Pheakdey
  • អន្តរជាតិ

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសម្តែងនូវការសរសើរយ៉ាង​ខ្លាំងចំពោះតារាចម្រៀងមានដើមកំណើតថៃនិងបច្ចុប្បន្នជាសមាជិកក្រុមតារាចម្រៀង K-Pop គឺកញ្ញា Lisa ក្រោយតារាចម្រៀងរូបនេះបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស តាមរយៈបទចម្រៀងមួយបទរបស់នាងក្រោមចំណងជើងថា “Lalisa”។ គួររម្លឹកថា បទចម្រៀង “Lalisa” ត្រូវបាន​បង្ហោះចូលទៅក្នុងបណ្តាញសង្គម Youtube កាលពី ៣ ថ្ងៃមុន ហើយគិតត្រឹមរយៈដ៏ខ្លីនេះវីដេអូចម្រៀងមួយនេះមានអ្នកចូលមើលរហូតដល់ជាង ១៣០ លានដង។ ក្នុងបទចម្រៀងដែលកំពុងតែល្បីកក្រើកនេះ គេបានប្រទះឃើញកញ្ញា Lisa រាំនៅមុខប្រាសាទមួយ និងពាក់ម្កុដមាសផងដែរ ខណៈក្នុងអំឡុងពេលនេះម្កុដមាសដែលសមាជិកទី ៣ របស់ក្រុមចម្រៀង Blackpink បានពាក់នោះកំពុងលក់ដាច់ខ្លាំងបំផុតនៅតាមទីផ្សារក្នុងប្រទេសថៃ។ ក្រោយមើលឃើញពីឥទ្ធិពលដ៏ខ្លាំងខ្លាំរបស់វិស័យសិល្បៈចំពោះសេដ្ឋកិច្ចដូចនេះ រដ្ឋាភិបាលថៃក៏បានប្រកាសឲ្យដឹងតាមរយៈសារព័ត៌មានថា

    September 14, 2021
  • អន្តរជាតិ

    សិង្ហបុរី៖ កាលពីព្រឹកថ្ងៃចន្ទ ទី ១៣ ខែកញ្ញានេះតុលាការសិង្ហបុរីបានកាត់ទោសស្រ្តីម្នាក់ឲ្យជាប់គុករយៈពេល ៧ ខែ បន្ទាប់ពីរូបគាត់បានកុហកនិងបោកប្រាស់អាជ្ញាធរដើម្បីទទួលបានប្រាក់ជំនួយកូវីដ ១៩ ចំនួន ៤,០០០ ដុល្លារសិង្ហបុរី (២,៩៧៦ ដុល្លារអាមេរិក)។ បើតាមការចុះផ្សាយនៅតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ស្រ្តីដែលជាជនបោកប្រាស់អាជ្ញាធររូបនេះមានឈ្មោះថា Tiong Shi Lin អាយុ ៣២ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ យ៉ាងណាក្តី កាលពីខែកុម្ភៈឆ្នាំ ២០២០​ កន្លងទៅ ស្រី្តរូបនេះត្រូវបានគេបញ្ឈប់ពីការងារ ព្រោះពេលនោះវិបត្តិនៃជំងឺកូវីដ ១៩ បានបង្ខំឲ្យក្រុមហ៊ុនជាច្រើនត្រូវផ្អាកដំណើរ

    September 13, 2021
  • អន្តរជាតិ

    វៀតណាម៖ កាលពីព្រឹកថ្ងៃចន្ទ ទី ១៣ ខែកញ្ញានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចអនុវត្តវិធានការបិទខ្ទប់ទីក្រុងហូជីមិញជាបន្តទៀត ក្រោយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងទីក្រុងមួយនេះហាក់មិនថយចុះទាល់តែសោះ។ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរវៀតណាមគឺក្រុងហូជីមិញ ដែលមានប្រជាពលរដ្ឋកំពុងរស់នៅជាង ៩លាននាក់នោះនឹងត្រូវបិទខ្ទប់រហូតដល់ចុងខែកញ្ញានេះ ឬអាចបន្តយូរជាងនេះប្រសិនបើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ កាន់តែអាក្រក់ឡើង។ គួរបញ្ជាក់ថា ហូជីមិញគឺជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់និងជាក្រុងមានផ្ទៃដីធំបំផុតរបស់ប្រទេសវៀតណាម ហើយទីក្រុងមួយនេះបានបានអនុវត្តវិធានការបិទខ្ទប់ជាច្រើនសប្តាហ៍មកហើយ។ សូមបញ្ជាក់ជូនផងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះវៀតណាមមានអាត្រាអ្នកឆ្លងកូវីដ ១៩ ជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈតួលេខអ្នកឆ្លងសរុបគិតត្រឹមពេលនេះគឺមានចំនួនជាង ៦១ម៉ឺននាក់ និងស្លាប់សរុបជាង ១,៥ម៉ឺននាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វិញគឺគិតត្រឹមពេលនេះអាជ្ញាធរវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបាន ៥,២% ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុបជាង ៩៨លាននាក់៕ អត្ថបទ៖

    September 13, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងជនជាតិថៃនិងជាសមាជិកម្នាក់ក្នុងក្រុមចម្រៀង Blackpink គឺកញ្ញា  Lisa បានបញ្ចេញនូវបទចម្រៀងទោសមួយបទមានចំណងជើងថា “LALISA” ដែលចំរៀងមួយបទនេះបានផ្ទុះការគាំទ្រយ៉ាង​ខ្លាំងពីសំណាក់ប្រិយមិត្តជាច្រើនលាននាក់នៅជុំវិញពិភពលោក។ អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងបទចម្រៀងនោះគឺគេបានឃើញកញ្ញា Lisa ពាក់ម្កុជមាសដ៏ស្រស់ស្អាតមួយផងដែរ។ បើតាមសារព័ត៌មាន  Workpoint TODAY បានឲ្យដឹងថា ម្កុជមួយនោះគឺត្រូវបានរចនាឡើងដោយក្រុមហ៊ុនច្នៃម៉ូតរបស់ប្រទេសថៃ ហើយក្រោយពីបទចម្រៀង “LALISA”  ល្បីកាន់តែខ្លាំង ស្រាប់តែពេលនេះការបញ្ជាទិញម្កុជនោះក៏មានការកើនឡើងខ្ពស់ផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា នាពេលកន្លងមកតម្រូវការទិញម្កុជដូចនេះមានតិចតួចណាស់ តែប៉ុន្មានថ្ងៃនេះម្កុជជាច្រើនត្រូវបានលក់ដាច់គ្មានសល់ ហើយជាងនេះទៅទៀតគឺនៅតាមហាងលក់គ្រឿងអលង្ការនិងវត្ថុបុរាណជាច្រើននៅក្នុងប្រទេសថៃសុទ្ធតែបានដាក់លក់ម្កុជដ៏ស្រស់ស្អាតនោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Workpoint TODAY  

    September 13, 2021
  • អន្តរជាតិ

    អាមេរិក៖ ការសិក្សាចំនួន ៣ នៅក្នុងសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី ១០ ខែ កញ្ញាម្សិលមិញនេះបានរកឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពិតជាបានជួយការពារជនរងគ្រោះមិនឲ្យមានជំងឺធ្ងន់ធ្ងរនិងស្លាប់បានយ៉ាងប្រសិទ្ធភាពបើទោះមេរោគជំងឺកូវីដ ១៩ នោះជាមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta ក៏ដោយ។ យ៉ាងណាក្តី ការសិក្សាទាំងនេះក៏បានទាញសញ្ញាព្រមានចំពោះពលរដ្ឋវ័យចំណាស់ផងដែរជាពិសេសពលរដ្ឋដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើទៅ ដោយក្រុមពលរដ្ឋទាំងនេះគឺងាយនឹងទទួលរងផលប៉ះពាល់ផ្សេងៗខ្លាំងណាស់ក្រោយពេលចាក់វ៉ាក់សាំងរួច។ គួរបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងចំពោះពលរដ្ឋអាមេរិកចំនួន ៣២,០០០ នាក់មកពីរដ្ឋចំនួន ៩ ផ្សេងគ្នា ហើយវ៉ាក់សាំងដែលគេបានយកមកសិក្សានោះមាន ៣ ប្រភេទគឺវ៉ាក់សាំង Moderna, Pfizer និង Johnson & Johnson

    September 11, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃគ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ អាចចូលមកកំសាន្តក្នុងទីក្រុងបាងកកជាធម្មតាបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះ។ តាមគម្រោងគឺទីក្រុងបាងកកនិងខេត្តចំនួន ៤ ផ្សេងទៀតមានដូចជា ខេត្តChiang Mai, Chon Buri, Phetchaburi និងខេត្តPrachuap Khiri Khan នឹងត្រូវចាប់ផ្តើមអនុវត្តវិធានការខាងលើនេះចាប់ពីថ្ងៃទី ១ ខែ តុលា ខណៈ ៣ សប្តាហ៍បន្ទាប់មកទៀត ពោលគឺនៅថ្ងៃទី ២១ ខែតុលា ថៃនឹងបន្តអនុវត្តវិធានការដូចនេះនៅក្នុងតំបន់ដែលជាគោលដៅទេសចរណ៍មួយចំនួនទៀតផងដែរ ដូចជាខេត្ត Chiang Rai,ខេត្ត

    September 11, 2021
  • អន្តរជាតិ

    ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩នៃប្រទេសថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា អាជ្ញាធរថៃគ្រោងនឹងចាក់វាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ  Pfizer  ទៅកាន់ក្រុមកូនសិស្សសាលាដែលមានអាយុចាប់ពី ១២-១៧ ឆ្នាំនៅទូទាំងប្រទេស ប្រសិនបើឪពុកម្តាយរបស់ក្រុមកូនសិស្សទាំងនោះយល់ព្រមទទួលយកហានិភ័យណាមួយដែលអាចកើតឡើងដោយយថាហេតុក្រោយពេលចាក់វ៉ាក់សាំងរួច។ គួរម្លឹកថា នាពេលកន្លងមកធ្លាប់មានការរកឃើញថា មានករណីអ្នកកើតជំងឺរលាកសាច់ដុំបេះដូងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ឬ Moderna រួច ហើយអ្នកដែលងាយនឹងកើតមានបញ្ហានេះទៀតសោធ គឺក្រុមពលរដ្ឋជាបុរស ឬយុវវ័យ។ យ៉ាងណាក្តី ករណីកើតមានជំងឺនេះគឺជារឿងកម្របំផុត ពោលគឺស្ថិតក្នុងកម្រិតមិនដល់ ១ករណីផង ក្នុងចំណោមពលរដ្ឋ ១លាននាក់។ បើទោះជាយ៉ាងនេះក៏ដោយចុះ អាជ្ញាធរថៃនៅតែគោរពគោលការណ៍ចាក់វ៉ាក់សាំងដោយការស័្មគ្រចិត្ត ពោលគឺការចាក់វ៉ាក់សាំងជូនក្រុមសិស្សសាលាវ័យក្មេងទាំងនេះត្រូវតែមានការយល់ព្រមពីសំណាក់ឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេជាមុនសិន ដើម្បីបញ្ជាក់ថាពួកគាត់នឹងទទួលយកបញ្ហាផ្សេងៗក្នុងករណីដែលវាអាចកើតមានចំពោះកូនៗពួកគាត់ក្រោយពេលចាក់វ៉ាក់សាំងរួច។

    September 11, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនឱសថ Moderna ដែលជាដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឈានមុខគេមួយនៅលើពិភពលោកនោះបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែ កញ្ញាថា ពេលនេះក្រុមហ៊ុនកំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយ ដែលជាការបញ្ចូលគ្នារវាងដូសជំរុញនៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺផ្តាសាយ។ ការប្រកាសពីដំណឹងដ៏ល្អនេះត្រូវបានធ្វើឡើងដោយលោក Stéphane Bancel ដែលជាអគ្គនាយកក្រុមហ៊ុន Moderna ក្នុងឱកាសដែលលោកបានអញ្ជើញទៅធ្វើបទបង្ហាញមួយស្តីពីការវិឌ្ឍន៍ចុងក្រោយរបស់ក្រុមហ៊ុននៅចំពោះមុខក្រុមវិនិយោគិនជាច្រើននាក់ ដែលមានបំណងចង់ធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុន។ លោក Stéphane Bancel បានថ្លែងថា វ៉ាក់សាំងថ្មីនេះនឹងក្លាយជាជម្រើសដ៏ល្អបំផុតក្នុងទីផ្សារនៅទូទាំងពិភពលោក ព្រោះវាជាវ៉ាក់សាំងតែមួយដែលអាចការពារជំងឺបានដល់ទៅ ២ មុខ​ ហើយវាក៏នឹងក្លាយជាវ៉ាក់សាំងប្រឆាំនឹងជំងឺផ្លូវដង្ហើមដែលមានប្រសិទ្ធភាពខ្ពស់ជាងគេនិងលក់ដាច់ជាងគេផងដែរ។ អគ្គនាយកក្រុមហ៊ុន Moderna រូបនេះក៏បានឲ្យដឹងបន្ថែមទៀងផងដែរថា ក្នុងអំឡុងពេលនេះខាងក្រុមហ៊ុនរបស់លោកក៏ពុងអភិវឌ្ឍវ៉ាក់សាំងកូវីដ ១៩ ពិសេសមួយចំនួនទៀងផងដែរ ដូចជាវ៉ាក់សាំងសម្រាប់កូនក្មេងដែលមានអាយុចាប់ពី

    September 10, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៤ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះគុកមួយកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asiaបានឲ្យដឹងថា​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ ព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ហើយគុកដែលត្រូវរងនូវការលេបត្របាក់ដោយអគ្គីភ័យនេះគឺស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុង Tangerang ខណៈមន្ទីរឃុំឃាំងមួយនេះត្រូវបានគេដឹងថា ជាកន្លែងដែលមានផ្ទុកអ្នកទោសយ៉ាងច្រើនកកកុញគ្នាផងដែរ។ ប្រភពខាងលើបានបន្តថា គេមិនបានដឹងពីហេតុផលជាក់លាក់ដែលបង្កឲ្យមានភ្លើងឆេះគុកនេះទេ តែអ្វីដែលគេអាចធ្វើការសន្និដ្ឋានបានគឺអគ្គីភ័យអាចបង្កឡើងដោយបញ្ហាប្រព័ន្ធអគ្គិសនីនៅក្នុងមន្ទីរឃុំឃាំង ដែលជាប្រព័ន្ធចាស់ត្រូវបានគេរៀបចំឡើងតាំងពីឆ្នាំ ១៩៧២ និងមិនដែលធ្វើបច្ចុប្បន្នភាពទាល់តែសោះរហូតមកទល់នឹងពេលនេះ។ បើតាមលោក Yasonna Laoly ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ីបានឲ្យដឹងថា ពលរដ្ឋដែលបានស្លាប់ទាំងអស់នោះគឺសុទ្ធតែជាអ្នកទោស ហើយក្នុងចំណោមអ្នកស្លាប់ទាំង ៤៤នាក់នោះគឺមាន ៣១នាក់ត្រូវភ្លើងឆេះខ្ទេចតែម្តង ខណៈពេលនេះខាងអាជ្ញាធរនឹងពិនិត្យ DNA ចំពោះសាកសពទាំងនោះដើម្បីដឹងពីអត្តសញ្ញាណរបស់ពួកគេមុនពេលអាជ្ញាធរប្រគល់សាកសពទាំងនោះឲ្យទៅខាងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖

    September 10, 2021
  • អន្តរជាតិ

    ស្រីលង្កា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសស្រីលង្កាបានជូនដំណឹងជាសាធារណៈមួយទៅកាន់ប្រជាពលរដ្ឋខ្លួន ដោយខាងអាជ្ញាធរបានស្នើសុំឲ្យពលរដ្ឋជាស្រ្តីនៅទូទាំងប្រទេសត្រូវពន្យាពេលមានផ្ទៃពោះយ៉ាងតិចណាស់មួយឆ្នាំសិន ដើម្បីការពារខ្លួនពីហានិភ័យផ្សេងៗដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ ១៩ ។ បើតាមលោក Chitramali de Silva ដែលជាប្រធានការិយាល័យលើកកម្ពស់សុខភាពនៃប្រទេសស្រីលង្កាបានបញ្ជាក់ថា ​ការស្នើសុំខាងលើនេះត្រូវបានធ្វើឡើងដើម្បីធានានូវសុវត្ថិភាពចំពោះក្រុមស្រ្តីមានផ្ទៃពោះ ដ្បិតកាលពីពេលថ្មីៗនេះអាជ្ញាធរសុខាភិបាលបានរកឃើញថា មានស្រ្តីមានផ្ទៃពោះចំនួន ៤១នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩។ ប្រធានការិយាល័យរូបនេះបានបន្តថា គិតត្រឹមពេលនេះមានស្រ្តីមានផ្ទៃពោះប្រមាណជា ៥,៥០០ នាក់បានឆ្លងជំងឺកូវីដ ១៩ ហើយក្នុងនោះមាន ៧០%ជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ទៀតផង។ លោក Chitramali de Silva

    September 10, 2021