Pheakdey
  • អន្តរជាតិ

    អ៊ីតាលី៖ មនុស្សមួយចំនួននៅតែចចេសមិនចង់ពាក់ម៉ាស់បើទោះជាដឹងច្បាស់ហើយថា ការពាក់ម៉ាស់នៅតាមទីសាធារណៈគឺរឿងចាំបាច់បំផុតក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ សម្រាប់មនុស្សគ្មានសីលធម៌មួយចំនួនវិញមិនត្រឹមតែព្រងើយកន្តើយនឹងកាតព្វកិច្ចពាក់ម៉ាស់នោះទេ តែពួកគេថែមទាំងមានប្រតិកម្មបែបអវិជ្ជមានទៀតផងនៅពេលដែលមានអ្នកណាម្នាក់ណែនាំឲ្យពួកគេពាក់ម៉ាស់។ ជាក់ស្តែងមានស្រ្តីអ្នកដំណើរជនជាតិអ៊ីតាលីម្នាក់បានវាយគេផ្អើលពេញយន្តហោះ ព្រោះតែគេបានណែនាំឲ្យគាត់ពាក់ម៉ាស់ក្នុងអំឡុងពេលជិះយន្តហោះ ខណៈដែលនៅក្នុងយន្តហោះនោះគឺមានតែគាត់ម្នាក់ប៉ុណ្ណោះដែលមិនព្រមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន DAILY MAIL បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair  ដែលមានទិសដៅហោះហើរចេញពីក្រុង Ibiza ឆ្ពោះទៅកាន់ក្រុង Milan ក្នុងប្រទេសអ៊ីតាលី។ ប្រភពបានបន្តថា ពេលអ្នកដំណើរបានឡើងលើយន្តហោះរួចអស់និងកំពុងរៀបចំខ្លួនសម្រាប់ការហោះហើរនោះ ស្រាប់តែគេបានប្រទះឃើញស្រ្តីជាជនបង្កហេតុខាងលើបានទាញម៉ាស់មកទុកត្រឹមចង្កាដែលសកម្មភាពនេះគឺស្មើនឹងគាត់មិនបានពាក់ម៉ាស់ដែរ។ ភ្លាមនោះទាំងអ្នកបម្រើការងារនៅលើយន្តហោះនិងអ្នកដំណើរដែលអង្គុយក្បែរគាត់បានព្យាយាមស្នើសុំឲ្យគាត់ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ តែរូបគាត់បែជាខឹងគេហើយស្រែងឡូឡាផ្អើកគេផ្អើលឯងនិងស្ទុះទៅវាយតប់គេតែម្តង។ រំពេចនោះក្រុមអ្នកបម្រើការងារនៅលើយន្តហោះបានចាប់គាត់ចេញពីយន្តហោះនិងដកសិទ្ធលែងឲ្យគាត់ធ្វើដំណើរតែម្តង។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ DAILY MAIL

    June 1, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី១ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,២៣០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៨នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,១៥៣នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៦២,០២២នាក់ និងស្លាប់សរុបចំនួន ១,០៦៩នាក់៕ អត្ថបទ៖ ភក្តីប្រភព៖ បាងកកប៉ុស្តិ៍

    June 1, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី ៣១ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,៨២៤នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញមានចំនួន ៦៧ នាក់ផងដែរ។ បើយោងតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ការចម្លងជំងឺកូវីដ ១៩ ក្នុងចំណោមកូនក្មេងគឺជាក្តីបារម្ភថ្មីមួយដែលខាងអាជ្ញាធរកំពុងយកចិត្តទុកដាក់បំផុត​ ព្រោះមួយរយៈចុងក្រោយនេះគឺករណីវិជ្ជមានកូវីដ ១៩ បានកើតមានក្នុងចំណោមពលរដ្ឋក្មេងៗច្រើនណាស់។ គិតចាប់តាំងពីមានការផ្ទុះជំងឺកូវីដ ១៩រហូតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ជាកូនក្មេងជាច្រើនករណីដូចជា កូនក្មេងមានអាយុ​ក្រោម ៤ឆ្នាំមានចំនួន  ១៩,៨៥១

    June 1, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានរាយការណ៍ថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋឥណ្ឌាចំនួន ២៥ នាក់បានពុលស្រាក្លែងក្លាយស្លាប់កាលពីថ្ងៃអាទិត្យ ទី៣០ ខែឧសភា ម្សិលមិញនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជារដ្ឋមានប្រជាជនឥណ្ឌារស់នៅច្រើនបំផុត ហើយក្នុងពេលបច្ចុប្បន្ននេះរដ្ឋមួយនេះក៏កំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងណាស់ដែរ។ ប្រភពខាងលើបានបន្តថា ក្រុមជនខិលខូចដែលជាអ្នកចែកចាយស្រាក្លែងក្លាយនោះមានចំនួន ១០ នាក់ ហើយសកម្មភាពនៃការលក់ស្រាក្លាយក្លាយនេះបានកើតឡើងស្របពេលអាជ្ញាធរឥណ្ឌាបានចេញបំរាមហាមឃាត់មិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាឬផឹកស៊ីក្នុងចំណោមមនុស្សច្រើននៅតាមទីសាធារណៈដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។  ស្ថិតក្នុងស្ថានភាពអំណោយផលដូចនេះហើយ ទើបក្រុមជនខិលខូចមានគំនិតផលិតស្រាក្លែងក្លាយដើម្បីលក់ជូនពលរដ្ឋដែលមិនអាចចេញទៅផឹកស៊ីជុំគ្នានៅក្រៅផ្ទះបាន។ យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះប៉ូលិសបានចាប់ខ្លួនជនខិលខូចទាំងនោះបានអស់ហើយ និងអាចកាត់ផ្តាច់ចរន្តនៃការចែកចាយស្រាក្លែងក្លាយទាំងអស់នោះបានផងដែរ។ តាមរបាយការណ៍មួយបានបញ្ជាក់ថា គិតជាមធ្យមប្រទេសឥណ្ឌាមានតម្រូវការប្រើប្រាស់គ្រឿងស្រវឹងប្រមាណជា ៥

    May 31, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thestar បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសម៉ាឡេស៊ីនឹងទទួលបានសិទ្ធធ្វើការសម្រេចចិត្តផ្តល់គ្រែពេទ្យដែលមានសេវាសង្គ្រោះបន្ទាន់ទៅកាន់អ្នកជំ​ងឺកូវីដ ១៩ ណាម្នាក់តាមការចាំបាច់ជាក់ស្តែង ខណៈអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានបន្តកើនឡើងយ៉ាងគំហុករហូតធ្វើឲ្យខាងមន្ទីរពេទ្យត្រូវខ្វះខាតគ្រែសង្គ្រោះបន្ទាន់យ៉ាងច្រើន។ លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជានាយកផ្នែកសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ដែលនឹងត្រូវផ្តល់គ្រែពេទ្យសង្គ្រោះបន្ទាន់នោះគឺជាអ្នកជំងឺដែលមានភាគរយខ្ពស់ក្នុងការជួយសង្គ្រោះជីវិត ហើយចំណែក​ឯអ្នកជំងឺកូវីដ ១៩ ដែលគ្មានលទ្ធភាពខ្ពស់ក្នុងការសង្គ្រោះជីវិតនោះទេគឺមិនត្រូវផ្តល់ជូនគ្រែសង្គ្រោះបន្ទាន់ឡើយ​ ឬអាចនិយាយដោយងាយយល់ថា ពួកគេនឹងត្រូវផ្តល់ជូនត្រឹមការព្យាបាលធម្មតាហើយលទ្ធភាពនៃការជួយសង្គ្រោះជីវិតពួកគេបានឬអត់នោះគឺទុកឲ្យវាទៅតាមដំណើរតែម្តងទៅ។                  លោកវេជ្ជបណ្ឌិត Noor Hisham

    May 31, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី៣១ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៥,៤៨៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៩ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,៥៣២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,៩៥៣នាក់ទៀតជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៥៩,៧៩២នាក់ និងស្លាប់សរុបចំនួន ១,០៣១នាក់៕ អត្ថបទ៖ ភក្តី

    May 31, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ម៉ាឡេស៊ីនឹងធ្វើការបិទខ្ទប់ប្រទេសទាំងមូលចាប់ពីថ្ងៃទី ១ ខែ មិថុនា រហូតដល់ថ្ងៃទី ១៤ ខែ មិថុនា ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយនេះបានបន្តកើនឡើងយ៉ាងគំហុកជាងមួយសប្តាហ៍មកហើយ។ សេចក្តីប្រកាសអំពីការបិទខ្ទប់ប្រទេសទាំងមូលនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់គាត់ កាលពីយប់ថ្ងៃសុក្រទី ២៨ ឧសភា ម្សិលមិញនេះ ដែលជាថ្ងៃម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំ​នួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានចំនួនរហូតដល់ ៨,២៩០ នាក់។ គួររម្លឹកជូនថា

    May 29, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ២៨ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៨,២៩០នាក់។ ប្រភពបានបន្តថា កន្លែងដែលបានរកឃើញមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺតំបន់​ Klang Valley  ដែលតំបន់មួយនេះមានករណីឆ្លងចំនួន ២,០៥២ នាក់ បន្ទាប់មកគឺទីក្រុងកូឡាឡាំពួ មានករណីឆ្លងចំនួន ៨៣០ នាក់ដូចគ្នា។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៦១ នាក់ផងដែរ។ គួរបញ្ជាក់ថា គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩

    May 29, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ២៩ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៨០៣នាក់ ដែលចំនួននេះមានការកើនឡើងប្រមាណជា ១ពាន់នាក់ ដើមធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញ។ ចំឡែកចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៤ នាក់ ដូចគ្នាទៅនឹងតួលេខថ្ងៃម្សិលមិញដែ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ២,៧០២នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,១០១នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤៩,៧៧៩នាក់ និងស្លាប់សរុបចំនួន ៩៨៨នាក់៕

    May 29, 2021
  • អន្តរជាតិ

    ថៃ៖ កងកម្លាំងប៉ូលិសថៃជាច្រើននាក់ត្រូវបានដាក់ពង្រាយជាបន្ទាន់ដើម្បីការពារសន្តិសុខ ខណៈអ្នកជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងព្យាយាមរត់ចេញពីមន្ទីរពេទ្យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណជា ៦ ល្ងាច ថ្ងៃទី ២៨ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងមន្ទីរពេទ្យដែលគេសាងសង់នៅទីវាលមួយកន្លែងនៅក្នុងខេត្ត Phetchaburi  ភាគខាងលិចប្រទេសថៃ។ នៅក្នុងមន្ទីរពេទ្យនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ដែលក្រុមកម្មករជនជាតិមីយ៉ាន់ចំនួន ៦៨២ នាក់។ ប្រភពខាងលើបានបន្តថា មូលហេតុដែលនាំអ្នកជំងឺកូវីដ ១៩ ទាំងនោះមិនសប្បាយចិត្តនិងចង់នាំគ្នាចាកចេញពីមន្ទីរពេទ្យ ព្រោះតែចរន្តអគ្គិសនីនៅក្នុងមន្ទីរពេទ្យបានដាច់មិនអាចប្រើកង្ហារបាន ខណៈអាកាសធាតុកំពុងក្តៅស្អុះស្អាប់យ៉ាងខ្លាំង។ បើតាមអាជ្ញាធរថៃបានបញ្ចាក់ថា ក្រុមអ្នកជំងឺដែលចង់សម្រុកចេញពីមន្ទីរពេទ្យនោះមានចំនួនប្រហែលជា ៥០០ នាក់

    May 29, 2021