- Pheakdey
- អន្តរជាតិ
អតីតរដ្ឋមន្ត្រីក្នុងប្រទេសអាហ្គានីស្ថានម្នាក់ត្រូវបានសារព័ត៌មាន Yahoo News រាយការណ៍ថា ពេលនេះគាត់បានក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារនៅក្នុងប្រទេសអាឡឺម៉ង់។ អតីតមន្ត្រីជាន់ខ្ពស់អាហ្គានីស្ថានរូបនេះមានឈ្មោះថា Sayed Sadaat អាយុ ៤៩ ឆ្នាំ ហើយនាពេលកន្លងមកគាត់ធ្លាប់បានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងក្នុងរដ្ឋាភិបាលរបស់ប្រទេសអាហ្គានីស្ថានអស់រយៈពេល ២ ឆ្នាំផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ ២០១៨ លោក Sayed Sadaat បានសម្រេចលាឈប់ពីតំណែងជារដ្ឋមន្ត្រី ព្រោះតែលោកមានគំនិតមិនស្របគ្នាជាមួយនឹងសមាជិករដ្ឋាភិបាលអាហ្គានីស្ថានជាច្រើននាក់ ដ្បិតរូបគាត់ចង់ធ្វើការងារជាលក្ខណៈបើកចំហរ តែគេផ្សេងចង់ធ្វើការងារបែបលាក់បាំងភ្នែកមហាជនដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន។ បុរសជាកូនកាត់អង់គ្លេស-អាហ្គានីស្ថានរូបនេះបានទៅដល់ប្រទេសអាឡឺម៉ង់នៅចុងឆ្នាំ ២០២០ ដោយរំពឹងថាគាត់អាចនឹងរកបានការងារល្អមួយស្របតាមជំនាញនិងបទពិសោធន៍ដែលគាត់ធ្លាប់មាននាពេលកន្លងមក។ តែយ៉ាងណាក្តី ជំនាញផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនងដែលគាត់បានរៀននៅសាកលវិទ្យាល័យរួមបញ្ចូលជាមួយនឹងបទពិសោធន៍ជារដ្ឋមន្ត្រីមិនអាចជួយឲ្យគាត់រកបានការងារល្អប្រសើរមួយនៅក្នុងប្រទេសអាឡឺម៉ង់ឡើយ ពោលគឺគាត់អាចរកបានត្រឹមការងារជាអ្នកដឹកជញ្ជូនប៉ុណ្ណោះ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានពលរដ្ឋអាហ្គានីស្ថានជាច្រើននាក់បាននាំគ្នាទៅប្រកបការងារផ្សេងៗក្នុងប្រទេសអាឡឺម៉ង់ ហើយក្រោយពេលក្រុមតាលីប៉ង់បានផ្តួលរលំរដ្ឋាភិបាលអាហ្គានីស្ថានកាលពីពេលថ្មីៗនេះ ចំនួនពលរដ្អាហ្គានីស្ថានដែលធ្វើចំណាកស្រុកទៅកាន់ប្រទេសអាឡឺម៉ង់បានកើនឡើងរហូតដល់
August 28, 2021 - អន្តរជាតិ
សិង្ហបុរី៖ កាលពីព្រឹកថ្ងៃសៅរ៍ទី ២៨ ខែសីហានេះ ក្រសួងអប់រំសិង្ហបុរីនិងគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការប្រលងបានដាក់ចេញនូវវិធានការរួមមួយ ដោយមិនអនុញ្ញាតឲ្យក្រុមកូនសិស្សណាដែលបានសុំច្បាប់ឈប់សម្រាកនិងកំពុងរង់ចាំសេចក្តីបង្គាប់ឲ្យធ្វើចត្តាឡីស័កអាចមកប្រលងថ្នាក់ជាតិសម្រាប់បញ្ចប់ឆ្នាំសិក្សាបាននោះទេ បើទោះជាលទ្ធផលនៃការធ្វើរកជំងឺកូវីដ ១៩ របស់ពួកគេភ្លាមៗមុនពេលប្រលងនោះអវិជ្ជមានក៏ដោយ។ គួរបញ្ជាក់ថា សឹង្ហបុរីនឹងរៀបចំការប្រលងថ្នាក់ជាតិសម្រាប់ក្រុមកូនសិស្សនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ ខណៈការប្រលងនេះគឺមានសារៈសំខាន់បំផុតចំពោះកូនសិស្សម្នាក់ៗសម្រាប់បន្តការសិក្សានៅឆ្នាំបន្ទាប់ទៀត។ យ៉ាងណាក្តី នៅក្នុងវិធានការរបស់អាជ្ញាធរអប់រំសិង្ហបុរីខាងលើនេះបានកំណត់ថា ចំពោះក្រុមកូនសិស្សដែលបានសុំច្បាប់ឈប់សម្រាកនិងគ្មានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ ពោលគឺមិនស្ថិតក្នុងតាមដានសុខភាពឬរង់ចាំការធ្វើចត្តាឡីស័កនោះទេ អាចត្រលប់មកប្រលងតាមការបរិច្ឆេតខាងលើនេះបាន តែពួកគេត្រូវតែធ្វើតេស្តរកជំងឺកូវីដ ១៩ នៅសាលារៀន ឬនៅកន្លែងប្រលងដោយខ្លួនឯងរៀងរាល់ពីរថ្ងៃម្តង ដោយការធ្វើតេស្តនេះអាចចាប់ផ្តើមធ្វើនៅមុនពេលប្រលងឬនៅថ្ងៃប្រលងទី ១ តែម្តង។ ការធ្វើតេស្តរបស់ក្រុមកូនសិស្សនេះក៏ត្រូវមានការត្រួតនិពិត្យពីខាងបុគ្គលិកសុខាភិបាលផងដែរ ហើយក្នុងករណីដែលពួកគេវិជ្ជមានកូវីដ ១៩ នោះគឺពួកគេនឹងត្រូវដកសិទ្ធពីការប្រលងភ្លាមៗផងដែរ។ សូមបញ្ជាក់ថា នាពេលកន្លងមកវិបត្តិនៃជំងឺកូវីដ ១៩បានជំរុញឲ្យក្រុមកូនសិស្សមួយចំនួននៅក្នុងប្រទេសសិង្ហបុរីសម្រេចសុំច្បាប់ឈប់សម្រាកមិនទៅសាលារៀន
August 28, 2021 - អន្តរជាតិ
អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសអង់គ្លេសគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុតិចបំផុតត្រឹម ១២ ឆ្នាំ និងចាក់ឲ្យបានមុនពេលអាជ្ញាធរអង់គ្លេសអនុញ្ញាតឲ្យពួកគេអាចត្រលប់មកចូលរៀនក្នុងសាលាវិញនៅចុងខែកញ្ញាខាងមុខនេះ។ បើតាមលោក Sajid Javid ដែលជារដ្ឋលេខធិការក្រសួងសុខាភិបាលអង់គ្លេសបានឲ្យដឹងថា គឺវាដល់ពេលហើយដែលគេត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងដើម្បីឲ្យពួកគេអាចត្រលប់មកចូលរៀនក្នុងថ្នាក់ជុំគ្នាជាធម្មតាវិញ ក្រោយមានការបិទសាលាអស់រយៈពេលជាយូរមក។ តាមគម្រោងគឺក្រុមបុគ្គលិកសុខាភិបាលចង់ចុះទៅចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងទាំងនេះដល់សាលារៀនរបស់ពួកគេតែម្តង ដើម្បីកុំឲ្យពួកគេពិបាកធ្វើដំណើរមកាន់មន្ទីរពេទ្យ ខណៈខាងអាជ្ញាធរក៏ងាយស្រួលគ្រប់គ្រងនិន្នន័យរបស់ពួកគេផងដែរ។ គួររម្លឹកផងដែរថា គម្រោងរបស់អាជ្ញាធរសុខាភិបាលអង់គ្លេសដូចបានជម្រាបជូនខាងលើនេះបានកើតឡើយក្រោយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានព្រមានថា ការបើកសាលារៀនវិញនៅចុងខែក្រោយនេះនឹងបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងប្រទេសក្នុងកម្រិតធ្ងន់ធ្ងរជាថ្មីម្តងទៀត ពោលគឺនឹងមានការរាតត្បាតខ្លាំងក្នុងចំណោមកូនសិស្សសាលាតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
August 28, 2021 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា អ្នកជំងឺកូវីដ ១៩ ជាច្រើននៅតែមានបញ្ហាសុខភាពមួយចំនួនរហូតដល់ ១ ឆ្នាំ ក្រោយពីពួកគាត់បានព្យាបាលជំងឺកូវីដ ១៩ ជាសះស្បើយ ១០០% រួចហើយ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តចិននិងត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេស The Lancet Friday កាលពីថ្ងៃសុក្រ ទី ២៧ ម្សិលមិញនេះ។ ការសិក្សាមួយនេះត្រូវបានផ្តោតសំខាន់ទៅលើផលប៉ះពាល់រយៈពេលវែងនៃជំងឺកូវីដ ១៩ ដោយក្នុងការសិក្សាគេបានស្ទង់មតិអ្នកជំងឺកូវីដ ១៩ ចំនួន ១,៣០០នាក់នៅក្នុងទីក្រុងវ៉ូហានប្រទេសចិន ដែលជាកន្លែងផ្តើមឆ្លងមេរោគកូវីដ ១៩ ដំបូងគេ ខណៈក្រុមអ្នកជំងឺទាំងនេះធ្លាប់បានទទួលបានការព្យាបាលជំងឺកូវីដ ១៩ នៅចន្លោះពីខែមករាដល់ខែឧសភាឆ្នាំ ២០២០ កន្លងទៅនេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖
August 28, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹង នៅចុងខែកញ្ញាខាងមុខនេះអង្គការសុខភាពពិភពលោកគ្រោងនឹងនាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Sinovac និង Sinopharm ចំនួន ១០០ លានដូសទៅចែកជូនប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកនិងអាស៊ី បើទោះជាពេលកន្លងមានប្រទេសមួយចំនួនគិតថាវ៉ាក់សាំងរបស់ចិនទាំង ២ប្រភេទនេះមិនសូវមានគុណភាពខ្ពស់ដ៏ដោយ។ គួរបញ្ជាក់ថា ការសម្រេចផ្តល់វ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោមកម្មវិធី COVAX ដែលតាមរយៈកម្មវិធីមួយនេះអង្គការសុខភាពពិភពលោកបានផ្តល់វ៉ាក់សាំងប្រមាណជា ២ពាន់លានដូសទៅកាន់បណ្តាប្រទេសក្រីក្រមួយចំនួនរួចទៅហើយសម្រាប់ក្នុងឆ្នាំ ២០២១នេះ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមវ៉ាក់សាំងទាំង ១០០ លានដូសនោះគឺមានវ៉ាក់សាំង Sinovac ៥០% និង Sinopharm ៥០% ខណៈវ៉ាក់សាំងប្រមាណជា ៣០%នៃវ៉ាក់សាំងសរុបនឹងត្រូវផ្តល់ជូនប្រទេសនៅតំបន់អាហ្វ្រិក។ សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងរបស់ប្រទេសចិនទាំង ២
August 27, 2021 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានសម្រេចដាក់ប្រទេសថៃនិងប្រទេសម៉ុងតេណេហ្គ្រោចូលក្នុងបញ្ជីក្រហមរបស់ខ្លួន ពោលគឺអង់គ្លេសនឹងមិនអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងនេះធ្វើដំណើរចូលក្នុងប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលអង់គ្លេសចំពោះការហាមឃាត់នេះនឹងត្រូវអនុវត្តចាប់ពីម៉ោង ៤ ព្រឹក នៃថ្ងៃទី ៣០ ខែសីហានេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។ ប្រភពខាងលើបានបន្តថា ការសម្រេចហាមឃាត់របស់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះគឺដោយសាអង់គ្លេសមើលឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនិងម៉ុងតេណេហ្គ្រោមានភាពយឺតយ៉ាវ ខណៈការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍មានកម្រិតខ្ពស់។ យ៉ាងណាក្តី អង់គ្លេសនឹងអនុញ្ញាតឲ្យពលរដ្ឋដែលមានសញ្ជាតិអង់គ្លេសនិងអៀរឡង់ហើយកំពុងរស់នៅក្នុងប្រទេសអង់គ្លេសអាចធ្វើដំណើរចេញពីប្រទេសដែលមានក្នុងបញ្ជីហាមឃាត់ចូលមកក្នុងទឹកដីអង់គ្លេសបាន តែពួកគេត្រូវធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគាររយៈពេល ១០ ថ្ងៃក្រោយពេលមកដល់ប្រទេសអង់គ្លេសភ្លាម៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
August 27, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ថៃនឹងក្លាយជាប្រទេសដំបូងគេដែលបានអភិវឌ្ឍឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសរបស់អ្នកជំងឺ ខណៈឧបករណ៍ដែលគេកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺធ្វើតេស្តតាមរយៈសារធាតុទឹកនៅក្នុងរន្ធច្រមុះ។ ឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកន ហើយឧបករណ៍ធ្វើតេស្តនេះត្រូវការរយៈពេល ១៥ នាទីទើបអាចបង្ហាញលទ្ធផលបាន។ បើតាមលោកសាស្រ្តាចារ្យ Chadin Kulsing ដែលជាប្រធាននាយកដ្ឋាគីមីវិទ្យានៃសាកលវិទ្យាល័យជូឡាឡុងកនបានពន្យល់ថា ញើសរបស់អ្នកជំងឺកូវីដ ១៩ មានសារធាតុគីមីប្លែកខុសពីញើសអ្នកធម្មតា ដូចនេះហើយទើបគេអាចដឹងថាអ្នកណាម្នាក់វិជ្ជមានកូវីដ ១៩ឬអត់តាមរយៈសារធាតុគីមីប្លែកគេនោះ។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ឆ្លងតាមការពិសោធន៍លើពលរដ្ឋចំនួន ២,០០០ នាក់នាពេលកន្លងមក ឧបករណ៍ធ្វើតេស្តថ្មីនេះអាចផ្តល់នូវលទ្ធផលត្រឹមត្រូវរហូតដល់កម្រិត ៩៨% ឯណោះ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះឧបករណ៍ធ្វើតេស្តកូវីដ ១៩
August 27, 2021 - អន្តរជាតិ
ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៦ ខែ សីហានេះ អាជ្ញាធរសុខាភិបាលជប៉ុនបានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូស ក្រោយរកឃើញថាមានករណីចម្លងមេរោគចេញពីវ៉ាក់សាំងទាំងនោះ។ បើតាមក្រុមហ៊ុន Takeda ដែលជាក្រុមហ៊ុនទទួលបានសិទ្ធបញ្ជាទិញនិងចែកចាយវ៉ាក់សាំង Moderna នៅក្នុងប្រទេសជប៉ុនបានបញ្ជាក់ថា ក្រុមអ្នកជំនាញបានពិនិត្យឃើញមានសារធាតុចម្លែកម្យ៉ាងនៅក្នុងវ៉ាក់សាំងថ្មីមួយចំនួនដែលគេមិនទាន់បានប្រើប្រាស់ ខណៈសារធាតុនោះក៏អាចបង្កជាមេរោគឆ្លងបានផងដែរ។ ក្រុមហ៊ុន Takeda បានឲ្យដឹងផងដែរថា ក្រុមហ៊ុនបានជូនដំណឹងនេះទៅកាន់ក្រុមហ៊ុនផលិតឱសថ Moderna រួចហើយ និងទាមទារឲ្យមានការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ផងដែរ តែរហូតមកទល់នឹងពេលនេះខាងភាគីក្រុមហ៊ុន Moderna
August 26, 2021 - អន្តរជាតិ
កម្ពុជាគ្រោងនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅកាន់ប្រទេសថៃដើម្បីត្រួតពិនិត្យសំណង់ប្រាសាទថ្មីមួយដែលថៃកំពុងសាងសង់និងមានរូបរាងដូចប្រាសាទអង្គរវត្ត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា សំណង់ប្រាសាទដែលថៃកំពុងសាងសង់នេះមានទីតាំងស្ថិតនៅក្នុងវត្ត Wat Phu Man Fah ក្នុងស្រុក Nang Rong ខេត្ត Buri Ram ដោយថៃបានហៅប្រាសាទនេះថា “Sihanakhon” ខណៈគោលបំណងដែលថៃសម្រេចសាងសង់ប្រាសាទនេះឡើងគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់បាននិយាយថា ថៃមិនបានលួចចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជាសម្រាប់សាងសង់ប្រាសាទថ្មីនេះទេ ដ្បិតប្រាសាទថ្មីនេះត្រូវគេរចនាឡើងដោយមានការលាយបញ្ចូលគ្នារវាងរចនាបថនៃប្រាសាទជាច្រើនតាមបែបព្រះពុទ្ធសាសនា។ យ៉ាងណាក្តី បើតាមលោក Hab Touch ដែលជាប្រធាននាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនអាចទទួលយកបាននោះទេចំំពោះការលើកឡើងរបស់ភាគីដូចខាងលើនេះ ព្រោះកម្ពុជាបានមើលឃើញថាប្រាសាទដែលថៃកំពុងសាងសង់នោះគឺមានលក្ខណៈដូចប្រាសាទអង្គរវត្តរបស់កម្ពុជា ១០០% តែម្តង ដូចនេះហើយកម្ពុជាត្រូវតែបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនដើម្បីទៅពិនិត្យនិងដោះស្រាយបញ្ហាមួយនេះ។ យ៉ាងណាក្តី ប្រធាននាយកដ្ឋានរូបនេះមិនបានបង្ហើបឲ្យដឹងពីវិធានការនិងពេលវេលាជាក់ស្តែងដែលភាគីកម្ពុជានឹងដោះស្រាយបញ្ហានេះនៅឡើយទេ ដ្បិតពេលនេះការធ្វើដំណើរទៅកាន់ប្រទេសថៃក៏មានការរំខានដោយបញ្ហាកូវីដ ១៩
August 26, 2021 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សភានៃប្រទេសកូរ៉េខាងត្បូងបានសម្រេចបោះឆ្នោតធ្វើវិសោធនកម្មលើច្បាប់មួយចំនួន ដែលអាចនាំឲ្យមានការហាមឃាត់ចំពោះក្រុមហ៊ុន Google និង Apple មិនឲ្យគិតលុយច្រើនហួសហេតុពីក្រុមអ្នកអភិវឌ្ឍកម្មវិធីសម្រាប់ដាក់់់លក់នៅក្នុង App Store និង Google Store។ ច្បាប់ដែលសភាកូរ៉េខាងត្បូងសម្រេចធ្វើវិសោធនកម្មនោះគឺជាច្បាប់ពាណិជ្ជកម្មទូរគមនាគមន៍ ហើយក្រោយពីធ្វើវិសោធនកម្មលើច្បាប់នេះរួច សភាកូរ៉េខាងត្បូងនឹងអាចបង្កើតបានច្បាប់ថ្មីមួយគឺច្បាប់់ “ប្រឆាំងនឹងក្រុមហ៊ុន Google” (“Anti-Google law”) ខណៈតាមរយៈច្បាប់ថ្មីនេះគេរំពឹងថា នឹងអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិកូរ៉េខាងត្បូងបានយ៉ាងច្រើនផងដែរ។ គួររម្លឹកថា នាពេលកន្លងមកក្រុមហ៊ុន Google និង Apple បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់គណៈកម្មការអភិវឌ្ឍកម្មវិធីនៅទូទាំងពិភពលោក ក្រោយក្រុមហ៊ុនទាំង ២ នេះតម្រូវឲ្យអ្នកអភិវឌ្ឍកម្មវិធីត្រូវបង់កម្រៃជើងសាយ៉ាងច្រើនមកកាន់ក្រុមហ៊ុនខ្លួន ពោលគឺរហូតដល់
August 25, 2021









