Pheakdey
  • អន្តរជាតិ

    ថៃ៖ កាសែត បាងកកប៉ុស្តិ៍​​ បានរាយការណ៍ថា ចាប់ពីថ្ងៃទី ១ ខែតុលាខាងមុខនេះតទៅអាជ្ញាធរថៃនឹងដាក់ចេញនូវវិធានការថ្មីមួយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្រុមអាជីវករ តាមរយៈអនុញ្ញាតឲ្យពលរដ្ឋដែលស្ថិតនៅក្នុងលក្ខខណ្ឌមួយចំនួនអាចត្រលប់ទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានវិញបាន។ វិធានការខាងលើនេះនឹងត្រូវដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសថៃ រួមទាំងនៅក្នុងតំបន់ “ក្រហមចាស់” ពោលគឺជាតំបន់ដែលមានការឆ្លងជំងឺកូវីដ ១៩ កម្រិតខ្ពស់ផងដែរ។ សម្រាប់លក្ខខណ្ឌដែលក្រុមពលរដ្ឋអាចចូលទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានបាននោះគឺមានដូចជា ពួកគេត្រូវបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់ ឬលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ក្នុងរយៈពេលមិនលើសពី ១សប្តាហ៍មុនពេលមកញ៉ាំអាហារនេះ ហើយពួកគេក៏តម្រូវឲ្យបំពេញព័ត៌មានមួយចំនួននៅក្នុងកម្មវិធីទូរស័ព្ទ “Thai Save Thai” ផងដែរ ដើម្បីឲ្យអាជ្ញាធរងាយគ្រប់គ្រងទិន្នន័យរបស់ក្រុមពលរដ្ឋទាំងនោះ។ ចំពោះម្ចាស់អាជីវកម្មវិញក៏ត្រូវបន្តរក្សាវិធានការអនាម័យជាចាំបាច់ផងដែរ ដូចជារក្សាគំលាតសង្គមនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន រៀបចំឲ្យមានទឹកលាងដៃសម្លាប់មេរោគចំពោះអតិថិជន ហើយបុគ្គលិកដែលពាក់ព័ន្ធនៅក្នុងអាជីវកម្មទាំងងស់នោះក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាប្រចាំផងដែរ។ ចំពោះប្រភេទអាជីវកម្មដែលអាចបើកដំណើរការក្រោមការអនុវត្តវិធានការខាងលើនេះមានដូចជា ភោជនីយដ្ឋានគ្រប់ប្រភេទ

    September 6, 2021
  • អន្តរជាតិ

    ថៃ៖ គម្រោង “Phuket Sandbox” របស់រដ្ឋាភិបាលថៃដែលជាគម្រោងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិចូលមកកំសាន្តក្នុងខេត្តភូកេត ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះ ហាក់កំពុងទទួលបានជោគជ័យក្នុងការជួយបង្កើតសេដ្ឋកិច្ចជាតិ ខណៈសាធារណៈជនមួយចំនួនគិតថាជារឿងបរាជ័យដ្បិតគម្រោងនេះបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងនៅក្នុងខេត្តទេសចរណ៍របស់ថៃមួយនេះ។​​​​ របាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា “Phuket Sandbox” ដែលបានផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែ កក្កដារហូតមកទល់នឹងពេលនេះ អាចទាក់ទាញបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២៨,១៩៧ នាក់ហើយ ដែលអ្នកដំណើរទាំងនេះបានធ្វើដំណើរមកពីបណ្តាប្រទេសផ្សេងៗដូចជា អាមេរិក អង់គ្លេស បារាំង អ៊ីស្រាអែល អាឡឺម៉ង់ អារ៉ាប់រួម ស្វីស ហូឡង់ អូស្រ្តាលី និងប្រទេសចិនជាដើម។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានអ្នកដំណើរចំនួន ១០,៤៩២

    September 6, 2021
  • អន្តរជាតិ

    ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញឈរឈ្លោះប្រកែកជាមួយគេទាំងអាក្រាតកាយនៅលើដងផ្លូវ ក្រោយរថយន្តរបស់គាត់បានបុកគ្នាជាមួយនឹងរថយន្តរបស់អ្នកដំណើរម្នាក់ផ្សេងទៀត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវសាធារណៈមួយកន្លែងក្នុងខេត្ត Chon Buri កាលពីម៉ោង ៧ ព្រឹកថ្ងៃទី៦ ខែកញ្ញា។ ស្រ្តីដែលហ៊ានដោះសំលៀកបំពាក់អស់ពីរាងកាយដើម្បីចេញមកដោះស្រាយវិវាទចរាចរណ៍រូបនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា មានអាយុ ៥៨ ឆ្នាំ តែអត្តសញ្ញាណពិតប្រាកដរបស់គាត់និងភាគីជំលោះម្ខាងទៀតមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះគេមិនបានដឹងថា ភាគីណាមួយជាអ្នកខុសនោះទេតែអ្វីដែលសាក្សីនៅកន្លែងកើតហេតុបានឃើញនោះគឺ រថយន្តរបស់ស្រ្តីវ័យ ៥៨ ឆ្នាំខាងលើបានប៉ះទង្គិចជាមួយរថយន្តមួយផ្សេងទៀត ហើយក្រោយមកភាគីទាំងសងខាងបានឈ្មោះប្រកែកគ្នា ហើយទំនងជាប្រកែកមិនឈ្នះគេទើបស្រ្តីចំណាស់រូបនេះសម្រេចដោះសំលៀកបំពាក់ចោលនិងចេញមកឈ្លោះប្រកែកខ្លាំងៗទាំងម្តង។ បន្តិចក្រោយមកខាងប៉ូលិសក៏បានដល់កន្លែងកើតហេតុតែគេមិនអាចដោះស្រាយវិវាទចរាចរណ៍បានភ្លាមៗនោះទេ​ ដ្បិតស្រ្តីរូបនេះបានអះអាងថាគាត់ជាអ្នកជំងឺកូវីដ ១៩។ យ៉ាងណាក្តី ក្រោយមកទៀតខាងបុគ្គលិកសុខាភិបាលដែលបានស្លៀកពាក់ឈុតការពារក៏បានទៅយកស្រ្តីរូបនេះទៅមន្ទីរពេទ្យទើបខាងប៉ូលិសអាចបន្តដោះស្រាយវិវាទចរាចរណ៍បាន ខណៈខាងសាច់ញាតិរបស់ស្រ្តីរូបនេះបានប្រាប់ឲ្យដឹងថា គាត់ជាមនុស្សម្នាក់ដែលធ្លាប់មានជំងឺសតិអារម្មណ៍ផងដែរ៕

    September 6, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់សំណងសរុបចំនួន ១១០,២៩៥,០០០ លានបាត ( ៣,៣៩៥,៧៨២ ដុល្លារអាមេរិក) ទៅកាន់ក្រុមពលរដ្ឋថៃមួយចំនួនដែលបានទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច។ បើតាមលោក Jadet Thammathat-Aree ដែលជាអគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បានឲ្យដឹងថា សម្រាប់ក្រុមពលរដ្ឋដែលត្រូវទទួលបានប្រាក់សំណងនៅពេលនេះគឺមានចំនួនសរុប ២,៨៧៥ នាក់ ក្នុងនោះមានពលរដ្ឋចំនួន ២,៦៤១ នាក់គឺជាអ្នកទទួលរងផលប៉ះពាក់កម្រិតស្រាលដោយពួកគាត់ត្រូវបន្តប្រើប្រាស់ថ្នាំពេទ្យមួយចំនួនក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច, ពលរដ្ឋចំនួន ១២នាក់គឺជាអ្នកទទួលរងផលប៉ះពាល់កម្រិតមធ្យមដោយពួកគាត់ត្រូវកើតមាននូវពិការភាពផ្សេងៗលើរាងកាយ និងពលរដ្ឋចំនួន ២២២ នាក់ផ្សេងទៀតគឺជាអ្នកទទួលរងនូវប៉ះពាល់កម្រិតធ្ងន់ពោលគឺរហូតដល់ស្លាប់បាត់បង់ជីវិត។ លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា សម្រាប់ក្រុមពលរដ្ឋដែលទទួលរងនូវប៉ះពាល់កម្រិតស្រាលនឹងទទួលបានប្រាក់សំណងក្នុងទំហំផ្សេងៗគ្នាអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់ម្នាក់ៗ ហើយទំហំប្រាក់សំណងច្រើនបំផុតអាចមានចំនួន

    September 4, 2021
  • អន្តរជាតិ

    ថៃ៖ ចោរប្លន់ម្នាក់ដែលបានស្លៀកពាក់ជាអ្នកដឹកជញ្ជូនម្ហូបអាហារនិងបានចូលទៅប្លន់ហាងលក់មាសមួយកន្លែងក្នុងប្រទេសថៃយ៉ាងកក្រើកកាលពីប៉ុន្មានថៃមុននេះត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា តាមការពិតរូបគាត់គឺជាប៉ូលិសម្នាក់ប្រចាំនៅតំបន់កើតហេតុនោះតែម្តង។ គួររម្លឹកថា កាលពីថ្ងៃពុធកន្លងទៅនេះមានករណីប្លន់ហាងលក់មាសយ៉ាងកក្រើកមួយបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅកណ្តាលក្រុង Nakhon Ratchasima ប្រទេសថៃ។ ជនល្មើសដែលបានស្លៀកពាក់ជាអ្នកដឹកជញ្ជូនអាហារបានដើរចូលទៅក្នុងហាងលក់មាសតែម្នាក់ឯងយ៉ាងមានទំនុកចិត្តបំផុត ហើយបានបាញ់គំរាមម្ចាស់ហាង និងបានប្រមូលយកគ្រឿងអលង្ការជាច្រើនមានតម្លៃប្រហែលជា ៣,៥លានបាត (ជាង ១០ម៉ឺនដុល្លារអាមេរិក) រួចក៏គេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយកើតហេតុប៉ូលិសជំនាញថៃក៏បានបើកការស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើសជាបន្ទាន់ផងដែរ ហើយរហូតដល់ល្ងាចថ្ងៃសុក្រម្សិលមិញនេះទើបគេអាចចាប់ខ្លួនជនល្មើសបាន ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺចោរដែលបានប្លន់ប្រជាពលរដ្ឋនោះគឺជាសមត្ថកិច្ចប្រចាំនៅតំបន់កើតហេតុនោះផ្ទាល់តែម្តងដោយរូបគាត់គឺជារវសេនីយ៍ឯក Anucha Boon-arak និងទើបមានអាយុ ២៥ ឆ្នាំប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    September 4, 2021
  • អន្តរជាតិ

    ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចម្រុះប្រភេទគ្នា ពោលគឺចាក់លាយគ្នារវាងវ៉ាក់សាំង AstraZeneca និង Pfizer ជូនពលរដ្ឋខ្លួននៅដើមខែក្រោយនេះហើយ។ បើតាមលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn ដែលជានាយករងនៃនាយករដ្ឋានគ្រប់គ្រងជំងឺឆ្លងបានឲ្យដឹងថា ការសម្រេចចាក់វ៉ាក់សាំងចម្រុះគ្នារវាងវ៉ាក់សាំងទាំង ២ប្រភេទខាងលើនេះត្រូវបានធ្វើឡើងតាមអនុសាសន៍របស់ក្រុមអ្នកជំនាញថៃនិងផ្អែកលើការសិក្សាជាលក្ខណៈអន្តរជាតិដែលបង្ហាញថា ជម្រើសនៃការការចាក់វ៉ាក់សាំង AstraZeneca- Pfizer  នឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី។ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    September 4, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីគ្រោងនឹងយកកម្មវិធី “Phuket sandbox” របស់ប្រទេសថៃទៅអនុវត្តនៅលើកោះទេសចរណ៍ដ៏សំខាន់មួយរបស់ខ្លួនផងដែរ។ “Phuket sandbox” គឺជាគម្រោងមួយដែលត្រូវបានអនុវត្តដំបូងគេនៅក្នុងខេត្តភូកេតប្រទេសថៃ ហើយតាមរយៈគម្រោងនេះគឺគេនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច អាចចូលមកកំសាន្តនៅក្នុងខេត្តភូកេតដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ បើតាមលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ម៉ាឡេស៊ីនឹងនាំយកកម្មវិធី “Phuket sandbox” ទៅអនុវត្តនៅលើកោះដែលជាតំបន់ទេសចរណ៍ដ៏មានសត្តានុពលមួយគឺកោះ Langkawi ដែលស្ថិតនៅក្នុងរដ្ឋ Kedah ហើយការអនុវត្តនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៦ កញ្ញានេះតទៅផងដែរ។ គួររម្លឹកជូនថា ដ្បិតតែកម្មវិធី “Phuket sandbox”

    September 3, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ សារព័ត៌មាន  World of Buzz បានរាយការណ៍ថា មានស្រ្តីមានផ្ទៃពោះនិងជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានសម្រាលកូនតែម្នាក់ឯងប្រកបដោយសុវត្ថិភាព បន្ទាប់ពីគេបានយកគាត់ទៅទុកចោលក្នុងបន្ទប់មួយតែម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ខណៈស្រ្តីជាអ្នកជំងឺកូវីដ ១៩ រូបនេះត្រូវបានគេដឹងថា មានអាយុ ៣៦ ឆ្នាំ ហើយកូនដែលគាត់បានសម្រាលតែម្នាក់ឯងនោះគឺជាកូនទី ៤ របស់គាត់ផងដែរ។ ប្រភពខាងលើបានបន្តថា ពេលទៅដល់មន្ទីរពេទ្យភ្លាមគេបានធ្វើតេស្តស្រ្តីរូបនេះរួមជាមួយនឹងប្តីរបស់គាត់ ហើយពេលនោះលទ្ធផលបានបង្ហាញថា ប្តីរបស់គាត់គឺវិជ្ជមានកូវីដ ១៩។ ក្រោយការរកឃើញដូចនេះ គេក៏សម្រេចឲ្យប្តីប្រពន្ធ ២ នាក់នេះត្រូវនៅដាក់ដោយឡែកពីគ្នា ដោយបុរសជាប្តីត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដ ហើយស្រ្តីជាប្រពន្ធត្រូវបានគេយកទៅដាក់ក្នុងបន្ទប់សម្រាលកូនដាច់ដោយឡែកមួយតែម្នាក់ដើម្បីរងចាំមើលទល្ធផលតេស្តកូវីដ ១៩

    September 3, 2021
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច អ្នកជំងឺកូវីដអាចត្រូវប្រឈមនឹងការកើតបញ្ហាក្រលៀនក្នុងរយៈពេលវែងបន្ថែមទៀត ហើយលទ្ធភាពនៃការកើតមានបញ្ហានេះគឺមានរហូតដល់ ៣៥% ខ្ពស់ជាងអ្នកដែលមិនធ្លាប់មានប្រវត្តិកើតជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Dialy Mail បានឲ្យដឹងថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តប្រចាំនៅរដ្ឋបាលសុខភាពអតីតយុទ្ធជននៃប្រទេសអង់គ្លេស ខណៈក្នុងការសិក្សានេះគេបានធ្វើការប្រៀបធៀបសុខភាពពលរដ្ឋដែលធ្លាប់មានជំងឺកូវីដ ១៩ ចំនួន ៨៩,០០០ នាក់ជាមួយនឹងសុខភាពរបស់ក្រុមពលរដ្ឋចំនួន ១,៦ លាននាក់ ដែលគ្មានប្រវត្តិកើតជំងឺកូវីដ ១៩ទាល់តែសោះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងរយៈពេល ៦ ខែបន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ ១៩ អ្នកជំងឺអាចប្រឈមនឹងការកើតមានបញ្ហាក្រលៀនខ្ពស់ជាងពលរដ្ឋធម្មតារហូតដល់ ៣៥% ហើយបញ្ហាក្រលៀនដែលពួកគេត្រូវជួបប្រទះនោះមានដូចជា មុខងាររបស់ក្រលៀនត្រូវចុះខ្សោយជាងធម្មតា ឬ ក្រលៀនត្រូវមានអាយុចាស់ជាងធម្មតារហូតដល់ ៣០ឆ្នាំ

    September 3, 2021
  • អន្តរជាតិ

    ក្រុមហ៊ុន Facebook បានប្រាប់សារព័ត៌មាន BBC ថា ខ្លួនបានរួមចំណែកជួយជម្លៀសពលរដ្ឋមួយចំនួនចេញពីប្រទេសអាហ្គានីស្ថាន តាមរយៈការបន្ថែមមុខងារពិសេសមួយនៅក្នុងគណនី Facebook របស់ក្រុមប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងប្រទេសកំពុងមានភាពចលាចលមួយនេះ។ គួរម្លឹកថា កាលពីពេលថ្មីៗនេះមានជើងហោះហើរពិសេសមួយបានទៅនាំយកពលរដ្ឋចំនួន ១៧៥នាក់ចេញពីប្រទេសអាហ្គានីស្ថានដោយសុវត្ថិភាព ខណៈពលរដ្ឋទាំងអស់នោះគឺសុទ្ធតែក្រុមអ្នកការសែតឯករាជ្យ ក្រុមសកម្មជន និងសមាជិកគ្រួសាររបស់ពួកគេ ពោលគឺជាក្រុមមនុស្សដែលក្រុមតាលីបង់កំពុងតាមចាប់ខ្លួន។ ដើម្បីតាមរកក្រុមពលរដ្ឋទាំងនោះក្រុមតាលីបង់ត្រូវចូលទៅឆែកមើលគណនីបណ្តាញសង្គមផ្សេងៗរបស់ពួកគេ ជាពិសេសគឺគណនី Facebook ផ្លូវការរបស់ពួកគេតែម្តង ដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេឲ្យកាន់តែច្បាស់ ពិនិត្យរកមើលទីតាំងរបស់ពួកគេ  និងស្វែងរកក្រុមមនុស្សដែលមានការពាក់ព័ន្ធជាមួយនឹងពួកគេជាដើម។ ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Facebook បានដាកចេញនូវមុខងារសុវត្ថិភាពមួយ ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចការពារគណនីរបស់របស់ពួកគេបានយ៉ាងងាយស្រួល ពោលគឺចុចតែម្តងដើម្បីបិទមិនឲ្យអ្នកដែលមិនមែនជាមិត្តភក្តិអាចចូលទៅឆែកលើ Timeline របស់ពួកគេបាន ហើយ Facebook ក៏បានលុបចោលគណនីរបស់ក្រុមមេដឹកនាំតាលីបង់មួយចំនួនផងដែរ។

    September 2, 2021