- Pheakdey
- អន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា ប្រទេសសម្បូរប្រេងកាតអារ៉ាប៊ីសាអូឌីតគ្រោងនឹងប្រែក្លាយអណ្ដូងប្រេងកាតមួយកន្លែងឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។ អណ្តូងប្រេងកាតមួយកន្លែងនេះមានទីតាំងស្ថិតនៅកំបន់សមុទ្រ Arabian Gulf មានផ្ទៃដីសរុបចំនួន ១៥០,០០០ ម៉ែត្រការ៉េ ហើយតាមគម្រោងគឺគេនឹងប្រែក្លាយតំបន់មួយនេះឲ្យក្លាយជាតំបន់កំសាន្តប្លែកគេបំផុតដោយមានកន្លែងកំសាន្តជាច្រើនដូចជា សួនកំសាន្តបែបរន្ធត់ កន្លែងលេងកីឡាលោតទឹក ជិះស្ទីលើទឹកសមុទ្រ មានសណ្ឋគារចំនួន ៣ ភោជនីយដ្ឋានចំនួន ១១ និងកន្លែងកំសាន្តប្លែកៗជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ខាងលើនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃផែនការយន្តសាស្រ្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត “ចក្ខុវិស័យឆ្នាំ ២០៣០” ដែលអារ៉ាប៊ីសាអូឌីតចង់រកប្រាក់ចំណូលបន្ថែមពីការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានចំនួន ១០០ លាននាក់នៅក្នុងមួយឆ្នាំ។ នៅក្នុងផែនការយន្តសាស្រ្តនោះអារ៉ាប៊ីសាអូឌីតក៏គ្រោងនឹងវិនិយោគប្រាក់ប្រមាណជា ១៤៧ពាន់លានដុល្លារអាមេរិកចំពោះវិស័យដឹកជញ្ជូននិងការនាំទំនិញចេញចូលផងដែរ។ សូមបញ្ជាក់ជូនថា ផែនការយន្តយាស្រ្តខាងលើនេះទំនងជាត្រូវបានដាក់ចេញក្នុងហេតុផលថា អារ៉ាប៊ីសាអូឌីតចង់ព្យាយាមកាត់បន្ថយការពឹកផ្អែកចំពោះចំណូលពីប្រេងកាត ហើយចង់បង្កើតវិធីរកប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិពីវិស័យផ្សេងៗទៀតជាពិសេសវិស័យទេសចរណ៍តែម្តង៕ #PIF announces
October 21, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានសម្រេចដាក់លក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online ជាផ្លូវការហើយ ដោយឧបករណ៍ធ្វើតេស្តមួយនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤០បាត (៤,៨០០ រៀល)។ ក្នុងដំណាក់កាលដំបូងនេះអាជ្ញាធរថៃនឹងសាកល្បងលក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online ក្នុងពេលវេលាជាក់លាក់និងមានចំនួនកំណត់មួយ ពោលគឺគេអាចរកទិញបានចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ក្នុងចំនួនកំណត់ ៣០០ ប្រអប់ក្នុងមួយថ្ងៃ ហើយគេហទំព័រសម្រាប់ដាក់លក់នោះគឺ gpoplanet.com។ គួររម្លឹកថា ក្រៅតែពីសម្រេចដាក់់លក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរសុខាភិបាលថៃក៏បានដាក់លក់នូវឧបករណ៍ធ្វើតេស្តចំនួន
October 20, 2021 - អន្តរជាតិ
កាសែត Channel News Asia បានរាយការណ៍ថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook គ្រោងនឹងប្តូរឈ្មោះថ្មីមួយផ្សេងទៀតនៅសប្តាហ៍ក្រោយនេះ ខណៈមូលហេតុនៃការប្តូរឈ្មោះនេះគឺព្រោះតែក្រុមហ៊ុនចង់ឆ្លុះបញ្ចាំងពីការផ្តោតសំខាន់ក្នុងបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះ “Metaverse”។ តាមគម្រោងគឺលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Facebook នឹងលើកយកបញ្ហាប្តូរឈ្មោះនេះមកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២៨ ខែតុលាខាងមុខនេះ។ យ៉ាងណាក្តីគេនៅមិនទាន់បានដឹងច្បាស់ទេថា គម្រោងប្តូរឈ្មោះនេះអាចទៅរួចឬអត់ ហើយសូម្បីតែឈ្មោះថ្មីដែលគេគ្រោងនឹងប្រើប្រាស់ជំនួសពាក្យ Facebook នោះ ក៏នៅមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយដែរ។ គួរបញ្ជាក់ថា នាពេលកន្លងមកក្រុមហ៊ុនបណ្តាញសង្គមធំមួយចំនួនក៏ធ្លាប់ប្តូរឈ្មោះរបស់ខ្លួនដែរដូចជាក្រុមហ៊ុន Instagram, WhatsApp និង Oculus ជាដើម៕ អត្ថបទ៖ ភក្តី
October 20, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី១៩ ខែតុលា ម្សិលមិញនេះ តុលាការចិនបានសម្រេចកាត់ទោសឲ្យមនុស្សចំនួន ២០ ជាប់គុកក្នុងរយៈពេលផ្សេងៗគ្នាជុំវិញករណីប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរហូតធ្វើឲ្យសណ្ឋាគារដែលជាកន្លែងធ្វើចត្តាឡីស័កមួយកន្លែងត្រូវដួលរលំនិងបានសម្លាប់មនុស្សជាច្រើននាក់។ គួររម្លឹកថា សណ្ឋាគារមួយកន្លែងនេះមានឈ្មោះថា Xinjia ជាសណ្ឋាគារប្រណិតដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Quanzhou ភាគខាងត្បូងប្រទេសចិន ហើយកាលពីឆ្នាំកន្លងទៅ សណ្ឋាគារមួយនេះត្រូវគេប្រើប្រាស់ជាកន្លែងធ្វើចត្តាឡីស័កសម្រាប់អ្នកសង្ស័យថាបានឆ្លងជំងឺកូវីដ ១៩។ នៅយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ ស្រាប់តែសណ្ឋាគារមានកម្ពស់ ៧ជាន់នេះបានដួលរលំទាំងស្រុងទាំងតែម្តង និងបានបង្កឲ្យមានមនុស្សចំនួន ២៩ នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈ ៥០នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតមានហេតុការណ៍អកុសលនេះ
October 20, 2021 - អន្តរជាតិ
អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីមួយដែលអាចបង្ហាញពីកម្រិតហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ នៅក្នុងខ្លួនអ្នកណាម្នាក់ ពោលគឺវាអាចបង្ហាញថាលោកអ្នកមានឱកាសក្នុងការឆ្លងជំងឺកូវីដ ១៩ ក្នុងកម្រិតស្រាលឬធ្ងន់ ឬក្នុងកម្រិតភាគរយជាក់លាក់ណាមួយ។ សម្រាប់អ្នកដែលចង់ធ្វើតេស្តឧករណ៍ថ្មីនេះគឺត្រូវធ្វើតេស្តតាមរយៈទឹកមាត់ និងត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀតដូចជា ភេទ អាយុ ទម្ងន់ ប្រវត្តិធ្លាប់មានជំងឺ និងស្ថានភាពសុខភាពដែលខ្លួនកំពុងមានជាដើម។ ប្រភពខាងលើបានបន្តថា ដើម្បីអាចអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តថ្មីនេះបានក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការសិក្សាចំពោះអ្នកជំងឺកូវីដក ១៩ ម្រិតស្រាលចំនួន ២,២០០នាក់ និងធ្វើការប្រៀបធៀបជាមួយនិងក្រុមអ្នកជំងឺកូវីដ ១៩ ដែលកំំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥,៤០០នាក់ផ្សេងទៀត ហើយលទ្ធផលបានបង្ហាញថា កម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ជាក់ស្តែងរបស់ក្រុមអ្នកជំងឺទាំងនោះគឺដូចគ្នាទៅនឹងព័ត៌មានដែលបានបង្ហាញនៅក្នុងឧបករណ៍ធ្វើតេស្តថ្មីដែរ។ គួរបញ្ជាក់ថា តាមគម្រោងគឺឧបករណ៍ធ្វើតេស្តថ្មីនេះនឹងត្រូវដាក់ក្នុងតម្លៃ ១៣០
October 19, 2021 - អន្តរជាតិ
កាណាដា៖ កាលពីថ្ងៃចន្ទ ទី១៨ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer បានដាក់សំណើមួយទៅកាន់អាជ្ញាធរសុខាភិបាលនៃប្រទេសកាណាដាដើម្បីសុំការអនុញ្ញាតចាក់ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៥-១១ ឆ្នាំ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលអាជ្ញាធរកាណាដាទទួលបានសំណើដូចនេះ ខណៈរហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញកាណាដាកំពុងពិនិត្យសំណើនេះយ៉ាងហ្មត់ចត់បំផុតមុននឹងសម្រេចថា យល់ព្រមឬអត់។ នៅក្នុងសំណើរបស់ក្រុមហ៊ុន Pfizer នោះបានបញ្ជាក់ថា នាពេលកន្លងមកខាងក្រុមហ៊ុនបានធ្វើការសាកល្បងចាក់វ៉ាក់សាំង Pfizer ចំពោះក្រុមពលរដ្ឋវ័យក្មេងចំនួន ២,២៦៨នាក់រួចហើយ ដោយពួកគេមិនទទួលរងផលប៉ះពាល់អ្វីនោះទេក្រោមពេលចាក់រួច។ តាមគម្រោងគឺគេនឹងចាក់វ៉ាក់សាំង Pfizer ក្នុងកម្រិតត្រឹម ១០មីក្រូក្រាមប៉ុណ្ណោះក្នុងមួយដូសសម្រាប់ពលរដ្ឋដែលមានអាយុចាប់ពី ៥-១១ឆ្នាំ ខណៈចំពោះពលរដ្ឋពេញវ័យគឺគេនឹងចាក់ក្នុងកម្រិតច្រើនជាងនេះរហូតដល់
October 19, 2021 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងជំនន់ទឹកភ្លៀង ដែលបានបង្កឡើងយ៉ាងឆាប់រហ័សនៅតំបន់ភាគត្បូងនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងផ្តើមជន់លិចកាលពីយប់ថ្ងៃសុក្រ ទី១៥ ខែតុលាកន្លងទៅ និងបានបង្កជាគ្រោះថ្នាក់ខ្លាំងនៅយប់ថ្ងៃអាទិត្យ ទី១៧ ខែតុលា ហើយខណៈពេលនេះភ្លៀងនៅតែបន្តធ្លាក់និងបណ្តាលឲ្យទឹកឡើងពេញប្រៀបទន្លេនិងដងផ្លូវជាច្រើនកន្លែងផងដែរ។ តាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌាបានឲ្យដឹងផងដែរថា ក្រៅតែពីមានអ្នកស្លាប់ក៏នៅមានពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ខណៈអាជ្ញាធរឥណ្ឌាបានបង្កើតជំរំជួយជនរងគ្រោះប្រមាណជា ១០០កន្លែងផ្សេងគ្នា ដើម្បីឲ្យពលរដ្ឋរងគ្រោះទាំងនេះស្នាក់នៅជាបណ្តោះអាសន្នសិន។ បន្ថែមពីការបង្កគ្រោះថ្នាក់ចំពោះជីវិតមនុស្ស ជំនន់ទឹកភ្លៀងក៏បានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែងផងដែរ។ គួរម្លឹកថា កាលពីឆ្នាំ ២០១៨ កន្លងទៅតំបន់រងគ្រោះខាងលើនេះក៏ធ្លាប់កើតមានជំនន់ទឹកភ្លៀងដូចនេះដែរ ខណៈពេលនោះមានពលរដ្ឋឥណ្ឌាជិត ៥០០នាក់ឯណោះ ដែលបានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖
October 18, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា មានហាងកាហ្វេមួយកន្លែងដែលបានយកសកម្មភាពនៃការលេងហ្គេមមរណក្នុងរឿង “Squid Game” ទៅអនុវត្តផ្ទាល់នៅក្នុងហាងជាមួយនិងក្រុមអតិថិជននោះកំពុងទទួលបានការអារម្មណ៍យ៉ាងខ្លាំងនិងលក់ដាច់បំផុត រហូតមានសារព័ត៌អន្តរជាតិជាច្រើនបានសម្រេចចុះផ្សាយអត្ថបទអំពីហាងកាហ្វេនោះទៀតផង។ ហាងកាហ្វេដែលមានបុគ្គលិកបម្រើការងារស្លៀកពាក់ឈុតដូចតួសម្តែងក្នុងគ្រឿង“Squid Game” និងមានកាន់កាំភ្លើងជ័រពេញដៃផងនោះមានឈ្មោះថា “Strawberry Cafe” មានទីទាំងស្ថិតនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ បើតាមលោក Putra Priyadi អាយុ ៣៩ឆ្នាំ ដែលជាម្ចាស់ហាងកាហ្វេមួយនេះបានប្រាប់ឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យហាងកាហ្វេរបស់គាត់ស្ទើរតែបិទទ្វារទៅហើយ តែយ៉ាងណាក្តីក្រោយពេលគាត់បង្កើតឲ្យមានកម្មវិធីលេងហ្គេម “Red Light, Green Light” ដែលបានចម្លងចេញពីផ្នែកមួយនៃរឿង “Squid
October 18, 2021 - អន្តរជាតិ
ចិន៖ កាលពីពេលថ្មីៗនេះកាសែតសដ្ឋកិច្ចក៏ល្បីរបស់ប្រទេសអង់គ្លេស Financial Times បានចុះផ្សាយនូវអត្តបទមួយដែលបង្ហាញថា កាលពីអំឡុងខែសីហាកន្លងទៅប្រទេសចិនបានបាញ់សាកល្បងនូវគ្រាប់មីស៊ីលដ៏ទំនើបបំផុតមួយ ដែលដំណឹងនេះបានធ្វើឲ្យអាមេរិកក៏ដូចជាពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។ បើតាមការអះអាងរបស់កាសែត Financial Times និងត្រូវបានចុះផ្សាយបន្តដោយកាសែត Bangkok Post នោះបានបញ្ជាក់ថា គ្រាប់មីស៊ីលដែលចិនបានបាញ់នោះគឺជាគ្រាប់មីស៊ីលអ៊ីពែរសូនិក (Missile hypersonique) ដែលមានសមត្ថភាពនុយក្លែអ៊ែរខ្ពស់ជាងមីស៊ីលបាលីស្ទិកទៅទៀត ហើយចំពោះល្បឿនរបស់មីស៊ីលអ៊ីពែរសូនិកវិញគឺវាអាចហោះបានលឿនជាងសំឡេងរហូតដល់ទៅ ៥ ដងឯណោះ។ សម្រាប់ការកំណត់គោលដៅវិញគឺមីស៊ីលអ៊ីពែរសូនិកអាចហោះបានក្នុងគន្លងផ្លូវទាបនិងអាចធ្លាក់ចំផ្ទាំងស៊ីបបានលឿនជាងមីស៊ីលបាលីស្ទិកដែលត្រូវការហោះទៅកាន់ទីខ្ពស់ជាមុនសិន មុននឹងធ្លាក់ចុះមកកាន់ផ្ទាំងស៊ីបវិញ។ លក្ខណៈពិសេសមួយទៀតរបស់ស៊ីលអ៊ីពែរសូនិកគឺគេអាចបញ្ជាលើវាបានក្នុងអំឡុងពេលដែលវាកំពុងហោះទៅកាន់ផ្ទាំងស៊ីប ដូចនេះគេអាចបញ្ជាវាឲ្យគេចផុតវាប្រព័ន្ធរ៉ាដាបានយ៉ាងងាយទៀតផង។ គួរធ្វើការចាប់អារម្មណ៍ថា ការបាញ់សាកល្បងមីស៊ីលរបស់ចិនលើកនេះគឺចិនមិនបានប្រកាសជាសាធារណៈឡើយ ហើយរហូតមកទល់នឹងពេលនេះក៏រដ្ឋាភិបាលចិនមិនបង្ហាញប្រតិកម្មអ្វីមួយចំពោះការចុះផ្សាយដំណឹងនេះជាសាធារណៈដែរ ខណៈខាងភាគីអាមេរិកវិញក៏មិនបានធ្វើការអត្ថាធិប្បាយអ្វីច្រើនដែរជុំវិញបញ្ហានេះ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកវិភាគបានមើលឃើញថា វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតដែលគេបានដឹងថាប្រទេសចិនបានអភិវឌ្ឍន៍វិស័យយោធារបស់ខ្លួនលឿនដល់ថ្នាក់នេះ ពោលបើគេប្រៀបធៀបតែបច្ចេកវិទ្យាផលិតមីស៊ីលគឺចិនបានដើរលឿនជាអាមេរិកទៅទៀត។ បច្ចុប្បន្ននេះអាមេរិកមានត្រឹមតែប្រព័ន្ធខែលការពារមីស៊ីលប្រភេទបាលីស្ទិកប៉ុណ្ណោះ
October 18, 2021 - អន្តរជាតិ
ឥណ្ឌា៖ ការទិញទំនិញតាម Online គឺជាជម្រើសដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្ននេះ ព្រោះតែវាបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អតិថិជន ពោលគឺពួកគេអាចទិញទំនិញបានគ្រប់មុខដោយមិនចាំបាច់ចំណាយពេលចេញពីផ្ទះនោះទេ។ យ៉ាងណាក្តី ការបោកប្រាស់ក៏តែងកើតមានជារឿយៗផងដែរ ដោយអតិថិជនមួយចំនួនមិនបានទទួលទំនិញតាមការរំពឹងទុករបស់ពួកគេនោះទេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជនជាតិឥណ្ឌាម្នាក់បានបញ្ជាទិញទូរស័ព្ទ iPhone 12 មួយគ្រឿងក្នុងតម្លៃ ៥៣,០០០ រូពី (៧០៦ ដុល្លារអាមេរិក) តាមរយៈគេហទំព័រ Flipkart ដែលជាផ្សារ Online មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសឥណ្ឌា តែអ្វីដែលគាត់ទទួលបានជាក់ស្តែងនោះគឺជាសាប៊ូចំនួន ២ដុំទៅវិញ។ ប្រភពខាងលើបានបន្តថា ការបោកប្រាក់ក្នុងករណីខាងលើនេះគឺបានកើតឡើងក្នុងអំឡុងពេលដឹកជញ្ជូន ដោយអ្នកដឹកជញ្ជូនបានបន្លំយកទូរស័ព្ទពិតចេញពីក្នុងប្រអប់និងដាក់ជំនួសវិញដោយសាប៊ូដុសខ្លួនចំនួន ២ ដុំ
October 16, 2021









