួន ២២២ នាក់ផ្សេងទៀតគឺជាអ្នកទទួលរងនូវប៉ះពាល់កម្រិតធ្ងន់ពោលគឺរហូតដល់ស្លាប់បាត់បង់ជីវិត។ លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា សម្រាប់ក្រុមពលរដ្ឋដែលទទួលរងនូវប៉ះពាល់កម្រិតស្រាលនឹងទទួលបានប្រាក់សំណងក្នុងទំហំផ្សេងៗគ្នាអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់ម្នាក់ៗ ហើយទំហំប្រាក់សំណងច្រើនបំផុតអាចមានចំនួន
September 4, 2021 - អន្តរជាតិ
ថៃ៖ ចោរប្លន់ម្នាក់ដែលបានស្លៀកពាក់ជាអ្នកដឹកជញ្ជូនម្ហូបអាហារនិងបានចូលទៅប្លន់ហាងលក់មាសមួយកន្លែងក្នុងប្រទេសថៃយ៉ាងកក្រើកកាលពីប៉ុន្មានថៃមុននេះត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា តាមការពិតរូបគាត់គឺជាប៉ូលិសម្នាក់ប្រចាំនៅតំបន់កើតហេតុនោះតែម្តង។ គួររម្លឹកថា កាលពីថ្ងៃពុធកន្លងទៅនេះមានករណីប្លន់ហាងលក់មាសយ៉ាងកក្រើកមួយបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅកណ្តាលក្រុង Nakhon Ratchasima ប្រទេសថៃ។ ជនល្មើសដែលបានស្លៀកពាក់ជាអ្នកដឹកជញ្ជូនអាហារបានដើរចូលទៅក្នុងហាងលក់មាសតែម្នាក់ឯងយ៉ាងមានទំនុកចិត្តបំផុត ហើយបានបាញ់គំរាមម្ចាស់ហាង និងបានប្រមូលយកគ្រឿងអលង្ការជាច្រើនមានតម្លៃប្រហែលជា ៣,៥លានបាត (ជាង ១០ម៉ឺនដុល្លារអាមេរិក) រួចក៏គេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយកើតហេតុប៉ូលិសជំនាញថៃក៏បានបើកការស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើសជាបន្ទាន់ផងដែរ ហើយរហូតដល់ល្ងាចថ្ងៃសុក្រម្សិលមិញនេះទើបគេអាចចាប់ខ្លួនជនល្មើសបាន ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺចោរដែលបានប្លន់ប្រជាពលរដ្ឋនោះគឺជាសមត្ថកិច្ចប្រចាំនៅតំបន់កើតហេតុនោះផ្ទាល់តែម្តងដោយរូបគាត់គឺជារវសេនីយ៍ឯក Anucha Boon-arak និងទើបមានអាយុ ២៥ ឆ្នាំប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
September 4, 2021 - អន្តរជាតិ
ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចម្រុះប្រភេទគ្នា ពោលគឺចាក់លាយគ្នារវាងវ៉ាក់សាំង AstraZeneca និង Pfizer ជូនពលរដ្ឋខ្លួននៅដើមខែក្រោយនេះហើយ។ បើតាមលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn ដែលជានាយករងនៃនាយករដ្ឋានគ្រប់គ្រងជំងឺឆ្លងបានឲ្យដឹងថា ការសម្រេចចាក់វ៉ាក់សាំងចម្រុះគ្នារវាងវ៉ាក់សាំងទាំង ២ប្រភេទខាងលើនេះត្រូវបានធ្វើឡើងតាមអនុសាសន៍របស់ក្រុមអ្នកជំនាញថៃនិងផ្អែកលើការសិក្សាជាលក្ខណៈអន្តរជាតិដែលបង្ហាញថា ជម្រើសនៃការការចាក់វ៉ាក់សាំង AstraZeneca- Pfizer នឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី។ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
September 4, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីគ្រោងនឹងយកកម្មវិធី “Phuket sandbox” របស់ប្រទេសថៃទៅអនុវត្តនៅលើកោះទេសចរណ៍ដ៏សំខាន់មួយរបស់ខ្លួនផងដែរ។ “Phuket sandbox” គឺជាគម្រោងមួយដែលត្រូវបានអនុវត្តដំបូងគេនៅក្នុងខេត្តភូកេតប្រទេសថៃ ហើយតាមរយៈគម្រោងនេះគឺគេនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច អាចចូលមកកំសាន្តនៅក្នុងខេត្តភូកេតដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ បើតាមលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ម៉ាឡេស៊ីនឹងនាំយកកម្មវិធី “Phuket sandbox” ទៅអនុវត្តនៅលើកោះដែលជាតំបន់ទេសចរណ៍ដ៏មានសត្តានុពលមួយគឺកោះ Langkawi ដែលស្ថិតនៅក្នុងរដ្ឋ Kedah ហើយការអនុវត្តនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៦ កញ្ញានេះតទៅផងដែរ។ គួររម្លឹកជូនថា ដ្បិតតែកម្មវិធី “Phuket sandbox”
September 3, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ សារព័ត៌មាន World of Buzz បានរាយការណ៍ថា មានស្រ្តីមានផ្ទៃពោះនិងជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានសម្រាលកូនតែម្នាក់ឯងប្រកបដោយសុវត្ថិភាព បន្ទាប់ពីគេបានយកគាត់ទៅទុកចោលក្នុងបន្ទប់មួយតែម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ខណៈស្រ្តីជាអ្នកជំងឺកូវីដ ១៩ រូបនេះត្រូវបានគេដឹងថា មានអាយុ ៣៦ ឆ្នាំ ហើយកូនដែលគាត់បានសម្រាលតែម្នាក់ឯងនោះគឺជាកូនទី ៤ របស់គាត់ផងដែរ។ ប្រភពខាងលើបានបន្តថា ពេលទៅដល់មន្ទីរពេទ្យភ្លាមគេបានធ្វើតេស្តស្រ្តីរូបនេះរួមជាមួយនឹងប្តីរបស់គាត់ ហើយពេលនោះលទ្ធផលបានបង្ហាញថា ប្តីរបស់គាត់គឺវិជ្ជមានកូវីដ ១៩។ ក្រោយការរកឃើញដូចនេះ គេក៏សម្រេចឲ្យប្តីប្រពន្ធ ២ នាក់នេះត្រូវនៅដាក់ដោយឡែកពីគ្នា ដោយបុរសជាប្តីត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដ ហើយស្រ្តីជាប្រពន្ធត្រូវបានគេយកទៅដាក់ក្នុងបន្ទប់សម្រាលកូនដាច់ដោយឡែកមួយតែម្នាក់ដើម្បីរងចាំមើលទល្ធផលតេស្តកូវីដ ១៩
September 3, 2021









