- Pheakdey
- អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែតុលានេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅកោះបាលី ដែលជាកន្លែងទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈហេតុការណ៍នេះបានបណ្តាលឲ្យមានមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ។ ក្រៅតែពីមានអ្នកស្លាប់និងរបួស មានពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះជាបន្ទាន់ដើម្បីទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវដួលរលំនិងបាក់បែកខ្ទេចខ្ទីអស់។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៤,៨ រ៉ិចទ័រ និងបានធ្វើឲ្យញ័រដីក្នុងជម្រៅប្រមាណជា ១០ គីឡូម៉ែត្រចុះទៅក្រោម ហើយតំបន់ដែលរងនូវការវាយប្រហារខ្លាងជាងគេនោះគឺនៅតំបន់កំពង់ផែបាលី។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចធ្វើការវាយតម្លៃចំពោះការខាតបង់សរុបបាននៅឡើយទេ ខណៈអ្វីដែលគេបានមើលឃើញជាក់ស្តែងនោះគឺហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនត្រូវបានបំផ្លាញនិងទាមទារឲ្យមានការជួសជុលឡើងវិញដោយប្រើថវិកាយ៉ាងច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
October 16, 2021 - អន្តរជាតិ
កាណាដា៖ ក្រុមអ្នកជំនាញកាណាដាបានព្រមានថា សំលៀកបំពាក់មួយចំនួនដែលពលរដ្ឋកាណាដាបានទិញតាម Online ក្នុងតម្លៃថោកៗនោះគឺមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋកាណាដាជាច្រើនកំពុងតែរីករាយក្នុងការទិញទំនិញពីប្រទេសចិនតាមរយៈគេហទំព័រ AliExpress ឬ Shein ព្រោះទំនិញនៅក្នុងផ្សារ Online ទាំងនេះហាក់មានតម្លៃថោក ខណៈការដឹកជញ្ជូនទំនិញវិញគឺមានភាពឆាប់រហ័សនិងងាយស្រួលទៀតផង។ ទំនិញដែលពលរដ្ឋកាណាដាបានបញ្ជាទិញភាគច្រើននោះគឺសំលៀកបំពាក់ដែលមានតាំងពីខោអាវសម្រាប់ទារក កូនក្មេង មនុស្សពេញវ័យ រហូតដល់មនុស្សចាស់ និងសម្ភារៈសម្រាប់តុបតែងខ្លួនមួយចំនួនផងដែរ។ យ៉ាងណាក្តី បើតាមលោក Miriam Diamond ដែលជាអ្នកជំនាញផ្នែកសារធាតុគីមីនិងជាសាស្រ្តាចារ្យម្នាក់ប្រចាំនៅសាកលវិទ្យាល័យ Toronto និងបានដឹកនាំការសិក្សាមួយចំពោះសំលៀកបំពាក់ទាំងអស់នោះបានរកឃើញថា សំលៀកបំពាក់ ១ ក្នុងចំណោម ៥ គឺមានផ្ទុកនូវសារធាតុគីមី ដែលអាចបង្កឲ្យមានជំងឺមហារីកស្បែក បេះដូង និងបញ្ហាសុខភាពផ្សេងៗជាច្រើនទៀតផងដែរ។
October 16, 2021 - អន្តរជាតិ
ចិន៖ ជាទូទៅការពាក់គ្រឿងអលង្ការគឺជាផ្នែកមួយនៃការតុបតែងខ្លួន តែសម្រាប់អ្នកខ្លះវិញបានសម្រេចពាក់មាសពេជ្រច្រើនលើសពីការតុបតែងខ្លួនទៅទៀត ព្រោះពួកគេមានហេតុផលផ្ទាល់ខ្លួនផ្សេងៗគ្នាដូចជាការបង្ហាញពីភាពមានបានរបស់ខ្លួន ឬការនិយមធ្វើអ្វីឲ្យប្លែកពីគេដើម។ តួយ៉ាង មានស្រ្តីជាកូនក្រមុំម្នាក់ត្រូវបានគេប្រទះឃើញគាត់ពាក់គ្រឿងអលង្ការជាមាសសុទ្ធពេញខ្លួននៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលគ្រឿងអលង្ការទាំងនោះមានទម្ងន់សរុបរហូតដល់ទៅ ៦០គីឡូក្រាមឯណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅក្នុងខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិនកាលពីពេលថ្មីៗនេះ ខណៈអត្តសញ្ញាណរបស់ស្រ្តីកូនក្រមុំដែលបានពាក់មាសស្រោចខ្លួននោះមិនត្រូវបានគេបង្ហាញជូនឡើយ។ គ្រឿងអលង្ការដែលស្រ្តីរូបនោះបានពាក់មានដូចជាខ្សែកនិងខ្សែដៃធ្វើពីមាស ហើយគ្រឿងអលង្ការទាំងអស់នោះគឺសុទ្ធតែជាបណ្ណាការដែលខាងកូនកំលោះបានជូនឲ្យគាត់ ដូចនេះហើយទើបគាត់សម្រេចពាក់វាទាំងអស់ក្នុងថ្ងៃរៀបការតែម្តង។ ប្រភពខាងលើបានបញ្ជាក់ផងដែរថា ក្រោយពាក់គ្រឿងអលង្ការយ៉ាងច្រើនដូចនេះរួចស្រ្តីជាកូនក្រមុំមិនអាចដើរបានដោយស្រួលនោះទេ ពោលគឺពេលគាត់ដើរត្រូវមានកូនកំលោះជួយគ្រាជានិច្ច៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz
October 14, 2021 - អន្តរជាតិ
រុស្ស៊ី៖ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (Russian Direct Investment Fund) បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី១៣ ខែតុលា ម្សិលមិញថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ថ្មីរបស់រុស្ស៊ីគឺវ៉ាក់សាំង Sputnik Light មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ Delta បានរហូតដល់ ៧០% ក្នុងរយៈពេល ៣ខែក្រោយពេលចាក់ ខណៈវ៉ាក់សាំងប្រភេទនេះត្រូវការចាក់តែមួយដូសប៉ុណ្ណោះ។ តាមបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការអះអាងខាងលើនេះត្រូវបានធ្វើឡើងក្រោយក្រុមអ្នកជំនាញផ្នែកផលិតវ៉ាក់សាំងរុស្ស៊ីបានធ្វើការសិក្សាសាកល្បងវ៉ាក់សាំង Sputnik Light ទៅកាន់ក្រុមអ្នកស្ម័គ្រចិត្តប្រមាណជា ២៨,០០០ នាក់ និងបានធ្វើការប្រៀបធៀបសុខភាពរបស់ក្រុមអ្នកស្ម័គ្រចិត្តទាំងនេះជាមួយពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងចំនួន ៥,៦
October 14, 2021 - អន្តរជាតិ
ថៃ៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience នៅក្នុងប្រទេសថៃត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងសម្រេចដាក់ក្នុងបញ្ជីវ៉ាក់សាំងសម្រាប់ប្រើប្រាស់ក្នុងគ្រាបន្ទាន់ជាផ្លូវការហើយ។ បើតាមលោក Warat Karuchit ដែលជាទីប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃ បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៤ ខែ តុលានេះថា តាមពិតក្រុមអ្នកជំនាញនៅក្នុងអង្គការសុខភាពពិភពលោកបានទទួលស្គាល់ពីគុណភាពវ៉ាក់សាំងរបស់ថៃតាំងពីថ្ងៃទី ១១ តុលាម្លេះ ក្រោយធ្វើការពិនិត្យនិងពិសោធន៍យ៉ាងហ្មត់ចត់ជាច្រើនដង។ យ៉ាងណាក្តី សេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការត្រូវការពេលយូរបន្តិច ព្រោះក្រុមអ្នកជំនាញត្រូវបញ្ជូនសំណើរសុំការអនុញ្ញាតរបស់ពួកគាត់ទៅកាន់ផ្នែកជាច្រើនទៀត មុនពេលមានការសម្រេចចុងក្រោយមួយ។ លោក
October 14, 2021 - អន្តរជាតិ
អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី១២ ខែតុលា ម្សិលមិញថា គឺនៅដើមខែវិច្ឆិកាខាងមុខនេះសហរដ្ឋអាមេរិកគ្រោងនឹងបើកច្រកព្រំដែនជាមួយប្រទេសកាណាដាវិញហើយ តែអាមេរិកស្វាគមន៍តែអ្នកដំណើរណាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ប៉ុណ្ណោះ។ បើតាមលោក Chuck Schumer ដែលជាប្រធានក្រុមភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា គម្រោងខាងលើនេះត្រូវបានអនុម័តដោយលោក Alejandro Mayorkas ដែលជាលេខាធិការក្រសួងសន្តិសុខមាតុភូមិរួចហើយ ដូចនេះគឺគេរង់ចាំតែអនុវត្តផែនការតាមការគ្រោងទុកប៉ុណ្ណោះពេលកាលបរិច្ឆេតបានមកដល់។ គួររម្លឹកថា អាមេរិកបានសម្រេចបិទព្រំដែនជាមួយប្រទេសកាណាដាចាប់តាំងពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ ១៩ មកពីក្រៅប្រទេស ហើយការបើកច្រកព្រំដែនមួយនេះគឺមិនមែនអនុញ្ញាតត្រឹមពលរដ្ឋកាណាដានោះទេ តែសម្រាប់ពលរដ្ឋមិចស៊ីកូមួយចំនួនក៏អាចធ្វើដំណើរចូលទៅទឹកដីអាមេរិកតាមច្រកព្រំដែនមួយនេះបានផងដែរ។ ក្រៅតែបើកច្រកព្រំដែនជាមួយកាណាដានៅក្នុងខែវិច្ឆិកាខាងមុននេះអាមេរិកក៏គ្រោងនឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរជាមួយនឹងប្រទេសចំនួន ៣៣ ផ្សេងទៀតផងដែរ មានដូចជាប្រទេសចិន ប្រេស៊ីល
October 13, 2021 - អន្តរជាតិ
រុស្ស៊ី៖ យោងតាមរបាយការណ៍របស់រដ្ឋរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី ១២ ខែតុលា ម្សិលមិញនេះបានឲ្យដឹងថា ពេលនេះក្រុមអ្នកជំនាញរុស្ស៊ីកំពុងធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងទម្រង់ថ្មីមួយទៀត ពោលគឺជាស្ព្រាយបាញ់ចូលក្នុងរន្ធច្រមុះមនុស្សតែម្តង ខណៈនាពេលបច្ចុប្បន្នវ៉ាក់សាំងកូវីដ ១៩ មានតែក្នុងទម្រង់ជាថ្នាំចាក់ប៉ុណ្ណោះ។ វ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយបាញ់នេះត្រូវបានគេអភិវឌ្ឍន៍ចេញពីវ៉ាក់សាំង Sputnik V ហើយការបាញ់ស្ព្រាយវ៉ាក់សាំងនេះក៏ត្រូវធ្វើឡើងចំនួន ២ ដូសដូចការចាក់វ៉ាក់សាំងអីចឹងដែរ។ បើតាមលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយនេះគឺល្អបំផុតសម្រាប់ប្រើប្រាស់ជាមួយពលរដ្ឋដែលមានអាយុចាប់ពី ៨ដល់១២ ឆ្នាំ ដ្បិតភាគច្រើននៃពលរដ្ឋវ័យក្មេងទាំងនេះគឺជាក្រុមមនុស្សដែលខ្លាចម្ជុល។ លោកប្រធានាធិបតីរូបនេះបាបបន្តថា ក្នុងអំឡុងពេលនេះវ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយកំពុងត្រូវបានសាកល្បងក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើននាក់ក្នុងកម្រិតផ្សេងៗគ្នា
October 13, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតបង្កឡើងដោយជំនន់ទឹកភ្លៀងដែលបានវាយប្រហារខេត្ត Shanxi ភាគខាងត្បូង ប្រទេសចិនយ៉ាងឆាប់រហ័សបំផុត។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា កន្លងមកខេត្ត Shanxi គឺជាតំបន់ខ្ពស់មួយដែកម្រមានទឹកជន់លិចណាស់ តែថ្មីៗនេះឥទ្ធិពលនៃខ្យល់ព្យុះបានជំរុញឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងខេត្ត ហើយបើគិតជាបរិមាណទឹកភ្លៀងវិញគឺត្រឹមមួយសប្តា៍ចុងក្រោយនេះ ខេត្ត Shanxi បានទទួលទឹកភ្លៀងក្នុងបរិមាណស្មើនឹងទឹកភ្លៀងក្នុងរយៈពេល ៣ខែឯណោះ។ បើតាមរបាយកាណ៍របស់អាជ្ញាធរបានបញ្ជាក់ថា ក្រៅតែពីមានអ្នកស្លាប់ក៏នៅមានពលរដ្ឋចំនួន ៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈពលរដ្ឋប្រមាណជា ១,៧ លាននាក់នៅក្នុងខេត្តមួយនេះសុទ្ធតែទទួលរងនូវការប៉ះពាល់ពីជំនន់ទឹកភ្លៀងទាំងអស់ គ្រាន់តែការប៉ះពាល់មានកម្រិតផ្សេងៗគ្នាប៉ុណ្ណោះ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គឺគិតត្រឹមពេលនេះមានអាគារប្រមាណជា ១៩,០០០ កន្លែងបានដួលរលំខ្ទេចខ្ទីអស់ហើយ ខណៈអាគារចំនួន
October 13, 2021 - អន្តរជាតិ
នូវែលសេឡង់៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសនូវែលសេឡង់គ្រោងនឹងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ចាប់ពីថ្ងៃទី ១៦ ខែតុលានេះតទៅ។ បើតាមលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់បានបញ្ជាក់ថា តាមគម្រោងគឺអាជ្ញាធរសុខាភិបាលនឹងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនពលរដ្ឋឲ្យបានជំនួនយ៉ាងតិច ១០០,០០០ដូសក្នុងមួយថ្ងៃ ហើយផែនការនេះត្រូវសម្រេចឲ្យបានមុនពេលអាជ្ញាធរសម្រេចលុបចោលវិធានការរឹតបន្តឹងក្នុងទីក្រុង Auckland ដែលជាក្រុងដ៏សំខាន់មួយរបស់នូវែលសេឡង់។ គួររម្លឹកថា នាពេលកន្លងមកនូវែលសេឡង់គឺជាប្រទេសមួយដែលមិនសូវមានការគំរាមគំហែងធ្ងន់ធ្ងរដោយជំងឺកូវីដ ១៩ នោះទេ រហូតដល់ពាក់កណ្តាលខែសីហាឆ្នាំ ២០២១ ទើបមេរោគ Delta ផ្តើមមានវត្តមាននៅក្នុងប្រទេសមួយនេះ ហើយបច្ចុប្បន្នមេរោគ Delta
October 12, 2021 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានលើកឡើងថា របាយការណ៍នៃការធ្វើតេស្តរកជំងឺកូវីដ ១៩ មួយចំនួនគឺពុំមានភាពត្រឹមត្រូវនោះទេ ដែលបញ្ហានេះបង្កឡើងដោយសារបៀបនៃការប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សនៅមានកម្រិតនៅឡើយ។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានពន្យល់ថា ជាធម្មតាការប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សមិនមានគុណភាពខ្ពស់ដូចជាការធ្វើតេស្តតាមរយៈម៉ាស៊ីន RT-PCR នៅក្នុងមន្ទីរពិសោធន៍នោះទេ តែមិនមែនមានន័យថាឧបករណ៍ធ្វើតេស្តរហ័សគ្មានគុណភាពនោះទេ ប្រសិនបើលោកអ្នកប្រើប្រាស់វាដោយត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ឆ្លងតាមការសង្កេតរបស់ក្រុមអ្នកជំនាញនាពេលកន្លងមកគេបានរកឃើញហេតុផលជាច្រើនដែលធ្វើឲ្យឧបករណ៍តេស្តរហ័យផ្តល់នូវលទ្ធផលខុសប្រក្រតី ដោយហេតុផលចម្បងនោះគឺពលរដ្ឋតែងប្រើប្រាស់វានៅពេលដែលខ្លួនកំំពុងមានជំងឺផ្តាសាយ។ ជាងនេះទៅទៀតពលរដ្ឋមួយចំនួនមិនបានអានសេចក្តីណែនាំនៅលើឧបករណ៍ធ្វើតេស្តរហ័សនោះឲ្យត្រឹមត្រូវនោះទេមុនពេលប្រើប្រាស់។ លោកវេជ្ជបណ្ឌិត Supakit Sirilak បានលើកយកឧទាហរណ៍មួយមកបង្ហាញថា ក្នុងការធ្វើតេស្តសាកល្បងរវាងឧបករណ៍តេស្តរហ័សប្រភេទ Lepu និងម៉ាស៊ីន RT-PCR ចំពោះអ្នកជំងឺកូវីដ ១៩ ចំនួន ៣៩២ នាក់នាពេលកន្លងមកបានបង្ហាញលទ្ធផលផ្សេងគ្នាថា ការធ្វើតេស្តដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Lepu រកឃើញអ្នកវិជ្ជមានរហូតដល់
October 12, 2021









