Pheakdey
  • អន្តរជាតិ

    ថៃ៖ កាលពីយប់ថ្ងៃចន្ទ ទី១១ ខែតុលា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា លោកបានណែនាំឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ និងក្រសួងសុខាភិបាលថៃពិចារណាអំពីលទ្ធភាពនៃការបើកប្រទេសឡើងវិញនៅក្នុងថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះហើយ ដែលការបើកប្រទេសឡើងវិញនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ជួយសង្គ្រោះសេដ្ឋកិច្ចថៃផងដែរ។ បើតាមគម្រោងការបើកទ្វារប្រទេសនៅដើមខែក្រោយនេះនឹងត្រូវធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួនដូចជា អនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច និងមកពីប្រទេសដែលមានហានិភ័យទាបអាចចូលមកដើរកំសាន្តក្នុងប្រទេសថៃដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ យ៉ាងណាក្តី មុនពេលមកដល់ប្រទេសថៃអ្នកដំណើរទាំងអស់នោះត្រូវតែទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយនោះម៉ាស៊ីន RT-PCR (ម៉ាស៊ីនធំ) ក្នុងប្រទេសខ្លួនជាមុនសិន ហើយត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានរបស់ខ្លួនភ្លាមពេលទៅដល់ទឹកដីថៃ។ ដោយឡែកសម្រាប់ក្រុមពលរដ្ឋដែលមកពីប្រទេសដែលមិនស្ថិតក្នុងបញ្ជីប្រទេសមានហានិភ័យទាបក្នុងការចម្លងជំងឺកូវីដ ១៩ របស់ថៃ ក៏នៅតែអាចមកដើរកំសាន្តក្នុងប្រទេសថៃបានដែរ តែពួកគេតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល ៧

    October 12, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖  ប្រទេសម៉ាឡេស៊ីបានសម្រេចលុបចោលវិធានាការរឹតបន្តឹងចំពោះការធ្វើសំណើរឆ្លងរដ្ឋ និងការធ្វើដំណើរជាលក្ខណៈអន្តរជាតិចំពោះក្រុមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ហើយ នេះបើយោងតាមការចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះ។ ប្រភពបានបន្តថា ការលុបចោលវិធានការរឹតបន្តឹងនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរម៉ាឡេស៊ីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមពលរដ្ឋពេញវ័យរបស់ខ្លួនបានប្រមាណជា ៩០% ខណៈ ការលុបចោលវិធានការរឹតបន្តឹងនេះនឹងត្រូវមានប្រសិទ្ធភាពចាប់ពីថ្ងៃចន្ទនេះតទៅតែម្តង។ បើតាមលោក Ismail Sabri Yaakob ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបានចំនួនដ៏ច្រើនហើយ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ១២-១៧ឆ្នាំបានមួយចំនួនផងដែរ ហើយបើគិតជាសរុបរួមគឺត្រឹមពេលនេះគឺម៉ាឡេស៊ីមានពលរដ្ឋគ្រប់វ័យប្រមាណជា ៦៥% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ ខណៈម៉ាឡេស៊ីមានពលរដ្ឋសរុប ៣២ លាននាក់។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ

    October 11, 2021
  • អន្តរជាតិ

    ថៃ៖ ក្រោយសង្កេតឃើញបទចម្រៀង “Lalisa” របស់កញ្ញា Lisa មានឥទ្ធិពលយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចថៃនោះ ពេលនេះរដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តផែនការពង្រីកឥទ្ធិពលវប្បធម៌របស់ប្រទេសខ្លួនទៅកាន់ពិភពលោកឲ្យមានភាពខ្លាំងក្លារហូតអាចទាញជាប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិបាន ដែលតាមភាសាបច្ចេកទេសយន្តការមួយនេះត្រូវបានគេហៅថា ប្រើប្រាស់ “Soft Power” ដើម្បីបង្កើតប្រាក់ចំណូលតាមរយៈសេដ្ឋកិច្ចច្នៃប្រឌិត “Creative Economy”។ គួររម្លឹកថា កញ្ញា Lisa គឺជាតារាចម្រៀងមានដើមដំណើតថៃនិងជាសមាជិកដ៏លេចធ្លោម្នាក់ក្នុងក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink ហើយគិតត្រឹមពេលនេះ “Lalisa” ដែលជាបទចម្រៀងទោលរបស់នាងមានអ្នកចូលទស្សនាក្នុងបណ្តាញសង្គម YouTube រហូតដល់ជាង ២៥០ លានដង ក្រោយបង្ហោះកាលពីថ្ងៃទី ១០ ខែកញ្ញាកន្លងទៅនេះ។ នៅក្នុងបទចម្រៀងនោះគេបានមើលឃើញថា កញ្ញា Lisa បានពាក់ម្កុដមាសដែលជាវត្ថុតំណាងឲ្យប្រទេសថៃនិងរាំនៅពីមុខប្រាសាទភ្នំរូងដែលជាកន្លែងទេសចរណ៍ដ៏សំខាន់របស់ថៃទៀតផង។ ឥទ្ធិពលរបស់កញ្ញា

    October 11, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃអាទិត្យទី ១០ ខែតុលា ម្សិលមិញនេះ ប៉ូលិសថៃបានធ្វើការព្រមានជាសាធារណៈថា ខ្សែភាពយន្តដែលកំពុងពេញនិយមមួយរបស់ប្រទេសកូរ៉េខាងត្បូងគឺរឿង “Squid Game” មានឈុតឆាកមិនសមរម្យជាច្រើនដែលជាអាចជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនា ជាពិសេសគឺក្រុមអ្នកទស្សនាវ័យក្មេងតែម្តង។ បើតាមលោកវរសេនីយ៍ទោ Kissana Phathanacharoen អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិថៃបានបញ្ជាក់ថា នៅក្នុងរឿង “Squid Game” មានឈុតធ្វើទារុណកម្មនិងសម្លាប់មនុស្សយ៉ាងសាហាវ ហើយសម្រាប់អត្ថន័យនៅក្នុងសាច់រឿងអំពើហិង្សាទាំងនោះគឺជាផ្នែកមួយនៃការលេងល្បែងមរណដោយយកជីវិតមនុស្សធ្វើជាដើ​មទុក។ វរសេនីយ៍ទោរូបនេះបានបន្តថា សម្រាប់អ្នកទស្សនាវ័យក្មេងនិងបានមើលរឿងនេះតែម្នាក់ឯងទៀតនោះគឺពួកគេងាយនឹងទទួលយកផ្នត់គំនិតនៅក្នុងសាច់រឿងទៅអនុវត្តក្នុងជីវិតជាក់ស្តែងខ្លាំងណាស់។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃបានអំពាវនាវឲ្យម្តាយឪពុកគ្រប់រូបត្រូវយកចិត្តទុកដាក់កុំឲ្យកូនតូចៗរបស់ពួកគាត់មើលរឿងនេះឲ្យសោះ ដ្បិតនៅក្នុងរយៈពេលនៃការបិទខ្ទប់ប្រទេសព្រោះវិបត្តិកូវីដ ១៩ នេះ ការទស្សនាខ្សែភាពយន្តតាមប្រព័ន្ធអ៊ីនធឺណិតគឺជាជម្រើសនៃការកំសាន្តដ៏ពេញនិយមបំផុត។ សូមបញ្ជាក់ថា  “Squid Game” ជាខ្សែភាពយន្តដែលត្រូវបាននិពន្ធនិងដឹកនាំដោយលោក Hwang Dong-hyuk បានចេញផ្សាយតាម

    October 11, 2021
  • អន្តរជាតិ

    ថៃ៖ ខណៈដែលថៃកំពុងទទួលរងនូវឥទ្ធិពលខ្យល់ព្យុះនិងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សដែលបង្កឲ្យមាន បញ្ហារំខានដល់ការរស់នៅនិងអាជីវកម្មជាច្រើនកន្លែងនៅទូទាំងប្រទេសនោះ ស្រាប់តែមានភោជនីយដ្ឋានលិចទឹកមួយបានលេចរូបរាងឡើងនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានបណ្តាញសារព័ត៌អន្តរជាតិល្បីៗជាច្រើនសម្រេចចុះផ្សាយអត្ថបទអំពីភោជនីយដ្ឋានោះទៀតផង។ យោងតាមបណ្តាញសារព័ត៌មាន The Thaiger  បានបញ្ជាក់ថា ភោជនីយដ្ឋានលិចទឹកមួយកន្លែងនោះមានឈ្មោះថា The Chao Phraya International Cafe មានទីតាំងនៅតាមមាត់ទន្លេចាវប្រាយ៉ាស្ថិតនៅក្នុងទឹកដីខេត្ត Nonthaburi ដែលជាខេត្តនៅជាប់នឹងក្រុងបាងកកតែម្តង។ បើយោងតាមវីដេអូរបស់បណ្តាញសារព័ត៌មាន South China Moring Post បានបង្ហាញថា ភោជនីយដ្ឋានមួយនេះមានអាហារពិសេសមួយប្រចាំហាងគឺសាច់អាំង ហើយដើម្បីទៅអង្គុយញ៉ាំសាច់អាំងនោះបានអតិថិជនទាំងអស់ត្រូវដើរលុយទឹកជិតត្រឹមជង្គង់ ហើយក្នុងពេលអង្គុយញ៉ាំវិញពួកគេក៏ត្រូវប្រឈមនឹងទឹករលកដែលបក់មកពីកណ្តាលទន្លេផងដែរ។ បើទោះជាយ៉ាងណាក្តី​ អតិថិជនទាំងអស់ហាក់មិនធុញទ្រាន់នឹងការដើរលុយទឹក ឬក៏ខ្លាចទឹករលកបោកបក់យកពួកគេចូលទៅក្នុងទន្លេឡើយ ផ្ទុយទៅវិញពួកគេបានបង្ហាញនូវអារម្មណ៍ស្រស់ស្រាយនិងសប្បាយរីករាយយ៉ាងខ្លាំង ពេលបានទៅដល់ភោជនីយដ្ឋានមួយនេះ ដ្បិតវាជាបរិយាកាសថ្មីប្លែកដែលពួកគេមិនធ្លាប់ឆ្លងកាត់ទាល់តែសោះ។ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងស្រុងនៅក្នុងភោជនីយដ្ឋានលិចទឹកមួយនេះ ដូចក្នុងវីដេអូខាងក្រោម៖

    October 9, 2021
  • អន្តរជាតិ

    ​ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះប្រទេសអង់គ្លេសនឹងសម្រេចដកប្រទេសថៃចេញពីបញ្ជីក្រហម ដែលជាបញ្ជីហាមឃាត់មិនពលរដ្ឋថៃធ្វើដំណើរទៅកាន់ទឹកដីខ្លួនហើយ ក្រោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃហាក់មានភាពល្អប្រសើរជាងមុនច្រើនគួរឲ្យកត់សម្គាល់។ ឆ្លើយតបទៅនឹងការសម្រេចអនុញ្ញាតឲ្យពលរដ្ឋថៃអាចធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសបានជាធម្មតាវិញនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងសារអគុណចំពោះពលរដ្ឋថៃនិងក្រុមការងារដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការណ៍ជាមួយអាជ្ញាធរថៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រហូតធ្វើឲ្យថៃក្លាយជាប្រទេសមួយដែលលែងមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ ១៩ទៅកាន់ពិភពលោក។ គួររម្លឹកថា នាពេលកន្លងមកប្រទេសអង់គ្លេសបានសម្រេចដាក់ប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ ១៩ ចំនួន ៥៤ ក្នុងបញ្ជីហាមឃាត់មិនឲ្យពលរដ្ឋក្នុងប្រទេសទាំងនោះអាចធ្វើដំណើរចូលមកទឹកដីខ្លួន ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ ១៩ ពីក្រៅប្រទេស។ យ៉ាងណាក្តី ក្រោយស្ថានភាពរាតត្បាតនៃជំងឺកូវីដ ១៩ ជាសកលបានធូរស្បើយបន្តិច ប្រទេសអង់គ្លេសបានសម្រេចលុបចោលបំរាមនៃការធ្វើដំណើរនេះចំពោះប្រទេសចំនួន ៤៧ ដោយក្នុងនោះក៏មានប្រទេសថៃមួយផងដែរ។

    October 9, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសឥណ្ឌាគ្រោងនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនៅត្រឹមថ្ងៃទី ១៥ ខែ តុលា ខាងមុខនេះហើយ ក្រោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយនេះហាក់មានភាពធូរស្រាលច្រើន បើធៀបទៅនឹងរយៈពេលជាច្រើនខែកន្លងមកដែលប្រទេសមួយនេះត្រូវប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងរហូតមានតួលេខអ្នកឆ្លងប្រមាណជា ៤សែននាក់និងស្លាប់ប្រហែល ៤ពាន់នាក់ក្នុងមួយថ្ងៃ។ បើតាមក្រសួងកិច្ចការផ្ទៃក្នុងឥណ្ឌាបានបញ្ជាក់ថា អ្នកដំណើរអន្តរជាតិដែលអាចចូលមកកំសាន្តនៅក្នុងប្រទេសឥណ្ឌាត្រូវបានគោរពលក្ខខណ្ឌមួយចំនួន ដូចជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួចរាល់ ត្រូវស្នើសុំទិដ្ឋការថ្មីចំពោះការធ្វើដំណើរកំសាន្តនេះ ហើយអ្នកដំណើរទាំងនោះត្រូវតែធ្វើដំណើរតាមជើងហោះប្រភេទ Charter Flight។ គួរបញ្ជាក់ថា Charter Flight គឺជាជើងហោះហើរពិសេសរៀបចំជាលក្ខណៈឯកជនឬសម្រាប់មនុស្សមួយក្រុមតូច ដែលជាទូទៅជើងហោះហើរនេះគឺមានសុវត្ថិភាព ផាសុខភាព និងទំនើបជាងជើងហោះធម្មតា

    October 8, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World Of Buzz បានឲ្យដឹងថា មានស្រ្តី ៣នាក់បងប្អូនបានធ្វើពុតជាត្រូវបានគេចាប់ជំរិត ដើម្បីបោកប្រាស់ឲ្យឪពុករបស់ពួកគាត់ផ្ញើប្រាក់យ៉ាងច្រើនទៅលោះ តែតាមជាក់ស្តែងពួកគាត់មានរៀបគម្រោងនេះឡើងដើម្បីយកប្រាក់ទៅចែកគ្នាចាយតែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Muar ក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ខណៈស្រ្តី ៣ នាក់ដែលជាអ្នកបោកប្រាស់ឪពុកខ្លួនឯងនោះត្រូវបានគេដឹងថា មានអាយុចាប់ពី ២៥ ដល់ ៣៥ ឆ្នាំ។ ប្រភពខាងលើបានបន្ត គម្រោងបោកប្រាស់ខាងលើនេះមិនទទួលបានជោគជ័យឡើយ ដោយបុរសជាឪពុកមិនបានផ្ញើលុយតាមការទាមទាររបស់ក្រុមកូនស្រីឡើយ  ផ្ទុយទៅវិញលោកឪពុកវ័យ ៦៦ ឆ្នាំរូបនេះបានសម្រេចប្តឹងប៉ូលិសឲ្យជួយធ្វើអត្តរាគមន៍ចំពោះរឿងនេះ។ ក្រោយទទួលបានពាក្យបណ្តឹងក្រុមប៉ូលិសជំនាញក៏បានបើកការស៊ើបអង្កេតនិងបានរកឃើញការពិតគ្រប់យ៉ាង ហើយប៉ូលិសក៏សម្រេចឃាត់ខ្លួនស្រ្តី ៣នាក់នោះជាភ្លាមៗតែម្តង ខណៈពេលនេះខាងប៉ូលិសនៅបន្តតាមរកជនពាក់ព័ន្ធផ្សេងទៀត និងកំពុងរកអ្នកផ្តើមគំនិតរៀបចំគម្រោងនេះផងដែរ។

    October 8, 2021
  • អន្តរជាតិ

    អាមេរិក៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បានដាក់សំណើរទៅកាន់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកដើម្បីសុំការអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងរបស់ខ្លួនចំពោះកុមារដែលមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ។ ភ្លាមៗក្រោយការដាក់សំណើរបស់ក្រុមហ៊ុន Pfizer លោក Jeff Zients ដែលជាអ្នកសម្របសម្រួលកម្មវិធីកូវីដនៅក្នុងសេតវិមានអាមេរិកបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សំណើនេះគួរតែត្រូវបានអនុញ្ញាត ព្រោះយោងតាមការសិក្សានាពេលកន្លងបានបង្ហាញថាវ៉ាក់សាំង Pfizer មិនបានបង្កគ្រោះថ្នាក់ចំពោះក្មេងៗនោះទេ។ អ្នកសម្របសម្រួលកម្មវិធីកូវីដរូបនេះបានបន្តថា ការអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះក្រុមពលរដ្ឋវ័យក្មេងនឹងជួយពន្លឿនការដោះស្រាយបញ្ហាសង្គមបានមួយផ្នែកធំ ដូចជាការបើកសាលារៀនឡើងវិញសម្រាប់ក្រុមកុមារ ហើយនៅពេលដែលក្រុមកុមារត្រូវចំណាយពេលនៅសាលារៀនច្រើននោះ ឪពុកម្តាយរបស់ពួកគេក៏មានពេលវេលាច្រើនសម្រាប់ទៅធ្វើការងាររកប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។ សូមបញ្ជាក់ផងដែរថា តាមគម្រោងគឺក្រុមកុមារដែលមានអាយុចន្លោះពី ៥-១១ ឆ្នាំនឹងត្រូវទទួលវ៉ាក់សាំង Pfizer ចំនួន

    October 8, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចបញ្ឈប់បុគ្គលិកសុខាភិបាលម្នាក់ពីការងារជាបន្ទាន់​ ក្រោយអាជ្ញាធរបានរកឃើលញថា បុគ្គលិកសុខាភិបាលរូបនោះបានយកតែសឺរ៉ាំងទទេទៅចាក់ឲ្យក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ជំនួសឲ្យវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងសាកលវិទ្យាល័យម៉ាឡេស៊ី ដែលស្ថិតនៅក្នុងទីក្រុងកូឡាំឡាពួរ ប្រទេសម៉ាឡេស៊ី  ហើយមណ្ឌលមួយនេះគឺជាកន្លែងចាក់វ៉ាក់សាំងសម្រាប់តែកុមារប៉ុណ្ណោះ ខណៈឪពុកម្តាយឬអាណាព្យាបាលដែលបានជូនកុមារមកចាក់វ៉ាក់សាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលដល់កន្លែងចាក់វ៉ាក់សាំងផ្ទាល់ឡើយដើម្បីកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន។ យោងតាមវីដេអូដែលគេជាភស្តុតាំងនៃសកម្មភាពខាងលើនេះបានបង្ហាញថា មុនដំបូងឡើយគេបានឃើញស្រ្តីជាបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តម្នាក់បានឡើងសឺរ៉ាំងមួយដែលមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងនោះ​ ហើយបន្តិចក្រោមគាត់ក៏បានដាក់សឺរ៉ាំងនោះចុះវិញនិងបានយកសឺរ៉ាំងមួយផ្សេងទៀតទៅឲ្យក្មេងប្រុសម្នាក់ ដែលនៅក្នុងសឺរ៉ាំងនោះគឺគ្មានវ៉ាក់សាំងទាល់តែសោះ។ សម្រាប់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានលើកឡើងថា បញ្ហានេះបានកើតឡើងដោយសាភាពខ្ជីខ្ជារបស់បុគ្គលិកសុខាភិបាល ខណៈក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្តទៀតផងដែរ ក្រែងបុគ្គលិកសុខាភិបាលរូបនោះមានចេតនាអ្វីផ្សេងនិងចង់ដឹងច្បាស់ថា តើគាត់បានធ្វើសកម្មភាពខុសប្រក្រតីប៉ុន្មានដងហើយ។ ក្រោយកើតមានបញ្ហាអសកម្មនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចធ្វើការផ្លាស់ប្តូរវិធានការមួយផងដែរ ដោយអនុញ្ញាតឲ្យមានម្តាយឬឪពុកឬអាណាព្យាបាលរបស់កុមារម្នាក់អាចចូលមកមើលកូនៗរបស់គាត់ចាក់វ៉ាក់សាំងដល់ក្នុងក​ន្លែងចាក់វ៉ាក់សាំងផ្ទាល់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ World of

    October 4, 2021