Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ២៩ ខែសីហានេះថា ប្រទេសជប៉ុនបានរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ Moderna បន្ថែមទៀត ខណៈកាលពីពេលថ្មីៗនេះជប៉ុនធ្លាប់នបានជួបករណីដូចគ្នានេះរួចម្តងហើយ។ បញ្ហាថ្មីនេះត្រូវបានអាជ្ញាធរសុខាភិបាលជប៉ុនរកឃើញនៅក្នុងអាណាខេត្ត Okinawa ខណៈវ៉ាក់សាំងដែលមានបញ្ហានេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងផ្សេងមួយទៀតដាច់ដោយឡែកពីកញ្ចប់នៃវ៉ាក់សាំងដែលធ្លាប់កើតមានបញ្ហានាពេលកន្លងមក។  គេនៅចាំបានថាក្រោយរកឃើញករណីមិនប្រក្រតីដូចនេះ អាជ្ញាធរជប៉ុនក៏ធ្លាប់សម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូសម្តងរួចហើយ ព្រោះវ៉ាក់សាំងទាំងជាង ១លានដូសនេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងដែលគេបានរកឃើញមានករណីចម្លងមេរោគ។ គួររមឹ្លកជូនថា មុនពេលសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូសខាងលើនេះ ជប៉ុនក៏ធ្លាប់រកឃើញករណីមានពលរដ្ឋចំនួន ២

    August 29, 2021
  • អន្តរជាតិ

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា​ អាជ្ញាធរសុខាភិបាលនៃប្រទេសជប៉ុនគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចម្រុះប្រភេទគ្នាទៅកាន់ពលរដ្ឋខ្លួន ដើម្បីពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ បើតាមលោក Taro Kono ដែលជានាយកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ជប៉ុនបានប្រាប់ឲ្យដឹងថា តាមគម្រោងគឺគេចង់ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ AstraZeneca សម្រាប់ដូសទី ១ និងដូសទី ២ ត្រូវប្តូរទៅវ៉ាក់សាំងផ្សេងវិញដូចជាវ៉ាក់សាំង Pfizer ​ឬ Moderna ជាដើម។ នាយកកម្មវិធីចាក់វ៉ាក់សាំងរូបនេះបានបញ្ជាក់ថា ជម្រើសនៃការចាក់វ៉ាក់សាំងដូចបានជម្រាបជូនខាងលើនេះនឹងធ្វើឲ្យគេចំណេញពេលវេលាបានច្រើនណាស់ ព្រោះគម្លាតនៃការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នាគឺខ្លីជាងគម្លាតនៃការចាក់វ៉ាក់សាំងប្រភេទដូចគ្នាចំនួន ២ ដូស។ សូមបញ្ជាក់ជូនថា

    August 29, 2021
  • អន្តរជាតិ

    អតីតរដ្ឋមន្ត្រីក្នុងប្រទេសអាហ្គានីស្ថានម្នាក់ត្រូវបានសារព័ត៌មាន Yahoo News រាយការណ៍ថា ពេលនេះគាត់បានក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារនៅក្នុងប្រទេសអាឡឺម៉ង់។ អតីតមន្ត្រីជាន់ខ្ពស់អាហ្គានីស្ថានរូបនេះមានឈ្មោះថា Sayed Sadaat អាយុ ៤៩ ឆ្នាំ  ហើយនាពេលកន្លងមកគាត់ធ្លាប់បានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងក្នុងរដ្ឋាភិបាលរបស់ប្រទេសអាហ្គានីស្ថានអស់រយៈពេល ២ ឆ្នាំផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ ២០១៨ លោក Sayed Sadaat បានសម្រេចលាឈប់ពីតំណែងជារដ្ឋមន្ត្រី ព្រោះតែលោកមានគំនិតមិនស្របគ្នាជាមួយនឹងសមាជិករដ្ឋាភិបាលអាហ្គានីស្ថានជាច្រើននាក់ ដ្បិតរូបគាត់ចង់ធ្វើការងារជាលក្ខណៈបើកចំហរ តែគេផ្សេងចង់ធ្វើការងារបែបលាក់បាំងភ្នែកមហាជនដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន។   បុរសជាកូនកាត់អង់គ្លេស-អាហ្គានីស្ថានរូបនេះបានទៅដល់ប្រទេសអាឡឺម៉ង់នៅចុងឆ្នាំ ២០២០ ដោយរំពឹងថាគាត់អាចនឹងរកបានការងារល្អមួយស្របតាមជំនាញនិងបទពិសោធន៍ដែលគាត់ធ្លាប់មាននាពេលកន្លងមក។ តែយ៉ាងណាក្តី ជំនាញផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនងដែលគាត់បានរៀននៅសាកលវិទ្យាល័យរួមបញ្ចូលជាមួយនឹងបទពិសោធន៍ជារដ្ឋមន្ត្រីមិនអាចជួយឲ្យគាត់រកបានការងារល្អប្រសើរមួយនៅក្នុងប្រទេសអាឡឺម៉ង់ឡើយ ពោលគឺគាត់អាចរកបានត្រឹមការងារជាអ្នកដឹកជញ្ជូនប៉ុណ្ណោះ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានពលរដ្ឋអាហ្គានីស្ថានជាច្រើននាក់បាននាំគ្នាទៅប្រកបការងារផ្សេងៗក្នុងប្រទេសអាឡឺម៉ង់ ហើយក្រោយពេលក្រុមតាលីប៉ង់បានផ្តួលរលំរដ្ឋាភិបាលអាហ្គានីស្ថានកាលពីពេលថ្មីៗនេះ ចំនួនពលរដ្អាហ្គានីស្ថានដែលធ្វើចំណាកស្រុកទៅកាន់ប្រទេសអាឡឺម៉ង់បានកើនឡើងរហូតដល់

    August 28, 2021
  • អន្តរជាតិ

    សិង្ហបុរី៖ កាលពីព្រឹកថ្ងៃសៅរ៍ទី ២៨ ខែសីហានេះ ក្រសួងអប់រំសិង្ហបុរីនិងគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការប្រលងបានដាក់ចេញនូវវិធានការរួមមួយ ដោយមិនអនុញ្ញាតឲ្យក្រុមកូនសិស្សណាដែលបានសុំច្បាប់ឈប់សម្រាកនិងកំពុងរង់ចាំសេចក្តីបង្គាប់ឲ្យធ្វើចត្តាឡីស័កអាចមកប្រលងថ្នាក់ជាតិសម្រាប់បញ្ចប់ឆ្នាំសិក្សាបាននោះទេ បើទោះជាលទ្ធផលនៃការធ្វើរកជំងឺកូវីដ ១៩ របស់ពួកគេភ្លាមៗមុនពេលប្រលងនោះអវិជ្ជមានក៏ដោយ។ គួរបញ្ជាក់ថា សឹង្ហបុរីនឹងរៀបចំការប្រលងថ្នាក់ជាតិសម្រាប់ក្រុមកូនសិស្សនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ ខណៈការប្រលងនេះគឺមានសារៈសំខាន់បំផុតចំពោះកូនសិស្សម្នាក់ៗសម្រាប់បន្តការសិក្សានៅឆ្នាំបន្ទាប់ទៀត។ យ៉ាងណាក្តី នៅក្នុងវិធានការរបស់អាជ្ញាធរអប់រំសិង្ហបុរីខាងលើ​នេះបានកំណត់ថា ចំពោះក្រុមកូនសិស្សដែលបានសុំច្បាប់ឈប់សម្រាកនិងគ្មានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ ពោលគឺមិនស្ថិតក្នុងតាមដានសុខភាពឬរង់ចាំការធ្វើចត្តាឡីស័កនោះទេ អាចត្រលប់មកប្រលងតាមការបរិច្ឆេតខាងលើនេះបាន តែពួកគេត្រូវតែធ្វើតេស្តរកជំងឺកូវីដ ១៩ នៅសាលារៀន ឬនៅកន្លែងប្រលងដោយខ្លួនឯងរៀងរាល់ពីរថ្ងៃម្តង ដោយការធ្វើតេស្តនេះអាចចាប់ផ្តើមធ្វើនៅមុនពេលប្រលងឬនៅថ្ងៃប្រលងទី ១ តែម្តង។ ការធ្វើតេស្តរបស់ក្រុមកូនសិស្សនេះក៏ត្រូវមានការត្រួតនិពិត្យពីខាងបុគ្គលិកសុខាភិបាលផងដែរ ហើយក្នុងករណីដែលពួកគេវិជ្ជមានកូវីដ ១៩ នោះគឺពួកគេនឹងត្រូវដកសិទ្ធពីការប្រលងភ្លាមៗផងដែរ។ សូមបញ្ជាក់ថា នាពេលកន្លងមកវិបត្តិនៃជំងឺកូវីដ ១៩បានជំរុញឲ្យក្រុមកូនសិស្សមួយចំនួននៅក្នុងប្រទេសសិង្ហបុរីសម្រេចសុំច្បាប់ឈប់សម្រាកមិនទៅសាលារៀន

    August 28, 2021
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសអង់គ្លេសគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុតិចបំផុតត្រឹម ១២ ឆ្នាំ និងចាក់ឲ្យបានមុនពេលអាជ្ញាធរអង់គ្លេសអនុញ្ញាតឲ្យពួកគេអាចត្រលប់មកចូលរៀនក្នុងសាលាវិញនៅចុងខែកញ្ញាខាងមុខនេះ។ បើតាមលោក Sajid Javid​ ដែលជារដ្ឋលេខធិការក្រសួងសុខាភិបាលអង់គ្លេសបានឲ្យដឹងថា គឺវាដល់ពេលហើយដែលគេត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងដើម្បីឲ្យពួកគេអាចត្រលប់មកចូលរៀនក្នុងថ្នាក់ជុំគ្នាជាធម្មតាវិញ ក្រោយមានការបិទសាលាអស់រយៈពេលជាយូរមក។ តាមគម្រោងគឺក្រុមបុគ្គលិកសុខាភិបាលចង់ចុះទៅចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងទាំងនេះដល់សាលារៀនរបស់ពួកគេតែម្តង ដើម្បីកុំឲ្យពួកគេពិបាកធ្វើដំណើរមកាន់មន្ទីរពេទ្យ ខណៈខាងអាជ្ញាធរក៏ងាយស្រួលគ្រប់គ្រងនិន្នន័យរបស់ពួកគេផងដែរ។ គួររម្លឹកផងដែរថា គម្រោងរបស់អាជ្ញាធរសុខាភិបាលអង់គ្លេសដូចបានជម្រាបជូនខាងលើនេះបានកើតឡើយក្រោយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានព្រមានថា ការបើកសាលារៀនវិញនៅចុងខែក្រោយនេះនឹងបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងប្រទេសក្នុងកម្រិតធ្ងន់ធ្ងរជាថ្មីម្តងទៀត ពោលគឺនឹងមានការរាតត្បាតខ្លាំងក្នុងចំណោមកូនសិស្សសាលាតែម្តង៕ អត្ថ​បទ៖ ភក្តី ប្រភព៖ Daily Mail

    August 28, 2021
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ​អ្នកជំងឺកូវីដ ១៩ ជាច្រើននៅតែមានបញ្ហាសុខភាពមួយចំនួនរហូតដល់ ១ ឆ្នាំ ក្រោយពីពួកគាត់បានព្យាបាលជំងឺកូវីដ ១៩ ជាសះស្បើយ ១០០% រួចហើយ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តចិននិងត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេស The Lancet Friday កាលពីថ្ងៃសុក្រ ទី ២៧ ម្សិលមិញនេះ។ ការសិក្សាមួយនេះត្រូវបានផ្តោតសំខាន់ទៅលើផលប៉ះពាល់រយៈពេលវែងនៃជំងឺកូវីដ ១៩ ដោយក្នុងការសិក្សាគេបានស្ទង់មតិអ្នកជំងឺកូវីដ ១៩ ចំនួន ១,៣០០នាក់នៅក្នុងទីក្រុងវ៉ូហានប្រទេសចិន ដែលជាកន្លែងផ្តើមឆ្លងមេរោគកូវីដ ១៩ ដំបូងគេ ខណៈក្រុមអ្នកជំងឺទាំងនេះធ្លាប់បានទទួលបានការព្យាបាលជំងឺកូវីដ ១៩ នៅចន្លោះពីខែមករាដល់ខែឧសភាឆ្នាំ ២០២០ កន្លងទៅនេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖

    August 28, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹង នៅចុងខែកញ្ញាខាងមុខនេះអង្គការសុខភាពពិភពលោកគ្រោងនឹងនាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Sinovac  និង Sinopharm ចំនួន ១០០ លានដូសទៅចែកជូនប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកនិងអាស៊ី បើទោះជាពេលកន្លងមានប្រទេសមួយចំនួនគិតថាវ៉ាក់សាំងរបស់ចិនទាំង ២ប្រភេទនេះមិនសូវមានគុណភាពខ្ពស់ដ៏ដោយ។ គួរបញ្ជាក់ថា ការសម្រេចផ្តល់វ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោមកម្មវិធី COVAX ដែលតាមរយៈកម្មវិធីមួយនេះអង្គការសុខភាពពិភពលោកបានផ្តល់វ៉ាក់សាំងប្រមាណជា ២ពាន់លានដូសទៅកាន់បណ្តាប្រទេសក្រីក្រមួយចំនួនរួចទៅហើយសម្រាប់ក្នុងឆ្នាំ​ ២០២១នេះ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមវ៉ាក់សាំងទាំង ១០០ លានដូសនោះគឺមានវ៉ាក់សាំង Sinovac  ៥០% និង Sinopharm  ៥០% ខណៈវ៉ាក់សាំងប្រមាណជា ៣០%នៃវ៉ាក់សាំងសរុបនឹងត្រូវផ្តល់ជូនប្រទេសនៅតំបន់អាហ្វ្រិក។ សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងរបស់ប្រទេសចិនទាំង ២

    August 27, 2021
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានសម្រេចដាក់ប្រទេសថៃនិងប្រទេសម៉ុងតេណេហ្គ្រោចូលក្នុងបញ្ជីក្រហមរបស់ខ្លួន ពោលគឺអង់គ្លេសនឹងមិនអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងនេះធ្វើដំណើរចូលក្នុងប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលអង់គ្លេសចំពោះការហាមឃាត់នេះនឹងត្រូវអនុវត្តចាប់ពីម៉ោង ៤ ព្រឹក នៃថ្ងៃទី ៣០ ខែសីហានេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។ ប្រភពខាងលើបានបន្តថា​ ការសម្រេចហាមឃាត់របស់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះគឺដោយសាអង់គ្លេសមើលឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនិងម៉ុងតេណេហ្គ្រោមានភាពយឺតយ៉ាវ​ ខណៈការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍មានកម្រិតខ្ពស់។ យ៉ាងណាក្តី អង់គ្លេសនឹងអនុញ្ញាតឲ្យពលរដ្ឋដែលមានសញ្ជាតិអង់គ្លេសនិងអៀរឡង់ហើយកំពុងរស់នៅក្នុងប្រទេសអង់គ្លេសអាចធ្វើដំណើរចេញពីប្រទេសដែលមានក្នុងបញ្ជីហាមឃាត់ចូលមកក្នុងទឹកដីអង់គ្លេសបាន តែពួកគេត្រូវធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគាររយៈពេល ១០ ថ្ងៃក្រោយពេលមកដល់ប្រទេសអង់គ្លេសភ្លាម៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    August 27, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ថៃនឹងក្លាយជាប្រទេសដំបូងគេដែលបានអភិវឌ្ឍឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសរបស់អ្នកជំងឺ ខណៈឧបករណ៍ដែលគេកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺធ្វើតេស្តតាមរយៈសារធាតុទឹកនៅក្នុងរន្ធច្រមុះ។ ឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកន ហើយឧបករណ៍ធ្វើតេស្តនេះត្រូវការរយៈពេល ១៥ នាទីទើបអាចបង្ហាញលទ្ធផលបាន។ បើតាមលោកសាស្រ្តាចារ្យ Chadin Kulsing ដែលជាប្រធាននាយកដ្ឋាគីមីវិទ្យានៃសាកលវិទ្យាល័យជូឡាឡុងកនបានពន្យល់ថា ញើសរបស់អ្នកជំងឺកូវីដ ១៩ មានសារធាតុគីមីប្លែកខុសពីញើសអ្នកធម្មតា ដូចនេះហើយទើបគេអាចដឹងថាអ្នកណាម្នាក់វិជ្ជមានកូវីដ ១៩​ឬអត់តាមរយៈសារធាតុគីមីប្លែកគេនោះ។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ឆ្លងតាមការពិសោធន៍លើពលរដ្ឋចំនួន ២,០០០ ​នាក់នាពេលកន្លងមក ឧបករណ៍ធ្វើតេស្តថ្មីនេះអាចផ្តល់នូវលទ្ធផលត្រឹមត្រូវរហូតដល់កម្រិត ៩៨%  ឯណោះ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះឧបករណ៍ធ្វើតេស្តកូវីដ ១៩

    August 27, 2021
  • អន្តរជាតិ

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៦ ខែ សីហានេះ អាជ្ញាធរសុខាភិបាលជប៉ុនបានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូស ក្រោយរកឃើញថាមានករណីចម្លងមេរោគចេញពីវ៉ាក់សាំងទាំងនោះ។ បើតាមក្រុមហ៊ុន Takeda  ដែលជាក្រុមហ៊ុនទទួលបានសិទ្ធបញ្ជាទិញនិងចែកចាយវ៉ាក់សាំង Moderna នៅក្នុងប្រទេសជប៉ុនបានបញ្ជាក់ថា ក្រុមអ្នកជំនាញបានពិនិត្យឃើញមានសារធាតុចម្លែកម្យ៉ាងនៅក្នុងវ៉ាក់សាំងថ្មីមួយចំនួនដែលគេមិនទាន់បានប្រើប្រាស់ ខណៈសារធាតុនោះក៏អាចបង្កជាមេរោគឆ្លងបានផងដែរ។ ក្រុមហ៊ុន Takeda បានឲ្យដឹងផងដែរថា ក្រុមហ៊ុនបានជូនដំណឹងនេះទៅកាន់ក្រុមហ៊ុនផលិតឱសថ Moderna រួចហើយ និងទាមទារឲ្យមានការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ផងដែរ តែរហូតមកទល់នឹងពេលនេះខាងភាគីក្រុមហ៊ុន Moderna

    August 26, 2021