Pheakdey
  • អន្តរជាតិ

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី ១៤ ខែ មិថុនា ម្សិលមិញនេះថា រដ្ឋាភិបាលអង់គ្លេសនឹងសម្រេចបន្តអនុវត្តវិធានការរឹតបន្តឹងប្រទេសរយៈពេល ៤ សប្តាហ៍បន្ថែមទៀតពោលគឺរហូតដល់ថ្ងៃទី ១៩ ខែ កក្កដា ព្រោះឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta នៅក្នុងប្រទេសហាក់មិនថយចុះទាល់តែសោះ។ នាយករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរ អង់គ្លេសនឹងគ្មានហេតុផលពន្យាពេលនៃការរឹតបន្តឹងឬបិទខ្ទប់ប្រទេសទៀតនោះទេ ប្រសិនបើពលរដ្ឋអង់គ្លេសភាគច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់នោះ។ លោក Boris Johnson លោក Boris Johnson បានបន្តថា បើពលរដ្ឋអង់គ្លេសពេញវ័យទាំងអស់រួសរាន់នាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នានោះ

    June 15, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ  ទី១៥ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,០០០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣៦០ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦៤០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២០២,២៦៤នាក់ និងស្លាប់សរុបចំនួន ១,៤៨៥ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 15, 2021
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ម្សិលមិញនេះថា កូរ៉េខាងត្បូងនឹងសម្រេចលើកលែងឲ្យពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងនៅក្រៅប្រទេសអាចធ្វើដំណើរចូលមកក្នុងប្រទេសខ្លួនបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនោះទេ។ គួររម្លឹកថា កាលពីថ្ងៃទី ៥ ខែ ឧសភា កន្លងទៅអាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូង​ធ្លាប់ផ្តល់ការលើកលែងចំពោះការធ្វើចត្តាឡីស័កនេះ សម្រាប់តែពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូសនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ តែចាប់ពីថ្ងៃទី ១ ខែ កក្កដានេះតទៅកូរ៉េខាងត្បូងនឹងសម្រេចបន្ធូរបន្ថយវិធានការនេះបន្តិចដោយអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចមិនថាចាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងឬនៅក្រៅប្រទេសនោះទេគឺអាចធ្វើដំណើរចូលមកទឹកដីកូរ៉េខាងត្បូងបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កដូចគ្នា។ យ៉ាងណាក្តី ការលើកលែងនេះត្រូវបានអនុវត្តចំពោះក្រុមពលរដ្ឋដែលមានលក្ខខណ្ឌមួយចំនួនដូចជា ជាពលរដ្ឋកូរ៉េខាងត្បូងឬជនបរទេសដែលមានសិទ្ធរស់នៅស្របច្បាប់ក្នុងប្រទេសកូរ៉េខាងត្បូង អ្នកដំណើរមកលេងសាច់ញាតិក្នុងរយៈពេលខ្លី អ្នកធ្វើមកធ្វើធុរៈកិច្ច មកបន្តការសិក្សា ឬមកបំពេញបេសកកម្មដែលបម្រើប្រយោជន៍សាធាណារៈ។ ក្រុមពលរដ្ឋទាំងនេះក៏ត្រូវតម្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ទាំងមុនពេលចេញដំណើរនិងក្រោយពេលមកប្រទេសកូរ៉េខាងត្បូងភ្លាមផងដែរ ខណៈពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសដែលមានរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងគឺត្រូវធ្វើចត្តាឡីស័កជាចាំបាច់

    June 14, 2021
  • អន្តរជាតិ

    ថៃ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បានថ្លែងកាលពីពេលថ្មីៗនេះថា ថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចន្លោះពី ១២ឆ្នាំ ដល់ ១៨ឆ្នាំ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ នេះហើយ ខណៈវ៉ាក់សាំងដែលថៃនឹងប្រើប្រាស់សម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងទាំងនេះគឺវ៉ាក់សាំង​ Pfizer របស់សហរដ្ឋអាមេរិក។ លោក  Anutin Charnvirakul  រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា តាមគម្រោងគឺថៃនឹងបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ២០ លានដូស ហើយរហូតមកទល់នឹងពេលនេះកិច្ចសន្សាទិញវ៉ាក់សាំងបានរៀបចំរួចអស់ហើយ ដោយគេរំពឹងច្បាស់ថានៅក្នុងអំឡុងត្រីមាសទី ៤ នៅក្នុងឆ្នាំនេះ វ៉ាក់សាំងនឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃគ្រប់ចំនួនផងដែរ។ នាយកដ្ឋានដដែលនេះបានបន្តថា ពេលនេះក្រុមការងារទទួលបន្ទុកផ្នែកចាក់វ៉ាក់សាំងបានសហការជាមួយខាងសាលារៀននៅទូទាំងប្រទេសថៃរួចហើយដើម្បីរៀបចំការចាក់វ៉ាក់សាំងនេះ

    June 14, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី១៤ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣៥៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៥៧១ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៨៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៩,២៦៤នាក់ និងស្លាប់សរុបចំនួន ១,៤៦៦ នាក់ផងដែរ៕ អត្ថបទ៖​ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 14, 2021
  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា ជំងឺកូវីដ ១៩ បំប្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា ឬត្រូវបានគេហៅថា Delta មានសមត្ថភាពអាចចម្លងនៅក្នុងចំណោមសមាជិកគ្រួសារខ្ពស់ជាងមេរោគកូវីដ ១៩ ធម្មតារហូតដល់ ៦០%ឯណោះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសុខភាពសាធារណៈអង់គ្លេស ហើយទល្ធផលនៃការសិក្សាត្រូវបានរដ្ឋាភិបាលអង់គ្លេសធ្វើការផ្បព្វផ្សាយជាសាធារណៈកាលពីថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ម្សិលមិញនេះ។ នាពេលកន្លងមកគេគ្រាន់តែដឹងថា មេរោគកូវីដ ១៩ ប្រភេទ Delta គឺមានគ្រោះថ្នាក់ខ្លាំងនិងអាចចម្លងបានលឿនជាងមេរោគកូវីដ ១៩ ធម្មតា តែគេមិនដែលដឹកកម្រិតជាក់លាក់នៃចម្លងរបស់វាដូចការសិក្សាខាងលើនេះទេ។ របាយការណ៍នៃការសិក្សានេះក៏និយាយបន្ថែមផងដែរថា ព្រោះតែមេរោគ Delta អាចចម្លងបានលឿនដូចនេះហើយទើបគេពិបាកទប់ស្កាត់វាខ្លាំងណាស់ ហើយជាក់ស្តែងប្រទេសអង់គ្លេសក៏ធ្លាប់ធ្វើការបិទខ្ទប់តំបន់សំខាន់ៗជាច្រើនព្រោះតែមេរោគប្រភេទនេះដែរ ខណៈក្នុងពេលបច្ចុប្បន្ននេះឥណ្ឌាគឺជាប្រទេសដែលកំពុងមានការគំរាមគំហែងដោយមេរោគ Delta ខ្លាំងជាងគេបំផុត។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមវេជ្ជបណ្ឌិតឥណ្ឌាធ្លាប់បានអះអាងថាមេរោគកូវីដ ១៩

    June 12, 2021
  • អន្តរជាតិ

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World Of Buzz បានឲ្យដឹងថា ក្រុមហ៊ុនផលិតការ៉េមដ៏ធំមួយរបស់ជប៉ុនបានបញ្ចេញនូវវីដេអូអោនលំទោនសុំទោសទៅកាន់អតិថិជនខ្លួន ក្រោយក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃផលិតផលខ្លួនឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល)។ ក្រុមហ៊ុនផលិតការ៉េមមួយនេះមានឈ្មោះថា Akagi Nyugo ហើយផលិតផលដ៏ល្បីរបស់ក្រុមហ៊ុនមួយនេះគឺការ៉េមសម្រាប់កូនក្មេងដែលមានឈ្មោះថា Garigari-kun។ តាមធម្មតាការ៉េម Garigari-kun មួយដើមត្រូវដាក់លក់ក្នុងតម្លៃ ៦០យ៉េន (ប្រហែល ២,៣០០រៀល) តែដោយសារកាលពីពេលថ្មីៗនេះទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផលិតការ៉េមត្រូវឡើងថ្លៃដែរនោះ ទើបក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល) ឬបើគិតជាភាគរយគឺមានការឡើងថ្លៃជាងមុន ១៦,៦៧%។ ប្រាក់ដំឡើងថ្លៃនេះអាចមិនច្រើននោះទេសម្រាប់មនុស្សពេញវ័យ តែសម្រាប់កូនក្មេងដែលជាអតិថិជនគោលដៅរបស់ក្រុមហ៊ុននោះគឺវាអាចជាបញ្ហាមួយសម្រាប់ពួកគេ ដូចនេះហើយទើបក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ខ្ពស់មួយដើម្បីឲ្យអតិថិជនបានយល់និងអាចទទួលយកការដំឡើងថ្លៃនេះដោយក្តីរីករាយ។ សូមបញ្ជាក់ថា ការពិតសកម្មភាពដែលមានបុគ្គលិកគ្រប់ជាន់ថ្នាក់រាប់ចាប់តាំងពីបុគ្គលិកធម្មតារហូតដល់អគ្គនាយកចេញមកអោនក្បាលសុំទោសអតិថិជននេះត្រូវបានថតនិងផ្សព្វផ្សាយម្តងរួចហើយកាលពីឆ្នាំ ២០១៦

    June 12, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,២៧៧នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣៨៥ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៨៩២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៣,១០៥នាក់ និងស្លាប់សរុបចំនួន ១,៤៣១ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 12, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ World of Buzz បានឲ្យដឹងថា មានយុវតីជ​នជាតិឥណ្ឌូនេស៊ីម្នាក់បានលក់ម៉ូតូរបស់ឪពុកនាងមួយគ្រឿងដើម្បីយកលុយទិញសំបុត្រយន្តហោះទៅជួបមិត្តប្រុសម្នាក់ដែលនាងបានស្គាល់តាមរយៈការលេងហ្គេម Online តែចុងក្រោយនាងបានត្រឹមតែខកចិត្តនិងអង្គុយយំតែម្នាក់ឯងនៅព្រលានយន្តហោះ។ ស្រ្តីជាបុគ្គលិកផ្នែកលក់សំបុត្រយន្តហោះម្នាក់ឈ្មោះ Monik បានឲ្យដឹងថា គាត់បានប្រទះឃើញយុវតីរូបនេះអង្គុយយំតែម្នាក់យ៉ាងយូរ ហើយដោយមានចិត្តអាណិតនាងទើបគាត់សម្រេចទៅសួរនាំនាងក្រែងអាចជួយដោះស្រាយបញ្ហាបានខ្លះ។ អ្នកនាង Monik បានបន្តថា គ្រាន់តែគាត់ចាប់ផ្តើមសួរនាំភ្លាមស្រាប់តែយុវតីដែលគេមិនស្គាល់អត្តសញ្ញាណរូបនេះបានស្រែកយំកាន់តែខ្លាំងនិងបានរៀបរាប់ថា៖ នាងបានលក់ម៉ូតូឪពុកនាងមួយគ្រឿងបានប្រាក់ ២០ លានរូពី (១,៤០៨ ដុល្លារអាមេរិក) សម្រាប់ទិញសំបុត្រយន្តហោះជិះពីក្រុង Jambi ឆ្ពោះទៅកាន់ទីក្រុង Jakarta ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីទៅជួបមិត្តប្រុសម្នាក់ដែលនាងបានស្គាល់តាមរយៈការលេងហ្គេម Free Fire។ យ៉ាងណាក្តី ពេលមកដល់ព្រលានយន្តហោះស្រាប់តែមិត្តប្រុសរូបនោះបានផ្ញើសារមកប្រាប់នាងថាគាត់មិនចង់ជួបនាងឡើយនិងប្រាប់កុំនាងធ្វើដំណើរមករកគាត់អី ដូចនេះហើយទើបនាងត្រូវខកចិត្តនិងអង្គុយតែម្នាក់ឯងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ World

    June 11, 2021
  • អន្តរជាតិ

    អាហ្រ្វិកខាងត្បូង៖ ស្រ្តីជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ទទួលបានកំណត់ត្រាពិភពលោកថ្មីមួយ ដោយរូបគាត់អាចផ្តល់កំណើតកូនរហូតដល់ទៅ ១០ នាក់នៅក្នុងពេលតែមួយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BCC បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថា Gosiame Thamara Sithole មានអាយុ ៣៧ ឆ្នាំ ហើយមុនពេលសម្រាលកូនទាំង ១០ នាក់នេះ គាត់ក៏មានកូនស្រីភ្លោះអាយុ ៦ ឆ្នាំ ចំនួន ២ នាក់រួចហើយដែរ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមកូនទាំង ១០នាក់របស់លោក Gosiame Thamara Sithole នោះគឺមានចំនួន ៧ នាក់ជាកូនប្រុស និង

    June 11, 2021