- Pheakdey
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី៩ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៨០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៥នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៤០០ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៨០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៤,៨២៨នាក់ និងស្លាប់សរុបចំនួន ១,៣៣២នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 9, 2021 - អន្តរជាតិ
ប្រេស៊ីល៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បាយឲ្យដឹងថា ប្រទេសប្រេស៊ីលកំពុងត្រៀមខ្លួនប្រឈមននឹងការត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដែលវាគឺជាលរកទី ៣ ផងដែរសម្រាប់ប្រទេសដ៏ធំមួយនេះ។ ក្រុមអ្នកជំនាញបានលើកឡើងថា មានកត្តាធំៗចំនួន ២ ដែលអាចរុញឲ្យប្រេស៊ីលធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរនៃការរាតត្បាតជំងឺកូវីដ ១៩ ជាថ្មីម្តងទៀត គឺទី ១ ដោយសារតែមានការពន្យាពេលចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋ និងទី ២ គឺដោយសារខ្វះវិធានការតឹងរឹងនិងត្រឹមដើម្បីទប់ស្កាត់ការរាតត្បាតជំងឺក្នុងរយៈពេលវែង។ គួររម្លឹកជូនថា ចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងបើគិតជាមធ្យមក្នុងរយៈពេលថ្មីៗនេះប្រទេសប្រេស៊ីលមានតួលេខអ្នកឆ្លងខ្ទង់រាប់សែននាក់និងស្លាប់ប្រមាណជា ១,៦០០ នាក់ក្នុងមួយសប្តាហ៍។ សូមបញ្ជាក់ផងដែរថា ប្រេស៊ីលជាប្រទេសទី ៣
June 8, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៦២នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៦នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,១២៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៥៣៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨២,១៤៨នាក់ និងស្លាប់សរុបចំនួន ១,២៧៩នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 8, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Business Insider បានឲ្យដឹងថា ប៉ូលិសម៉ាឡេស៊ីកំពុងតែប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមួយដើម្បីធ្វើវាស់កម្ដៅប្រជាពលរដ្ឋនៅតាមទីសាធារណៈពោលគឺប្រើប្រាស់យន្តហោះដ្រូនសម្រាប់វាស់កម្ដៅពលរដ្ឋពីចម្ងាយ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះត្រូវបានគេប្រទះឃើញមាននៅក្នុងរដ្ឋ Terengganu ជារដ្ឋដ៏ធំមួយរបស់ម៉ាឡេស៊ីដែលកំពុងទទួលនូវការគំរាមគំហែងយ៉ាងខ្លាំងដោយជំងឺកូវីដ ១៩ ផងដែរ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា យន្តហោះដ្រូនអាចវាស់កម្ដៅក្នុងខ្លួនប្រជាពលរដ្ឋនៅចម្ងាយប្រមាណជា ២០ ម៉ែត្រ ហើយប្រសិនបើពលរដ្ឋណាម្នាក់មានកម្ដៅលើសពី ៣៧,៥ អង្សាសេ នោះវានឹងផ្តល់សញ្ញាដល់ក្រុមអាជ្ញាធរភ្លាមតែម្តង។ លក្ខណៈពិសេសមួយទៀតនៃការប្រើប្រាស់យន្តហោះដ្រូននេះគឺគេអាចវាស់កម្ដៅពលរដ្ឋនៅតាមទីសាធារណៈបានលឿន បានមនុស្សច្រើនព្រោះយន្តអាចហោះនៅពីលើហ្វូងមនុស្សជាច្រើននាក់ ហើយវិធីនេះក៏អាចជួយកាត់បន្ថយហានិភ័យនៃការចម្លងជំងឺរវាងអ្នកវាស់កម្ពៅនិងពលរដ្ឋបានផងដែរ។ សូមបញ្ជាក់ថា ក្នុងអំំំំំឡុងពេលនេះម៉ាឡេស៊ីកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ៣ ដោយក្នុងមួយថ្ងៃៗម៉ាឡេស៊ីមានតួលេខអ្នកឆ្លងខ្ទង់ពី ៦ ទៅ ៨ ពាន់នាក់ ចំណែកឯអ្នកស្លាប់វិញអាចមានដល់ខ្ទង់រយនាក់ផងដែរ៕ អត្ថបទ៖
June 8, 2021 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានអ្នកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Foodpanda ម្នាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Facebook និង TikTok ព្រោះតែរូបគាត់បានប្រើប្រាស់ត្រឹមតែកង់មួយគ្រឿងដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូន ហើយកង់នោះទៀតសោធមិនមែនជាកង់ផ្ទាល់ខ្លួនរបស់គាត់នោះទេ ពោលគឺជាកង់់ដែលគាត់ខ្ជីពីមិត្តភក្តិមកប្រើជាបណ្តោះអាសន្នប៉ុណ្ណោះ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន National Thailand បានឲ្យដឹងថា អ្នកដឹកជញ្ជូនរូបនេះគឺជាពលរដ្ឋម៉ាឡេស៊ី មានអាយុ ១៩ឆ្នាំ និងកំពុងរស់នៅក្នុង Kota Bahru ដែលជាក្រុងដ៏ធំមួយរបស់ម៉ាឡេស៊ីផងដែរ។ ដោយសារតែអាណិតអ្នកដឹកជញ្ជូនដ៏កំសត់នេះ មានបុរសម្នាក់បានទិញនំភីហ្សាឲ្យគាត់ញ៉ាំដើម្បីឲ្យគាត់មានកម្លាំងធ្វើការងារ ហើយបន្ទាប់មកទៀតគាត់ក៏បានទិញម៉ូតូមួយគ្រឿងសម្រាប់ឲ្យយុវជនរូបនេះយកទៅប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនអាហារទៀតផង។ បន្ទាប់ពីទទួលបានម៉ូតូថ្មី យុវជនម៉ាឡេស៊ីរូបនេះបានធ្វើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានជួយគាត់ និងអគុណចំពោះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ ដែលបានអាណិតនិងបានចែករំលែកសកម្មភាពរបស់គាត់យ៉ាងច្រើន៕ អត្ថបទ៖ ភក្តី ប្រភព៖ National Thailand
June 7, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី៧ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៤១៩នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៣នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣២៨នាក់គឺជាអ្នកឆ្លងទូទៅ ចំណែកឯ ៩១នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧៩,៨៨៦នាក់ និងស្លាប់សរុបចំនួន ១,៦៦៩នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 7, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ៦ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,២៤១នាក់ ដោយក្នុងនោះករណីឆ្លងច្រើនបំផុតគឺត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor គឺមានចំនួន ២,១៧៨នាក់ និងក្រុងកូឡាឡាំពួមានចំនួន ៤១៥ នាក់។ ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨៧ នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានចំនួន ៨៤នាក់ជាពលរដ្ឋម៉ាឡេស៊ី និង ៣នាក់ជាជនបរទេស។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ
June 7, 2021 - អន្តរជាតិ
ឥណ្ឌា៖ ស្រ្តីជនជាតិឥណ្ឌាម្នាក់បានត្រលប់ទៅផ្ទះវិញយ៉ាងភ្ញាក់ផ្អើលបំផុត បន្ទាប់ពីខាងគ្រួសារបានរៀបចំពិធីបុណ្យសពរបស់គាត់បាន ២ សប្តាហ៍។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា ខណៈស្រ្តីដែលជាអ្នកបង្កភាពភ្ញាក់ផ្អើលនេះមានឈ្មោះថា Muthyala Girijamma និងមានអាយុ ៧៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ១២ ខែ ឧសភាកន្លងទៅ លោកយាយ Muthyala Girijamma ត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ និងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈដែលក្នុងអំឡុងពេលទៅព្យាបាលជំងឺនេះលោកយាយមិនបានប្រើប្រាស់ទូរស័ព្ទឬប្រើមធ្យោបាយទំនាក់ទំនងណាមួយមកកាន់ក្រុមគ្រួសារនោះទេ។ នៅក្នុងថ្ងៃទី ១៥ ខែ ឧសភា
June 5, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយតាមរយៈសារព័ត៌មាន RTHK បានឲ្យដឹងថា ចិនបានអនុម័តជាផ្លូវការឲ្យមានការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinovac Biotech ចំពោះកូនក្មេងដែលមានអាយុចន្លោះពី ៣ឆ្នាំ ទៅ ១៧ឆ្នាំហើយ។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោក Yin Weidong ដែលជាប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំងតាមរយៈបណ្តាញទូរទស្សន៍រដ្ឋចិនកាលពីយប់ថ្ងៃសុក្រ ទី ៤ ឧសភា ម្សិលមិញនេះ។ ក្នុងឱកាសនោះលោក Yin Weidong ក៏បានរម្លឹកដែរថា គិតមកទល់នឹងពេលនេះមានវ៉ាក់សាំង Sinovac ប្រមាណជា ៧២៣,៥ លានដូសហើយ ដែលត្រូវបានចាក់ជូនពលរដ្ឋចិន ខណៈក្រុមពលរដ្ឋទាំងនោះសុទ្ធតែជាមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ។ យ៉ាងណាក្តី ចាប់ពីពេលនេះតទៅវ៉ាក់សាំង Sinovac ក៏អាចចាក់ជូនពលរដ្ឋដែលមានអាយុចន្លោះពី ៣ឆ្នាំ ទៅ
June 5, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Malay Mail បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ៤ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៧៤៨នាក់បន្ថែមទៀត ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨៦ នាក់។ អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ទាំងអស់នោះក៏មានកូនក្មេងអាយុក្រោម ៥ ឆ្នាំចំនួន ៣ នាក់ផងដែរ ហើយបើគិតសរុបចំពោះតែករណីកូនក្មេងគឺគិតត្រឹមពេលនេះម៉ាឡេស៊ីមានកូនក្មេងចំនួន ២៧ នាក់ដែលបានស្លាប់ដោយជំងឺកូវីដ ១៩។ ក្រុមអ្នកជំនាញក៏បានព្រមានទៀតថា ករណីស្លាប់ក្នុងចំណោមអ្នកជំងឺកូវីដ
June 5, 2021









