Pheakdey
  • អន្តរជាតិ

    ហ្វីលីពីន៖ កាលពីថ្ងៃទីសុក្រ ទី ១៨ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានសម្រេចកម្ទេចចោលនូវរថយន្តប្រណិតជាច្រើនគ្រឿង ដែលជនខិលខូចបាននាំចូលទៅក្នុងប្រទេសហ្វីលីពីនដោយខុសច្បាប់។ គួររម្លឹកថា សម្មភាពកម្ទេចចោលនូវរថយន្តខុសច្បាប់ទាំងនេះត្រូវបានការិយាល័យគយហ្វីលីពីនធ្វើរួចម្តងមកហើយនៅក្នុងឆ្នាំ ២០២១ នេះ ដោយរថយន្តទាំងនោះគឺសុទ្ធតែជារថយន្តដែលលួចនាំចូលដោយមិនបានបង់ពន្ធគយត្រឹមត្រូវតាមច្បាប់កំណត់។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Straits Times បានឲ្យដឹងថា រថយន្តប្រណិតដែលត្រូវបានគេកម្ទេចចោលលើកនេះមានចំនួន ២១ គ្រឿង ដូចជារថយន្តម៉ាក McLaren 620R មួយគ្រៀង, Hyundai Geneis មួយគ្រឿង, Bentley មួយគ្រឿង, Porsche 911មួយគ្រឿង,  Mercedes-Benz មួយគ្រឿង,

    June 19, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរនៃប្រទេសនីមួយៗមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការលើកទឹកចិត្តនិងសម្របសម្រួលឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន South China Moring Post បានឲ្យដឹងថា អាជ្ញាធរនៃក្រុងមួយនៅប្រទេសឥណ្ឌូនេស៊ីបានសម្រេចផ្តល់ជូនរង្វាន់ជាសត្វមាន់រស់មួយក្បាលចំពោះពលរដ្ឋណាម្នាក់ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់។ ក្រុងមួយនេះមានឈ្មោះថា Cipanas ស្ថិតនៅក្នុងខេត្ត Cianjur ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។ បើតាមអាជ្ញាធរប្រចាំក្រុងមួយនេះបានបញ្ជាក់ថា ពលរដ្ឋចាស់ៗនៅក្នុងក្រុងមួយនេះបានខកខានឱកាសទៅចាក់វ៉ាក់សាំង ព្រោះមនុស្សមួយចំនួនមិនចង់ទៅចាក់វ៉ាក់សាំង ខណៈមួយចំនួនផ្សេងទៀតចង់ទៅចាក់ដែរតែពិបាកធ្វើដំណើរទៅចាក់វ៉ាក់សាំង។ ហេតុដូចនេះហើយទើបអាជ្ញាធរសម្រេចរៀបចំក្រុមវេជ្ជបណ្ឌិតចុះទៅចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងនេះដល់សហគមន៍រស់នៅរបស់ពួកគេផ្ទាល់ ហើយអាជ្ញាធរថែមទាំងជូនរង្វាន់ជាសត្វមាន់រស់មួយក្បាលទៀតផងសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖  South China Moring Post

    June 19, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍  ទី១៩ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៦៦៧នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣២នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,២៣២ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៤៣៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២១៤,៤៤៩នាក់ និងស្លាប់សរុបចំនួន ១,៦០៩ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    June 19, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ចិនទើបប្រកាសពីភាពជោគជ័យថ្មីមួយក្នុងការបង្ហោះយានអវកាសដែលមានមនុស្សបើកប្រភេទ Shenzhou-12 ឆ្ពោះទៅកាន់កន្លងដែលបានគេកំណត់ទៅក្នុងទីអវកាស។ យានអវកាសប្រភេទ Shenzhou-12 ត្រូវបានបង្ហោះឡើងកាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះហើយនៅត្រឹមល្ងាចនៃថ្ងៃដដែលនោះក្រុមការងារផ្នែកអវកាសចិនក៏ទទួលបានដំណឹងល្អពីក្រុមអាកាសយានិកដែលកំពុងនៅទីអវកាសផងដែរ។ អាកាសយានិកដែលមានវត្តមាននៅក្នុងយានអវកាស Shenzhou-12 នេះមានចំនួន ៣ នាក់​ គឺមេបញ្ជាការជើងចាស់លោក Nie Haisheng  អាយុ ៥៦ ឆ្នាំ ដែលជាអ្នកដឹកនាំការហោះហើរដោយផ្ទាល់រួមជាមួយនិងជំនួយការ ២រូបទៀតគឺលោក Liu Boming អាយុ ៥៤ ឆ្នាំ និងលោក Tang Hongbo

    June 17, 2021
  • អន្តរជាតិ

    ស្កុតឡេន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងប្រទេសស្កុតឡេនកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មីមួយ ដែលអាចផ្តល់លទ្ធផលលឿននិងមានតម្លៃទាបបំផុត ពោលគឺអាចបង្ហាញលទ្ធផលត្រឹមរយៈពេល ១៥ នាទី និងមានតម្លៃត្រឹម ១៦ សេន (ប្រហែល ៦០០ រៀល) ប៉ុណ្ណោះសម្រាប់ការធ្វើតេស្តម្តង។ ប្រភពខាងលើបានបន្តថា គម្រោងបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មីនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យល័យ Strathclyde ដែលជាសាកលវិទ្យាដ៏ល្បីល្បាញផ្នែកវេជ្ជសាស្រ្តប្រចាំនៅក្នុងប្រទេសស្កុតឡេន។​ ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ថ្មីនេះ គឺជាប្រភេទឧបករណ៍ដែលប្រជាពលរដ្ឋអាចទិញយកទៅប្រើប្រាស់នៅផ្ទះដោយខ្លួនឯងបាន ដោយពួកគេគ្រាន់តែដាក់ទឹកមាត់នៅលើបន្ទះឧបករណ៍នោះ ហើយ ១៥ នាទីក្រោយពួកគេនឹងបានដឹងលទ្ធផលវិជ្ជមានឬអវិជ្ជមានភ្លាម។ យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា

    June 17, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍  ទី១៧ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,១២៩នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣០នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៦៧២ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៤៥៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២០៧,៧២៤នាក់ និងស្លាប់សរុបចំនួន ១,៥៥៥ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 17, 2021
  • អន្តរជាតិ

    រុស្ស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសរុស្ស៊ីទើបបានរកឃើញមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីមួយទៀតមានឥទ្ធិពលខ្លាំងជាងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលគេកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្ប​ន្ននេះទៅទៀត។ ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីបានបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មីត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងម៉ូស្គូ ស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងគួរឲ្យគត់សម្គាល់ ពោលគឺមានអ្នកឆ្លងថ្មីចំនួន ៧,៧០៤នាក់កាលពីចុងសប្តាហ៍កន្លងទៅនេះ។ បើតាមអ្នកក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានហ្គាម៉ាឡាយ៉ាផ្នែករោគរាតត្បាតនិងមីក្រូជីវវិទ្យាបានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩​ ប្រភេទ Sputnik V ដែលផលិតនៅក្នុងប្រទេសរុស្ស៊ីក៏មិនអាចទប់ទល់នឹងឥទ្ធិពលនៃមេរោគបំប្លែងខ្លួនថ្មីនេះបានដែរ។ ក្រោយការឃើញនេះអាជ្ញាធរសុខាភិបាលប្រចាំក្រុងម៊ូស្គូបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដូចជាសម្រេចបិទភោជនីយដ្ឋាន បារ ក្លឹបរាត្រី និងហាមមិនឲ្យពលរដ្ឋមានការជួបជុំគ្នាទ្រង់ទ្រាយធំដោយគ្មានការអនុញ្ញាតជាដាច់ខាត។ ជាងនេះទៅទៀតរដ្ឋបាលក្រុងម៊ូស្គូក៏បានត្រៀមគ្រែពេទ្យ ត្រៀមរៀបចំកីឡដ្ឋាន និងឧទ្យានសាធារណៈធំៗជាច្រើនឲ្យក្លាយជាមន្ទីរពេទ្យយោធាដែរ ព្រោះក្រុមអ្នកជំនាញបានព្យាករណ៍ថាមេរោគបំប្លែងខ្លួនថ្មីនេះនឹងបង្កការរាតត្បាតខ្លាំងនៅរុស្ស៊ីផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះរុស្ស៊ីបានរកឃើញអ្នកឆ្លងកូវីដ

    June 16, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ  ទី១៦ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៣៣១នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៤០នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣០៥ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៦នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២០៤,៥៩៥នាក់ និងស្លាប់សរុបចំនួន ១,៥២៥ នាក់ផងដែរ៕ អត្ថ​បទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 16, 2021
  • អន្តរជាតិ

    អាមេរិក៖ គិតត្រឹមព្រឹកថៃពុធ ទី ១៦ ខែ មិថុនានេះ​ ចំំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានកើនដល់ ៦១៥,៦៨១ នាក់ហើយ បើទោះជាឥទ្ធិពលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ ១៩ និងស្លាប់ដោយកូវីដ ១៩ ប្រចាំថ្ងៃនៅអាមេរិកបា​នថយចុះយ៉ាងច្រើនក៏ដោយ។ ជាមួយនឹងតួលេខអ្នកស្លាប់ជាង ៦០​ម៉ឺននាក់នេះ ស្ថាប័នសារព័ត៌មានជាច្រើនបានធ្វើការចាប់អារម្មណ៍ផ្សេងៗគ្នាដោយក្នុងនោះបណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ នៅអាមេរិក​បានកើនឡើងខ្ពស់ដូចគ្នាទៅនឹងតួលេខអ្នកស្លាប់ដោយជំងឺមហារីកនៅអាមេរិកកាលពីឆ្នាំ ២០១៩ ផងដែរ។ សាកលវិទ្យាល័យ Johns Hopkins University

    June 16, 2021
  • អន្តរជាតិ

    អង់គ្លេស៖ ក្រុមហ៊ុន Novavax Inc បានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគកូវីដ ១៩ នាពេលបច្ចុប្បន្ននេះបានរហូតដល់ទៅជាង ៩០% ឯណោះ។  Novavax Inc គឺជាក្រុមហ៊ុនផលិវ៉ាក់សាំងថ្មីមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក។ ថ្មីៗនេះក្រុមហ៊ុនទ់ើបទទួលបានជោគជ័យក្នុងការពិសោធន៍វ៉ាក់សាំងលើកចុងក្រោយរបស់ខ្លួន ដែលការពិសោធន៍នោះត្រូវបានធ្វើឡើងក្នុងចំណោមក្រុមអ្នកស្ម័គ្រចិត្តចំនួន ៣០,០០០នាក់ មកពីក្រុងចំនួន ១១៣ ក្នុងសហរដ្ឋអាមេរិក និងមកពីក្រុងចំនួន ៦ ក្នុងប្រទេសមិចស៊ីកូ។ លទ្ធផលនៃការសិក្សាបានបង្ហាញ វ៉ាក់សាំង Novavax មានប្រសិទ្ធអាចប្រឆាំងនឹងមេរោគនៃជំងឺកូវីដ ១៩ ធម្មតាបានរហូតដល់

    June 15, 2021