- Pheakdey
- អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច អ្នកជំងឺកូវីដអាចត្រូវប្រឈមនឹងការកើតបញ្ហាក្រលៀនក្នុងរយៈពេលវែងបន្ថែមទៀត ហើយលទ្ធភាពនៃការកើតមានបញ្ហានេះគឺមានរហូតដល់ ៣៥% ខ្ពស់ជាងអ្នកដែលមិនធ្លាប់មានប្រវត្តិកើតជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dialy Mail បានឲ្យដឹងថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តប្រចាំនៅរដ្ឋបាលសុខភាពអតីតយុទ្ធជននៃប្រទេសអង់គ្លេស ខណៈក្នុងការសិក្សានេះគេបានធ្វើការប្រៀបធៀបសុខភាពពលរដ្ឋដែលធ្លាប់មានជំងឺកូវីដ ១៩ ចំនួន ៨៩,០០០ នាក់ជាមួយនឹងសុខភាពរបស់ក្រុមពលរដ្ឋចំនួន ១,៦ លាននាក់ ដែលគ្មានប្រវត្តិកើតជំងឺកូវីដ ១៩ទាល់តែសោះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងរយៈពេល ៦ ខែបន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ ១៩ អ្នកជំងឺអាចប្រឈមនឹងការកើតមានបញ្ហាក្រលៀនខ្ពស់ជាងពលរដ្ឋធម្មតារហូតដល់ ៣៥% ហើយបញ្ហាក្រលៀនដែលពួកគេត្រូវជួបប្រទះនោះមានដូចជា មុខងាររបស់ក្រលៀនត្រូវចុះខ្សោយជាងធម្មតា ឬ ក្រលៀនត្រូវមានអាយុចាស់ជាងធម្មតារហូតដល់ ៣០ឆ្នាំ
September 3, 2021 - អន្តរជាតិ
ក្រុមហ៊ុន Facebook បានប្រាប់សារព័ត៌មាន BBC ថា ខ្លួនបានរួមចំណែកជួយជម្លៀសពលរដ្ឋមួយចំនួនចេញពីប្រទេសអាហ្គានីស្ថាន តាមរយៈការបន្ថែមមុខងារពិសេសមួយនៅក្នុងគណនី Facebook របស់ក្រុមប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងប្រទេសកំពុងមានភាពចលាចលមួយនេះ។ គួរម្លឹកថា កាលពីពេលថ្មីៗនេះមានជើងហោះហើរពិសេសមួយបានទៅនាំយកពលរដ្ឋចំនួន ១៧៥នាក់ចេញពីប្រទេសអាហ្គានីស្ថានដោយសុវត្ថិភាព ខណៈពលរដ្ឋទាំងអស់នោះគឺសុទ្ធតែក្រុមអ្នកការសែតឯករាជ្យ ក្រុមសកម្មជន និងសមាជិកគ្រួសាររបស់ពួកគេ ពោលគឺជាក្រុមមនុស្សដែលក្រុមតាលីបង់កំពុងតាមចាប់ខ្លួន។ ដើម្បីតាមរកក្រុមពលរដ្ឋទាំងនោះក្រុមតាលីបង់ត្រូវចូលទៅឆែកមើលគណនីបណ្តាញសង្គមផ្សេងៗរបស់ពួកគេ ជាពិសេសគឺគណនី Facebook ផ្លូវការរបស់ពួកគេតែម្តង ដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេឲ្យកាន់តែច្បាស់ ពិនិត្យរកមើលទីតាំងរបស់ពួកគេ និងស្វែងរកក្រុមមនុស្សដែលមានការពាក់ព័ន្ធជាមួយនឹងពួកគេជាដើម។ ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Facebook បានដាកចេញនូវមុខងារសុវត្ថិភាពមួយ ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចការពារគណនីរបស់របស់ពួកគេបានយ៉ាងងាយស្រួល ពោលគឺចុចតែម្តងដើម្បីបិទមិនឲ្យអ្នកដែលមិនមែនជាមិត្តភក្តិអាចចូលទៅឆែកលើ Timeline របស់ពួកគេបាន ហើយ Facebook ក៏បានលុបចោលគណនីរបស់ក្រុមមេដឹកនាំតាលីបង់មួយចំនួនផងដែរ។
September 2, 2021 - អន្តរជាតិ
កាលពីថ្ងៃទី ១ ខែ កញ្ញាម្សិលមិញនេះ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Merck & Co បានប្រកាសថា ដំណើរការនៃផលិតវ៉ាក់សាំងបង្ការជំំងឺកូវីដ ១៩ ជាប្រភេទថ្នាំលេបបានឈានដល់ដំណាក់កាលពិសោធន៍ថ្មីមួយទៀតហើយ ដែលវាជាការបោះជំហ៊ានវិជ្ជមានទៅមុខមួយកម្រិតទៀតផងដែរសម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ គេនៅចាំបានថា កាលពីអំឡុងខែមិថុនាកន្លងទៅក្រុមហ៊ុនផលិតឱសថធំៗទាំង ២ ខាងលើនេះ ធ្លាប់បានប្រកាសពីសាកល្បងប្រើប្រាស់ថ្នាំលេបបង្ការជំងឺកូវីដម្តងរួចហើយ ដោយពេលនោះក្រុមហ៊ុនបានបង្ហាញនូវក្តីរំពឹងថា ថាំលេបបង្ការកូវីដអាចនឹងមានវត្តមានជាផ្លូវការនៅចុងឆ្នាំនេះទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សម្រាប់ការសាកល្បងថ្មីនេះគឺគេនឹងធ្វើការពិសោធន៍ចំពោះក្រុមយុវជនចំនួន ១,១៤០ នាក់ ដែលជាអ្នកគ្មានជំងឺប្រចាំខ្លួន ហើយថ្នាំលេបដែលគេនឹងប្រើប្រាស់សម្រាប់ពួកគាត់នោះគឺជាថ្នាំប្រភេទ PF-07321332
September 2, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរនៃខេត្តភូកេតប្រទេសថៃបានស្នើសុំការអនុវត្តវិធានការបន្ទាន់មួយពីសំណាក់រដ្ឋាភិបាលថៃ ក្រោយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តទេសចរណ៍មួយនេះបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ។ គួរម្លឹកជូនថា ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិនាពេលកន្លងមករដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចអាចចូលមកកំសាន្តនៅក្នុងខេត្តមួយនេះដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ ដោយយន្តការ ការមួយនេះមានឈ្មោះថា “Phuket Sandbox”។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Chalermpong Sukontapol ដែលជាប្រធានមន្ទីរពេទ្យប្រចាំខេត្តភូកេតបានឲ្យដឹងថា ពេលនេះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តភូកេតបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ ដោយករណីចម្លងមេរោគបំប្លែងខ្លួន Delta បានកើនឡើងយ៉ាងគំហុកក្នុងចំណោមក្រុមពលរដ្ឋថៃនិងភ្ញៀវទេសចរណ៍មួយចំនួនដែលបានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ ដូសទៅហើយ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ដើម្បីឆ្លើយតបចំពោះបញ្ហានៅចំពោះមុខនេះ គេត្រូវអនុវត្តវិធានការមួយគឺ “យុទ្ធសាស្រ្តឈ្នះរហ័ស” ពោលគឺអាជ្ញាធរសុខាភិបាលថៃត្រូវចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋក្នុងខេត្តភូកេតឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។
September 2, 2021 - អន្តរជាតិ
ថៃ៖ បុគ្គលិកបម្រើការងារនៅក្នុងហាងលក់កាហ្វេម្នាក់ត្រូវបានបុរសពីរនាក់ចូលទៅវាយយ៉ាងដំំំំណំដល់ក្នុងហាង ខណៈរូបគាត់កំពុងតែឆុងកាហ្វេជូនភ្ញៀវ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍ហឹង្សានេះបានកើតឡើងនៅក្នុងហាងកាហ្វេមួយកន្លែងទៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ ខណៈបុរសជាជនរងគ្រោះមានឈ្មោះថា Songchaiphon Donchai និងមានអាយុ ២៣ឆ្នាំ។ ក្រោយបើកការវាយតប់យ៉ាងណាស់ដៃទៅលើជនរងគ្រោះរួច ជនបង្ករហេតុទាំង ២នាក់ក៏បានគេខ្លួនបាត់ ខណៈពេលនេះបុរសជាជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រោះតែរូបគាត់បានរងរបួសយ៉ាងធ្ងន់់ធ្ងរជាច្រើនកន្លែងនៅលើរាងកាយ។ ប្រភពខាងលើបានបន្តថា ចំពោះហេតុផលដែលជំរុញឲ្យមានអំពីហឹង្សានេះ គឺដោយសារតែភ្លើងប្រចណ្ឌ ដ្បិតបុរសជាជនរងគ្រោះតែងមានឥរិយាបថស្និតស្នាលជ្រុលហួសហេតុពេលជាមួយនឹងមិត្តស្រីរបស់ជនបង្កហេតុ។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃកំពុងតាមចាប់ខ្លួនក្រុមជនបង្កហេតុឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
September 1, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ១ ខែ កញ្ញានេះ អង្គការសុខភាពពិភពលោក (World Health Organization) បានធ្វើការត្រួតពិនិត្យនូវមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានឈ្មោះថា “Mu”។ “Mu”គឺជាមេរោគបំប្លែងខ្លួនដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ីកាលពីដំឡុងខែមករាកន្លងមក ហើយបើតាមក្រុមអ្នកវិទ្យាសាស្រ្តបានហៅមេរោគប្រភេទនេះថា B.1.621។ នាពេលកន្លងមកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកធ្លាប់បានរកឃើញថា “Mu” គឺជាប្រភេទមេរោគម្យ៉ាងដែលបានបំប្លែងខ្លួនឲ្យស្របទៅនឹងវ៉ាក់សាំង ឬប្រព័ន្ធការពាររាងកាយដែលមាននៅក្នុងខ្លួនមនុស្សបាន ហើយវាក៏ត្រូវបានគេចាត់ទុកជាប្រភេទមេរោគដែលមានគ្រោះថ្នាក់ខ្ពស់ផងដែរ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះមេរោគ “Mu” ហាក់មិនទាន់មានការរាតត្បាតនិងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ពិភពលោកនៅឡើយទេ ហើយចំពោះហេតុផលដែលក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកសម្រេចបើកការត្រួតពិនិត្យអំពីមេរោគ “Mu” នៅពេលនេះ គឺព្រោះគេចង់ដឹងពីការវិវឌ្ឍន៍ចុងក្រោយបំផុតរបស់មេរោគ។ គួរម្លឹកផងដែរថា
September 1, 2021 - អន្តរជាតិ
ការសែត បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (World Health Organization ) កាលពីថ្ងៃចន្ទ ទី ៣០ ខែ សីហា ម្សិលមិញនេះបានទាញសញ្ញាព្រមានជាថ្មីជុំវិញករណីស្លាប់ដោយជំងឺកូវីដ ១៩ នៅតំបន់អឺរ៉ុប ខណៈអង្គការមួយនេះបានព្យាករណ៍ថា កូវីដ ១៩ នឹងឆក់យកជីវិតពលរដ្ឋអឺរ៉ុបប្រមាណជា ២៣៦,០០០ នាក់បន្ថែមទៀត នៅត្រឹមខែធ្នូ ចុងឆ្នាំ ២០២១ នេះ។ ប្រភពខាងលើបានបន្តថា ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើង ក្រោយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពបានសិក្សាយ៉ាងល្អិតល្អន់អំពីល្បឿននៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួន Delta នៅក្នុងតំបន់អឺរ៉ុប និងរបៀបនៃការរស់នៅរបស់ពលរដ្ឋអឺរ៉ុបដែលហាក់លែងសូវភ័យខ្លាចចំពោះកូវីដ
August 31, 2021 - អន្តរជាតិ
ចិន៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី ៣០ ខែសីហា ម្សិលមិញនេះប្រទេសចិនបានសម្រេចដាក់ចេញនូវច្បាប់ថ្មីមួយ ដែលកំណត់ឲ្យក្រុមយុវជនក្មេងៗអាចលេងហ្គេម Online បានត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ច្បាប់ថ្មីនេះត្រូវបានដាក់ចេញក្នុងគោលបំណងដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម លើកកម្ពស់ការអប់រំ និងសេដ្ឋកិច្ច តាមរយៈការទប់ស្កាត់មិនឲ្យក្រុមយុវជនដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសក្លាយជាមនុស្សញៀននឹងការលេងហ្គេមកម្រិតធ្ងន់ធ្ងររហូតធ្លាក់ខ្លួនក្លាយជាបញ្ហារបស់សង្គមទៅវិញ។ តាមរយៈច្បាប់ថ្មីនេះបានកំណត់ថា ក្រុមយុវជនដែលមានអាយុក្រោម ១៨ ឆ្នាំ អាចលេងហ្គេម Online នៅក្នុងឧបករណ៍ផ្សេងៗគ្នាបានត្រឹម ១ ម៉ោងប៉ុណ្ណោះនៅក្នុងមួយថ្ងៃ គឺនៅម៉ោង ៨-៩ យប់ រៀងរាល់ថ្ងៃ សុក្រ
August 31, 2021 - អន្តរជាតិ
ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជប៉ុនបានសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំនួន ១ លានដូសបន្ថែមទៀត ខណៈនាពេលកន្លងមកជប៉ុនធ្លាប់ជួបប្រទះករណីខុសប្រក្រតីកើតចេញពីវ៉ាក់សាំងប្រភេទនេះមួយចំនួនរួចមកហើយ ដូចជាមានពលរដ្ឋជប៉ុនចំនួន ២ នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួច ហើយអាជ្ញាធរសុខាភិបាលជប៉ុនក៏ធ្លាប់ប្រកាសផ្អាកប្រើប្រាស់វ៉ាក់សាំងប្រភេទនេះជាង ១,៦៣ លានដូសម្តងហើយដែរ។ គេនៅចាំបានថា បញ្ហាដែលធ្លាប់កើតមាននាពេលកន្លងមកនោះគឺត្រូវបានរកឃើញនៅក្នុងអាណាខេត្ត Okinawa ដែលជាខេត្តដ៏ធំមួយរបស់ប្រទេសជប៉ុនផងដែរ។ សម្រាប់បញ្ហាថ្មីនេះវិញគឺទើបត្រូវបានរកឃើញនៅក្នុងសប្តាហ៍នេះ នៅក្នុងខេអាណាខេត្ត Gunma ជិតទីក្រុងតូក្យូ ហើយចំពោះបញ្ហាដែលគេបានរកឃើញជាក់ស្តែងនោះគឺនៅក្នុងសឺរ៉ាំងវ៉ាក់សាំងមានផ្ទុកនូវសារធាតុពណ៌ខ្មៅនិងផ្កាឈូក ដែលគេមិនដឹងច្បាស់ថាសារធាតុអ្វីនិងអាចបង្កជាបញ្ហាអ្វីខ្លះនោះទេ។ ក្រោយការរកឃើញភាពខុសប្រក្រតីដូចនេះអាជ្ញាធរជប៉ុនក៏បានសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១
August 31, 2021 - អន្តរជាតិ
ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសចិនបានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០០ លានយន់ (ជាង ១,៥លានដុល្លារ) ទៅកាន់រដ្ឋាភិបាលថៃសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។ បើតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសថៃបានឲ្យដឹងថា បរិក្ខាពេទ្យដែលចិននឹងផ្តល់ជូនប្រទេសថៃនោះគឺជាសម្ភារៈសំខាន់ៗមួយចំនួនរួមមានអុកស៊ីម៉ែត្រសម្រាប់វាស់ជីពចរ និងឧបករណ៍សម្រាប់ផលិតខ្យល់អ៊ុកស៊ីសែនជាដើម។ គួរបញ្ជាក់ជូនថា ការសម្រេចផ្តល់នូវសម្ភារៈបរិក្ខាពេទ្យរបស់ភាគីចិននៅពេលនេះបានកើតឡើងក្រោយពេលឯកអគ្គរដ្ឋទូតចិនថ្មីគឺលោក Han Zhiqiang បានទៅដល់ប្រទេសថៃកាលពីដើមខែសីហានេះដើម្បីបំពេញការងារក្នុងអណត្តិថ្មីរបស់គាត់។ បើតាមលោក Han Zhiqiang បានបញ្ជាក់ថា ចិននឹងគាំទ្រថៃជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយចិននឹងបន្តអនុវត្តកិច្ចសហប្រត្តិបត្តិការណ៍ទ្វាភាគីជាមួយប្រទេសថៃឲ្យកាន់តែល្អប្រសើរផងដែរ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ គួរម្លឹកថា កាលពីថ្ងៃទី ៥ ខែ កក្កដាកន្លងទៅនេះចិនក៏បានប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន
August 30, 2021









