Pheakdey
  • អន្តរជាតិ

    ថៃ៖ ពលរដ្ឋថៃគ្រប់រូបមានសិទ្ធស្មើៗគ្នាសម្រាប់បង្ហាញនូវការមិនពេញចិត្តឬទាមទារអ្វីមួយពីខាងអាជ្ញាធរមូលដ្ឋានរបស់ពួកគេ ហើយរបៀបនៃការទាមទារឬបង្ហាញនូវការមិនពេញចិត្តនោះអាចត្រូវបានធ្វើឡើងក្នុងទម្រង់ផ្សេងៗគ្នា ខណៈសកម្មភាពខ្លះត្រូវបានធ្វើឡើងក្នុងលក្ខណៈបែបកំប្លែងតែមានន័យឌឺដងខ្លាំងបំផុតផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ពលរដ្ឋថៃមួយចំនួនបាននាំគ្នាស្លៀកពាក់ឈុតជាអាកាសយានិកដែលត្រូវធ្វើដំណើរទៅកាន់ឋានព្រះចន្ទហើយដើរពេញផ្លូវដែលមានក្រហេងក្រហូងច្រើន ដែលមើលទៅគឺស្រដៀងនឹងការធ្វើដំណើរនៅលើឋានព្រះចន្ទអីចឹងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា សកម្មភាពនេះបានកើតឡើងនៅក្នុងតំបន់ Huai Hot-Nong ស្ថិតនៅក្នុងស្រុក Kranuan ខេត្ត  Khon Kaen ភាគខាងត្បូងប្រទេសថៃ ហើយគោលបំណងនៃការធ្វើសកម្មភាពគឺដើម្បីបង្ហាញជាសាធារណៈថាផ្លូវមួយខែ្សនោះខូចអស់ហើយដែលទាមទារឲ្យអាជ្ញាធរត្រូវតែជួសជុលផ្លូវជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានឃើញការឆ្លើយតបណាមួយពីសំណាក់អាជ្ញាធរថៃចំពោះសកម្មភាពដ៏សែនហួសចិត្តនេះនៅឡើយទេ។ លោកអ្នកទស្សនាសកម្មភាពនេះដែលត្រូវបានគេបង្ហោះពេញបណ្តាញសង្គមក្នុងប្រទេសថៃដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand

    September 21, 2021
  • អន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងទីក្រុងហាណូយហើយនៅក្នុងសប្តាហ៍នេះក្រោយចំនួនអ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបន្តធ្លាក់ចុះជាច្រើនថ្ងៃជាប់ៗគ្នានិងស្របពេលដែលពលរដ្ឋក្នុងក្រុងហាណូយជាច្រើននាក់បានទៅវ៉ាក់សាំងរួចហើយដែរ។ យោងតាមបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ កញ្ញាខាងមុខនេះតទៅអាជ្ញាធរវៀតណាមនឹងអនុញ្ញាតឲ្យគម្រោងសាងសង់មួយចំនួនអាចចាប់ផ្តើមដំណើរការឡើងវិញហើយ ខណៈអាជីវកម្មដែលពុំមានហានិភ័យនៃការចម្លងជំងឺមួយចំនួនក៏ត្រូវអនុញ្ញាតឲ្យបើកជាបណ្ដើរៗផងដែរ។ ដោយឡែកចំពោះភោជនីយដ្ឋានវិញគឺអនុញ្ញាតឲ្យបើកលក់សម្រាប់តែការវេចខ្ចប់យកទៅញ៉ាំនៅផ្ទះតែប៉ុណ្ណោះ។ គួរម្លឹកថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីក្រុងហាណូយត្រូវបានបិទខ្ទប់ទាំងស្រុង​ បន្ទាប់ពីទីក្រុងមួយនេះផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរក្រុងហាណូយហាក់អាចគ្រប់គ្រងស្ថានការបានវិញហើយដោយចំនួនអ្នកឆ្លងថ្មីបន្តធ្លាក់ចុះរាល់ថ្ងៃ ខណៈដែលពលរដ្ឋពេញវ័យនៅក្នុងទីក្រុងហាណូយប្រមាណជា ៩៥% ឬស្មើនឹងចំនួន ៥,៧៥ លាននាក់បានទៅទទួលវ៉ាក់សាំងដូសទី ១ រួចរាល់ហើយ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៦៨ម៉ឺននាក់

    September 20, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃនឹងធ្វើតេស្តរកជំងឺកូវីដ ១៩​ ទ្រង់ទ្រាយធំនៅតាមសហគមន៍ក្នុងខេត្តភូកេត ដែលនាពេលកន្លងមកខេត្តទេសចរណ៍មួយនេះបានអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិអាចចូលទៅកំសាន្តដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ បើតាមលោក Kusak Kukiattikun ដែលជាប្រធានអាជ្ញាធរសុខាភិបាលខេត្តភូកេតបានឲ្យដឹងថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំដូចនេះក៏ព្រោះខេត្តភូកេតបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនច្រើនជាង​ ២០០នាក់ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ដែលវាជាកំណត់ត្រាអាក្រក់មិនធ្លាប់មានពីមុនមកផងដែរ។ ប្រធានអាជ្ញាធរសុខាភិបាលខេត្តរូបនេះបានបញ្ជាក់ថា តាមគម្រោងគឺគេនឹងធ្វើតេស្តពលរដ្ឋប្រមាណជា ២៥,០០០នាក់ ដោយប្រើឧបករណ៍ធ្វើតេស្តរហ័ស ហើយក្នុងចំណោមពលរដ្ឋទាំងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរ។ គួរម្លឹកថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មកខេត្តភូកេតបានអនុវត្តកម្មវិធី Phuket Sandbox ដែលជាកម្មវិធីអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចអាចចូលមកកំសាន្តដោយមិនចាំបាច់ត្រូវធ្វើចតាឡីស័កនោះទេ ហើយរហូតមកទល់នឹងពេលនេះកម្មវិធីពិសេសមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍បានជាង

    September 20, 2021
  • អន្តរជាតិ

    ហ្វីលីពីន៖ កំពូលកីឡាប្រដាល់ហ្វីលីពីនលោក Manny Pacquiao បានប្រកាសជាធារណៈកាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ម្សិលមិញថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ លោក Manny Pacquiao បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា “វាដល់ពេលវេលាហើយដែលលោកត្រូវប្រកួតប្រជែងក្នុងភាពជាអ្នកដឹកនាំម្តង ខណៈនាពេលកន្លងមកគាត់ធ្លាប់ទទួលបានជោគជ័យជាច្រើនដងមកហើយសម្រាប់ការប្រកួតនៅលើសង្វៀន”។ គួរម្លឹកជូនថា លោក Manny Pacquiao បានចាប់ផ្តើមប្រឡូកក្នុងការងារនយោបាយនៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្នរូបលោកគឺជាសមាជិកព្រឹទ្ធសភាម្នាក់នៅក្នុងរដ្ឋាភិបាលហ្វីលីពីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Rodrigo Duterte។ នៅក្នុងឆាកនយោបាយ លោក Manny Pacquiao

    September 20, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ទីផ្សារលក់ប្រហិតតាមដងផ្លូវមួយកន្លែងនៅក្នុងខេត្តបូរីរ៉ាំ ប្រទេសថៃបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺកើនឡើងរហូតដល់ ៣,៣៣៣% ក្រោយតារាចម្រៀងមានដើមកំណើតថៃនិងជាសមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK គឺកញ្ញា Lisa និយាយពាក្យដ៏ខ្លីមួយចំពោះប្រហិតទាំងនោះ។ គួរម្លឹកជូនថា ក្រោយទទួលបានការគាំទ្រខ្លាំងចំពោះបទចម្រៀង “Lalisa” ដែលត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គម YouTube កាលពីថ្ងៃទី ១១ ខែកញ្ញានេះ កញ្ញា Lisa បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី  Woody Show ដែលជាកម្មវិធីជជែកកំសាន្តអំពីរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួនរបស់តារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ។ ក្នុងកិច្ចសម្ភាសន៍នោះ កញ្ញា Lisa បាននិយាយថា គាត់មិនបានទៅលេងស្រុកកំណើតនៅក្នុងខេត្តបូរីរ៉ាំជាង ១ឆ្នាំមកហើយព្រោះវិបត្តិនៃជំងឺកូវីដ

    September 18, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ឥណ្ឌូនេស៊ីគ្រោងនឹងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិមកពីប្រទេសមួយចំនួនអាចត្រលប់ទៅកំសាន្តនៅលើកោះបាលីបានជាធម្មតាវិញនៅត្រឹមដើមខែតុលាខាងមុខនេះ។ គួររម្លឹកថា មុនពេលមានការបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ ១៩ កោះបាលីគឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់អ្នកដំណើរនៅជុំវិញពិភពលោក ខណៈកោះដ៏ស្រស់ស្អាតមួយនេះក៏ជាប្រភពចំណូលដ៏មានសក្តានុពលមួយសម្រាប់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ បើតាមលោក Luhut Pandjaitan ដែលជារដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រនិងការវិនិយោគឥណ្ឌូនេស៊ីបានឲ្យដឹងថា ការសម្រេចបើកកោះបាលីឡើងវិញនេះគឺចំណែកដ៏សំខាន់មួយសម្រាប់សង្គ្រោះសេដ្ឋកិច្ចជាតិដែលបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ មក។ រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះបានបន្តទៀតថា ការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីអាចសម្រេចបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមពលរដ្ឋគោលដៅបានចំនួនច្រើននិងស្របពេលចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងឥណ្ឌូនេស៊ីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ជូនពលរដ្ឋបានចំនួន ២១% ហើយ​ ខណៈ ៤០% ផ្សេងទៀតទើបចាក់បានដូសទី

    September 18, 2021
  • អន្តរជាតិ

    ថៃ៖ ចំណតរថយន្តតាក់ស៊ីជាច្រើនកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានក្លាយទៅជាសួនបន្លែចម្រុះប្រភេទគ្នាមួយ ក្រោយពេលរថយន្តតាក់ស៊ីរាប់រយគ្រឿងត្រូវផ្អាកដំណើរការទាំងស្រុងជាយូរមកហើយព្រោះតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩។ បើយោងតាមបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា បន្លែដែលគេអាចរកបាននៅក្នុងចំណតរថយន្តតាក់ស៊ីនោះមានដូចជា ត្រកួន ស្ពៃខៀវ ស្លឹកខ្ទឹម ត្រប់ និងម្ទេសជាដើម ហើយបន្លែខ្លះត្រូវគេដាក់ដាំនៅលើដំបូលរថយន្តតាក់ស៊ីតែម្តង។ ប្រភពខាងលើបានបន្តថា រថយន្តតាក់ស៊ីទាំងនោះគឺជារថយន្តរបស់ក្រុមហ៊ុន  Ratchapruek និងក្រុមហ៊ុន Baworn  ហើយបើតាមការសន្និដ្ឋានគឺក្រុមហ៊ុនតាក់ស៊ីទាំង ២នេះត្រូវមានបំណុលប្រមាណជា ៣ពាន់លានបាត (៩០លានដុល្លារ) ដែលត្រូវសងរំលស់បន្តិចម្តងៗទៅកាន់ខាងធនាគារវិញ តាមរយៈការបង់ប្រាក់ប្រចាំខែរបស់អ្នកបើករថយន្តតាក់ស៊ីម្នាក់ៗ។ តាមធម្មតាអ្នកបើករថយន្តតាក់ស៊ីម្នាក់ត្រូវបង់ប្រាក់យ៉ាងតិចបំផុតចំនួន ៣,០០០ បាត (៩១ ដុល្លារអាមេរិក) ក្នុងមួយខែ

    September 18, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ថៃនឹងផ្តល់ជម្រើស ២ សម្រាប់ក្រុមពលរដ្ឋវ័យក្មេងអាយុចាប់ពី ១២-១៧ឆ្នាំ ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយជម្រើសទី ១ គឺពួកគេអាចមកទទួលវ៉ាក់សាំងប្រភេទ Pfizer តាមការគ្រោងទុករបស់អាជ្ញាធរ ខណៈជម្រើសទី ២ គឺពួកគេអាចរង់ចាំចាក់វ៉ាក់សាំងប្រភេទ Sinovac ឬ Sinopharm នៅពេលក្រោយទៀតក៏បាន ប្រសិនបើឪពុកម្តាយរបស់ពួកមិនហ៊ានឲ្យចាក់វ៉ាក់សាំង Pfizer។ គួរបញ្ជាក់ថា តាមគម្រោងគឺនៅដើមខែក្រោមនេះអាជ្ញាធរថៃនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង Pfizer ជូនក្រុមកូនសិស្សសាលាដែលមានអាអាយុចាប់ពី ១២-១៧ឆ្នាំនៅទូទាំងប្រទេស ដោយវ៉ាក់សាំងដូសទី ១នឹងត្រូវចាក់នៅក្នុងសប្តាហ៍ទី ១ នៃខែតុលា ខណៈដូសទី ២

    September 18, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានទាញសញ្ញាព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ កញ្ញាម្សិលមិញថា ភាពខ្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩​ នៅទ្វីបអាហ្វ្រិកអាចបង្កជាបញ្ហារួមមួយសម្រាប់ពិភពលោកទាំងមូល ពោលគឺមេរោគកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីអាចនឹងកើតមានឡើងហើយបន្តរាតត្បាតធ្ងន់ធ្ងរជុំវិញពិភពលោកដូចជាមេរោគ Delta អីចឹងដែរ។ បើតាម WHO បានឲ្យដឹងថា គម្រោងផ្តល់វ៉ាក់សាំងទៅកាន់តំបន់អាហ្វ្រិកនឹងមិនអាចសម្រេចបានតាមការគ្រោងទុកនោះទេ​សម្រាប់ឆ្នាំ ២០២១ នេះ ព្រោះគេបានព្យាការណ៍រួចហើយថា នៅត្រឹមចុងឆ្នាំនេះគេអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋអាហ្វ្រិកបានត្រឹម ១៧%ប៉ុណ្ណោះ ខណៈការរំពឹងទុកនាពេលកន្លងមកគឺគេចង់ចាក់ឲ្យបានរហូតដល់ ៤០% នៃពលរដ្ឋសរុបក្នុងទ្វីបអាហ្រ្វិកទាំងមូល។ WHO បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចតាមផែនការដែលគេបានគ្រោងទុកនាពេលកន្លងមកនោះគឺគេត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៤៧០លានដូសបន្ថែមទៀត ដែលនេះជាចំនួនវ៉ាក់សាំងដ៏ច្រើនមួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា

    September 17, 2021
  • អន្តរជាតិ

    សិង្ហបុរី៖ កាលពីព្រឹកថ្ងៃសុក្រ ទី ១៧ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញ ឬដូសទី ៣ ហើយ ដែលការចាក់វ៉ាក់សាំងនេះត្រូវបានរៀបចំឡើងនៅឯមន្ទីរពេទ្យទូទៅសិង្ហបុរី (Singapore General Hospital)។ គួររម្លឹកថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបច្ចុប្បន្នមានវ័យ ៦៩ ឆ្នាំ ហើយនាពេលកន្លងមករូបលោកធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer-BioNTech ​កាលពីចុងខែមករា ឆ្នាំ ២០២១ នេះ។ ក្រោយពីបានចាក់វ៉ាក់សាំងដូសជំរុញខ្លួនឯងរួចហើយ លោក Lee Hsien

    September 17, 2021