Pheakdey
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia  បានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះចំនួនជនរងគ្រោះដែលបានស្លាប់ដោយសារតែទឹកជំនន់និងការបាក់ស្រុតដីនៅក្នុងប្រទេសបានកើនដល់ ១៥៩នាក់ហើយ​ ខណៈមានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ គួររម្លឹកថា គ្រោះធម្មជាតិមួយនេះបានបង្កឡើងដោយសារតែឥទ្ធិពលនៃខ្យល់មូសុងដ៏ខ្លាំងសម្បើមមួយ ដែលវាយប្រហារតំបន់ភាគខាងលិចក្រុង MUMBAI កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតរហូតមកទល់នឹងពេលនេះឥទ្ធិពលនៃខ្យល់មូសុងបានធូរស្បើយបន្តិចហើយ តែបញ្ហាទឹកជំនន់នៅតែបង្កជាការរំខានសម្រាប់ប្រជាពលរដ្ឋនៅឡើយ។ ទឹកជំនន់បានកាត់ផ្តាច់ផ្លូវធ្វើដំណើរសំខាន់ៗជាច្រើន ទ្រព្យសម្បត្តិនិងផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ ខណៈមានពលរដ្ឋជាច្រើននាក់កំពុងត្រូវការជំនួយជាស្បៀងអាហារ ថ្នាំពេទ្យ និងការជម្លៀសខ្លួននៅកាន់កន្លែងសុវត្ថិភាពផងដែរ។ បើតាមការព្យាការណ៍របស់អាជ្ញាធរឥណ្ឌា គឺពលរដ្ឋជាច្រើននាក់ដែលកំពុងបាត់ខ្លួននោះទំនងជាត្រូវកប់នៅក្រោមដីដែលបានបាក់ស្រុត ហើយក្តីរំពឹងថាពួកគេនៅមានជីវិតនោះគឺតិចតួចណាស់ តែយ៉ាងណាក្តីពេលក្រុមអ្នកជួយសង្គ្រោះកំពុងតែព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកពួកគេឲ្យទាល់តែឃើញ ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 26, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ២៦ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៥,៣៧៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨៧នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៤,៣៣៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,០៤១ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥១២, ៦៧៨នាក់ និងស្លាប់សរុបចំនួន ៤,១៤៦ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 26, 2021
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានកម្មករបម្រើការងារនៅក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែងនៅក្នុងខេត្ត Phetchabun ភាគខាងត្បូងប្រទេសថៃចំនួន ៣,១១៧ នាក់បានតេស្តវិជ្ជមានជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃសៅរ៍កន្លងទៅនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា រោងចក្រមួយនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន Golden Line Business Co មានកម្មករសរុបចំ​នួន ៧,២០០នាក់ ហើយគិតត្រឹមពេលនេះគឺមានកម្មករចំនួន ៦,៥៨៧ នាក់ហើយ ដែលបានទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ខណៈអ្នកដែលនៅសល់នឹងតម្រូវឲ្យតេស្តជាបន្តបន្ទាប់ទៀត។ បើតាមអាជ្ញាធរខេត្ត Phetchabun បានបញ្ជាក់ថា ក្នុងចំណោមកម្មករទាំង ៧,២០០នាក់នោះគឺមានកម្មករជនជាតិថៃចំនួន ២,៥៨០នាក់ ហើយក្រៅពីនេះគឺជាពលករចំណាក់ស្រុកដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីប្រទេសមីយ៉ាន់ម៉ា។ តាមការសន្និដ្ឋានរបស់អាជ្ញាធរគឺក្រុមកម្មករភាគច្រើននៅក្នុងរោងចក្រខាងលើនេះអាចនឹងឆ្លងជំងឺកូវីដ ១៩ ព្រោះតាមធម្មតាពួកគេតែងធ្វើការងារនិងរស់នៅជាក្រុមជុំគ្នា ដែលវាជាកត្តាងាយធ្វើឲ្យមានការចម្លងជំងឺណាស់៕ អត្ថបទ៖ ភក្តី

    July 26, 2021
  • អន្តរជាតិ

    ហ្វីលីពីន៖ កាលពីថ្ងៃសុក្រ ទី ២៣ កក្កដា ម្សិលមិញនេះប្រទេសហ្វីលីពីនបានបញ្ជាឲ្យមានការបិទខ្ទប់ចំពោះពលរដ្ឋវ័យក្មេងរាប់លាននៅទូទាំងប្រទេសដោយហាមមិនឲ្យពួកគេចេញក្រៅផ្ទះឡើយ ក្រោយអាជ្ញាធរសុខាភិបាលហ្វីលីពីនរកឃើញថាករណីរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta នៅក្នុងសហគមន៍បន្តកើនឡើងគួរឲ្យគត់សម្គាល់ ខណៈគេមិនបានដឹងពីប្រភពចម្លងនោះច្បាស់លាស់ទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ពលរដ្ឋវ័យក្មេងដែលត្រូវអនុវត្តវិធានការបិទខ្ទប់នេះគឺជាពលរដ្ឋដែលមានអាយុចន្លោះពី ៥-១៧ ឆ្នាំ ពោលគឺជាក្រុមមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩។ បន្ថែមពីលើនេះ អាជ្ញាធរហ្វីលីពីនក៏បានអំពាវនាវឲ្យពលរដ្ឋទូទៅត្រូវកាត់បន្ថយការចេញទៅញ៉ាំអាហារនៅក្រៅផ្ទះ ការទៅរកសេវាកម្មកំសាន្ត និងការជួបជុំបែបសាសនាផងដែរ។ ជាងនេះទៅទៀតហ្វីពីលីនក៏បានសម្រចហាមឃាត់អ្នកដំណើរមកពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងប៉ាគីស្ថានមិនឲ្យចូលប្រទេសខ្លួនតែម្តង ខណៈនៅតាមច្រកព្រំដែនជាប់ប្រទេសថៃនិងម៉ាឡេស៊ីក៏ត្រូវរឹតបន្តឹងចំពោះការចេញចូលរបស់អ្នកដំណើរផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះហ្វីលីពីនមានអ្នកឆ្លងជំំងឺកូវីដ ១៩ សរុបជាង

    July 24, 2021
  • អន្តរជាតិ

    ថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាសពីករណីមានស្រ្តីជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងកូវីដ១៩ ចម្រុះលាយគ្នាបានមួយថ្ងៃ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Phongsaphak Satthasophon អាយុ ៣៩ឆ្នាំ រស់នៅក្នុងខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ និងជាមនុស្សម្នាក់ដែលធ្លាប់មានបញ្ហាឡើងសម្ពាធឈាមផងដែរ។ ស្រ្តីជនរងគ្រោះបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ Sinovac សម្រាប់ដូសទី ១ និងបានប្តូរមកចាក់វ៉ាក់សាំងប្រភេទ AstraZeneca កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយនៅក្នុងថ្ងៃអង្គារគាត់ក៏បានបាត់បង់ជីវិតតែម្តង។ រូបតំណាង បើតាមលោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកផ្នែកសង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានបញ្ជាក់ថា ស្រ្តីជនរងគ្រោះបានបាត់បង់ជីវិតនេះ ដោយសារតែមានបញ្ហាហើមខួរក្បាល ដែលបញ្ហានេះបង្កឡើងដោយតែមានកំណកឈាមជាច្រើននៅក្នុងខួរក្បាលរបស់គាត់។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ពេលនេះក្រុមអ្នកជំនាញកំពុងធ្វើការស្រាវជ្រាវជាពិសេសមួយដើម្បីឲ្យដឹងច្បាស់ថា តើការបាត់បង់ជីវិតរបស់ស្រ្តីជនរងគ្រោះម្នាក់នេះបានបង្កឡើងដោយសារតែការចាក់វ៉ាក់ចម្រុះលាយគ្នា

    July 24, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅ៍ ទី ២៤ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៤,២៦០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១១៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៣,៦០៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦៥៥នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៨១, ៩៦៧នាក់ និងស្លាប់សរុបចំនួន ៣,៩៣០ នាក់ផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖  បាងកកប៉ុស្តិ៍

    July 24, 2021
  • អន្តរជាតិ

    ថៃ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់រយៈពេល ១ សប្តាហ៍ចុងក្រោយនេះ ដោយតួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅទូទាំងប្រទេសបានកើនឡើងក្នុងខ្ទង់ជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនិងមានរយៈពេល ៧ ថ្ងៃជាប់គ្នាមកហើយ។ តួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើននេះបានផ្តើមកើតមាននៅក្នុងថ្ងៃទី ១៧ ខែកក្កដា ដោយនៅក្នុងថ្ងៃនោះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងថ្មីចំនួន ១០,០៨២នាក់ និងស្លាប់​ ១៤១នាក់។ នៅថ្ងៃទី ១៨ មានចំនួន ១១,៣៩៧ នាក់ និងស្លាប់ ១០១ នាក់។ ក្នុងថ្ងៃទី១៩ មានចំនួន ១១,៧៨៤នាក់ និងស្លាប់ ៨១នាក់។ ក្នុងថ្ងៃទី២០ មានចំនួន ១១,៣០៥នាក់

    July 23, 2021
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន National Thailand បានចុះផ្សាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ mRNA ដែលផលិតនៅក្នុងប្រទេសថៃអាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់នៅចុងឆ្នាំ ២០២១ នេះហើយ។ បើតាមលោកវេជ្ជបណ្ឌិត Chalermchai Boonyaleepun ដែលជាអនុប្រធានគណៈកម្មាធិការសុខភាពសាធារណៈរបស់ព្រឹទ្ធសភាថៃបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង mRNA នៅក្នុងខ្លួនមនុស្សត្រូវបានរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកន កាលពីខែមិថុនាកន្លងទៅនិងគ្រោងបិទបញ្ចប់នៅចុងខែកក្កដានេះ ខណៈការធ្វើតេស្តនោះត្រូវបានរៀបចំឡើងចំពោះមនុស្ស ២ ក្រុម គឺក្រុមពលរដ្ឋដែលមានអាយុពី ១៨-៥៥ឆ្នាំ និង ក្រុមពលរដ្ឋមានអាយុចាប់ពី ៥៥-៧៥ឆ្នាំ។ ក្នុងការធ្វើតេស្តនោះវ៉ាក់សាំង mRNA ត្រូវបានគេបែងចែកជា ៣ កម្រិត ដោយមានបរិមាណ

    July 23, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ២៣ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៤,៥៧៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១១៤នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៣,៥០៣នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,០៧២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៦៧,៧០៧នាក់ និងស្លាប់សរុបចំនួន ៣,៨១១ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 23, 2021
  • អន្តរជាតិ

    ថៃ៖ អ្នកជំងឺកូវីដ ១៩ ថៃចំនួន ២ នាក់បានទៅតវ៉ានៅមុខវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយសង្គ្រោះជីវិតរបស់ពួកគាត់។ អ្នកជំងឺកូវីដ ១៩ ទាំង ២នេះនាក់នេះបានប្រាប់ឲ្យដឹងថា ពួកគាត់បានតេស្តវិជ្ជមានកាលពីថ្ងៃទី ១៥ ខែ កក្កដាកន្លងទៅនេះ ហើយបន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមានភ្លាមពួកគាត់ក៏បានជូនដំណឹងទៅខាងអាជ្ញាធរសុខាភិបាលដែរ តែរហូតមកទល់នឹងពេលនេះគ្មានអ្នកណាម្នាក់ទៅទទួលយកពួកគាត់មកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ ដូចនេះហើយទើបពួកគាត់សម្រេចមកតវ៉ានៅមុខវិមានរដ្ឋាភិបាលតែម្តងដើម្បីទាមទារឲ្យខាងអាជ្ញាធរជួយព្យាបាលពួកគាត់។ ក្រោយកើតមានករណីនេះប៉ូលិសថៃចំនួន ២៥នាក់ ដែលសុទ្ធតែបានស្លៀកពាក់ឈុតការពារមេរោគបានចុះទៅធ្វើអន្តរាគមន៍ជាបន្ទាន់ ហើយបច្ចុប្បន្នអ្នកជំងឺទាំង ២នាក់នេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាលមួយកន្លែងដែលស្ថិតនៅក្នុងវត្ត Wat Intharawihan ក្នុងទីក្រុងបាងកក។ គួរបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកទាំងអស់សុទ្ធតែបានផ្ទុកអ្នកជំងឺកូវីដ ១៩ ពេញអស់ហើយ ដូចនេះអ្នកឆ្លងថ្មីជាច្រើនត្រូវតែធ្វើការរង់ចាំរហូតមានគ្រែពេទ្យទំនេរទើបពួកគាត់អាចមានឱកាសទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបាន

    July 22, 2021