Pheakdey
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ  ទី ៣ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៨,៩០១នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤៧នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៨,១៥៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៤៣ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦៥២,១៨៥នាក់ និងស្លាប់សរុបចំនួន ៥,៣១៥ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    August 3, 2021
  • អន្តរជាតិ

    ថៃ៖ ខណៈដែលជំងឺកូវីដ ១៩ កាន់តែរាតត្បាតខ្លាំងឡើងៗ​នៅទូទាំងប្រទេសថៃនោះគេបានសង្កេតឃើញថា មានព្រះសង្ឃថៃជាច្រើនអង្គបានគ្រងឈុតការពារមេរោគ PPE ពីលើស្បង់ចីពររបស់ព្រះអង្គដើម្បីចូលរួមជួយកិច្ចការមួយចំនួនជាមួយនឹងក្រុមបុគ្គលិកសុខាភិបាលថៃដែលកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន RFI បានបញ្ជាក់ថា កិច្ចការដែលព្រះសង្ឃថៃអាចជួយដល់ក្រុមបុគ្គលិកសុខាភិបាលនោះមានដូចជា ជួយយកសំណាកពីប្រជាពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ ជួយចែកចាយបំពង់ខ្យល់អុកស៊ីសែន និងជួយយកសាកសពអ្នកជំងឺកូវីដ ១៩ ទៅបូជាជាដើម។ បើតាមព្រះអង្គ Mahapromphong ព្រះជន្ម ៣៣ វស្សា ជាព្រះគ្រូសូត្រស្តាំនៅវត្ត Suthi Wararam បានមានសង្ឃដីកាថា៖ “ព្រះសង្ឃអាចរស់បានដោយសារការបរិច្ចាគទានពីសំណាក់ពុទ្ធបិរស័ទ ដូចនេះនៅពេលពុទ្ធបរិស័ទជួបប្រទះបញ្ហា ព្រះអង្គមានព្រះទ័យរីករាយណាស់ក្នុងការជួយសង្គ្រោះពុទ្ធបរិស័ទវិញ”។ ព្រះគ្រូសូត្រស្តាំអង្គនេះបានបន្តថា៖ “ព្រះអង្គបានរៀនយកសំណាកនិងធ្វើតេស្តរកជំងឺកូវីដ ១៩ ពីក្រុមវេជ្ជបណ្ឌិតដែលបានមកបំពេញការងារប្រមូលសំណាកសម្រាប់ធ្វើតេស្តនៅក្នុងបរិវេណវត្តរបស់ព្រះអង្គ ខណៈដែលពេលនោះពលរដ្ឋដែលត្រូវមកធ្វើតេស្តមានចំនួនច្រើនខ្លាំងហួសពីសមត្ថភាពដែលខាងបុគ្គលិកសុខាភិបាលអាចធ្វើបាន”។

    August 2, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃអាទិត្យ ទី ១ សីហា ម្សិលមិញនេះ អភិបាលនៃគណៈអភិបាលខេត្តសាមុតសាខន ប្រទេសថៃ លោក Veerasak Vichitsangsri បានឲ្យដឹងថា មានបុគ្គលិកសុខាភិបាលជួរមុខប្រចាំខេត្តសាមុតសាខនជាង ៣០០នាក់ បានឆ្លងជំងឺកូវីដ ១៩។ តាមរយៈគណនី Facebook ផ្លូវការរបស់អភិបាលខេត្តរូបនេះបានបញ្ជាក់ទៀតថា រហូតមកទល់នឹងពេលនេះខាងរដ្ឋបាលខេត្តក៏បានរៀបចំផ្តល់ជូនកញ្ចប់សង្គ្រោះចំពោះក្រុមបុគ្គលិកសុខាភិបាលទាំងជាង ៣០០ នាក់នេះហើយដែរ ព្រោះតែពួកគាត់បានឆ្លងជំងឺកូវីដ ១៩ ក្នុងអំឡុងពេលបំពេញការងារ។ ជាមួយគ្នានោះលោក Veerasak Vichitsangsri ក៏បានស្នើសុំឲ្យរដ្ឋាភិបាលថៃសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer បន្ថែមមួយដូសទៀត ពោលគឺដូសទី

    August 2, 2021
  • អន្តរជាតិ

    ថៃ៖ ប៉ូលិសថៃបានឲ្យដឹងតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃចន្ទ ទី ២ សីហា នេះថា យ៉ាងយោចណាស់មានពលរដ្ឋថៃជាង ៧,០០០ នាក់បានទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលជនខិលខូចបានលួចបន្លំពីកញ្ចប់វ៉ាក់សាំងជាតិរបស់រដ្ឋាភិបាលថៃយកទៅលក់ដោយខុសច្បាប់។ ប៉ូលិសថៃបានបញ្ជាក់ថា ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ មក ក្រុមជនខិលខូចអាចរកប្រាក់បានយ៉ាងតិចណាស់ ៧ លានបាត (ជាង ២១ ម៉ឺនដុល្លារ) ពីសកម្មភាពខុសច្បាប់មួយនេះ ខណៈពេលនេះអាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតយ៉ាងបន្ទាន់មួយដើម្បីតាមស្វែងរក ជនខិលខូចដែលមានការពាក់ព័ន្ធក្នុងករណីនេះ។ បើតាមលោក Mingkwan Wichaidit ដែលជានាយកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងប្រចាំនៅក្រុងបាងកកបានឲ្យដឹងថា សកម្មភាពលួចបន្លំយកវ៉ាក់សាំងបង្ការកូវីដរបស់ជាតិយកទៅលក់ក្រៅផ្លូវការ នេះត្រូវបានគេគត់សម្គាល់នៅក្នុងអំឡុងពេលដែលអាជ្ញាធរសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាពិសេសមួយជូនពលរដ្ឋនៅឯស្ថានីយ៍ Bang Sue

    August 2, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ  ទី ២ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៧,៩៧០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧៨នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៧,៧៩៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៧៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦៣៣,២៨៤នាក់ និងស្លាប់សរុបចំនួន ៥,១៦៨ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍ 

    August 2, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី ៣១ ខែកក្កដានេះថា មានតំបន់សំខាន់ៗនៅក្នុងប្រទេសចិនចំនួន ២បន្ថែមទៀតបានផ្តើមមានការរាតត្បាតជំងឺកូវីដ ១៩ ឡើងវិញ ខណៈនាពេលកន្លងមកអាជ្ញាធរចិនធ្លាប់បានជូនដំណឹងថា មានខេត្តចំនួន ៤រួមទាំងទីក្រុងប៉េកាំងផងក៏បានផ្តើមមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ឡើងវិញផងដែរ។ តំបន់សំខាន់ៗចំនួន ២ ថ្មីនេះគឺខេត្ត Fujian ​និងក្រុង Chongqing ដែលខេត្តក្រុងទាំង ២ នេះមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជាជិត ៧០លាននាក់។ បើតាមការបញ្ជាក់របស់អាជ្ញាធរចិនគឺគេបានរកឃើញករណីឆ្លងថ្មីចំនួន ៥៥ នាក់នៅក្នុង Fujian ​និងក្រុង Chongqing ខណៈបើសរុបទាំងខេត្តចំនួន ៤ផ្សេងទៀតនិងក្នុងក្រុងប៉េកាំងផងនោះ គឺគេបានរកឃើញករណីឆ្លងថ្មីនៅក្នុងសហគមន៍ជាង ២០០នាក់ហើយ។

    July 31, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Next Shark បានឲ្យដឹងថា អតីតកុមារកំព្រាក​ម្ពុជាម្នាក់ពេលនេះបានក្លាយជាកីឡាករលោតទឹកតំណាងឲ្យសហរដ្ឋអាមេរិកនិងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលកំពុងរៀបចំឡើងនៅក្នុងប្រទសជប៉ុន។ កីឡាករលោតទឹកជម្រើសជាតិអាមេរិករូបនេះមានឈ្មោះថា Jordan Windle អាយុ ២២ ឆ្នាំ ហើយតាមកាលវិភាគនៃការប្រកួតគឺរូបគាត់នឹងត្រូវបង្ហាញខ្លួនក្នុងវិញ្ញាសាលោតទឹកកម្ពស់ ៣ម៉ែត្រ និង ១០ម៉ែត្រ ខណៈការប្រកួតលើវិញ្ញាសាលោកទឹកកម្ពស់ ៣ ម៉ែត្ររបស់គាត់នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២ ខែ សីហា ម៉ោង ៣ រសៀលម៉ោងនៅក្នុងប្រទេសជប៉ុន និងត្រូវជាម៉ោង ១ ថ្ងៃត្រង់សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជាផងដែរ។ ប្រភពខាងលើបានរម្លឹកថា ឪពុកម្តាយបង្កើតរបស់កីឡាករ Jordan Windle​ បានស្លាប់នៅពេលដែលគាត់ទើបមានអាយុ ១

    July 31, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍  ទី ៣១ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៨,១៩២នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧៨នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៨,១០២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៨១០ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៩៧,២៨៧នាក់ និងស្លាប់សរុបចំនួន ៤,៨៥៧ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 31, 2021
  • អន្តរជាតិ

    អង្គការសហប្រជាជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសអង់គ្លេសបានព្រមានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិថា នៅក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ទៀតនេះ ពលរដ្ឋពលមីយ៉ាន់ម៉ាជាច្រើនលាននាក់ពោលគឺពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបចំនួន ៥៤ លាននាក់អាចនឹងឆ្លងជំងឺកូវីដ ១៩។ សម្រាប់ប្រទេសអង់គ្លេសបានចាត់ទុកស្ថានភាពនេះថា ជារឿងអាក្រក់បំផុតសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ រាប់ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក។ បើតាមលោក Barbara Woodward ដែលជាឯកអគ្គរដ្ឋទូតអង់គ្លេសក៏បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឲ្យជួយរកដំណោះស្រាយសម្រាប់ប្រទេសមីយ៉ាន់ផងដែរ ដូចជាជំរុញឲ្យមានបទឈប់បាញ់នៅតំបន់ជម្លោះដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូននិងចែកចាយវ៉ាក់សាំងកូវីដ ១៩ ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ចាប់តាំងពីមានរដ្ឋប្រហារយោធាមកក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាជាច្រើននាក់បានឈប់ទៅធ្វើការងារដើម្បីតវ៉ាប្រឆាំងនឹងរបបយោធា មន្ទីរពេទ្យមួយចំនួនត្រូវបានក្រុមយោធាកម្ទេចចោល ហើយក៏មានគ្រូពេទ្យមួយចំនួនត្រូវបានក្រុមយោធាចាប់ខ្លួនផងដែរ ដូចនេះតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិគឺកន្លែងផ្តល់សេវាថែទាំសុខភាពនៅក្នុងប្រទេសមីយ៉ាម៉ាដែលអាចនៅដំណើរការគឺមានត្រឹមតែ ៤០% ប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នៅតែបន្តការជួបជុំដើម្បីតវ៉ាជាមួយរដ្ឋាភិបាលយោធាដោយមិនបានរក្សាគម្លាតសង្គមនោះទេ ដែលវាជាហេតុផលមួយធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ ១៩ នៅមីយ៉ាន់ម៉ាបន្តកើនឡើងយ៉ាងខ្លាំងផងដែរ។ គិតត្រឹមពេលនេះមីយ៉ាន់ម៉ាមានអ្នកឆ្លងកូវីដ ១៩ សរុបជាង

    July 30, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ  ទី ៣០ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៧,៣៤៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧៧នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៦,៦៦៤នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦៨១ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៧៨,៣៧៥នាក់ និងស្លាប់សរុបចំនួន ៤,៦៧៩ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 30, 2021