- Pheakdey
- អន្តរជាតិ
ថៃ៖ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះអាជ្ញាធរថៃបានចាប់ខ្លួនយុវជនចំនួន ២នាក់និងយុវតីម្នាក់ ដែលជាក្រុមការងារផលិត ចែកចាយ និងលក់គ្រាប់បែកប៉េងប៉ុងយ៉ាងសកម្មតាមបណ្តាញអ៊ីនធឺណិត។ ក្រុមយុវជនទាំង ៣ នាក់នេះមានឈ្មោះដូចជា Ratchasak Sasuk អាយុ ២៣ ឆ្នាំ, Yothin Chansom អាយុ ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Jiranan Jaija ហើយការចាប់ខ្លួនត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ Don Muang ក្នុងទីក្រុងបាងកក។ ក្នុងប្រតិបត្តិការណ៍ចាប់ខ្លួនជនល្មើសទាំង ៣នាក់នេះ ប៉ូលិសថៃក៏បានរឹបអូសគ្រាប់បែងប៉េងប៉ុងបានចំនួន ៧៥ គ្រាប់ផងដែរ។ បើតាមប៉ូលិសជំនាញថៃបានបញ្ជាក់ថា ក្រុមជនល្មើសបានប្រើប្រាស់បណ្តាញសង្គម TikTok
August 21, 2021 - អន្តរជាតិ
ជប៉ុន៖ ហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសជប៉ុនបានបើកដំណើរការដោយបំពាក់នូវមនុស្សយន្តយ៉ាងទំនើបសម្រាប់បម្រើអតិថិជន ខណៈអ្នកដែលបញ្ជានិងគ្រប់គ្រងមនុស្សយន្តនោះអាចស្ថិតនៅក្នុងទីតាំងឆ្ងាយពីហាងកាហ្វេរាប់ពាន់គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហាងកាហ្វេមួយនេះមានឈ្មោះថា Dawn មានទីតាំងស្ថិតនៅក្នុងតំបន់ Nihonbashi ក្នុងក្រុងតូក្យូ ខណៈហាងកាហ្វេប្លែកគេនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាពលរដ្ឋជប៉ុន និងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា ការប្រើប្រាស់មនុស្សយន្តនេះមិនមែនត្រឹមតែជាការទាក់ទាញអតិថិជនប៉ុណ្ណោះទេ តែតាមរយៈបច្ចេកវិទ្យានេះក៏បានផ្តល់ឱកាសការងារពីចម្ងាយសម្រាប់ជនពិការឬក្រុមមនុស្សដែលជួបបញ្ហាលំបាកក្នុងការធ្វើដំណើរចេញពីផ្ទះដើម្បីមកធ្វើការងារនៅកន្លែងឆ្ងាយៗផងដែរ។ ជាក់ស្តែងលោក Michio Imai ដែលជាបុគ្គលិកគ្រប់គ្រងមនុស្សយន្តម្នាក់ក្នុងចំណោមបុគ្គលិកប្រហែល ៥០នាក់របស់ហាងកេហ្វេ Dawn បានធ្វើការងារប្រចាំថ្ងៃពីផ្ទះរបស់គាត់ក្នុងទីក្រុង Hiroshima ដែលមានចម្ងាយប្រមាណជា ៨០០គីឡូម៉ែត្រពីហាងកាហ្វេ ខណៈមានបុគ្គលិកខ្លះគឺកំពុងរស់នៅក្រៅប្រទេសជប៉ុនទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 20, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អគ្គស្នងការនគបាលថៃបានសម្រេចលុបឈ្មោះប៉ូលិសជាន់ខ្ពស់ម្នាក់ចេញពីក្រមខណ្ឌការងារ ក្រោយរូបគាត់បានយកប្រាក់ឧបត្ថម្ភចំពោះក្រុមប៉ូលិសក្រោមឱវាទដែលត្រូវចុះបំពេញបេសកកម្មទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ទៅប្រើប្រាស់ខុសផ្លូវការ ។ ប៉ូលិសជាន់ខ្ពស់រូបនេះគឺជាអធិការស្រុក Thung Song ស្ថិតនៅក្នុងខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ និងជាខេត្តមួយដែលមានការរាតត្បាតជំងឺកូវីដ ១៩ ខ្ពស់ផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្តបំរាមគោចររបស់រដ្ឋាភិបាលគឺមន្រី្តប៉ូលិសម្នាក់ត្រូវទទួលបានប្រាក់បេសកកម្មចំនួន ៦០ បាត (១,៨០ ដុល្លារ) ក្នុងមួយម៉ោងនិងមិនត្រូវលើសពី ៧ ម៉ោងនោះទេក្នុងមួយថ្ងៃ ខណៈចំនួនប្រាក់ឧបត្ថម្ភសរុបដែលពួកគាត់ត្រូវទទួលបានគឺអាស្រ័យទៅតាមចំនួនម៉ោងដែលពួកគាត់បានចុះទៅបំពេញបេសកកម្មជាក់ស្តែងផងដែរ។ រូបតំណាង យ៉ាងណាក្តី លោកវរសេនីយ៍ឯក Sompong
August 20, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រទី ២០ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៩,៥២៦ នាក់ ដែល ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៤០នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៩,៥៦២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣២៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១,០០៩,៧១០នាក់ និងស្លាប់សរុបចំនួន ៨,៨២៦ នាក់ផងដែរ៕ អត្ថបទ៖
August 20, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានសម្រេចអនុម័តចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ីហើយ ខណៈអាជ្ញាធរថៃក៏បានយល់ព្រមអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបដែលបានចាក់វ៉ាក់សាំងប្រភេទនេះរួចអាចធ្វើដំណើរមកកំសាន្តនៅក្នុងប្រទេសខ្លួនមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងរដ្ឋបាលផ្នែកឱសថនិងចំណីអាហារថៃធ្លាប់បានបដិសេធវ៉ាក់សាំងរបស់រុស្ស៊ីនេះម្តងហើយ ដោយពេលនោះថៃនៅមិនទាន់ទទួលស្គាល់ពីប្រសិទ្ធភាពរបស់វានៅឡើយទេ។ យ៉ាងណាក្តី ក្រោយមានការសិក្សាពីក្រុមអ្នកជំនាញពេលនេះមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ របស់ថៃបានយល់ព្រមទទួលស្គាល់ថា វ៉ាក់សាំង Sputnik V គឺមានប្រសិទ្ធភាពមិនចាញ់វ៉ាក់សាំងប្រភេទផ្សេងឡើយ ដូចនេះអ្នកដែលបានចាក់វ៉ាក់សាំងប្រទេសនេះរួចនឹងត្រូវបានអនុញ្ញាតឲ្យមកកំសាន្តក្នុងប្រទេសថៃតាមរយៈកម្មវិធី Phuket Sandbox ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ។ បើតាមអាជ្ញាធរថៃបានព្យាករណ៍តាមរយៈការអនុម័តខាងលើនេះ ខេត្តភូកេតរបស់ថៃអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍ជនជាតិរុស្ស៊ីប្រមាណជា ៥០០,០០០នាក់ឲ្យមកកំសាន្តនៅត្រឹមចុងឆ្នាំ ២០២១ នេះ ខណៈនាពេលកន្លងមកគិតជាមធ្យមគឺមានភ្ញៀវទេសចរណ៍រុស្ស៊ីប្រមាណជា ១,៤លាននាក់បានកំសាន្តក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ៕
August 19, 2021 - អន្តរជាតិ
ថៃ៖ ក្រុមអ្នកបម្រើការងារនៅក្នុងហាងម៉ាស្សានិងស្ប៉ាបាននាំគ្នាប្តឹងទាមទារសំណងពីរដ្ឋាភិបាលថៃជាប្រាក់ចំនួន ២០០ លានបាត (៦ លានដុល្លារអាមេរិក) ដ្បិតបទបញ្ជាបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់គាត់យ៉ាងខ្លាំង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Coconuts បានបញ្ជាក់ថា ក្រុមពលរដ្ឋដែលមកដាក់ពាក្យបណ្តឹងនេះមានចំនួនជាង ២០០ នាក់ ហើយពួកគាត់បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅតុលាការក្រុងបាងកកតែម្តង ដើម្បីទាមទារប្រាក់សំណងពីក្រសួងហរិញ្ញវត្ថុថៃ។ បើតាមលោក Pitak Yotha ដែលជានាយកសមាគមឆារ៉ាវីសម្រាប់ការអភិរក្សម៉ាស្សាថៃបានឲ្យដឹងថា ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ប្រទេសជាច្រើនខែមកនេះ ក្រុមអ្នកបម្រើការងារនៅក្នុងហាងម៉ាស្សានិងស្ប៉ា រួមទាំងម្ចាស់អាជីវកម្មផងត្រូវបាត់បង់ចំណូលទាំងស្រុង រហូតអ្នកខ្លះត្រូវធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើនទៀតផង។ នាយកសមាគមនរូបនេះបានបន្តថា នាពេលកន្លងមករដ្ឋាភិបាលថៃហាក់មិនបានយកចិត្តទុកដាក់ជួយសង្គ្រោះវិស័យមួយនេះឡើយ ហេតុដូចនេះហើយទើបក្រុមពួកលោកត្រូវតែដាក់ពាក្យបណ្តឹងដើម្បីឲ្យរដ្ឋាភិបាលផ្តល់ប្រាក់សង្គ្រោះវិស័យមួយនេះឲ្យដូចការជួយសង្គ្រោះក្រុមពលរដ្ឋនៅក្នុងវិស័យផ្សេងៗដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Coconuts
August 19, 2021 - អន្តរជាតិ
ថៃ៖ ប្តីប្រពន្ធជនជាតិថៃនិងជាអ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ ត្រូវបានគេប្រទះឃើញដេកនៅក្បែររូបសំណាក់ព្រះពុទ្ធមួយកន្លែង ខណៈស្រ្តីជាប្រពន្ធកំពុងត្រូវបញ្ចូលខ្យល់អុកស៊ីសែនទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Coconuts បានឲ្យដឹង ហេតុការណ៍នេះបានកើតឡើងនៅក្បែរស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុងបាងកក ហើយអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំង ២ នាក់នេះមិនត្រូវបានគេស្គាល់នោះឡើយ។ បើតាមបុរសជាប្តីបានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បានកើតមានបញ្ហាថប់ដង្ហើមខ្លាំងហើយគាត់បានជិះម៉ូតូជូនប្រពន្ធទៅកាន់មន្ទីរពេទ្យចំនួន ២ កន្លែងហើយនៅក្នុងទីក្រុងបាងកក តែខាងមន្ទីរពេទ្យបានបដិសេធមិនព្រមទទួលព្យាបាលប្រពន្ធគាត់ឡើយ ព្រោះក្នុងមន្ទីរពេទ្យមានអ្នកជំងឺពេញអស់ទៅហើយ។ ដោយមិនដឹងយកប្រពន្ធទៅព្យាបាលនៅទីណា បុរសជាប្តីក៏សម្រេចជិះម៉ូតូមកកាន់ស្ថានីយ៍ប៉ូលិសតែម្តង ដើម្បីសុំអន្តរាគមន៍ពីខាងអាជ្ញាធរមានសមត្ថកិច្ច។ ភ្លាមនោះខាងអាជ្ញាធរក៏បានឲ្យក្រុមអ្នកស័្មគ្រចិត្តតាមសហគមន៍ធ្វើតេស្តប្តីប្រពន្ធទាំង ២ នេះ ហើយលទ្ធផលបានបង្ហាញថា ពួកគាត់សុទ្ធតែវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់មកខាងអាជ្ញាធរនិងក្រុមអ្នកស្ម័គ្រចិត្តក៏បានយកខ្យល់អុកស៊ីសែនមកដាក់ឲ្យស្រ្តីជាប្រពន្ធជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតរបស់គាត់ពីការថប់ដង្ហើម តែពួកគាត់ត្រូវបានគេយកទៅដាក់នៅក្បែរកន្លែងព្រះពុទ្ធរូបសិន ដើម្បីការពារការចម្លងមេរោគបន្តទៅកាន់អ្នកផ្សេងទៀត។ បើតាមអាជ្ញាធរក្រុងបាងកកបានបញ្ជាក់ថា ២-៣ម៉ោងក្រោយមកខាងមន្ទីរពេទ្យក៏បានមកទទួលយកអ្នកជំងឺកូវីដ ១៩ ទាំង
August 19, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ របាយការណ៍មួយបានបង្ហាញថា មានស្រ្តីមានផ្ទៃពោះប្រមាណជា ៧០នាក់នៅទូទាំងប្រទេសម៉ាឡេស៊ីបានស្លាប់ដោយសាជំងឺកូវីដ ១៩ ព្រោះតែពួកគាត់មិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ។ ក្នុងចំណោមជនរងគ្រោះទាំង ៧០នាក់នោះ មានអ្នកខ្លះបានស្លាប់នៅក្នុងអំឡុងពេលកំពុងពពោះ ខណៈមួយចំនួនបានស្លាប់ក្រោយពេលសម្រាលកូនបាន ២-៣ថ្ងៃ។ ចំពោះការខកខានមិនបានទៅចាក់វ៉ាក់សាំងវិញគឺអាចកើតឡើងព្រោះហេតុផលផ្ទាល់ខ្លួនផ្សេងៗគ្នា តែហេតុផលរួមមួយដែលគេបានកត់សម្គាល់នោះគឺទំនងជាក្រុមស្រ្តីរងគ្រោះទាំងនេះគិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ អាចមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញម៉ាឡេស៊ីបានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ ១៩ មិនបានបង្កគ្រោះថ្នាក់ដល់ក្រុមស្រ្តីមានផ្ទៃពោះនិងទារកនៅក្នុងផ្ទៃឡើយ ហើយស្រ្តីមានផ្ទៃពោះត្រូវតែមកចាក់វ៉ាក់សាំងជាចាំបាច់ដើម្បីការពារសុខភាពរបស់គាត់ផងនិងសុខភាពកូននៅក្នុងផ្ទៃផង។ តាមរបាយការណ៍ការរបស់អាជ្ញាធរម៉ាឡេស៊ីបានបង្ហាញថា ក្រុមស្រ្តីមានផ្ទៃពោះដែលបានមកចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមានកម្រិតទាបនៅឡើយ ខណៈស្រ្តីមានផ្ទៃពោះក៏ត្រូវបានគេចាត់ទុកថា ជាក្រុមនុស្សងាយនឹងឆ្លងជំងឺកូវីដ ១៩ ផងដែរ៕ អត្ថបទ៖ ភក្តី
August 18, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១៧ ខែ សីហា ម្សិលមិញនេះ គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តកញ្ចប់ថវិកាចំនួន ៩,៣ ពាន់លានបាត (ជាង ២៨០ លានដុល្លារអាមេរិក) ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំនួន ២០ លានដូស ហើយគណៈរដ្ឋមន្ត្រីថៃក៏រៀបចំគម្រោងមួយផ្សេងទៀតដើម្បីទិញវ៉ាក់សាំងប្រភេទ mRNA ចំនួន ១០ លានដូសបន្ថែមទៀតផងដែរ។ តាមគម្រោងគឺវ៉ាក់សាំងទាំងអស់នេះនឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃនៅក្នុងអំឡុងត្រីមាសទី ៤ ក្នុងឆ្នាំ ២០២១ នេះ។ បើតាមលោក Anucha
August 18, 2021 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃបានចេញមកការពារគម្រោងទិញវ៉ាក់សាំង Sinovac ចំនួន ១២ លានដូសសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ក្រោយអ្នកជំនាញថៃបានសិក្សារកឃើញថា វ៉ាក់សាំង Sinovac បានផ្តល់នូវប្រសិទ្ធភាពខ្ពស់មិនចាញ់វ៉ាក់សាំងប្រភេទផ្សេងនោះទេ។ គួររម្លឹកថា នាពេលកន្លងពលរដ្ឋថៃជាច្រើនបាននាំគ្នារិះគន់គម្រោងទិញវ៉ាក់សាំង Sinovac ចំនួន ១២លានដូសនេះ ដោយក្រុមពលរដ្ឋទាំងនោះយល់ឃើញថាវ៉ាក់សាំងប្រភេទនេះមិនសូវមានគុណភាពខ្ពស់សម្រាប់ប្រឆាំងនឹងមេរោគ Delta នោះទេ ហើយពលរដ្ឋថៃចង់ឲ្យរដ្ឋភិបាលបញ្ជាទិញវ៉ាក់សាំងប្រភេទផ្សេងវិញ ដូចជាប្រភេទ mRNA ជាដើម។ យ៉ាងណាក្តី ពេលនេះរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តគម្រោងទិញវ៉ាក់សាំងនេះហើយ ដោយអាជ្ញាធរថៃនឹងធ្វើការចាក់វ៉ាក់សាំងប្រភេទ Sinovac ឆ្លាស់គ្នាជាមួយនឹងវ៉ាក់សាំង AstraZeneca ជូនពលរដ្ឋខ្លួន ខណៈតាមគម្រោងគឺវ៉ាក់សាំង Sinovac ទាំង ១២ លានដូសនេះនឹងដឹកត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃនៅក្នុងអំឡុងខែកញ្ញាខាងមុខនេះ។ បើតាមលោក Taweesap Siraprapasiri
August 18, 2021









