Pheakdey
  • អន្តរជាតិ

    កូរ៉េខាងជើង៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា កូរ៉េខាងជើងទទួលបានជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលល្បឿនលឿនមួយប្រភេទទៀតហើយ ដែលជាមីស៊ីលអាចធ្វើដំណើរបានលឿនបំផុតនិងទំនើបបំផុតចុងក្រោយគេបង្អស់របស់កូរ៉េខាងជើងផងដែរ។ មីស៊ីលដែលត្រូវបានគេផលិតឡើងក្រោមបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នេះមានឈ្មោះថា Hwasong-8 ត្រូវបានគេបាញ់សាកល្បងកាលថ្ងៃអង្គារម្សិលមិញនេះ ដោយបាញ់ចេញពីខេត្ត Jagang  ឆ្ពោះទៅកាន់តំបន់ដែនសមុទ្រដែលកូរ៉េខាងជើងតែប្រើប្រាស់ជាកន្លែងធ្វើសមយុទ្ធយោធានាពេលកន្លងមក។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ជាក់ថា  មីស៊ីលប្រភេទ Hwasong-8 អាចធ្វើចលនាបានលឿននិងអាចរក្សាលំនឹងបានយ៉ាងល្អរហូតដល់គោលដៅដែលគេបានកំណត់ទុក ហើយសូម្បីតែប្រព័ន្ធការពារមីស៊ីលទំនើបបំផុតរបស់អាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លារនោះក៏អាចទប់ស្កាត់មីស៊ីលប្រភេទនេះបានដែរ។ គួរបញ្ជាក់ជូនថា ពិធីបាញ់សាកល្បងមីស៊ីលខាងលើនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់របស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងគឺលោក Pak Jong Chon ដោយគ្មានវត្តមានមេដឹកនាំកំពូល Kim Jong Un នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Bangkok Post

    September 29, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គិតត្រឹមពេលនេះជំនន់ទឹកភ្លៀងនៅក្នុងប្រទេសថៃបានឆក់យកជីវិតប្រជាពលរដ្ឋចំនួន ៦ នាក់ហើយ ខណៈពលរដ្ឋចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដោយពុំមានតម្រុយនៃការឃើញទាល់តែសោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីមានអ្នកស្លាប់និងបាត់ខ្លួនក៏នៅមានប្រជាពលរដ្ឋចំនួន ៧១,០៩៦គ្រួសារផ្សេងទៀត ដែលស្ថិតនៅក្នុងខេត្តចំនួន ៣០ផ្សេងគ្នាកំពុងរស់នៅក្រោមការគំរាមគំហែងយ៉ាងខ្លាំងពីទឹកជំនន់ដ៏ឆាប់រហ័សនេះផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហ្តរាយថៃបានឲ្យដឹងថា ទឹកជំនន់បានបង្កឡើងដោយសាប្រទេសថៃបានរងនូវសម្ពាធខ្យល់ព្យុះចំនួន ៥ បន្តបន្ទាប់គ្នា ដែលបង្កឲ្យមានទឹកភ្លៀងយ៉ាងច្រើនជនលិចយ៉ាងឆាប់រហ័សនៅក្នុងខេត្តក្នុងភាគខាងជើងប្រទេសថៃ។ ខេត្តដែលកំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់នោះរួមមានខេត្ត Chiang Mai, Lamphun, Lampang, Tak, Sukhothai, Phitsanulok, Phetchabun, Phichit, Kamphaeng Phet, Loei, Khon Kaen,

    September 29, 2021
  • អន្តរជាតិ

    ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានប្តីប្រពន្ធជនជាតិថៃចំនួន ២នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រោយពួកគេបានធ្វើសកម្មភាពលក់កាំភ្លើងខ្លីតាមប្រព័ន្ធ Online យ៉ាងសកម្មដោយមិនខ្លាចអាជ្ញាធរទាល់តែសោះ។ ក្នុងចំណោមជនសង្ស័យទាំង ២នាក់នោះគឺមានបុរសជាប្តីឈ្មោះ Arthit Nanwisut អាយុ ២៤ឆ្នាំ និងស្រ្តីជាប្រពន្ធឈ្មោះ Maliwan Chanchana អាយុ ២០ឆ្នាំ ហើយការចាប់ខ្លួនប្តីប្រពន្ធវ័យក្មេងមួយគូនេះគឺត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់តែម្តង ដែលស្ថិតនៅក្នុងតំបន់ Bang Khae ក្នុងទីក្រុងបាងកក។ បើតាមប៉ូលិសថៃបានឲ្យដឹងថា ជនសង្ស័យបានប្រើប្រាស់ Page Facebook ឈ្មោះ  “Archao Samrong” សម្រាប់ផ្សព្វផ្សាយលក់កាំភ្លើងខ្លី ហើយអាជីវកម្មខុសច្បាប់មួយនេះអាចជួយឲ្យពួកគេរកប្រាក់ចំណូលបានប្រមាណជា

    September 29, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់ជាបក្សពួកធ្វើសកម្មភាពបំប៉ោងចំនួនប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលបំណងកេងយកវ៉ាក់សាំងសម្រាប់ទុកលក់ក្រៅផ្លូវការនៅពេលក្រោយទៀត ខណៈបទល្មើសមួយនេះត្រូវបានគេប៉ាន់ស្មានថាអាចមានទំហំជាទឹកប្រាក់រហូតដល់ទៅ ៧លានបាត (២០៨,០២៣ ដុល្លារអាមេរិក)។ ​ ជនសង្ស័យទាំង ៧នាក់នោះគឺជាអតីតអ្នកស្ម័គ្រចិត្តជួយចុះឈ្មោះប្រជាពលរដ្ឋថៃដែលត្រូវមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង Bang Sue Grand Station ក្នុងទីក្រុងបាងកក ដែលជាកន្លែងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសេរីចំពោះគ្រប់ពលរដ្ឋទាំងអស់ ពោលគឺជាការផ្តល់វ៉ាក់សាំងដែលពុំបានកំណត់ឈ្មោះនិងចំនួនប្រជាពលរដ្ឋទុកមុននោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនសង្ស័យទាំង ៧​នាក់នោះគឺមានជនសង្ស័យ ២ នាក់គឺជាប្តីប្រពន្ធនិងជាមនុស្សសកម្មជាងគេក្នុងការប្រព្រឹត្តិបទល្មើសនេះ ដោយស្រ្តីជាប្រពន្ធមានឈ្មោះថា  Pakamon Hompak និងបុរសជាប្តីមានឈ្មោះថា Wichayapong Teera-angkananont

    September 28, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃអង្គារ ទី ២៨ ខែ កញ្ញានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តកញ្ចប់ថវិកាចំនួន ២៣០,៧៩ លានបាត (៦,៨៦០,៥៨២ ដុល្លារអាមេរិក) ដើម្បីផ្តល់ជាសំណងជូនពលរដ្ឋចំនួន ៤៦៤នាក់ ដែលជាជនរងគ្រោះកម្រិតធ្ងន់ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច។ គួររម្លឹកថា ចាប់តាំងពីថ្ងៃទី ១៩ ខែឧសភាមក អាជ្ញាធរថៃបានផ្តើមអនុវត្តកម្មវិធីផ្តល់ប្រាក់សំណងជូនពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្សេងៗក្រោយចាក់វ៉ាក់សាំងរួច  ដោយក្នុងនោះជនរងគ្រោះត្រូវបានបែងចែកជា ២ កម្រិត គឺកម្រិតស្រាល និងកម្រិតធ្ងន់ធ្ងរ។ កម្រិតស្រាលគឺសំដៅចំពោះលក្ខខណ្ឌដែលពលរដ្ឋកើតមានបញ្ហាសុខភាពផ្សេងៗក្រោយចាក់វ៉ាក់សាំងរួច ហើយកម្រិតធ្ងន់គឺសំដៅចំពោះក្រុមពលរដ្ឋដែលកើតមានពិការភាពផ្សេងៗ ឬដល់ស្លាប់បាត់បង់ជីវិតក្រោយពេលចាក់វ៉ាក់សាំងរួច។ ចំពោះប្រាក់សំណងវិញគឺសម្រាប់ជនរងគ្រោះកម្រិតស្រាលនឹងទទួលបានប្រាក់សំណងចំនួន ១០០,០០០ បាត​ (២,៩៧២

    September 28, 2021
  • អន្តរជាតិ

    ចិន៖ ទូរស័ព្ទ iPhone 13 គឺជាម៉ូឌែលទូរស័ព្ទទំនើបចុងក្រោយបំផុតមួយដែលមនុស្សរាប់លាននាក់នៅនៅជុំវិញពិភពលោកស្រលាញ់ និងចង់ប្រើប្រាស់វាជាខ្លាំង។ កាលពីពាក់កណ្តាលខែកញ្ញានេះ ក្រុមហ៊ុន Apple បានប្រកាសចេញលក់ទូរស័ព្ទម៉ូឌែលចុងក្រោយនេះជាផ្លូវការហើយសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ហើយការចែកចាយបន្តទៅកាន់បណ្តាប្រទេសផ្សេងៗទៀតអាចយូរជាងនេះបន្តិច ដ្បិតគេត្រូវការពេលវេលាច្រើនសម្រាប់ធ្វើការដឹកជញ្ជូន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា iPhone 13 បានបង្ហាញវត្តមានជាផ្លូវការហើយសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ហើយសម្រាប់ការដាក់លក់នៅក្នុងថ្ងៃដំបូងនោះគឺគេបានប្រទះឃើញមានពលរដ្ឋចិនរាប់ពាន់នាក់បាននាំគ្នាសម្រុកប្រជ្រៀតទៅទិញយ៉ាងអន្ទះសាជាទីបំផុត ព្រោះតែពួកគេរង់ចាំទូរស័ព្ទម៉ូឌែលនេះជាយូរមកហើយ។ យ៉ាងណាក្តី ការបើកលក់ថ្ងៃទី ១ នៅក្នុងប្រទេសចិនហាក់មិនបានប្រព្រឹត្តិទៅដោយរលូនឡើយ  ព្រោះដោយសាមានអតិថិជនច្រើនខ្លាំងពេកលក់មិនទាន់ ខាងហាងក៏សម្រេចផ្អាកការលក់តែម្តងនិងប្រាប់ឲ្យអតិថិជនត្រូវមកទិញនៅថ្ងៃបន្ទាប់ទៀត ដើម្បីទុកពេលឲ្យហាងអាចរៀបចំការលក់ឲ្យបានរលូនជាងនេះ។ លោកអ្នកអាចទស្សនាសកម្មភាពដែលពលរដ្ឋចិនសម្រុកទៅទិញទូរស័ព្ទ iPhone 13 ដូចខាងក្រោមនេះ៖

    September 28, 2021
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យអាយុជាមធ្យមរបស់មនុស្សម្នាក់ៗថយចុះយ៉ាងច្រើន ពោលគឺថយចុះក្នុងចំនួនច្រើនបំផុតបើរាប់ចាប់តាំងពីពេលកើតមានសង្គ្រាមលោកលើកទី ២មក។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន ២៩ផ្សេងគ្នា ដែលរួមមានទាំងសហរដ្ឋអាមេរិក ឈីលី និងបណ្តប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបផងដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាយុជាមធ្យមរបស់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ២៧ ក្នុងចំណោមប្រទេសទាំង ២៩ ខាងលើនេះគឺសុទ្ធតែបានធ្លាក់ចុះ ខណៈនៅក្នុងនោះអាយុជាមធ្យមរបស់ពលរដ្ឋក្នុងប្រទេសចំនួន ២២ គឺបានធ្លាក់ចុះចំនួន ៦ខែដូចគ្នា។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកហាក់មានការធ្លាក់ចុះខ្ពស់ជាងគេ ដោយការសិក្សាបានបង្ហាញថាអាយុជាមធ្យមរបស់ពលរដ្ឋអាមេរិកជាបុរសបានថយចុះរហូតដល់ជាង ២ឆ្នាំឯណោះ បើគិតត្រឹមឆ្នាំ ២០២០នេះ។ ការសិក្សាដែលបានចេញផ្សាយដោយសាកលវិទ្យាល័យ Oxford នេះបានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុដែលធ្វើឲ្យមានការថយចុះច្រើននូវអាយុជាមធ្យមរបស់ពលរដ្ឋក្នុងប្រទេសនីមួយៗគឺដោយសាប្រទេសទាំងនោះមានអាត្រាអ្នកស្លាប់ដោយជំងឺកូវីដ ១៩ច្រើន ខណៈវិធីនៃការសិក្សារកអាយុជាមធ្យមគឺត្រូវធ្វើឡើងដោយផ្អែកលើចំនួនអ្នកស្លាប់សរុបធៀបជាមួយនិងចំនួនមនុស្សដែលនៅរស់និងរយៈពេលនៃការរស់នៅរបស់ពួកគាត់រហូតដល់ពេលស្លាប់៕ អត្ថបទ៖ ភក្តី

    September 27, 2021
  • អន្តរជាតិ

    ស្រីលង្កា៖ គ្រូមន្តអាគមនិងជាគ្រូព្យាបាលជំងឺតាមបែបបុរាណដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសស្រីលង្កាត្រូវបានសារព័ត៌មាន BBC រាយការណ៍ថា រូបគាត់បានស្លាប់បាត់បង់ជីវិតហើយដោយសារជំងឺកូវីដ ១៩ ខណៈនាពេលកន្លងមករូបធ្លាប់បានអះអាងថា គាត់មានទឹកមន្តពិសេសម្យ៉ាងដែលអាចព្យាបាលជំងឺកូវីដ ១៩បាន។ គ្រូបុរាណរូបនេះមានឈ្មោះថា Eliyantha White អាយុ ៤៨​ឆ្នាំ ជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅស្រីលង្កា ក្រោយរូបគាត់បានព្យាបាលក្រុមកីឡាករល្បីៗ អ្នកនយោបាយ​ រួមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាផងឲ្យជាស្បះស្បើយពីជំងឺធ្ងន់ធ្ងរជាច្រើនមុខតាមរយៈការប្រើប្រាស់ថ្នាំបុរាណនិងវិធីព្យាបាលបែបបុរាណរបស់គាត់។ គេនៅចាំបានថា នាពេលកន្លងគ្រូបុរាណរូបនេះធ្លាប់បានអះអាងថា គាត់មានទឹកមន្តពិសេសម្យ៉ាងដែលគាត់បានច្រោះចេញទឹកទន្លេសម្រាប់យកមកព្យាបាលជំងឺកូវីដ ១៩ ហើយគាត់ក៏បានបញ្ជាក់ទៀតថា ទឹកមន្តពិសេសនោះនឹងជួយដោះស្រាយវិបត្តិកូវីដ ១៩ នៅក្នុងប្រទេសស្រីលង្កានិងប្រទេសឥណ្ឌាបានយ៉ាងមានប្រសិទ្ធភាពទៀតផងនៅពេលអនាគត។ លោកគ្រូបុរាណរូបនេះមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ឡើយ ហើយកាលពី ២ខែមុនគាត់ក៏បានឆ្លងកូវីដ ១៩ និងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយដោយសាសុខភាពរបស់គាត់ចុះខ្សោយខ្លាំងពេលគាត់ក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តងកាលពីប៉ុន្មានថ្ងៃមុននេះ៕ អត្ថបទ៖ ភក្តី

    September 27, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា តុលាការឥណ្ឌាកាលពីពេលថ្មីៗនេះបានសម្រេចកាត់ក្តីឲ្យហាងកាត់សក់មួយកន្លែងត្រូវបង់ប្រាក់សងជំងឺចិត្តចំនួន ២០លានរូពី (២៧១,២៨៤​ ដុល្លារអាមេរិក) ទៅកាន់អតិថិនជនម្នាក់ ដែលទទួលបានម៉ូតសក់ខុសពីការរំពឹងទុករបស់គាត់បន្ទាប់ពីកាត់សក់រួច។ អតិថិជនដែលទទួលបានប្រាក់សំណងដ៏ច្រើនសន្ធឹកសន្ធាប់ពីរឿងចម្រូងសម្រាសតូចតាចមួយនេះគឺជាតារាម៉ូឌែលស្រីដ៏ល្បីល្បាយម្នាក់នៅក្នុងប្រទេសឥណ្ឌា ហើយការកាត់សក់របស់គាត់ឲ្យខុសពីការរំពឹងទុកនេះគឺបានធ្វើឲ្យរូបគាត់ត្រូវបាត់បង់ការងារនិងខាតបង់ប្រាក់ចំណូលយ៉ាងច្រើនផងដែរ។ ប្រភពខាងលើបានបន្តថា​ មុនពេលកាត់សក់ស្រ្តីជាតារាម៉ូឌែលបានបង្ហាញម៉ូតសក់គំរូទៅកាន់ជាងកាត់សក់និងប្រាប់យ៉ាងច្បាស់អំពីស្តាយសក់ដែលរូបគាត់ចង់បាន ព្រោះគាត់ត្រូវថតស្ពតពាណិជ្ជកម្មផ្សព្វផ្សាយផលិតផលថែរក្សាសក់ឲ្យក្រុមហ៊ុនធំមួយ។ យ៉ាងណាក្តី ជាងបានកាត់សក់របស់គាត់ខូចអស់ជាច្រើនកន្លែងនិងខ្លីជ្រុលដែលមើលទៅគឺមិនស្អាតទាល់តែសោះ រហូតធ្វើឲ្យគាត់ត្រូវបាត់បង់​ឱកាសថតស្ពតផ្សព្វផ្សាយផលិតផលថែរក្សាសក់ និងខកខាតឱកាសការងារជាច្រើនកន្លែងទៀតទម្រាំតែសក់របស់គាត់ដុះវែងជាធម្មតាវិញ។ តាមការស៊ើបអង្កេតរបស់តុលាការឥណ្ឌាបានរកឃើញថា កំហុសនៃការកាត់សក់នេះបានកើតឡើងដោយសារតែភាពមិនយកចិត្តទុកដាក់ពីសំណាក់ជាងកាត់សក់ ហើយតុលាការក៏បានសម្រេចឲ្យហាងកាត់សក់ត្រូវផ្តល់ប្រាក់សងជំងឺចិត្តដល់ភាគីខាងតារាម៉ូឌែលទៅតាមទំហំទឹកប្រាក់ដែលគាត់បានខាតបង់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    September 27, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ២៤ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរថៃបានដាក់ចេញនូវគម្រោងថ្មីមួយដោយកំណត់ឲ្យរថយន្តតាក់ស៊ីត្រូវតែបំពាក់នូវរបាំងសុវត្ថិភាពមួយនៅក្នុងរថយន្តដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ។ ប្រភពខាងលើបានបញ្ជាក់ថា គម្រោងសុវត្ថិភាពនេះត្រូវបានអនុវត្តចំពោះរថយន្តតាក់ស៊ីចំនួនត្រឹមតែ ៣,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងដំណាក់កាលសាកល្បងនេះ ហើយបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ ពោលគឺគ្មានការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ អាជ្ញាធរថៃនឹងបន្តអនុវត្តគម្រោងនេះសម្រាប់គ្រប់រថយន្តតាក់ស៊ីនៅទូទាំងប្រទេសតែម្តង។ បើតាមលោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោកថៃបានឲ្យដឹងថា ការផ្តួចផ្តើមឲ្យមានគម្រោងសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមអ្នកបើកបររថយន្តតាក់ស៊ី ដែលពួកគាត់បានបាត់ចំណូលទាំងស្រុងជាយូរមកហើយ ក្រោយអាជីកម្មមួយនេះត្រូវបានផ្អាកដំណើរការព្រោះវិបត្តិនៃជំងឺកូវីដ ១៩។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា របាំងសុវត្ថិភាពដែលគេនឹងបំពាក់នៅក្នុងរថយន្តនោះគឺធ្វើឡើងពីជ័រពិសេសម្យ៉ាងដែលអាចកាត់ផ្តាច់ចរន្តខ្យល់រវាងផ្នែកខាងមុខនិងផ្នែកខាងក្រោយរបស់រថយន្ត ហើយនៅលើរបាំងនោះមានបំពាក់នូវកូដដែលអ្នកដំណើរអាចស្កេនសម្រាប់ទូទាត់លុយនិងបញ្ចេញមតិយោបល់ផ្សេងជុំវិញគម្រោងថ្មីនេះផងដែរ។ ចំពោះរថយន្តតាក់ស៊ីដែលត្រូវប្រើប្រាស់ក្នុងគម្រោងសាកល្បងនេះគឺត្រូវតែមកចុះឈ្មោះជាមួយនឹងអាជ្ញាធរឲ្យបានត្រឹមត្រូវដើម្បីឲ្យខាងអាជ្ញាធរអាចតាមដាននិងគ្រប់គ្រងទិន្នន័យរបស់អ្នកបើកបរនិងអ្នកដំណើរបានច្បាស់លាស់ ព្រោះក្នុងករណីមានការចម្លងជំងឺកូវីដ ១៩ណាមួយកើតឡើង

    September 25, 2021