Pheakdey
  • អន្តរជាតិ

    ឥណ្ឌា៖ ជំនន់ទឹកភ្លៀងនៅប្រទេសឥណ្ឌាបានបង្ខំឲ្យកូនកំលោះនិងកូនក្រមុំមួយគូត្រូវជិះខ្ទះធំមួយដើម្បីទៅកន្លែងរៀបការក្រោយពីទឹកបានជន់លិចពេញភូមិយ៉ាងឆាប់រហ័ស ខណៈពលរដ្ឋនៅក្នុងភូមិមិនបានត្រៀមមធ្យោបាយសម្រាប់ធ្វើដំណើរនៅលើទឹកដូចជាទូក ឬក្បូននោះទេ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងរដ្ឋ Kerala ភាគខាងជើងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាពាហ៍ពិពាហ៍ខាងលើនេះត្រូវរៀបចំឡើងដោយមានភ្ញៀវជាច្រើនចូលរួម តែដោយសារមានទឹកជំនន់យ៉ាងឆាប់រហ័សដូចនេះគេក៏បានកែប្រែមករៀបចំពិធីបែបតូចតាចវិញ​ដើម្បីកុំឲ្យភ្ញៀវពិបាកធ្វើដំណើរទៅចូលរួមព្រោះសូម្បីតែកន្លែងសម្រាប់រៀបចំពិធីការនោះក៏ត្រូវទឹកជន់លិចផងដែរ។ គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្នុងរដ្ឋ Kerala ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានឆក់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ២៨នាក់ហើយ ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ផងដែរ៕ VIDEO A couple in India’s southern state of Kerala use a large cooking

    October 25, 2021
  • អន្តរជាតិ

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា​ មានបុរសជនជាតិជប៉ុនម្នាក់ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីគាត់បានបង្ហោះវីដេអូបង្ខំឲ្យសត្វឆ្មាមួយក្បាលហែលទឹកនៅលើគណនីបណ្តាញសង្គមរបស់គាត់។ ​បុរសដែលត្រូវបានប៉ូលិសចាប់ខ្លួននេះមានឈ្មោះថា Masatoshi Hosono អាយុ ៥៩ឆ្នាំ ខណៈហេតុការណ៍នេះបានកើតឡើងនៅក្នុងអាណាខេត្ត Ibaraki ភាគខាងជើងនៃប្រទេសជប៉ុន។ សម្រាប់លោក Masatoshi Hosono បានគិតថា សកម្មភាពដែលគាត់បង្ខំឲ្យសត្វឆ្មាហែលទឹកនោះគឺជារឿងធម្មតា ដែលគាត់បានធ្វើឡើងក្នុងន័យលេងសើចជាមួយសត្វចិញ្ចឹមរបស់គាត់ប៉ុណ្ណោះ។ យ៉ាងណាក្តី យោងទៅតាមច្បាប់ការពារសិទ្ធសត្វបានចាត់ទុកសកម្មភាពនោះគឺការបំពាននិងធ្វើបាបសត្វយ៉ាងខ្លាំង ព្រោះតាមធម្មជាតិរបស់ឆ្មាគឺជាសត្វដែលមិនចូលចិត្តទឹកនិងមិនចេះហែលទឹកនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    October 25, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសោរ៍ ទី២៣ ខែតុលានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសចិនបានអនុម័តច្បាប់អប់រំថ្មីមួយ ដែលមាននិន្នាការកាត់បន្ថយសម្ពាធទ្វេដងសម្រាប់ក្រុមកូនសិស្សពីការធ្វើកិច្ចការផ្ទះ និងការរៀនក្រៅម៉ោងបន្ថែមពីការរៀននៅក្នុងសាលា។ បើតាមសភាចិនបានឲ្យដឹងថា ការអនុវត្តច្បាប់ខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ឲ្យក្រុមពលរដ្ឋវ័យក្មេងមានពេលសម្រាកច្រើន មានពេលសម្រាប់ធ្វើសកម្មភាពកីឡាច្រើន និងចង់ឲ្យពួកគេមានអារម្មណ៍ស្រស់ថ្លាជាងមុន ដ្បិតនាពេលកន្លងមកក្រុមកូនសិស្សនៅទូទាំងប្រទេសចិនត្រូវចំណាយពេលច្រើនណាស់សម្រាប់ធ្វើកិច្ចការសាលា រៀនបន្ថែម និងអង្គុយស្រាវជ្រាវនៅមុខកញ្ចក់កុំព្យូរទ័រជាដើម។ ក្រៅតែពីបានអនុម័តច្បាប់មួយនេះ សភាចិនក៏គ្រោងនឹងបង្កើតច្បាប់ពិន័យដល់ម្តាយឪពុកផងដែរ ប្រសិនបើកូនៗរបស់ពួកគាត់ប្រព្រឹត្តសកម្មភាពមិនសមរម្យនៅក្នុងសង្គម ឬប្រព្រឹត្តបទល្មើសណាមួយ។ ច្បាប់ដែលសភាចិនគ្រោងនឹងបង្កើតនេះគឺមានគោលបំណងចង់ដាក់សម្ពាធឲ្យម្តាយឪពុកគ្រប់រូប ត្រូវចេះចំណាយពេលវេលាតាមដាននិងអប់រំកូនរបស់ពួកគាត់ឲ្យបានច្រើន ដើម្បីឲ្យក្មេងៗទាំងនោះក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។ គួររម្លឹកថា នៅក្នុងឆ្នាំនេះចិនបានបង្កើតច្បាប់ជាច្រើនដែលផ្តោតសំខាន់ទៅលើពលរដ្ឋវ័យក្មេង ដូចជាកំណត់ឲ្យក្មេងអាយុក្រោម ១៨ ឆ្នាំអាចលេងហ្គេម Online បានត្រឹម ៣ម៉ោងក្នុងមួយសប្តាហ៍ និងកំណត់ឲ្យក្មេងអាយុក្រោម

    October 23, 2021
  • អន្តរជាតិ

    កាដាណា៖ កាសែត បាងកកប៉ុស្តិ៍័ បានរាយការណ៍ថា ក្រុមគ្រូពេទ្យនៅប្រទេសកាណាដាបានប្រើប្រាស់យន្តហោះដ្រូន ដើម្បីដឹកជញ្ជូនសួតមនុស្សសម្រាប់ធ្វើការវះកាត់ពីមន្ទីរពេទ្យមួយទៅកាន់មន្ទីរពេទ្យមួយ ព្រោះ ដ្រូនអាចហោះបានលឿននិងអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ យន្តហោះដ្រូនដែលគេប្រើប្រាស់នោះមានទម្ងន់ ១៥,៥ គីឡូ ហើយវាត្រូវបានគេបង្ហោះចេញពីលើដំបូងមន្ទីរពេទ្យ Toronto Western Hospital ទៅកាន់មន្ទីរពេទ្យ Toronto General Hospital នៅក្នុងយប់មួយដែលមានជំងឺត្រូវការវះកាត់ផ្លាស់ប្តូរសួតជាបន្ទាន់។ ប្រភពខាងលើបានបន្តថា ចម្ងាយផ្លូវដែលយន្តហោះដ្រូនបានហោះគឺមានប្រវែង ១,២ ម៉ែត្រ ដោយដ្រូនបានធ្វើដំណើរមិនដល់ ១០ នាទីផង ខណៈបើគេប្រើប្រាស់មនុស្សសម្រាប់ធ្វើការដឹកជញ្ជូនវិញគឺគេនឹងត្រូវការពេលវេលាយូរជាងនេះ ព្រោះផ្លូវដែលគេត្រូវធ្វើដំណើរនោះគឺជាផ្លូវដែលស្ទះចរាចរណ៍ខ្លាំងបំផុត។ បើតាមក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យខាងលើនេះបានបញ្ជាក់ថា សួតដែលយន្តហោះដ្រូនបានដឹកជញ្ជូននោះបានជួយសង្គ្រោះបុរសជាជនរងគ្រោះអាយុ ៦៣ឆ្នាំ  ដែលមានជំងឺស្វិតសួត៕ អត្ថបទ៖ ភក្តី

    October 23, 2021
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ក្រុមកម្មករនៅក្នុងប្រទេសកូរ៉េខាងត្បូងរាប់ម៉ឺននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរលក្ខខណ្ឌការងារមួយចំនួនសម្រាប់ពួកគេ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺពួកគេបានស្លៀកពាក់ឈុតដូចតួសម្តែងនៅក្នុងរឿង “Squid Game” ដូចៗគ្នាតែម្តង។ ​បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្រុមកម្មករទាំងនោះមានចំនួនប្រមាណជា ៨០,០០០ នាក់ ជាសមាជិកនៃសហព័ន្ធសហជីពកម្មករកូរ៉េខាងត្បូង ហើយពួកគេបានធ្វើដំណើរមកពីក្រុងចំនួន ១៣ ផ្សេងគ្នាដើម្បីមកធ្វើការតវ៉ានេះ។ អ្វីដែលជាការចង់បានរបស់ក្រុមកម្មរនោះមានដូចជា ដំឡើងប្រាក់ឈ្នួលអប្បបរមា ផ្តល់លក្ខខណ្ឌការងារល្អប្រសើរជាងមុនចំពោះក្រុមកម្មករមិនពេញសិទ្ធ (កម្មករធ្វើការងារបណ្តោះអាសន្ន) និងកំណត់ចំនួនម៉ោងធ្វើការងារឲ្យបានជាក់លាក់ ព្រោះកម្មករខ្លះត្រូវធ្វើការងាររហូតដល់ ៤៤,៦ ម៉ោងក្នុងមួយសប្តាហ៍ ខណៈនាពេលកន្លងមកម៉ោងធ្វើការងារជាមធ្យមរបស់ក្រុមកម្មករគឺ ៣២,៨ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ថា ការធ្វើបាតុកម្មនោះគឺជាការទាមទារបែបអហឹង្សា ដែលធ្វើឡើងត្រឹមត្រូវស្របតាមច្បាប់ ដូចនេះហើយទើបគ្មានការបង្ក្រាបពីអាជ្ញាធរ និងគ្មានអ្នកណាម្នាក់ត្រូវចាប់ខ្លួនឬរងរបួសនោះទេ។

    October 23, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសថៃបានសម្រេចឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំពោះអ្នកជំងឺកូវីដ ១៩ ហើយ តែការចាក់នោះត្រូវធ្វើឡើងក្រោយពីក្រុមអ្នកជំងឺកូវីដ ១៩ បានជាះស្បើយពីជំងឺ ១០០% បានរយៈពេល ១ខែ។ បើតាមលោកវេជ្ជបណ្ឌិត Sophon Mekthon ដែលជាជំនួយការនៃក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ជម្រើសនៃការចាក់វ៉ាក់សាំងជូនអ្នកជំងឺកូវីដ ១៩ ដែលទើបជាសះស្បើយនេះនឹងត្រូវអនុវត្តចំពោះអ្នកជំងឺដែលមិនទាន់បានចាក់វ៉ាក់សាំង​ទាល់តែសោះ និងអ្នកជំងឺដែលបានចាក់ដូសទី ១រួចហើយ តែបានឆ្លងកូវីដ ១៩ ក្នុងអំឡុងពេលរង់ចាំចាក់ដូសទី ២។ យ៉ាងណាក្តីលោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដ ១៩ ដែលបានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ គេនៅមិនទាន់បានសិក្សាអំពីជម្រើសនៃការចាក់វ៉ាក់សាំងដូសទី

    October 22, 2021
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសជាផ្លូវការហើយថា ប្រទេសថៃនឹងបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះ ដោយនៅក្នុងនោះជ្ញាធរថៃនឹងដាក់ចេញនូវយន្តការចំនួន ៣សំខាន់ៗផងដែរ ដើម្បីស្វាគមន៍ក្រុមអ្នកដំណើរអន្តរជាតិ។​ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា យន្តការសំខាន់ៗចំនួន ៣នោះរួមមាន៖ យន្តការទី១៖ “Test & Go” គឺជាវិធានការអនុវត្តចំពោះក្រុមអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចនិងមកពីប្រទេសមានហានិភ័យទាបក្នុងការរាតត្បាតជំងឺកូវីដ ១៩។ ក្រុមអ្នកដំណើរប្រភេទនេះត្រូវបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានដែលបានធ្វើក្នុងរយៈ ៧២ មុនពេលទៅដល់ប្រទេសថៃ ហើយពេលទៅដល់ប្រទេសថៃភ្លាមពួកគេត្រូវធ្វើតេស្តដោយម៉ាស៊ីន RT-PCR (ម៉ាស៊ីនធំ) ម្តងទៀតផងដែរ។ ក្នុងអំឡុងពេលរង់ចាំលទ្ធផលតេស្ត ក្រុមអ្នកដំណើរទាំងនេះត្រូវស្នាក់នៅក្នុងសណ្ឋាគារសិន ហើយបន្ទាប់ពីការធ្វើតេស្តបង្ហាញថាពួកគេអវិជ្ជមាន គឺពួកគេអាចធ្វើដំណើរបានគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ខណៈពួកគេត្រូវតម្កល់ប្រាក់ធានាសម្រាប់ព្យាបាលជំងឺកូវីដ ១៩ ចំនួន

    October 22, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Engadget បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple គ្រោងនឹងដាក់ចេញនូវវិធានការតឹងរឹងមួយចំពោះក្រុមបុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយក្រុមហ៊ុននឹងតម្រូវឲ្យក្រុមបុគ្គលិកទាំងនេះត្រូវតែធ្វើតេស្តជារៀងរាល់ថ្ងៃដែលត្រូវមកធ្វើការងារតែម្តង។ វិធានការខាងលើនេះគឺជាវិធានការតឹងរឹងចុងក្រោយមួយ បន្ទាប់ពីក្រុមហ៊ុនបានសម្រេចអនុវត្តវិធានការជាច្រើនរួចមកហើយចាប់តាំងពីកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ មក។ ដំបូងឡើយក្រុមហ៊ុន Apple បានសម្រេចឲ្យបុគ្គលិកធ្វើការងារនៅតាមផ្ទះ ក្រោយមកទៀតខាងក្រុមហ៊ុនក៏លើកទឹកចិត្តឲ្យបុគ្គលិកខ្លួនទៅចាក់វ៉ាក់សាំង ដើម្បីអាចត្រលប់មកធ្វើការងារជុំគ្នានៅក្រុមហ៊ុនជាធម្មតាវិញ។ យ៉ាងណាក្តី​ បុគ្គលិកមួយចំនួនមិនបានទៅចាក់វ៉ាក់សាំងនោះទេ ហើយពួកគេក៏បានត្រលប់មកធ្វើការងារជាធម្មតាវិញដូចគេដូចឯងអីចឹងដែរ ខណៈខាងក្រុមហ៊ុនតម្រូវឲ្យអ្នកដែលមិនបានចាក់វ៉ាក់សាំងទាំងនោះត្រូវធ្វើតេស្ត ២ដងក្នុងមួយសប្តាហ៍។ បើទោះជាមានពលរដ្ឋស្ទើរតែពេញពិភពលោកទៅចាក់វ៉ាក់សាំងរួចហើយក្តី តែរហូតមកទល់នឹងពេលនេះបុគ្គលិករបស់ក្រុមហ៊ុន Apple មួយចំនួននៅតែមិនព្រមទៅចាក់វ៉ាក់សាំងដដែល ដូចនេះហើយទើបខាងក្រុមហ៊ុនសម្រេចដាក់ដេញវិធានការតឹងរឹងចុងក្រោយតែម្តងគឺតម្រូវឲ្យពួកគេត្រូវធ្វើតេស្តរាល់ថ្ងៃតែម្តង។ គួររម្លឹកថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google ក៏បានដាក់ចេញនូវវិធានការតឹងរឹងមួយចំពោះបុគ្គលិកខ្លួនដែរ ដោយក្រុមហ៊ុនមួយនេះតម្រូវឲ្យបុគ្គលិកទាំងត្រូវតែទៅចាក់វ៉ាក់សាំងតែម្តង ទើបក្រុមហ៊ុនអនុញ្ញាតឲ្យបន្តធ្វើការងារទៀត៕ ប្រភព៖ Engadget

    October 22, 2021
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអាមេរិកទទួលបានជោគជ័យក្នុងការប្រើប្រាស់ក្រលានរបស់សត្វជ្រូកមកភ្ជាប់ជាមួយនិងសេរីរាង្គរបស់មនុស្ស ដើម្បីទាញយកគុណប្រយោជន៍សុខភាពដ៏សំខាន់មួយសម្រាប់មនុស្សជាតិ។ ក្នុងការវះកាត់សាកល្បងនោះគេបានប្រើប្រាស់ក្រលានរបស់សត្វជ្រូកដែលត្រូវបានគេចិញ្ចឹមជាពិសេសរហូតធ្វើឲ្យជ្រូកនោះមានហ្សែនខុសពីជ្រូកធម្មតាទៅតភ្ជាប់ជាមួយនឹងសរសៃឈាមនៅក្នុងជើងរបស់អ្នកជំងឺម្នាក់ ដែលមានជំងឺខួរក្បាលជិតស្លាប់ទៅហើយ តែគាត់នៅបន្តមានដង្ហើមដោយប្រើខ្យល់អ៊ុកស៊ីសែនជាជំនួយ។ សូមបញ្ជាក់ថា អ្នកជំងឺរូបនេះនិងគ្រួសាររបស់គាត់បានស្ម័គ្រឲ្យគេប្រើប្រាស់រាងកាយរបស់គាត់សម្រាប់ធ្វើការពិសោធន៍ក្នុងហេតុផលវេជ្ជសាស្រ្តមុនពេលគាត់ស្លាប់ ហើយរូបគាត់បានដាច់ខ្យល់ស្លាប់ក្នុងរយៈពេល ៥៤ម៉ោងក្រោយការពិសោធន៍ខាងលើនេះ បន្ទាប់ពីគេដកខ្យល់អ៊ុកស៊ីសែនចេញគាត់។ ការវះកាត់សាកល្បងដែលមានរយៈពេល ២ម៉ោងបានបង្ហាញលទ្ធផលដ៏អស្ចារ្យមួយគឺ ក្រលានរបស់សត្វជ្រូកនោះមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការកាត់បន្ថយម៉ូលេគុល Creatinine ដែលជាប្រភេទម៉ូលេគុលអាក្រក់ធ្វើឲ្យក្រលានរបស់មនុស្សចុះខ្សោយបន្តិចម្តងៗរហូតដល់ដំណាក់កាលត្រូវខូចខ្ទេចនិងទាមទារឲ្យមានការប្តូរក្រលានថ្មីដើម្បីបន្តជីវិតរស់។ គួរបញ្ជាក់ថា លទ្ធផលវិជ្ជមាននៃការវះកាត់ សាកល្បងនេះគឺជាភាពជោគជ័យក្នុងដំណាក់កាលដំបូងមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវបន្តទៀតអំពីលទ្ធភាពនៃការវះកាត់ប្តូរសេរីរាង្គសត្វជំនួសឲ្យសេរីរាង្គមនុស្សនៅពេលអនាគត។ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា ឆ្នាំណាឬពេលណា ទើបក្រុមអ្នកវិទ្យាសាស្រ្តអាចបន្តស្រាវជ្រាវរកឃើញវិធីវះកាត់ដ៏ពិសេសនេះបានដោយជោគជ័យជាផ្លូវការនោះទេ។ សូមបញ្ជាក់ថា ប្រសិនបើគេអាចវះកាត់ប្តូរក្រលានសត្វជ្រូកជំនួសឲ្យក្រលានមនុស្សបានពិតមែន គឺវានឹងអាចជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញពិភពលោកបានច្រើនខ្លាំងណាស់ ជាក់ស្តែងយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋអាមេរិកប្រមាណជា ៩០,០០០នាក់ ដែលកំពុងរង់ចាំវះកាត់ប្តូរក្រលានជាចាំបាច់៕ អត្ថបទ៖ ភក្តី

    October 21, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃពុធ ទី២០​ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុន Thailand Post ដែលជាក្រុមហ៊ុនប្រៃសនីយ៍របស់រដ្ឋាភិបាលថៃបានធ្វើការសាកល្បងប្រើប្រាស់យន្តហោះដ្រូនសម្រាប់ដឹកជញ្ជូនថ្នាំពេទ្យឲ្យក្រុមអ្នកជំងឺមួយចំនួន​ ដែលគេពិបាកក្នុងការដឹកជញ្ជូនឲ្យពួកគាត់ដោយផ្ទាល់។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងនោះត្រូវបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័​យបច្ចេកវិទ្យា Sing Buri ខណៈយន្តហោះដ្រូនដែលគេប្រើប្រាស់ក្នុងការសាកល្បងនោះគឺមានសមត្ថភាពអាចហោះហើរបានក្នុងចម្ងាយប្រមាណជា ៥០០ ម៉ែត្រ។ ប្រភពខាងលើបានបន្តថា គិតមកទល់នឹងពេលនេះក្រុមហ៊ុន Thailand Post បានជ្រើសរើសមន្ទីរពេទ្យជាង ៤០០រួចហើយ​ ដើម្បីធ្វើការសម្របសម្រួលក្នុងការដឹកជញ្ជូនថ្នាំពេទ្យទៅកាន់ផ្ទះអ្នកជំងឺមួយចំនួនដោយប្រើប្រាស់យន្តហោះដ្រូននេះ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ពីពេលវេលាជាក់ស្តែងដែលគេនឹងចាប់ផ្តើមប្រើប្រាស់សេវាដឹកជញ្ជូនដ៏ទំនើបនេះជាផ្លូវការនៅឡើយទេ។ គួរបញ្ជាក់ថា អ្នកជំងឺគោលដៅដែលស្ថិតក្នុងគម្រោងទទួលបានសេវាកម្មដឹកជញ្ជូនថ្នាំពេទ្យតាមរយៈយន្តហោះដ្រូននេះគឺជាអ្នកជំងឺកូវីដ ១៩ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលហើយត្រូវដាក់ឲ្យព្យាបាលនៅតាមផ្ទះ ខណៈផ្លូវទៅកាន់ផ្ទះរបស់ពួកគាត់គឺពិបាកក្នុងការធ្វើដំណើរដោយរថយន្តឬម៉ូតូខ្លាំងណាស់៕ អត្ថបទ៖ ភក្តី

    October 21, 2021