Pheakdey
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី១១ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,២៩០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៧នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ១,៩៩៦ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៩៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៩,៨២៨នាក់ និងស្លាប់សរុបចំនួន ១,៤១៨នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 11, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖  ម៉ាឡេស៊ីគឺជាប្រទេសមួយដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋណាដែលបានធ្វើសកម្មភាពផ្ទុយពីការណែនាំរបស់អាជ្ញាធរសុខាភិបាល បើទោះជាកំហុសនោះបានកើតឡើងដោយចេតនាឬអចេតនាក្តី។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានអតីតប្រធានក្រុមហ៊ុនដឹកជញ្ជូនម្នាក់ត្រូវបានពិន័យជាប្រាក់ចំនួន ១,៥០០ រីងហ្គីត (៣៦៤ ដុល្លារអាមេរិក) ព្រោះតែគាត់មិនបានពាក់ម៉ាស់ក្នុងអំឡុងពេលគាត់ថ្លែងសុន្ទរកថានៅក្នុងវេទិការសាធារណៈមួយ។ អតីតប្រធានក្រុមហ៊ុនរូបនេះគឺលោក Datuk Seri Tajuddin Abdul Rahman ហើយនាពេលកន្លងមករូបគាត់ធ្លាប់មានតួនាទីជាប្រធានក្រុមហ៊ុន Prasarana Malaysia Berhad ដែលជាក្រុមហ៊ុនដឹកជញ្ជូនសាធារណៈដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ ក្រោយទទួលបានការផាកពិន័យ អតីតប្រធានក្រុមហ៊ុនរូបនេះបានថ្លែងទទួលស្គាល់កំហុសរបស់គាត់និងបានរម្លឹកទៅកាន់ពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់ផ្សេងទៀតឲ្យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលាដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឹកូវីដ ១៩ទាំងអស់គ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖​ World of Buzz

    June 10, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៣១០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៤៣នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,២០៨ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១០២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៧,៥៣៨នាក់ និងស្លាប់សរុបចំនួន ១,៣៧៥នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 10, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅសារព័ត៌មាន South China Moring Post បានឲ្យដឹងថា យ៉ាង​ហោចណាស់មានសត្វដំរីចំនួន ២៨ ក្បាលត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃទី ៨ ខែ មិថុនា កន្លងទៅនេះ។ សត្វដំរីទាំងអស់នេះគឺជាសត្វដែលគេចិញ្ចឹមនៅក្នុងឧទ្យានជាតិ Mudumalai ដែលមានទីទាំងស្ថិតនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប្រភពបានបន្តថា មុនការធ្វើតេស្តចំពោះសត្វដំរីទាំងអស់នេះគេបានប្រទះឃើញមានសត្វតោអាស៊ីអាយុ ៩ ឆ្នាំមួយក្បាលបានងាប់នៅក្នុងឧទ្យានជាមួយគ្នានេះកាលពីថ្ងៃទី ៣ ខែ មិថុនា ហើយនៅពេលដែលគេពិនិត្យសាកសពសត្វតោនោះគេក៏បានរកឃើញលទ្ធផលវិជ្ជមានកូវីដ ១៩ នៅក្នុងខ្លួនសត្វតោនោះផងដែរ។ គួររម្លឹកជូនថា នេះមិនមែនជាករណីទី

    June 10, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា កាលពីថ្ងៃពុធ ទី ៩ ខែ មិថុនា ម្សិលមិញនេះ ឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៧២៥នាក់ ដែលតួលេខនេះគឺជាចំនួនអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃដ៏ខ្ពស់បំផុតក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ខណៈអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧០នាក់ផងដែរ។ ក្រោយរកឃើញករណីអ្នកឆ្លងកូវីដ ១៩ប្រចាំថ្ងៃក្នុងចំនួនដ៏ច្រើនដូចនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក៏បានថ្លែងឲ្យមានការពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋផងដែរ ដោយលោកចង់ឲ្យមានការចាក់វ៉ាក់សាំងឲ្យបានចំនួន ១ លានដូសក្នុងមួយថ្ងៃនៅត្រឹមខែកក្កដាខាងមុខនេះ។ គិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌនេស៊ីប្រមាណជា ១១,៤៣ លាននាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូស

    June 10, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ៩ ខែ មិថុនា ម្សិលមិញនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ីបានឡើងខ្ពស់លើសពីខ្ទង់ ៦,០០០ នាក់វិញហើយ​ ពោលគឺតួលេខអ្នកឆ្លងជាក់ស្តែងមានរហូតដល់ ៦,២៣៩នាក់។ ដោយឡែកអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញមានចំនួន ៧៥ នាក់បន្ថែមទៀតផងដែរ។ បើយោងតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំងអស់នេះគឺភាគច្រើនត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor ដោយរដ្ឋមួយនេះមានអ្នកឆ្លងចំនួន ២,២៩១នាក់ ក្រុងកូឡាឡាំពួមានអ្នកឆ្លងចំនួន ៧០៤នាក់ រដ្ឋ Negeri Sembilan មានអ្នកឆ្លងចំនួន

    June 10, 2021
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងផ្អាករៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games) ឬហៅកាត់ថា ស៊ីហ្គេម (SEA Games) នៅក្នុងឆ្នាំនេះហើយ ដោយត្រូវលើកពេលទៅរៀបចំនៅឆ្នាំក្រោយវិញ ព្រោះក្នុងអំំំឡុងពេលនេះ វៀតណាមកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង។ ដំណឹងមួយនេះត្រូវបានផ្សព្វផ្សាយយ៉ាងផុសផុលតាមរយៈបណ្តាញផ្សព្វផ្សាយជាតិវៀតណាម កាលពីល្ងាចថ្ងៃពុធ ទី ៩ ខែ មិថុនា ម្សិលមិញនេះ ហើយតាមលិខិតដែលវៀតណាមបានផ្ញើទៅកាន់បណ្តាប្រទេសជាច្រើននោះគឺវៀតណាមគ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាលើកទី ៣១ នេះ នៅក្នុងអំឡុងខែ កក្កដា ឆ្នាំ ២០២២ វិញ។ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia

    June 10, 2021
  • អន្តរជាតិ

    បារាំង៖ ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron ត្រូវបានពលរដ្ឋម្នាក់ទះកំផ្លៀងនិងស្រែកជេរដាក់លោករូបលោកទាំងកំរោល ខណៈដែលលោកប្រធានាធិបតីរូបនេះបានអញ្ជើញទៅស្វាគមន៍ពលរដ្ឋដែលជាអ្នកគាំទ្ររូបលោកជាច្រើននាក់ផ្សេងទៀត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី៨ ខែមិថុនា ម្សិលមិញនេះក្នុងអំឡុងពេលដែលលោកប្រធានាធិបតីបារាំងត្រូវអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅក្នុងសាលារៀនមួយកន្លែងក្នុងតំបន់ Drome ដែលក្នុងឱកាសនោះលោកនឹងជួបពិភាក្សាជាមួយក្រុមកូនសិស្សអំពីប្រធានបទ “តើជីវិតមនុស្សនឹងត្រលប់មករកភាពធម្មតាវិញដោយរៀបណា បន្ទាប់ពីវិបត្តិកូវីដ ១៩ ត្រូវបានបិទបញ្ចប់”។ តាមរយៈវីដេអូបានបង្ហាញថា លោក Emmanuel Macron បានព្យាយាមរត់ទៅរកពលរដ្ឋបារាំងដែលកំពុងឈររង់ចាំគាត់ជាច្រើននាក់ដើម្បីធ្វើការស្វាគមន៍ ហើយពេលនោះក៏មានបុរសម្នាក់ទះគាត់មួយដៃចំមុខនិងស្រែកជេរដាក់គាត់ទាំងកំរោលតែម្តង។ ភ្លាមៗនោះក្រុមអង្គរក្សបានទាញលោកប្រធានាធិបតីចេញ ខណៈក្រុមសន្តិសុខផ្សេងទៀតបានស្ទុះទៅចាប់ផ្តួលពលរដ្ឋដែលបានប្រព្រឹត្តអំពើហឹង្សានេះភ្លាមផងដែរ។ ក្រោយកើតមានហេតុការណ៍នេះ លោក Emmanuel Macron នៅតែបន្តស្វាគមន៍អ្នកគាំទ្រនិងបន្តទៅបំពេញទស្សនៈកិច្ចរបស់គាត់ជាធម្មតា ខណៈជនបង្កបញ្ហាត្រូវបានប៉ូលិសចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមច្បាប់។ លោកអ្នកទស្សនាហេតុការណ៍នេះ តាមរយៈវីដេអ អត្ថបទ៖

    June 9, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាបានអះអាងថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា អាចធ្វើឲ្យអ្នកជំងឺកើតមានបញ្ហាដំបៅរលួយ និងមានបញ្ហាថ្លង់ស្តាប់អ្វីលែងសូវឮជារៀងរហូតទៀតផង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ គួររម្លឹកជូនដែរថា ពីមុនយើងដឹងត្រឹមថា ជំងឺ COVID-19 បំប្លែងខ្លួននៅឥណ្ឌា ដែលមានកូដឈ្មោះ “B1617.2” ឬហៅថា “Delta” (ហៅតាមការដាក់របស់ WHO) អាចចម្លងបានលឿន ការឆ្លងមានសភាពធ្ងន់ធ្ងរ និងទំនងជាមិនត្រូវជាមួយវ៉ាក់សាំងប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងអាចដឹងពីផលវិបាកមួយចំនួនទៀត បន្ទាប់ពីអ្នកជំងឺបានឆ្លងជំងឺប្រភេទនេះរួច។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតឥណ្ឌាជាច្រើនសុទ្ធតែបានអះអាងដូចៗគ្នាថា អ្នកដែលបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួននៅឥណ្ឌាមួយចំនួន បានកើតមានបញ្ហាកកឈាមនៅក្រោមស្បែក

    June 9, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសចិនគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងនៅទូទាំងប្រទេស ដោយក្នុងនោះរួមមានទាំងកូនក្មេងដែលមានអាយុ ៣ ឆ្នាំផងដែរ។ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងនេះ ចិននឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលអាចចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់កូនក្មេងមានអាយុតិចបំផុត ពោលគឺមានអាយុត្រឹមតែ ៣ ឆ្នាំ។ ប្រភពខាងលើបានបន្តថា វ៉ាក់សាំងដែលចិនគ្រោងនឹងប្រើប្រាស់នោះគឺវ៉ាក់សាំង Sinovac ដែលអាជ្ញាធរសុខាភិបាលចិនទើបអនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងប្រភេទនេះជាផ្លូវការចំពោះពលរដ្ឋមានអាយុចាប់ពី ៣ឆ្នាំរហូតដល់ ១៧ឆ្នាំ កាលពីពេលថ្មីនេះ ក្រោយការពិសោធន៍បានបង្ហាញថា វ៉ាក់សាំង Sinovac  គឺមានសុវត្ថិភាព ១០០% សម្រាប់ក្រុមពលរដ្ឋវ័យក្មេងទាំងនេះ។ បើទោះជាមិនទាន់អាចកំណត់ពេលវេលាជាក់លាក់នៃការចាក់សាំងនេះក៏ដោយ តែអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា យុទ្ធនាការអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ៕

    June 9, 2021