- Pheakdey
- អន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី ១៨ ខែកក្កដា ម្សិលមិញនេះរដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចធ្វើការបិទខ្ទប់តំបន់ភាគត្បូងប្រទេសខ្លួនរយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ នៅក្នុងតំបន់ដែលត្រូវអនុវត្តវិធានការបិទខ្ទប់នោះមានដូជា តំបន់ Mekong River Delta និងទីក្រុងហូជីមិញ ដែលតំបន់ទាំងនេះគឺសុទ្ធតែជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម ហើយបច្ចុប្បន្នតំបន់ទាំងនេះមានប្រជាពលរដ្ឋជាង ៣៥ លាននាក់កំពុងរស់នៅ ឬជិតស្មើនឹង ១/៣ នៃចំនួនពលរដ្ឋវៀតណាមសរុបផងដែរ។ ការសម្រេបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយពីប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នៅទូទាំងប្រទេសច្រើនជាង ៣,០០០ ករណីក្នុងមួយថ្ងៃនិងក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា។ បើតាមលោក Pham
July 19, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ១៩ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១១,៧៨៤ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨១នាក់ ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ១១,៦៨៤នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១០០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣១៥,១៧០នាក់ និងស្លាប់សរុបចំនួន ៣,៤២២ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
July 19, 2021 - អន្តរជាតិ
ថៃ៖ ខណៈដែរចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តកើនឡើងយ៉ាងគំហុកនោះ បញ្ហាជាច្រើនក៏បានកើតមានផងដែរ ដូចជានៅតាមមន្ទីរពេទ្យត្រូវខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ខ្វះសម្ភារៈបរិក្ខាពេទ្យ ហើយសូម្បីតែការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ក៏មានភាពយឺតយ៉ាវខ្លាំងណាស់ដែរ។ ជាក់ស្តែងសារព័ត៌មាន Nation Thailand បានចុះផ្សាយនូវរូបភាពជាច្រើនសន្លឹកដែលបង្ហាញថា មានអ្នកជំងឺកូវីដ ១៩ ថៃជាច្រើននាក់់បាននាំគ្នាសម្រាកនៅកន្លែងចតរថយន្តក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក ដោយអ្នកខ្លះបានយកកន្ទេលទៅក្រាលដេក អ្នកខ្លះវិញបានត្រឹមអង្គុយនៅលើកៅអីជ័រប៉ុណ្ណោះ ខណៈដែលពួកគាត់ត្រូវរង់ចាំរថយន្តពេទ្យមកទទួលពួកគាត់យកទៅព្យាបាល។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានធ្វើការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១០,០៨២ នាក់បន្ថែមទៀត រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤១នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបកើនឡើងដល់
July 17, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ១៧ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១០,០៨២ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤១នាក់ ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,៩៥៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១២៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៩១,៩០៩នាក់ និងស្លាប់សរុបចំនួន ៣,២៤០ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
July 17, 2021 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈក្រុមអ្នកទទួលរៀបចំបញ្ចុះសាកសពនៅមីយ៉ាន់ម៉ាអះអាងថា ចំនួនអ្នកស្លាប់ជាក់ស្តែងនៅទូទាំងប្រទេសគឺមានខ្ពស់ជាងតួលេខដែលក្រសួងសុខាភិបាលដឹកនាំដោយរបបយោធាបានប្រកាសច្រើនខ្លាំងណាស់។ គេនៅចាំបានថា កាលពីថ្ងៃពុធ ទី ១៤ កក្កដា កន្លងទៅ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានប្រកាសថា បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៤៥ នាក់ ដែលជាកំណត់ត្រាអាក្រក់មួយសម្រាប់មីយ៉ាន់ម៉ាផងដែរ។ យ៉ាងណាក្តី បើតាមលោក Bo Sein ដែលជាប្រធានក្រុមការងារផ្តល់សេវាដឹកជញ្ជូនសាកសាពបានបញ្ជាក់ថា សាកសពអ្នកជំងឺកូវីដ ១៩ មានរាប់រាយនាក់ក្នុងមួយថ្ងៃៗ ហើយបើគិតជាមធ្យមកាលពីសប្តាហ៍មុន ទីបញ្ចុះសាកសាព
July 16, 2021 - អន្តរជាតិ
អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីនៅក្នុងប្រទេសអង់គ្លេសគឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ King’s College ខណៈការសិក្សានេះត្រូវបានធ្វើឡើងដោយផ្តោតក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងមួយសប្តាហ៍មុននេះអង់គ្លេសបានរកឃើញអ្នកឆ្លងកូវីដ ១៩ ជាមធ្យមចំនួន ៣៣,១១៨ នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះមានអ្នកឆ្លងចំនួន ៤៧% គឺជាក្រុមយុវជនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួច ដោយអ្នកខ្លះទើបចាក់វ៉ាក់សាំងបានតែត្រឹមតែ ១ ដូស និងអ្នកខ្លះបានចាក់រួចរាល់ចំនួន ២ដូសទៅហើយ។ លោកសាស្រ្តាចារ្យ Tim Spector ដែលជាអ្នកដឹកនាំការសិក្សានេះបានលើកឡើងថា វាមិនមែនជារឿងចម្លែងនោះទេដែលមេរោគកូវីដ ១៩ បានឆ្លងនៅក្នុងចំណោមអ្នកពលរដ្ឋបានចាក់វ៉ាក់សាំងរួចនោះ ព្រោះគ្រប់ប្រភេទវ៉ាក់សាំងទាំងអស់ពុំមានប្រសិទ្ធភាពដល់ ១០០%នោះទេ ជាពិសេសក្រុមពលរដ្ឋដែលទើបចាក់វ៉ាក់សាំងបានតែ
July 16, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ១៦ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩,៦៩២ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៦៧នាក់ ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,០៧៧នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦១៥នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៨១,៩០៧នាក់ និងស្លាប់សរុបចំនួន ៣,០៩៩ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
July 16, 2021 - អន្តរជាតិ
ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា បញ្ហាខ្វះគ្រែពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបាងកកបានឈានដល់កម្រិតអាក្រក់ខ្លាំងហើយ ជាពិសេសគ្រែសម្រាប់ក្រុមអ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់តែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Korakrit Limsommut ដែលជានាយករដ្ឋបាលនៃក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកមានគ្រែសរុបចំនួន ១,០០០គ្រែសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ ក្រុមក្រហម ហើយបច្ចុប្បន្នគ្រែដែលនៅទំនេរនោះគឺមានត្រឹមតែ ១០% ប៉ុណ្ណោះ។ សម្រាប់អ្នកជំងឺកូវីដ ១៩ ដែលស្ថិតនៅក្នុងក្រុមលឿងវិញគឺគេនៅមានគ្រែទំនេរចំនួន ៤១៥គ្រែ បន្ថែមដោយគ្រែដែលស្ថិតនៅតាមបន្ទប់ដាច់ដោយឡែកចំនួន ៤៤៩គ្រែទៀត។ ដោយឡែកសម្រាប់អ្នកជំងឺកូវីដ ១៩ ដែលស្ថិតនៅក្នុងក្រុមបៃតងវិញគឺខាងមន្ទីរពេទ្យនៅក្នុងក្រុងបាងកកមានគ្រែទំនេរនៅតាមមន្ទីរពេទ្យធម្មតាចំនួន ៤,២០០ គ្រែ និងគ្រែនៅក្នុងមន្ទីរពេទ្យយោធាចំនួន ៥០០គ្រែបន្ថែមទៀត។ សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានកំណត់ប្រើពាក្យក្រុមក្រហមសម្រាប់សំដៅលើក្រុមអ្នកជំងឺកូវីដ
July 15, 2021 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន France24 បានឲ្យដឹងថា ក្រុមពលរដ្ឋនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាបានសម្រុកនាំគ្នាទៅបញ្ចូលខ្យល់អុកស៊ីសែនយកមកទុកនៅផ្ទះ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយនេះបានបន្តកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ដើម្បីអាចបញ្ចូលខ្យល់អុកស៊ីសែនបាន ពលរដ្ឋមីយ៉ាន់ម៉ាមួយចំំនួនត្រូវក្រោយពីព្រលឹមទៅឈរតម្រង់ជួរគ្នាជាច្រើនម៉ោងទើបអាចទទួលបានខ្យល់អុកស៊ីសែនយកទៅរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងករណីមានសមាជិកណាក្នុងគ្រួសារម្នាក់បានឆ្លងកូវីដ ១៩ និងត្រូវការសង្គ្រោះដោយបញ្ចូលខ្យល់អុកស៊ីសែន។ គួរម្លឹកជូនថា កាលពីថ្ងៃពុធម្សិលមិញនេះតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងរហូតដល់ជាង ៧,០០០នាក់ក្នុងមួយថ្ងៃ ហើយបើប្រៀបធៀបកាលពីអំឡុងខែឧសភាកន្លងទៅតួលេខអ្នកឆ្លងកូវីដនៅទូទាំងប្រទេសមីយ៉ាន់ម៉ាមានមិនដល់ ៥០នាក់ផងក្នុងមួយថ្ងៃ។ ស្របពេលដែលអ្នកឆ្លងកូវីដ ១៩បានបន្តកើនឡើង អ្នកជំងឺកូវីដ ១៩ មួយចំនួនក៏បានស្លាប់បាត់បង់ជីវិតផងដែរ ហើយក្នុងនោះជនរងគ្រោះមួយចំនួនបានស្លាប់ព្រោះតែបញ្ហាខ្វះខ្យល់អុកស៊ីសែនតែម្តង។ គួរបញ្ជាក់ថា ក្រៅតែពីត្រូវប្រឈមនឹងបញ្ហាកូវីដ ១៩ ប្រទេសមីយ៉ាន់ម៉ាក៏កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរផងដែរក្រោយក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក ហើយគិតមកទល់នឹងពេលនេះរបបយោធាមីយ៉ាន់ម៉ាបានសម្លាប់ពលរដ្ឋស្លូតត្រង់អស់ប្រមាណជា ៩០០ នាក់ហើយ៕ អត្ថបទ៖ ភក្តី
July 15, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩,១៨៦ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៩៨នាក់ ដែលជាកំណត់ត្រាអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់ផងដែរ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៩,១០៧នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៩នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៧២,២១៥នាក់ និងស្លាប់សរុបចំនួន ៣,០៣២ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
July 15, 2021









