Pheakdey
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Aljazeera បានឲ្យដឹងថា មានពលរដ្ឋឥណ្ឌាជាច្រើនដែលកំពុងរស់នៅក្នុងទីក្រុង Coimbatore រដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌាបាននាំគ្នាទៅបន់ស្រន់ចំពោះរូបសំណាក់ទេពធីតា ជារៀងរាល់ថ្ងៃ ដើម្បីឲ្យទេពធីតាជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងកាត់បន្ថយគ្រោះភ័យផ្សេងៗដែលកើតមានពីការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។ រូបសំណាក់ទេពធីតា ដែលពលរដ្ឋឥណ្ឌាបាននាំគ្នាទៅបន់ស្រន់ជាប្រចាំនោះត្រូវគេប្រទះឃើញមាននៅក្នុងព្រះវិហារបែបសាសនាហិណ្ឌូមួយកន្លែង ហើយរូបសំណាក់នោះមានចំនួន ២ ដែលរូបសំណាក់មួយធ្វើអំពីថ្ម និងមួយផ្សេងទៀតធ្វើអំពីខ្លឹមចន្ទន៍ក្រស្នា។ បើតាមក្រុមលោកអាចារ្យប្រចាំនៅក្នុងព្រះវិហារខាងលើបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានពលរដ្ឋឥណ្ឌាជាច្រើននាក់បានយកម្ហូបអាហារនិងគ្រឿងតង្វាយផ្សេងៗទៅថ្វាយជូនទេពធីតា ហើយគេជឿថា ការបន់ស្រន់នេះនឹងជួយដោះស្រាយវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ បានមួយផ្នែកផងដែរ។ គួរម្លឹកថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសឥណ្ឌាកំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ដោយជាមធ្យមឥណ្ឌាមានអ្នកឆ្លងប្រចាំថ្ងៃក្នុងខ្ទង់រាប់ម៉ឺននាក់ ខណៈតួលេខអ្នកស្លាប់វិញមានខ្ទង់រាប់ពាន់នាក់ ហើយតាមរយៈតួលេខអ្នកឆ្លងថ្មីនិងស្លាប់ដ៏ច្រើននេះបានធ្វើឲ្យឥណ្ឌាត្រូវជួបបញ្ហាសង្គមជាច្រើនដូចជា នៅតាមមន្ទីរពេទ្យត្រូវប្រឈមនឹងបញ្ហាខ្វះសម្ភារៈបរិក្ខាពេទ្យ គ្រែពេទ្យ

    May 28, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហសត្បិ៍ ទី ២៧ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,៨៥៧នាក់។ ប្រភពបានបន្តថា កន្លែងដែលបានរកឃើញមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺតំបន់​ Klang Valley  ដែលតំបន់មួយនេះមានករណីឆ្លងចំនួន ២,៦៧៥ នាក់ ស្មើនឹង ៤០%នៃចំនួនឆ្លងសរុប បន្ទាប់មកគឺទីក្រុងកូឡាឡាំពួនិងរដ្ឋ Selangor មានករណីឆ្លងចំនួន ៥៦១ នាក់ដូចគ្នា។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៥៩

    May 28, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ២៨ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៧៥៩នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៤ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ១,២៩៤នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,៤៦៥នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤៤,៩៧៦នាក់ និងស្លាប់សរុបចំនួន ៩២០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    May 28, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា តួលេខពិតប្រាកដនៃអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាអាចមានចំនួនច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាសជាច្រើនដង ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌាបានរាយការណ៍ថា មានករណីស្លាប់សរុបត្រឹមតែជាង ៣០ ម៉ឺននាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី បើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញនៃបណ្តាញសារព័ត៌មាន New York Times បានបង្ហាញថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅឥណ្ឌាជាក់ស្តែងអាចមានក្នុង ៣ ករណី ដោយករណីទី ១ ដែលជាករណីស្រាលបំផុតគឺយ៉ាងហោចណាស់ក៏ឥណ្ឌាមានអ្នកស្លាប់ប្រមាណជា ៦០ ម៉ឺននាក់ដែរ ពោលគឺច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាស ២ ដង។ ចំពោះករណីទី ២ ដែលជាករណីមធ្យមគឺឥណ្ឌាអាចមានអ្នកស្លាប់សរុបប្រមាណជា ១,៦

    May 27, 2021
  • អន្តរជាតិ

    ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនបានសម្រេចឲ្យមានការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំពោះកូនក្មេងដែលមានអាយុចន្លោះពី ១២-១៥ ឆ្នាំជាផ្លូវការហើយ កាលពីថ្ងៃពុធម្សិលមិញនេះ។ សេចក្តីសម្រេចមួយនេះត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី Rodrigo Duterte តាមរយៈបណ្តាញទូរទស្សន៍ក្នុងស្រុក បន្ទាប់ពីរដ្ឋបាលផ្នែកចំណីអាហារនិងឱសថហ្វីលីពីនបានរកឃើញថា វ៉ាក់សាំង Pfizer គឺមានសុវត្ថិភាព ១០០% ចំពោះពលរដ្ឋដែលមានអាយុពី ១២-១៥ ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងសប្តាហ៍នេះរដ្ឋាភិបាលហ្វីលីពីននឹងធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងលើការចាក់វ៉ាក់សាំងកូវីដ ១៩ មួយចំនួន ដែលអាចបើកផ្លូវឲ្យបុគ្គលិកសុខាភិបាលអាចចាក់វ៉ាក់សាំងកូវីដ ១៩ ជូនក្រុមពលរដ្ឋមានអាយុពី ១២-១៥ ឆ្នាំបានដោយស្របច្បាប់។ យ៉ាងណាក្តី

    May 27, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Malay Mail បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២៦ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,៤៧៨នាក់។ ប្រភពបានបន្តថា កន្លែងដែលមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺរដ្ឋ​ Selangor ដែលរដ្ឋមួយនេះមានករណីឆ្លងចំនួន ២,៤៥៥ នាក់ បន្ទាប់មកគឺទីក្រុងកូឡាឡាំពួមានករណីឆ្លងចំនួន ៧៦០ នាក់ និងបន្ទាប់មកទៀតគឺក្រុង Sarawak មានអ្នកឆ្លងចំនួន ៦៤០ នាក់។ ក្រៅពីនេះករណីឆ្លងគឺត្រូវបានរកឃើញនៅតាមសហគមន៍ជាច្រើនទូទាំងប្រទេស ម៉ាឡេស៊ីក្នុងខ្ទង់ជាច្រើនរយនាក់ផងដែរ។ គួរបញ្ជាក់ជូនថា តាមរយៈតួលេខអ្នកឆ្លងដ៏ច្រើននេះបានបង្ហាញថា ម៉ាឡេស៊ីបានបង្កើតកំណត់ត្រាអាក្រក់មួយបន្ថែមទៀតផងដែរ គឺមានអ្នកឆ្លងក្នុងចំនួនលើសពី

    May 27, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣២៣នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួនរហូតដល់ ៤៧ នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ១,២១៩នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,១០៤ នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤១,២១៧នាក់ និងស្លាប់សរុបចំនួន ៩២០នាក់៕ អត្ថបទ៖

    May 27, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី ២៦ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៤៥៥ នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួនរហូតដល់ ៤១ នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ៤៧៩នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ១,៩៧៦នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៧,៨៩៤នាក់ និងស្លាប់សរុបចំនួន ៨៧៣នាក់៕ អត្ថបទ៖

    May 26, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសថៃនឹងសម្រេចដោះលែងអ្នកទោសមួយចំនួនជាបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចៀសភាពកកកុញនៅក្នុងពន្ធនាគារ ដែលភាពកកកុញនេះគឺជាមូលហេតុចម្បងបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងគំហុកនៅតាមមន្ទីរឃុំឃាំងទូទាំងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា អ្នកទោសដែលមានសិទ្ធអទិភាពក្នុងការទទួលបានការដោះលែងជាបណ្តោះអាសន្ននេះគឺជាក្រុមអ្នកទោសដែលមានអាយុច្រើន ឬក្រុមអ្នកទោសដែលមិនសូវមានសុខភាពល្អ ព្រោះក្រុមអ្នកប្រភេទនេះអាចប្រឈមនឹងការស្លាប់ខ្ពស់ណាស់ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩។ បើតាមលោក Somsak Thepsuthin ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្រុមអ្នកទោសដែលនឹងទទួលបានការដោះលែងទាំងអស់នោះក៏ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាមុនសិនដែរមុននឹងអនុញ្ញាតឲ្យពួកគេត្រលប់ទៅផ្ទះវិញ ព្រោះបើមិនធ្វើដូចនេះទេពួកគេអាចជាភ្នាក់ងារនាំយកជំងឺកូវីដ ១៩ ពីក្នុងពន្ធនាគារទៅចែកចាយក្នុងសហគមន៍ផងដែរ។ គួររម្លឹកថា ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ជំងឺកូវីដ ១៩ បានផ្តើមរាតត្បាតយ៉ាងខ្លាំងតាមពន្ធនាគារក្នុងប្រទេសថៃ ហើយគិតមកទល់នឹងពេលនេះគឺមានអ្នកទោសថៃប្រមាណជា

    May 26, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia  បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ២៥ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,២៨៩នាក់។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៦០ នាក់ផងដែរ។ គួរម្លឹកជូនថា មុនពេលរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននេះ ម៉ាឡេស៊ីក៏ធ្លាប់មានកំណត់ត្រាអាក្រក់មួយផងដែរ គឺមានអ្នកឆ្លងក្នុងចំនួនលើសពី ៦,០០០ នាក់ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នា។ គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩

    May 26, 2021