- Pheakdey
- អន្តរជាតិ
កាលពីថ្ងៃទី ១ ខែ កញ្ញាម្សិលមិញនេះ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Merck & Co បានប្រកាសថា ដំណើរការនៃផលិតវ៉ាក់សាំងបង្ការជំំងឺកូវីដ ១៩ ជាប្រភេទថ្នាំលេបបានឈានដល់ដំណាក់កាលពិសោធន៍ថ្មីមួយទៀតហើយ ដែលវាជាការបោះជំហ៊ានវិជ្ជមានទៅមុខមួយកម្រិតទៀតផងដែរសម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ គេនៅចាំបានថា កាលពីអំឡុងខែមិថុនាកន្លងទៅក្រុមហ៊ុនផលិតឱសថធំៗទាំង ២ ខាងលើនេះ ធ្លាប់បានប្រកាសពីសាកល្បងប្រើប្រាស់ថ្នាំលេបបង្ការជំងឺកូវីដម្តងរួចហើយ ដោយពេលនោះក្រុមហ៊ុនបានបង្ហាញនូវក្តីរំពឹងថា ថាំលេបបង្ការកូវីដអាចនឹងមានវត្តមានជាផ្លូវការនៅចុងឆ្នាំនេះទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សម្រាប់ការសាកល្បងថ្មីនេះគឺគេនឹងធ្វើការពិសោធន៍ចំពោះក្រុមយុវជនចំនួន ១,១៤០ នាក់ ដែលជាអ្នកគ្មានជំងឺប្រចាំខ្លួន ហើយថ្នាំលេបដែលគេនឹងប្រើប្រាស់សម្រាប់ពួកគាត់នោះគឺជាថ្នាំប្រភេទ PF-07321332
September 2, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរនៃខេត្តភូកេតប្រទេសថៃបានស្នើសុំការអនុវត្តវិធានការបន្ទាន់មួយពីសំណាក់រដ្ឋាភិបាលថៃ ក្រោយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តទេសចរណ៍មួយនេះបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ។ គួរម្លឹកជូនថា ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិនាពេលកន្លងមករដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចអាចចូលមកកំសាន្តនៅក្នុងខេត្តមួយនេះដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ ដោយយន្តការ ការមួយនេះមានឈ្មោះថា “Phuket Sandbox”។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Chalermpong Sukontapol ដែលជាប្រធានមន្ទីរពេទ្យប្រចាំខេត្តភូកេតបានឲ្យដឹងថា ពេលនេះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តភូកេតបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ ដោយករណីចម្លងមេរោគបំប្លែងខ្លួន Delta បានកើនឡើងយ៉ាងគំហុកក្នុងចំណោមក្រុមពលរដ្ឋថៃនិងភ្ញៀវទេសចរណ៍មួយចំនួនដែលបានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ ដូសទៅហើយ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ដើម្បីឆ្លើយតបចំពោះបញ្ហានៅចំពោះមុខនេះ គេត្រូវអនុវត្តវិធានការមួយគឺ “យុទ្ធសាស្រ្តឈ្នះរហ័ស” ពោលគឺអាជ្ញាធរសុខាភិបាលថៃត្រូវចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋក្នុងខេត្តភូកេតឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។
September 2, 2021 - អន្តរជាតិ
ថៃ៖ បុគ្គលិកបម្រើការងារនៅក្នុងហាងលក់កាហ្វេម្នាក់ត្រូវបានបុរសពីរនាក់ចូលទៅវាយយ៉ាងដំំំំណំដល់ក្នុងហាង ខណៈរូបគាត់កំពុងតែឆុងកាហ្វេជូនភ្ញៀវ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍ហឹង្សានេះបានកើតឡើងនៅក្នុងហាងកាហ្វេមួយកន្លែងទៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ ខណៈបុរសជាជនរងគ្រោះមានឈ្មោះថា Songchaiphon Donchai និងមានអាយុ ២៣ឆ្នាំ។ ក្រោយបើកការវាយតប់យ៉ាងណាស់ដៃទៅលើជនរងគ្រោះរួច ជនបង្ករហេតុទាំង ២នាក់ក៏បានគេខ្លួនបាត់ ខណៈពេលនេះបុរសជាជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រោះតែរូបគាត់បានរងរបួសយ៉ាងធ្ងន់់ធ្ងរជាច្រើនកន្លែងនៅលើរាងកាយ។ ប្រភពខាងលើបានបន្តថា ចំពោះហេតុផលដែលជំរុញឲ្យមានអំពីហឹង្សានេះ គឺដោយសារតែភ្លើងប្រចណ្ឌ ដ្បិតបុរសជាជនរងគ្រោះតែងមានឥរិយាបថស្និតស្នាលជ្រុលហួសហេតុពេលជាមួយនឹងមិត្តស្រីរបស់ជនបង្កហេតុ។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃកំពុងតាមចាប់ខ្លួនក្រុមជនបង្កហេតុឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
September 1, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ១ ខែ កញ្ញានេះ អង្គការសុខភាពពិភពលោក (World Health Organization) បានធ្វើការត្រួតពិនិត្យនូវមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានឈ្មោះថា “Mu”។ “Mu”គឺជាមេរោគបំប្លែងខ្លួនដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ីកាលពីដំឡុងខែមករាកន្លងមក ហើយបើតាមក្រុមអ្នកវិទ្យាសាស្រ្តបានហៅមេរោគប្រភេទនេះថា B.1.621។ នាពេលកន្លងមកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកធ្លាប់បានរកឃើញថា “Mu” គឺជាប្រភេទមេរោគម្យ៉ាងដែលបានបំប្លែងខ្លួនឲ្យស្របទៅនឹងវ៉ាក់សាំង ឬប្រព័ន្ធការពាររាងកាយដែលមាននៅក្នុងខ្លួនមនុស្សបាន ហើយវាក៏ត្រូវបានគេចាត់ទុកជាប្រភេទមេរោគដែលមានគ្រោះថ្នាក់ខ្ពស់ផងដែរ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះមេរោគ “Mu” ហាក់មិនទាន់មានការរាតត្បាតនិងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ពិភពលោកនៅឡើយទេ ហើយចំពោះហេតុផលដែលក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកសម្រេចបើកការត្រួតពិនិត្យអំពីមេរោគ “Mu” នៅពេលនេះ គឺព្រោះគេចង់ដឹងពីការវិវឌ្ឍន៍ចុងក្រោយបំផុតរបស់មេរោគ។ គួរម្លឹកផងដែរថា
September 1, 2021 - អន្តរជាតិ
ការសែត បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (World Health Organization ) កាលពីថ្ងៃចន្ទ ទី ៣០ ខែ សីហា ម្សិលមិញនេះបានទាញសញ្ញាព្រមានជាថ្មីជុំវិញករណីស្លាប់ដោយជំងឺកូវីដ ១៩ នៅតំបន់អឺរ៉ុប ខណៈអង្គការមួយនេះបានព្យាករណ៍ថា កូវីដ ១៩ នឹងឆក់យកជីវិតពលរដ្ឋអឺរ៉ុបប្រមាណជា ២៣៦,០០០ នាក់បន្ថែមទៀត នៅត្រឹមខែធ្នូ ចុងឆ្នាំ ២០២១ នេះ។ ប្រភពខាងលើបានបន្តថា ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើង ក្រោយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពបានសិក្សាយ៉ាងល្អិតល្អន់អំពីល្បឿននៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួន Delta នៅក្នុងតំបន់អឺរ៉ុប និងរបៀបនៃការរស់នៅរបស់ពលរដ្ឋអឺរ៉ុបដែលហាក់លែងសូវភ័យខ្លាចចំពោះកូវីដ
August 31, 2021 - អន្តរជាតិ
ចិន៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី ៣០ ខែសីហា ម្សិលមិញនេះប្រទេសចិនបានសម្រេចដាក់ចេញនូវច្បាប់ថ្មីមួយ ដែលកំណត់ឲ្យក្រុមយុវជនក្មេងៗអាចលេងហ្គេម Online បានត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ច្បាប់ថ្មីនេះត្រូវបានដាក់ចេញក្នុងគោលបំណងដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម លើកកម្ពស់ការអប់រំ និងសេដ្ឋកិច្ច តាមរយៈការទប់ស្កាត់មិនឲ្យក្រុមយុវជនដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសក្លាយជាមនុស្សញៀននឹងការលេងហ្គេមកម្រិតធ្ងន់ធ្ងររហូតធ្លាក់ខ្លួនក្លាយជាបញ្ហារបស់សង្គមទៅវិញ។ តាមរយៈច្បាប់ថ្មីនេះបានកំណត់ថា ក្រុមយុវជនដែលមានអាយុក្រោម ១៨ ឆ្នាំ អាចលេងហ្គេម Online នៅក្នុងឧបករណ៍ផ្សេងៗគ្នាបានត្រឹម ១ ម៉ោងប៉ុណ្ណោះនៅក្នុងមួយថ្ងៃ គឺនៅម៉ោង ៨-៩ យប់ រៀងរាល់ថ្ងៃ សុក្រ
August 31, 2021 - អន្តរជាតិ
ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជប៉ុនបានសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំនួន ១ លានដូសបន្ថែមទៀត ខណៈនាពេលកន្លងមកជប៉ុនធ្លាប់ជួបប្រទះករណីខុសប្រក្រតីកើតចេញពីវ៉ាក់សាំងប្រភេទនេះមួយចំនួនរួចមកហើយ ដូចជាមានពលរដ្ឋជប៉ុនចំនួន ២ នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួច ហើយអាជ្ញាធរសុខាភិបាលជប៉ុនក៏ធ្លាប់ប្រកាសផ្អាកប្រើប្រាស់វ៉ាក់សាំងប្រភេទនេះជាង ១,៦៣ លានដូសម្តងហើយដែរ។ គេនៅចាំបានថា បញ្ហាដែលធ្លាប់កើតមាននាពេលកន្លងមកនោះគឺត្រូវបានរកឃើញនៅក្នុងអាណាខេត្ត Okinawa ដែលជាខេត្តដ៏ធំមួយរបស់ប្រទេសជប៉ុនផងដែរ។ សម្រាប់បញ្ហាថ្មីនេះវិញគឺទើបត្រូវបានរកឃើញនៅក្នុងសប្តាហ៍នេះ នៅក្នុងខេអាណាខេត្ត Gunma ជិតទីក្រុងតូក្យូ ហើយចំពោះបញ្ហាដែលគេបានរកឃើញជាក់ស្តែងនោះគឺនៅក្នុងសឺរ៉ាំងវ៉ាក់សាំងមានផ្ទុកនូវសារធាតុពណ៌ខ្មៅនិងផ្កាឈូក ដែលគេមិនដឹងច្បាស់ថាសារធាតុអ្វីនិងអាចបង្កជាបញ្ហាអ្វីខ្លះនោះទេ។ ក្រោយការរកឃើញភាពខុសប្រក្រតីដូចនេះអាជ្ញាធរជប៉ុនក៏បានសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១
August 31, 2021 - អន្តរជាតិ
ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសចិនបានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០០ លានយន់ (ជាង ១,៥លានដុល្លារ) ទៅកាន់រដ្ឋាភិបាលថៃសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។ បើតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសថៃបានឲ្យដឹងថា បរិក្ខាពេទ្យដែលចិននឹងផ្តល់ជូនប្រទេសថៃនោះគឺជាសម្ភារៈសំខាន់ៗមួយចំនួនរួមមានអុកស៊ីម៉ែត្រសម្រាប់វាស់ជីពចរ និងឧបករណ៍សម្រាប់ផលិតខ្យល់អ៊ុកស៊ីសែនជាដើម។ គួរបញ្ជាក់ជូនថា ការសម្រេចផ្តល់នូវសម្ភារៈបរិក្ខាពេទ្យរបស់ភាគីចិននៅពេលនេះបានកើតឡើងក្រោយពេលឯកអគ្គរដ្ឋទូតចិនថ្មីគឺលោក Han Zhiqiang បានទៅដល់ប្រទេសថៃកាលពីដើមខែសីហានេះដើម្បីបំពេញការងារក្នុងអណត្តិថ្មីរបស់គាត់។ បើតាមលោក Han Zhiqiang បានបញ្ជាក់ថា ចិននឹងគាំទ្រថៃជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយចិននឹងបន្តអនុវត្តកិច្ចសហប្រត្តិបត្តិការណ៍ទ្វាភាគីជាមួយប្រទេសថៃឲ្យកាន់តែល្អប្រសើរផងដែរ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ គួរម្លឹកថា កាលពីថ្ងៃទី ៥ ខែ កក្កដាកន្លងទៅនេះចិនក៏បានប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន
August 30, 2021 - អន្តរជាតិ
ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ២៩ ខែសីហានេះថា ប្រទេសជប៉ុនបានរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ Moderna បន្ថែមទៀត ខណៈកាលពីពេលថ្មីៗនេះជប៉ុនធ្លាប់នបានជួបករណីដូចគ្នានេះរួចម្តងហើយ។ បញ្ហាថ្មីនេះត្រូវបានអាជ្ញាធរសុខាភិបាលជប៉ុនរកឃើញនៅក្នុងអាណាខេត្ត Okinawa ខណៈវ៉ាក់សាំងដែលមានបញ្ហានេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងផ្សេងមួយទៀតដាច់ដោយឡែកពីកញ្ចប់នៃវ៉ាក់សាំងដែលធ្លាប់កើតមានបញ្ហានាពេលកន្លងមក។ គេនៅចាំបានថាក្រោយរកឃើញករណីមិនប្រក្រតីដូចនេះ អាជ្ញាធរជប៉ុនក៏ធ្លាប់សម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូសម្តងរួចហើយ ព្រោះវ៉ាក់សាំងទាំងជាង ១លានដូសនេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងដែលគេបានរកឃើញមានករណីចម្លងមេរោគ។ គួររមឹ្លកជូនថា មុនពេលសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូសខាងលើនេះ ជប៉ុនក៏ធ្លាប់រកឃើញករណីមានពលរដ្ឋចំនួន ២
August 29, 2021 - អន្តរជាតិ
ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសជប៉ុនគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចម្រុះប្រភេទគ្នាទៅកាន់ពលរដ្ឋខ្លួន ដើម្បីពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ បើតាមលោក Taro Kono ដែលជានាយកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ជប៉ុនបានប្រាប់ឲ្យដឹងថា តាមគម្រោងគឺគេចង់ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ AstraZeneca សម្រាប់ដូសទី ១ និងដូសទី ២ ត្រូវប្តូរទៅវ៉ាក់សាំងផ្សេងវិញដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដើម។ នាយកកម្មវិធីចាក់វ៉ាក់សាំងរូបនេះបានបញ្ជាក់ថា ជម្រើសនៃការចាក់វ៉ាក់សាំងដូចបានជម្រាបជូនខាងលើនេះនឹងធ្វើឲ្យគេចំណេញពេលវេលាបានច្រើនណាស់ ព្រោះគម្លាតនៃការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នាគឺខ្លីជាងគម្លាតនៃការចាក់វ៉ាក់សាំងប្រភេទដូចគ្នាចំនួន ២ ដូស។ សូមបញ្ជាក់ជូនថា
August 29, 2021









