Pheakdey
  • អន្តរជាតិ

    សិង្ហបុរី៖ បុរសជនជាតិអង់គ្លេស​ម្នាក់ត្រូវអាជ្ញាធរសិង្ហបុរីចាប់ខ្លួនព្រោះតែគាត់មិនបានពាក់ម៉ាស់ត្រឹមត្រូវនៅទីសាធារណៈ​ ហើយបើយោងតាមបទល្មើសដែលគាត់បានប្រព្រឹត្តិនោះគឺរូបគាត់អាចប្រឈមនឹងការជាប់គុកចំនួន ៦ ខែ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា បុរសអង់គ្លេសរូបនេះមានឈ្មោះថា Benjamin Glynn អាយុ ៣៩ ឆ្នាំំ បានទៅរស់នៅនិងធ្វើការងារនៅក្នុងប្រទេសសិង្ហបុរីតាំងពីឆ្នាំ ២០១៧ មក ហើយនៅក្នុងថ្ងៃកើតហេតុនោះរូបគាត់មិនបានពាក់ម៉ាស់នោះទេក្នុងអំឡុងពេលដែលគាត់កំពុងដើរចូលទៅស្ថានីយរថភ្លើងដើម្បីជិះរថភ្លើងត្រលប់មកផ្ទះវិញក្រោយបញ្ចប់ពីការងារ។ ពេលនោះក្រុមបុគ្គលិកត្រួតពិនិត្យនៅស្ថានីយរថភ្លើងបានប្រាប់ឲ្យគាត់ពាក់ម៉ាស់ ហើយពួកគាត់ក៏បានប្រកែកគ្នាមួយសន្ទុះផងដែរ ខណៈសកម្មភាពទាំងអស់នោះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលអាជ្ញាធរសិង្ហបុរីអាចប្រើប្រាស់ជាភស្តុតាងសម្រាប់ចាប់ខ្លួនបុរសអង់គ្លេសរូបនេះ។ តាមការបញ្ជាក់របស់អាជ្ញាធរសិង្ហបុរីគឺលោក Benjamin Glynn ត្រូវរងនូវការចោទប្រកាន់ចំនួន ៣ ករណី ដោយករណីទី ១ គឺមិនបានពាក់ម៉ាស់ត្រឹមត្រូវនៅទីសាធារណៈ, ទី ២

    July 3, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ៣ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦,២៣០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៤១ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៥,៩៣៦នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៩៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៧៧,១៥១នាក់ និងស្លាប់សរុបចំនួន ២,១៨២ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី

    July 3, 2021
  • អន្តរជាតិ

    ថៃ៖ ដោយសារតែអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងប្រទេសថៃត្រូវបានរកឃើញក្នុងចំនួនយ៉ាងច្រើនជារៀងរាល់ថ្ងៃនោះ អាជ្ញាធរសុខាភិបាលថៃកំពុងប្រឈមនឹងបញ្ហាដ៏ធំមួយគឺខ្វះគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ នាពេលកន្លងមកអ្នកជំងឺកូវីដ ១៩ ថៃមួយចំនួនមិនអាចចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យបានភ្លាមៗនោះទេក្រោយធ្វើតេស្តវិជ្ជមានរួច ពោលគឺពួកគេត្រូវត្រលប់ទៅផ្ទះវិញសិនហើយរង់ចាំ ២-៣ ថ្ងៃរហូតមានគ្រែពេទ្យទំនេរ ទើបខាងមន្ទីរពេទ្យទាក់ទងឲ្យពួកគេមកសម្រាកនៅមន្ទីរពេទ្យ។ យ៉ាងណាក្តី ថ្មីៗនេះចំនួនអ្នករង់ចាំចូលទៅព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ រហូតធ្វើឲ្យអ្នកជំងឺមួយចំនួនមិនហ៊ានត្រលប់ទៅរង់ចាំនៅផ្ទះនោះទេ ហើយពួកគេសុខចិត្តរង់ចាំនៅក្នុងបរិវេណមន្ទីរពេទ្យតែម្តង។ បើតាមលោកវេជ្ជបណ្ឌិត  Thiravat Hemachudh ដែលជាប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលថៃបានបង្ហោះនូវភាពជាសន្លឹកតាមរយៈបណ្តាញសង្គមដោយបង្ហាញថា មានអ្នកជំងឺកូវីដ ១៩ ជាច្រើនបានអង្គុយរង់ចាំឬដេកចាំនៅខាងក្រៅមន្ទីរពេញមួយយប់ ដែលមើលទៅគួរឲ្យអាណិតជាទីបំផុត។ លោកអ្នកអាចទស្សនារូបទាំងនោះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ Coconuts

    July 3, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចបន្ថយគំលាតរយៈពេលនៃការចាក់វ៉ាក់ AstraZeneca ពី ១២ សប្តាហ៍មកសល់ត្រឹម ៩ សប្តាហ៍ប៉ុណ្ណោះ។ គួរបញ្ជាក់ថា នាពេលកន្លងមកសម្រាប់ពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង AstraZeneca គឺត្រូវការរយៈពេល ៣ ខែ​ ទើបអាចចាក់រួចរាល់ទាំង ២ ដូស ពោលគឺពួកគេត្រូវចាក់វ៉ាក់សាំងដូសទី ២ ក្នុងរយៈពេល ១២ សបា្តហ៍ ក្រោយពីបានចាក់វ៉ាក់សាំងដូសទី ១រួច។ យ៉ាង​ណាក្តីបើតាមលោក Khairy Jamaluddin ដែលជាប្រធានកម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩

    July 2, 2021
  • អន្តរជាតិ

    អឺរ៉ុប៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកដំណើរអង់គ្លេសប្រមាណជា ៥ លាននាក់អាចនឹងត្រូវបានហាមឃាត់មិនឲ្យចូលទៅកំសាន្តនៅក្នុងតំបន់អឺរ៉ុបនោះទេ ព្រោះតែពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា។ ​បើតាមទីភ្នាក់ងារឱសថអឺរ៉ុបបានបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែលពលរដ្ឋអង់គ្លេសទាំង ៥ លាននាក់នោះបានចាក់គឺជាវ៉ាក់សាំង Covishield  ដែលផលិតនៅវិទ្យាស្ថាន Serum ក្នុងប្រទេសឥណ្ឌា។ តាមការពិតទៅវ៉ាក់សាំងប្រភេទនេះមានប្រសិទ្ធភាពមិនចាញ់វ៉ាក់សាំងដែលផលិតនៅក្នុងតំបន់អឺរ៉ុបប៉ុន្មានទេ តែបញ្ហានៅត្រង់ថា វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសឥណ្ឌាប្រភេទនេះនៅមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីទីភ្នាក់ងារឱសថអឺរ៉ុបនៅឡើយ។គួរបញ្ជាក់ផងដែរថា ដើម្បីធ្វើដំណើរចូលទៅកាន់ដំបន់អឺរ៉ុបបានអ្នកដំណើរទាំងអស់ត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងនៅកន្លែងត្រួតពិនិត្យជាមួយនិងលិខិតឆ្លងដែរបស់ពួកគេ ហើយប្រព័ន្ធត្រួតពិនិត្យនឹងធ្វើការផ្ទៀងផ្ទាត់ទៅតាមអ្វីដែលគេបានកំណត់ទុក។ បើតាមភាពជាក់ស្តែងគឺប្រព័ន្ធត្រួតពិនិត្យវ៉ាក់សាំងនៅច្រកទ្វារអឺរ៉ុបទទួលស្គាល់តែប័ណ្ណចាក់វ៉ាក់សាំងដែលផលិតនៅអឺរ៉ុបប៉ុណ្ណោះ ហើយក្រៅពីនេះគឺវាមិនទទួលស្គាល់ឡើយបើទោះជាមានការអះអាងថា វ៉ាក់សាំងប្រភេទផ្សេងទៀតនោះមានប្រសិទ្ធភាពក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily

    July 2, 2021
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលនៃខេត្តឈៀងម៉ៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ចំពោះពលរដ្ឋថៃចំនួន ១១ នាក់ ដែលធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ទៅក្រុងបាងកក។ បើតាមលោក Songyos Khamchai ដែលជាប្រធានផ្នែកគ្រប់គ្រងជំងឺឆ្លងប្រចាំ​ខេត្តឈៀងម៉ៃបានបញ្ជាក់ថា ប្រភពចម្លងជំងឺកូវីដ ១៩ បំប្លែងខ្លួន Delta ចំនួន ២ ករណីដំបូងត្រូវបានរកឃើញចំពោះក្រុមវិស្វករដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមកម្មករសំណង់ជាច្រើននាក់ផ្សេងទៀត ហើយគិតត្រឹមពេលនេះមានសាច់ញាតិរបស់ក្រុមវិស្វករទាំង ២ នាក់នេះចំនួន ២នាក់ផ្សេងទៀតក៏បានតេស្តវិជ្ជមានកូវីដ ១៩ ប្រភេទ Delta នេះផងដែរ។ ប្រភពចម្លង ៤ ករណីផ្សេងទៀតគឺជាការចម្លងក្នុងចំណោមក្រុមស្ថាបត្យករដែលធ្វើការងារនៅក្នុងទីក្រុងបាងកក ហើយក្រុមស្ថាបត្យករទាំងនេះធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ការដ្ឋានសំណង់ជាច្រើនកន្លែងមុននឹងរកឃើញលទ្ធផលវិជ្ជមានកូវីដ ១៩ បំប្លែងខ្លួននៅក្នុងខេត្តឈៀងម៉ៃនេះ។

    July 2, 2021
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា​ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈត្រឹមថ្ងៃទី ១៩ ខែ កក្កដាខាងមុខនេះ ដែលមានន័យថា ការពាក់ម៉ាស់នៅក្នុងប្រទេសអង់គ្លេសនឹងក្លាយជាសិទ្ធិសម្រេចរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ តែវាលែងជាកាតព្វកិច្ចទៀតហើយ។ ក្រៅតែពីលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសក៏បានដកចេញនូវ​វិធានការតឹងមួយចំនួនទៀតផងដែរ ដូចជាវិធានការកំណត់ចំនួនមនុស្សអាចធ្វើការជួបជុំគ្នាបាននៅតាមទីសាធារណៈ ហើយសូម្បីតែក្លឹបរាត្រីក៏អាចបើកដំណើរការបានជាធម្មតាវិញដែរត្រឹមកាលបរិច្ឆេទខាងលើនេះ។ បើតាមលោក Boris Johnson នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសបានឲ្យដឹងថា នៅក្នុងថ្ងៃទី ១៩ ខែ កក្កដាខាងមុខនេះគឺជាថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍រាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងប្រទេសអង់គ្លេស ហើយវាក៏ក្លាយជា “ថ្ងៃសេរីភាព” ថ្មីមួយសម្រាប់ពលរដ្ឋអង់គ្លេសផងដែរ ដោយពួកគេនឹងត្រលប់មករស់នៅក្នុងជីវិតបែបធម្មតាវិញ ពោលគឺលែងមានការព្រួយបារម្ភខ្លាំងចំពោះជំងឺកូវីដ ១៩ ទៀតហើយ។ លោកបានបន្តថា ជំនួសឲ្យការអនុវត្តវិធានការរឹតបន្តឹងប្រទេស

    July 1, 2021
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា​ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃនឹងបើកការសិក្សាមួយ ដើម្បីស្រាវជ្រាវថា តើថ្នាំ Ivermectin ដែលជាប្រភេទថ្នាំគេប្រើសម្រាប់សម្លាប់ប៉ារ៉ាស៊ីតនៅក្នុងខ្លួនសត្វគោឬសត្វសេះ អាចមានប្រសិទ្ធភាពព្យាបាលជំងឺកូវីដ ១៩ បានឬអត់? ក្នុងការសិក្សានេះនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃនិងត្រូវធ្វើការរួមគ្នាជាមួយនឹងខាងមន្ទីរពេទ្យ Siriraj ហើយនៅក្នុងការសិក្សាគេនឹងសាកល្បងលាយបញ្ជូលគ្នារវាងថ្នាំ Ivermectin ជាមួយនឹងមេរោគជំងឺសារ Sars-CoV-2 ខណៈលទ្ធផលនៃការសិក្សានឹងត្រូវបង្ហាញជូនក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោក Somsak Akkasilp ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានបញ្ជាក់ថា នាពេលកន្លងថ្នាំ Ivermectin ត្រូ​វបានប្រទេសមួយចំនួននៅតំបន់អាមេរិកយកទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ ១៩​ តែវាជាការប្រើប្រាស់ក្នុងលក្ខខណ្ឌចាំបាច់និងបន្ទាន់ដោយពុំទាន់មានការអនុញ្ញាតជាលក្ខណៈសកលនោះទេ ហើយលទ្ធផលវិញគឺចំពោះអ្នកជំងឺខ្លះក៏មានប្រសិទ្ធភាព ខណៈអ្នកជំងឺខ្លះក៏គ្មានប្រសិទ្ធភាពខ្ពស់ដែរ។ ព្រោះហេតុផលនេះហើយទើបនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃចង់សិក្សាឲ្យបានច្បាស់ថា តើថ្នាំ Ivermectin ពិតជាអាចព្យាបាលជំងឺកូវីដ ១៩

    July 1, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បន្ទាប់ពីប្រើប្រាស់ម៉ាស់រួចមនុស្សមួយចំនួនមិនបានយកវាទៅបោះចោលឲ្យបានត្រឹមត្រូវនោះទេ ដោយអ្នកខ្លះបានបោះវាចោលនៅទីសាធារណៈតែម្តង ខណៈអ្នកខ្លះវិញបានយកទៅដាក់ដល់ក្នុងធុងសម្រាប់ដែរតែមិនបានវេចខ្ចប់ឲ្យត្រឹមត្រូវតាមវិធានការរក្សាអនាម័យកម្រិតខ្ពស់នោះទេ។ យោងតាមអ្នកជំនាញផ្នែកជំងឺឆ្លងនៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺដែលអាចចម្លងតាមរយៈម៉ាស់ចាស់ៗដែលគេបានប្រើប្រាស់រួច ជាពិសេសគឺជំងឺកូវីដ ១៩ តែម្តង ពលរដ្ឋគ្រប់រូបត្រូវបោះម៉ាស់ចោលឲ្យបានត្រឹមត្រូវតាមការណែនាំខាងក្រោមនេះ៖ ១- ដោះម៉ាស់ចេញពីមុខដោយកាន់ខ្សែទាំងសងខាង ២- កុំឲ្យដៃរបស់លោកអ្នកប៉ះជាមួយនឹងផ្នែកខាងក្រៅម៉ាស់ ៣- បត់ម៉ាស់ចូលគ្នាជាពីរ (បត់ឲ្យផ្នែកខាងក្រៅប៉ះគ្នា) ៤- មូលម៉ាស់ឲ្យតូច ៥- ដាក់ម៉ាស់នោះចូលទៅក្នុងថង់ប្លាស្ទិក ៦- យកថង់បា្លស្ទិកនោះទៅបោះចោលក្នុងធុងសំរាម ៧- លាងសម្អាតដៃជាមួយនឹងសាប៊ូឬទឹកអាកុលសម្រាប់លាងដៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    July 1, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិកគឺក្រុមហ៊ុន Moderna Inc បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងមេរោគបំប្លែងខ្លួនគ្រប់ប្រភេទ រួមទាំងមេរោគបំប្លែងខ្លួនប្រភេទ Delta ផងដែរ។ គួររម្លឹកថា មេរោគបំប្លែងខ្លួន Delta ត្រូវបានគេ​រកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយមេរោគប្រភេទនេះមានលក្ខណៈអាចចម្លងបានលឿនជាងមេរោគធម្មតារហូតដល់ ៦០%។  នាពេលបច្ចុប្បន្ននេះមេរោគបំប្លែងខ្លួន Delta ត្រូវបានគេចាក់ទុកជាមេរោគដែលមានគ្រោះថ្នាក់ខ្លាំងគេបំផុត ហើយនាពេលកន្លងមកមានក្រុមអ្នកជំ​នាញជាច្រើនបានលើកឡើងថា វ៉ាក់សាំងមួយចំនួនមិនអាចទប់ទល់នឹងមេរោគបំប្លែងខ្លួន Delta បាននោះទេ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមហ៊ុន Moderna បានធ្វើការសិក្សាមួយដោយបានយកសំណាកឈាមពីខ្លួនមនុស្សចំនួន ៨ នាក់ដែលបានចាក់វ៉ាក់សាំង Moderna រួចរាល់ចំនួន ២ ដូសកាលពី ១ សប្តាហ៍មុនទៅពិសោធន៍ជាមួយនឹងមេរោគបំប្លែងខ្លួនជាច្រើនប្រភេទដែលមានប្រភពមកពីតំបន់ផ្សេងៗគ្នានៅជុំវិញពិភពលោក។

    June 30, 2021