Pheakdey
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី៥ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៨១៧​ នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៦នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៥០២ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣១៥នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧៤,៧៩៦នាក់ និងស្លាប់សរុបចំនួន ១,២១៣នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 5, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានកូនក្រមុំជនជាតិឥណ្ឌាម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្ងៃរៀបការ តែពិធីមង្គលនោះមិនត្រូវបានលុបចោលឡើយដោយខាងគ្រួសារទាំងសងខាងបានព្រមព្រៀងគ្នាយកប្អូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះម្នាក់មករៀបការធ្វើជាកូនក្រមុំជំនួសវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈកូនក្រមុំដែលជាស្ត្រីរងគ្រោះមានឈ្មោះថា Surbhi  និងកូនកំលោះមានឈ្មោះថា Mangesh Kumar។ ប្រភពខាងលើបានបន្តថា នៅពេលដែលពិធីមង្គលការបានចាប់ផ្តើមទៅហើយនោះ  ស្រាប់តែស្រ្តីជាកូនក្រមុំបានគាំងបេះដូងស្លាប់ តែរឿងនេះមានតែសមាជិកគ្រួសារមួយចំនួនតូចប៉ុណ្ណោះបានដឹង ខណៈភ្ញៀវនិងញាតិជិតខាងមិនបានដឹងនោះទេ។​ ភ្លាមៗនោះក្រុមគ្រួសារទាំងសងខាងក៏បានពិភាក្សាគ្នាមួយសន្ទុះហើយក្រោយមកក៏សម្រេចយកសាកសពស្រ្តីរងគ្រោះទៅដាក់ក្នុងបន្ទប់មួយផ្សេងដោយមានអាចារ្យ ២-៣នាក់សូត្រមន្តធ្វើបុណ្យឲ្យនាងស្ងាត់ៗ ខណៈប្អូនស្រីបង្កើតរ​បស់ស្ត្រីរងគ្រោះម្នាក់ត្រូវមកតែងខ្លួនជាកូនក្រមុំដើម្បីរៀបការជំនួសបងស្រីដែលទើបនឹងស្លាប់។ អាចនិយាយបានថាវាគឺជារឿងចម្លែកមួយដែលនៅក្នុងផ្ទះតែមួយត្រូវមានកម្មពិធីរហូតដល់ទី ២ គឺពិធីរៀបការបែបសប្បាយរីករាយ និងពិធីបុណ្យសពដែលមានបរិយាកាសបែបក្រៀមក្រំ។ សូមបញ្ជាក់ផងដែរថា ការរៀបការជាមួយនឹងប្អនស្រីរបស់ជនរងគ្រោះនោះមិនមែនគ្រាន់តែជាសម្តែងជំនួសមួយពេលទេ តែវាគឺជាការរៀបការយកគ្នាជាប្តីប្រពន្ធមែនទែនតែម្តង៕ អត្ថបទ៖ ភក្តី

    June 4, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី៤ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៣១​ នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣១នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៤៤២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៨៩នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧១,៩៧៩នាក់ និងស្លាប់សរុបចំនួន ១,១៧៧នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍ 

    June 4, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,២០៩នាក់បន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះក៏មានករណីនាំចូលពីក្រៅប្រទេសចំនួន ៦៥ករណីផងដែរ។ ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ១០៣ នាក់ ហើយវាគឺជាថ្ងៃទី ២ហើយដែលម៉ាឡេស៊ីបានរកឃើញស្លាប់ដោយកូវីដ ១៩ ក្នុងចំនួនលើសពី ១០០នាក់ ដោយកាលពីថ្ងៃទី ២ ខែ មិថុនាកន្លងទៅអ្នកស្លាប់ដោយកូវីដ ១៩ នៅម៉ាឡេស៊ីមានចំនួន

    June 4, 2021
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន VN Express បានឲ្យដឹងថា ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sputnik V របស់ប្រទេសរុស្ស៊ី​ចំនួន ២០​ លានដូសនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលការទទួលបានវ៉ាក់សាំងនេះគឺជាលទ្ធផលនៃកិច្ចចរចារវាងក្រសួងសុខាភិបាលវៀតណាមជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។ បើតាមលោក Nguyen Thanh Lon ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា កិច្ចសន្យាទិញវ៉ាក់សាំង Sputnik V ទាំង ២០ លានដូសនេះត្រូវបានរៀបចំរួចរាល់អស់ហើយ ដោយវ៉ាក់សាំងនឹងត្រូវបញ្ជូនមកកាន់ប្រទេសវៀតណាមជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែទិញវ៉ាក់សាំងរុស្ស៊ី វៀតណាមក៏បានបញ្ជាទិញវ៉ាក់សាំងពីបណ្តាក្រុមហ៊ុនធំៗជាច្រើនទៀតផងដែរ ក្រុមហ៊ុន Pfizer, Moderna, Johnson&Johnson និង AstraZeneca

    June 3, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៨៨៦​ នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៩នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៦៥៦​ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,២៣០នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៦៩,៣៤៨នាក់ និងស្លាប់សរុបចំនួន ១,១៤៦នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍ 

    June 3, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៧០៣ នាក់បន្ថែមទៀត ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ១២៦ នាក់ ដែលជាចំនួនអ្នកស្លាប់ដ៏ច្រើនបំផុតមិនធ្លាប់មាន។ ប្រភពខាងលើបានបន្តថា អ្នកស្លាប់ទាំងអស់នេះគឺជាក្រុមមនុស្សដែលមានអាយុចាប់ពី ២៩ ដល់ ៩៨ ឆ្នាំ និងសុទ្ធតែជាអ្នកធ្លាប់មានជំងឺលើសឈាមនិងមានបញ្ហាកកឈាមប្រចាំកាយស្រាប់។គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៨៧,១៦៥

    June 3, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី២ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៤៤០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៨នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣៥៣នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,០៨៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៦៥,៤៦២នាក់ និងស្លាប់សរុបចំនួន ១,១០៧នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 2, 2021
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានពលរដ្ឋវៀតណាមចំនួន ៤នាក់ត្រូវបានចាប់ខ្លួន ក្រោយអាជ្ញាធររកឃើញថា ពួកគេបានប្រមូលសាកសពទារកប្រមាណជា ១,០០០ សាកសាពមករក្សាទុកនៅក្នុងផ្ទះដោយគ្មានការអនុញ្ញាត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារអាផាតមិនមួយកន្លែងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ប្រភពខាងលើបន្តថា មុនការរកឃើញសាកសពយ៉ាងច្រើននេះ ប៉ូលិសវៀតណាមបានប្រទះឃើញជនសង្ស័យយួរថង់ខ្មៅធំៗយ៉ាងចម្លែងបំផុតឡើងទៅលើអគារអាផាតមិន ហើយដោយសង្ស័យទើបប៉ូលិសសុំធ្វើការត្រួតពិនិត្យនិងបានរកឃើញសាកសាពមួយចំនួននៅក្នុងថង់​ និងបន្ទាប់មកក៏បន្តឡើងទៅឆែកក្នុងផ្ទះទើបរកឃើញមានសាកសពប្រមាណជា ១,០០០ ដែលកំពុងក្លាសេទុកយ៉ាងត្រឹមត្រូវនៅក្នុងទូរទឹកកកធំៗចំនួន ២។ សាកសពទារកទាំងនោះគឺជាសាកសពដែលបានស្លាប់មុនពេលចាប់កំណើត ពោលគឺជាសាកសពទារកដែលត្រូវបានគេរំលូតចោល។ តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានឲ្យដឹងថា ពួកគេបានប្រមូលសាកសាពទារកទាំងនោះមកពីតាមមន្ទីរពេទ្យ ឬធុងសំរាមសម្រាប់យកទៅធ្វើបុណ្យតាមប្រពៃណីជូនពួកគេ តែដោយសារកន្លែងរៀបចំពិធីបុណ្យសពនៅឆ្ងាយនិងគាប់ជួនពួកគេពិបាករកមធ្យោបាយធ្វើដំណើរផង ទើបពួកគេសម្រេចរក្សាទុកសាកសពទាំងនេះនៅក្នុងផ្ទះមួយរយៈសិន។ បើតាមការស៊ើបអង្កេតរបស់ប៉ូលិសវៀតណាមបានបង្ហាញថា រហូតមកទល់នឹងពេលនេះគេគ្មានភស្តុតាងណាមួយឬតំរុយណាមួយបង្ហាញថាករណីនេះមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មនោះទេ តែសកម្មភាពរក្សាទុកសាកសពនេះអាចជះឥទ្ធិពលអាក្រក់ដល់បរិស្ថានហើយក្រុមជនសង្ស័យបានធ្វើសកម្មភាពនេះដោយគ្មានការអនុញ្ញាតពីអាជ្ញាធរនោះទេ ទើបខាងប៉ូលិសត្រូវតែឃាត់ខ្លួនពួកគេដើម្បីធ្វើការសាកសួរ។ គួរបញ្ជាក់ថា

    June 2, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,១០៥ ករណី បន្ថែមទៀត ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៧១នាក់។ អ្វីដែលជារឿងគួរឲ្យគត់សម្គាល់នោះគឺក្រុមអ្នកជំនាញបានសិក្សរកឃើញថា ចំនួនអ្នកឆ្លងកូវីដ ១៩នៅម៉ាឡេស៊ីអាចនឹងបន្តកើនឡើងរហូតដល់ចំនួន ១៣,០០០ នាក់មួយថ្ងៃនៅត្រឹមថ្ងៃទី ១៤ ខែ មិថុនានេះ ប្រសិនបើប្រជាពលរដ្ឋមិនអាចចូលរួមអនុវត្តវិធានការពារខ្លួនឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនោះទេ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩

    June 2, 2021