- Pheakdey
- អន្តរជាតិ
សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសិង្ហបុរីនឹងផ្តល់ប្រាក់សំណងចំនួន ៧៨២,០០០ ដុល្លារសិង្ហបុរី ( ៥៧៦,០០០ ដុល្លារអាមេរិក) ទៅកាន់ពលរដ្ឋចំនួន ១១៤ នាក់ ដែលបានរងផលប៉ះពាល់សុខភាពក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នាពេលកន្លងមក។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ការផ្តល់ប្រាក់សំណងនេះត្រូវបានធ្វើឡើងក្រោមកម្មវិធី “ជំនួយហិរញ្ញវត្ថុចំពោះអ្នករងផលប៉ះពាល់ដោយការចាក់វ៉ាក់សាំង” ខណៈកម្មវិធីនេះត្រូវបានអនុវត្តចំពោះពលរដ្ឋគ្រប់រូបដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសសិង្ហបុរីរួមមានពលរដ្ឋសិង្ហបុរី ពលរដ្ឋបរទេសដែលទទួលបានសិទ្ធរស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសសិង្ហបុរី និងពលរដ្ឋដែលទទួលបានសិទ្ធទៅធ្វើការងារនិងរស់នៅបណ្តោះអាសន្នក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមពលរដ្ឋទាំង ១៤៤នាក់នោះគឺមានពលរដ្ឋចំនួន ២ នាក់ត្រូវបានគេចាត់ទុកថាជាជនរងគ្រោះកម្រិតធ្ងន់ធ្ងរនិងត្រូវទទួលបានប្រាក់សំណងរហូតដល់ ២២៥,០០០ ដុល្លារសិង្ហបុរី (១៦៥,៧០០
August 17, 2021 - អន្តរជាតិ
អតិថិជនជាអ្នកជួលផ្ទះមានកម្រិតក្រមសីលធម៌និងរបៀបនៃការរស់នៅផ្សេងៗគ្នា ដោយខ្លះបានបោសសម្អាតផ្ទះជួលដូចជាផ្ទះរបស់ពួកគេផ្ទាល់អីចឹង ខណៈអ្នកខ្លះវិញបានចាត់ទុកផ្ទះជួលដូចជាកន្លែងបោះសំរាមចោលទៅវិញ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានអ្នកជួលផ្ទះម្នាក់បានបន្សល់ទុកនូវសំរាមពេញផ្ទះមានដូចជា ប្រអប់ដាក់អាហារជាច្រើន សម្បកកំប៉ុងស្រាបៀរជាង ៨,០០០ កំប៉ុង និងក្រដាសសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ឡើងគរពេញបង្គន់តែម្តង។ ក្រៅតែពីបានបន្សល់ទុកនូវសំរាមពេញផ្ទះដូចនេះ អ្នកជួលផ្ទះអសីលធម៌រូបនេះមិនដែលសម្អាតផ្ទះឡើយទាំងនៅក្នុងផ្ទះបាយ បន្ទប់គេង សាឡុងសម្រាប់អង្គុយលេង ហើយសូម្បីតែបង្គន់ដែរប្រើប្រាស់រួចក៏មិនចុចទឹកដែរ។ អ្វីដែលជារឿងហួសចិត្តមួយទៀតនោះគឺម្ចាស់ផ្ទះបានប្រាប់បណ្តាញសារព័ត៌មានខាងលើនេះថា អតិថិជនជួលផ្ទះម្នាក់នេះមិនបានបង់ថ្លៃជួលផ្ទះឲ្យគាត់មួយឆ្នាំមកហើយ និងបានចេញពីផ្ទះដោយមិនបានប្រាប់គាត់ទាល់តែសោះ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Hampshire នៃប្រទេសអង់គ្លេស ហើយអត្តសញ្ញាណរបស់អ្នកជួលផ្ទះនិងម្ចាស់ផ្ទះមិនត្រូវបានគេបង្ហាញនោះឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
August 17, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ម្សិលមិញនេះ រដ្ឋាភិបាលថៃបានសម្រេចបញ្ជាទិញឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ពីប្រទេសចិនហើយ ដែលតាមគម្រោងគឺឧបករណ៍ធ្វើតេស្តទាំងនោះនឹងមានចំនួន ៨,៥ លានឈុត ជាផលិតផលរបស់ក្រុមហ៊ុន Lepu Medical Technology។ គួរម្លឹកថា នាពេលកន្លងរដ្ឋាភិបាលបានសម្រេចផ្អាកដំណើរការទិញឧបករណ៍ធ្វើតេស្តនេះម្តងរួចហើយ ដោយពេលនោះរដ្ឋាភិបាលថៃនៅមិនទាន់មានភាពជឿជាក់ចំពោះគុណភាពនៃឧបករណ៍ធ្វើតេស្តនៅឡើយ ដ្បិតមានបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយថាឧបករណ៍ធ្វើតេស្តមិនអាចបង្ហាញលទ្ធផលបានត្រឹមត្រូវនោះទេ។ យ៉ាងណាក្តីក្រោយពីមានការសិក្សាក្រុមអ្នកជំនាញថៃបានអះអាងថាឧបករណ៍ធ្វើតេស្តដែលផលិតនៅក្នុងប្រទេសចិននោះគឺមានគុណភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ដូចនេះហើយទើបរដ្ឋាភិបាលសម្រេចបញ្ជាទិញជាផ្លូវការតែម្តង។ សូមបញ្ជាក់ថា តាមកម្រោងគឺលោក Sura Visetsak ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលគឺជាអ្នកចុះហត្ថលេខាសម្រេចក្នុងគម្រោងបញ្ជាទិញនេះ ខណៈឧបករណ៍ជាក់ស្តែងនឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសថៃក្នុងពេលដ៏ខ្លីខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
August 17, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ១៦ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១,១៥៧ នាក់ ដែលជាចំនួនអ្នកឆ្លងប្រឆាំថ្ងៃដ៏ច្រើនបំផុត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៨២នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៤៩៩នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៥៦៨នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩២០,៦០៨នាក់ និងស្លាប់សរុបចំនួន ៧,៧៣៤ នាក់ផងដែរ៕ អត្ថបទ៖
August 16, 2021 - អន្តរជាតិ
ថៃ៖ នាពេលកន្លងមកវត្តអារាមជាច្រើនកន្លែងនៅក្នុងប្រទេសថៃត្រូវបានគេមើលឃើញថា បានចូលរួមយ៉ាងសកម្មជាមួយក្រុមអាជ្ញាធរសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។ ដំបូងឡើយវត្តអារាមមួយចំនួនត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់ធ្វើតេស្តរកជំងឺកូវីដ ១៩ ក្រោយមកវត្តមួយចំនួនក៏បានក្លាយជាកន្លែងធ្វើចត្តាឡីស័ក ហើយបន្ទាប់មកទៀតក៏មានព្រះសង្ឃមួយចំនួនសម្រេចគ្រងឈុតការពារមេរោគដើម្បីចូលរួមជួយកិច្ចការសំខាន់ៗមួយចំនួនដូចជា ធ្វើតេស្តប្រជាពលរដ្ឋ ចែកចាយបំពងខ្យល់អ៊ុកស៊ីសែន និងប្រមូលសាកសពអ្នកជំងឺកូវីដ ១៩ យកទៅបូជាជាដើម។ ជាងនេះទៅទៀតកាលពីពេលថ្មីៗនេះ ទីអារាមជាច្រើននៅក្នុងទីក្រុងបាងកកបានសម្រេចបើកទ្វារទទួលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលឲ្យមកស្នាក់នៅនិងព្យាបាលតែម្តង ដើម្បីជួយកាត់ផ្តាច់ចង្វាក់ចម្លងមេរោគនៅក្នុងសហគមន៍។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា គម្រោងខាងលើនេះត្រូវបានក្រុមព្រះសង្ឈថៃដាក់ឈ្មោះថាគម្រោង “Phra Mai Ting Yom” ជាសំនៀងភាសាថៃនិងមានន័យជាខេមរភាសាថា “ព្រះសង្ឃមិនដែលទុកពុទ្ធបរិស័ទរងគ្រោះចោលឡើយ”។ គិតមកទល់នឹងពេលនេះមានវត្តនៅក្នុងក្រុងបាងកកជាង ១០ កន្លែងហើយដែលបានអនុវត្តគម្រោងខាងលើនេះ ហើយតាមរយៈការអនុវត្តគម្រោងនេះគឺវត្តត្រូវបានគេចាត់ទុកដូចជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ មួយអីចឹងដែរ។
August 16, 2021 - អន្តរជាតិ
ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ទី ១៥ ខែ សីហា ម្សិលមិញនេះ បានប្រកាសពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Lambda នៅក្នុងប្រទេសរបស់ខ្លួន។ គួរបញ្ជាក់ថា Lambda ជាមេរោគកូវីដ ១៩បំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសប៉េរូ ហើយតាមការសិក្សានាពេលកន្លងមកបានបង្ហាញថា មេរោគប្រភេទនេះអាចសម្របខ្លួនជាមួយនឹងអង់ទីករប្រឆាំងមេរោគដែលមាននៅក្នុងរាងកាយមនុស្សទៀតផង ពោលគឺមានន័យថាអ្នកដែលមានអង់ទីករការពារមេរោគកូវីដធម្មតារួចហើយក៏នៅតែអាចឆ្លងមេរោគប្រភេទនេះបានដែរ។ ទន្ទឹមនឹងការរកឃើញមេរោគកូវីដ ១៩ ទម្រង់ថ្មី នៅក្នុងថ្ងៃជាមួយគ្នានោះ អាជ្ញាធរសុខាភិបាលហ្វីលីពីនក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ១៤,៧៤៩ នាក់ ដែលវាជាតួលេខអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតលំដាប់ទី ២ និងរកឃើញអ្នកស្លាប់ចំនួន ២៧០នាក់ ដែលវាជាតួលេខអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតកម្រិតទី ៣
August 16, 2021 - អន្តរជាតិ
កូរ៉េខាងត្បូង៖ សារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជនជាតិកូរ៉េខាងត្បូងបានម្នាក់បានប្រទះឃើញលុយសុទ្ធចំនួន ១០០ លានវ៉ុន (៨៥,៨៩១ ដុល្លារអាមេរិក) នៅក្រោមទូទឹកកជជុះមួយគ្រឿងដែលបានគាត់បានទិញតាម Online។ បុរសកំពូលសំណាងរូបនេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ តែរូបគាត់ត្រូវបានសារព័ត៌មានខាងលើហៅថា Mr. A ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ក្រោយប្រទះឃើញលុយដ៏ច្រើននេះ Mr. A មិនបានរក្សាទុកលុយទាំងនោះសម្រាប់ខ្លួនគាត់ឡើយ ដោយគាត់បានរាយការណ៍អំពីករណីនេះទៅកាន់អាជ្ញាធរដើម្បីសុំអន្តរាគមន៍ពីក្រុមប៉ូលិសជំនាញ។ ក្រោយទទួលបានសំណុំរឿងនេះខាងប៉ូលិសកូរ៉េខាងត្បូងក៏បានបើកការស៊ើបអង្កេតភ្លាមៗផងដែរដើម្បីរកឲ្យឃើញការពិតថា លុយទាំងនេះមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មឬក៏អត់។ ដំណឹងមួយនេះក៏ត្រូវបានចុះផ្សាយពេញបណ្តាញសារព័ត៌មានកូរ៉េខាងត្បូងផងដែរ ដើម្បីស្វែងរកម្ចាស់លុយដែលបានយកលុយមកលាក់ក្រោមទូទឹកកកនេះ។ យោងទៅតាមច្បាប់ក្នុងប្រទេសកូរ៉េខាងត្បូងលុយទាំងនេះនឹងត្រូវចាត់ចែងទៅតាមករណីជាក់ស្តែងជាច្រើនរបៀបដូចជា៖ -បើលុយទាំងនេះមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មគឺលុយនឹងត្រូវប្រគល់ជូនរដ្ឋ ដូចគ្នាទៅនឹងប្រាក់ពិន័យផ្សេងៗដែលជនល្មើលត្រូវបង់នៅពេលប្រព្រឹត្តខុសច្បាប់អីចឹងដែរ។ -ក្នុងរយៈពេល ៦ ខែ
August 14, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពិសេសមួយប្រភេទដែលផលិតឡើងដោយប្រទេសថៃផ្ទាល់តែម្តងត្រូវបានគេអភិវឌ្ឍន៍ដល់ដំណាក់កាលពិសោធន៍លើរាងកាយមនុស្សហើយ។ វ៉ាក់សាំងពិសេសនេះត្រូវបានគេផលិតឡើងដោយប្រើប្រូតេអ៊ីនពិសេសៗជាច្រើនប្រភេទសម្រាប់បង្កើតជាអង់ទីករប្រឆាំងនឹងមេរោគ ខណៈវ៉ាក់សាំងកូវីដផ្សេងទៀតត្រូវបានគេបង្កើតឡើងដោយការយកមេរោគមកបំប្លែង ហើយវ៉ាក់សាំងប្រភេទនេះអាចជួយឲ្យរាងកាយមនុស្សស៊ាំជាមួយនឹងមេរោគ ពោលគឺរាងកាយមនុស្សនឹងមិនមានប្រតិកម្មអ្វីនោះទេនៅពេលបានឆ្លងមេរោគ។ ប្រភពខាងលើបានបន្តថា ការធ្វើតេស្តវ៉ាក់សាំងនៅលើរាងកាយមនុស្សនេះនឹងចាប់ផ្តើមនៅដើមខែកញ្ញាខាងមុខនេះ ហើយប្រសិនបើការធ្វើតេស្តនេះទទួលបានជោគជ័យ គេអាចនឹងផលិតជាវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាផ្លូវការបាននៅអំឡុងត្រីមាសទី ៣ ក្នុងឆ្នាំក្រោយ។ គួរបញ្ជាក់ជូនថា វ៉ាក់សាំងថ្មីនេះត្រូវបានផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ជូឡាឡុកនសហការណ៍ជាមួយក្រុមហ៊ុន Baiya Phytopharm ខណៈក្រសួងសុខាភិបាលថៃជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ។ សូមបញ្ជាក់ផងដែថា ក្រុមហ៊ុន Baiya Phytopharm មានរោងចក្រផលិតវ៉ាក់សាំងធំមួយដែលបង្កើតឡើងដោយប្រើថវិកា ១៦០ លានបាត (៤,៨ លានដុល្លារ) ហើយរោងចក្រនេះមានសមត្ថភាពអាចផលិតវ៉ាក់សាំងបានប្រមាណជា
August 14, 2021 - អន្តរជាតិ
វៀតណាម៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អាជ្ញាធរវៀតណាមបានសម្រេចបន្តអនុវត្តច្បាប់រឹតបន្តឹងទីក្រុងហូជីមិញរហូតដល់ចុងខែសីហានេះ ក្រោយចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ ១៩ នៅទូទាំងប្រទេសបន្តកើនឡើងយ៉ាងគំហុក។ គួរបញ្ជាក់ថា ហូជីមិញគឺជាទីក្រុងពាណិជ្ជកម្មដ៏ធំរបស់វៀតណាម ដោយក្រុងមួយនេះមានប្រជាពលរដ្ឋរស់នៅប្រមាណជា ៩ លាននាក់ផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតត្រឹមពេលនេះមានប្រជាពលរដ្ឋវៀតណាមត្រឹមតែ ១% ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុបជិត ៩៧លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ទាំង ២ ដូស។ ដោយឡែកសម្រាប់នៅក្នុងទីក្រុងហូជីមិញវិញគឺមានពលរដ្ឋចំនួន ១៣០,០០០ នាក់បានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ដូស ខណៈពលរដ្ឋប្រមាណជា ២/៣ នៃពលរដ្ឋសរុប ៩លាននាក់ ទើបទទួលបានវ៉ាក់សាំងដូសទីមួយ។ សូមបញ្ជាក់ផងដែរថា ជាច្រើនសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ
August 14, 2021 - អន្តរជាតិចំនួនពលរដ្ឋស្បែកសនៅអាមេរិកបានធ្លាក់ចុះជាលើកដំបូង ខណៈក្រុមពលរដ្ឋអាមេរិកដើមកំណើតអាស៊ីមានការកើនឡើងខ្ពស់
ចំនួនប្រជាពលរដ្ឋស្បែកសនៅអាមេរិកបានធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នេះបើយោងតាមទិន្នន័យនៃការធ្វើជំរឿនប្រចាំឆ្នាំ ២០២០ ខណៈដែលលទ្ធផលផ្លូវការចុងក្រោយនៃការធ្វើជំរឿននេះទើបត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែ សីហា ម្សិលមិញនេះ។ ទិន្នន័យជាក់ស្តែងនៃការធ្វើជំរឿនក្នុងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកបានបង្ហាញថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីឆ្នាំ ២០១០ រហូតដល់ ឆ្នាំ ២០២០ ចំនួនពលរដ្ឋស្បែកសបានធ្លាក់ចុះ ៨,៦ % ដែលវាគឺជាការធ្លាក់ចុះលើកដំបូងបើគិតចាប់តាំងពីឆ្នាំ ១៧៩០ មក។ បើទោះជាមានការធ្លាក់ចុះមែនតែក្រុមពលរដ្ឋស្បែកសនៅតែមានចំនួនច្រើនជាងគេ ដោយក្រុមពលរដ្ឋស្បែកសនៅសហរដ្ឋអាមេរិកមានចំនួន ២០៤ លាននាក់ឬស្មើនឹង ៦១,៦% នៃចំនួនពលរដ្ឋសរុប ខណៈនាពេលកន្លងមកចំនួនពលរដ្ឋស្បែកសមានរហូតដល់ ៧២,៤ %ឯណោះ។
August 13, 2021









