Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ បុរសជាអ្នកបើករថភ្លើងនៅក្នុងប្រទេសជប៉ុនម្នាក់បានសម្រេចប្តឹងតវ៉ាជាមួយនឹងក្រុមហ៊ុនរបស់គាត់ ព្រោះភាគីខាងក្រុមហ៊ុនបានកាត់ប្រាក់ខែគាត់ចំនួន ៥៦​ យេន (២,០០០ រៀល) ក្រោយរូបគាត់បានបើករថភ្លើងដែលគ្មានមនុស្សជិះសោះមកកាន់ចំណតយឺតពេល ១នាទី។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន​ BBC បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុមហ៊ុនរថភ្លើងមួយដែលមានឈ្មោះថា Train Company JR West និងបានកើតឡើងកាលពីអំឡុងឆ្នាំ ២០២០​ ម្លះ តែរហូតមកទល់នឹងពេលនេះបញ្ហាចម្រូងចម្រាសដែលមានទំហំទឹកប្រាក់តិចតួចមួយនេះមិនទាន់បិទបញ្ចប់ឲ្យដាច់ស្រេចនៅឡើយទេ។ ប្រភពខាងលើបានរម្លឹកហេតុការណ៍នេះថា នៅក្នុងថ្ងៃកើតហេតុនោះបុរសជាម្ចាស់បណ្តឹងតវ៉ានេះបានបើករថភ្លើងដែលគ្មានមនុស្សជិះចេញពីស្ថានីយ៍ទៅកាន់ចំណត Okayama ដោយយឺតពេល ១នាទី ហើយពេលមកដល់ចំណតនេះគឺគេបានប្តូរអ្នកបើកបរផ្សេងម្នាក់ទៀតឲ្យបើកទៅដឹកភ្ញៀវនៅចំណតបន្ទាប់។ ដូចនេះមានន័យថា ដើម្បីទៅដល់ចំណតបន្ទាប់ដែលមានភ្ញៀវចាំជិះនោះគឺរថភ្លើងមួយនេះក៏ត្រូវទៅដល់យឺត ១នាទីទៀតផងដែរ។ តាមរយៈកំហុសនៃការបើកបរនេះភាគីខាងក្រុមហ៊ុនបានសម្រេចកាត់ប្រាក់ខែរបស់គាត់កាលពីពេលថ្មីៗនេះចំនួន ៥៦​ យេន (២,០០០

    November 11, 2021
  • អន្តរជាតិ

    ថៃ៖ ស្រ្តីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅកណ្តាលទីក្រុងបាងកកពាក់ព័ន្ធនឹងករណីព្យាយាមរត់ពន្ធគ្រឿងញៀនចំនួន ២១០ គីឡូក្រាមចេញពីប្រទេសថៃឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ស្រ្តីជាជនសង្ស័យមានឈ្មោះ  Supawadee Iam-urai អាយុ ២៦ ឆ្នាំ គឺជាពលរដ្ឋថៃ ដែលបាននាំយកគ្រឿងញៀនប្រភេទម៉ាទឹកកកមកពីខេត្តសាមុតប្រាកានក្នុងគោលបំណងផ្ញើគ្រឿងញៀនទាំងនេះចេញពីប្រទេសថៃតាមច្រកកំពង់ផែក្លងទើយទៅឲ្យឈ្មួញម្នាក់នៅប្រទេសម៉ាឡេស៊ី។ ម៉ាទឹកកកទាំង ២១០ គីឡូក្រាមនោះត្រូវបានជនសង្ស័យដាក់ក្នុងកញ្ចប់តូចៗជាច្រើនហើយបានយកទៅលាក់ទុកនៅក្នុងសាឡុងចំ​នួន ១៨ ផ្សេងគ្នា​ ខណៈសាឡុងទាំងអស់នោះត្រូវបានគេដាក់ក្នុងកេះធំៗចំនួន ១០ ផងដែរ។ បើតាមប៉ូលិសជំនាញផ្នែកបង្រ្កាបគ្រឿងញៀនថៃបានឲ្យដឹងថា ស្រ្តីជាជនសង្ស័យរូបនេះមិនមែនជាឈ្មួញគ្រឿងញៀនធំឡើយ​ តែរូបនាងត្រូវបានគេជួលក្នុងតម្លៃ ៣៥,០០០ បាត (១,០៦៥ ដុល្លារអាមេរិក)​ សម្រាប់តែធ្វើកិច្ចការដឹកជញ្ជូនគ្រឿងញៀនឲ្យចេញផុតពីប្រទេសថៃប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះប៉ូលិសជំនាញថៃកំពុងបន្តបើកការស៊ើបអង្កេតករណីនេះជាបន្តទៀត ដើម្បីតាមច្បាប់ខ្លួនមេក្លោងធំនៅពីក្រោយករណីនេះ៕ អត្ថបទ៖

    November 11, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៤៩៦នាក់ ដែលចំនួននេះមានការកើនឡើងបន្តិចបើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីថ្ងៃពុធ ទី១០ កន្លងទៅនេះតួលេខអ្នកឆ្លងនៅទូទាំងប្រទេសថៃមានត្រឹមចំនួន ៦,៩៧៨នាក់ប៉ុណ្ណោះ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី អាជ្ញាធរសុខាភិបាលថៃក៏បានកត់ត្រាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៥៧នាក់បន្ថែមទៀតផងដែរ សម្រាប់របាយការណ៍ក្នុងថ្ងៃនេះ។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មី កាលពីថ្ងៃម្សិលមិញនេះក៏មានអ្នកជំងឺចំនួន ៧,៤៥២នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% និងត្រូវបានអាជ្ញាធរថៃអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១,៩៩៦,៩៦៩ នាក់ អ្នកស្លាប់សរុបចំនួន

    November 11, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel New Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី៩ ខែ វិច្ឆិកា ម្សិលមិញនេះ អាជ្ញាធរចិនបានសម្រេចផ្អាកកម្មវិធីរត់ម៉ារ៉ាតុងទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងសៀងហៃដែលគ្រោងនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ២៨​ ខែវិច្ឆិកានេះ ក្រោមមានការកើនឡើងនៃការរាតត្បាតជំងឺកូវីដ ១៩។ បើតាមអាជ្ញាធរក្រុងសៀងហៃបានបញ្ជាក់ថា កម្មវិធីរត់ម៉ារ៉ាតុងគឺរឿងល្អមួយហើយសម្រាប់សុខភាពពលរដ្ឋទៅក្នុងទីក្រុង តែសម្រាប់ស្ថានភាពនៅពេលនេះគឺការទប់ស្កាត់មិនឲ្យមានការរាត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍គឺជារឿងសំខាន់បំផុតនិងល្អបំផុតសម្រាប់ប្រជាពលរដ្ឋ។ គួររម្លឹកថា ថ្មីៗនេះអាជ្ញាធរបានសម្រេចផ្អាកកម្មវិធីរត់ម៉ារ៉ាតុងទ្រង់ទ្រាយធំចំនួន ២ រួចមកហើយ មានដូចជាកម្មវិធីរត់ម៉ារ៉ាតុងនៅក្នុងទីក្រុងវ៉ូហាន និងកម្មវិធីរត់ម៉ារ៉ាតុងនៅក្នុងទីក្រុងប៉េកាំង។ គួរបញ្ជាក់ថា នៅក្នុងថ្ងៃទី ១០ ខែវិច្ឆិកានេះ អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន

    November 10, 2021
  • អន្តរជាតិ

    សិង្ហបុរី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា អាជ្ញាធរសិង្ហបុរីបានសម្រេចដាក់ចេញនូវវិធានការថ្មីមួយចំពោះក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយអាជ្ញាធរនឹងតម្រូវឲ្យក្រុមពលរដ្ឋទាំងនេះត្រូវចំណាយលុយថ្លៃព្យាបាលជំងឺដោយខ្លួនឯងទាំងស្រុងតែម្តង ប្រសិនបើពួកគេបានកើតជំងឺកូវីដ ១៩។ បើតាមលោក Ong Ye Kung ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា​ វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៨ ខែធ្នូតទៅ និងអនុវត្តចំពោះតែពលរដ្ឋណាដែលបានសម្រេចចិត្តមិនទៅចាក់វ៉ាក់សាំងដោយខ្លួនពួកគេផ្ទាល់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ពលរដ្ឋដែលខកខានមិនបានទៅទទួលទៅវ៉ាក់សាំងព្រោះហេតុចាំបាច់មួយចំនួនដូចជា មិនទាន់គ្រប់អាយុ ឬមានបញ្ហាសុខភាពដែលមិនអាចចាក់វ៉ាក់សាំងបាន​គឺរដ្ឋាភិបាលនឹងបន្តព្យាបាលពួកគេដោយមិនគិតថ្លៃដដែល​ ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩។ លោករដ្ឋមន្ត្រីរូបនេះក៏បានឲ្យដឹងបន្ថែមទៀងផងដែរថា ដើម្បីទទួលបានការព្យាបាលជំងឺកូវីដ ១៩ ដោយមិនគិតថ្លៃពលរដ្ឋទាំងអស់ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានរួចរាល់មុនថ្ងៃទី ៣១​ ខែធ្នូ ព្រោះថាចាប់ពីដើមឆ្នាំក្រោយទៅពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងដូសទី ១​នៅមុនថ្ងៃទី ៣១ ខែធ្នូ

    November 10, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី៩​ ខែវិច្ឆិកា ម្សិលមិញនេះគណៈរដ្ឋមន្ត្រីថៃបានសម្រេចជាផ្លូវការហើយក្នុងការបញ្ជាទិញថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ Molnupiravir ដើម្បីទុកប្រើប្រាស់ជាមួយនឹងក្រុមអ្នកជំងឺស្ថិតនៅក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន។ តាមគម្រោងគឺថៃនឹងបញ្ជាទិញថ្នាំ Molnupiravir ចំនួន ៥០,០០០ ប្រអប់ ហើយបើគិតជាចំនួនថ្នាំសរុបគឺមានចំនួន ២ លានគ្រាប់។ គួរបញ្ជាក់ថា Molnupiravir គឺជាថ្នាំលេបប្រឆាំងជំងឺកូវីដ ១៩ដំបូងបំផុតនៅលើពិភពលោក ហើយថ្នាំនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ដោយសារថ្នាំលេបចំនួន ២លានគ្រាប់ដែលថៃនឹងទទួលបាននោះគឺជាចំនួនតិចតួចនៅឡើយបើធៀបនឹងចំនួនពលរដ្ឋថៃ ដូចនេះរដ្ឋាបាលភិបាលថៃបានកំណត់ថា

    November 10, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ TikTok បានក្លាយជាបណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅក្នុងពេលបច្ចុប្បន្ន ខណៈអ្នកប្រើប្រាស់មួយចំនួនកំពុងញៀនយ៉ាងខ្លាំងក្នុងការថតវីដេអូថ្មីៗសម្រាប់បង្ហោះក្នុងបណ្តាញសង្គមមួយនេះ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានស្រ្តីម្នាក់បានញៀននឹងបណ្តាញសង្គម TikTok យ៉ាងងប់ងល់រហូតត្រូវស្វាមីរបស់គាត់សម្រេចដាក់ច្រវ៉ាក់ជើងគាត់ឲ្យជាប់នឹងសាឡុងនៅក្នុងផ្ទះយ៉ាងយូរ ដើម្បីការពារកុំឲ្យគាត់មានពេលទៅលេង TikTok ទៀត។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌានេស៊ី ខណៈអត្តសញ្ញាណពិតប្រាកដរបស់ប្តីប្រពន្ធទាំង ២នាក់នេះ មិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ក្រោយដាក់ច្រវ៉ាក់ជើងប្រពន្ធរួច បុរសជាប្តីក៏បានថតវីដេអូនៃសកម្មភាពនេះនិងបានបង្ហោះក្នុងគណនី TikTok របស់ស្រ្តីជាប្រពន្ធទៀតផង។ ក្រោយប្រទះឃើញវីដេអូនេះ អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ក្នុងប្រទេសឥណ្ឌូនេស៊ីមួយចំនួនបានបង្ហាញនូវអារម្មណ៍ហួសចិត្តចំពោះហេតុការណ៍មិនគួរឲ្យជឿនេះ  ខណៈអ្នកខ្លះក៏បានរិះគន់ថាសកម្មភាពរបស់បុរសជាប្តីអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of

    November 8, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៧​ ខែវិច្ឆិកា​ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៨៩ ករណីបន្ថែមទៀត ខណៈចិនគ្មានករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ថ្មីនោះទេ។ បើតាមគណៈកម្មការសុខភាពជាតិចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៦៥នាក់គឹជាករណីឆ្លងនៅក្នុងសហគមន៍ និងក្រៅពីនេះគឺជាករណីនាំចូលពីក្រៅប្រទេស។ បើតាមការបញ្ជាក់របស់អាជ្ញាធរចិនបានឲ្យដឹងថា បើទោះជាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចិនមិនមានចំនួនច្រើនដូចនៅតាមបណ្តាលប្រទេសមួយចំនួនក៏ដោយ តែតួលេខនេះមានការកើនឡើង ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះចិនមានតួលេខអ្នកឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ត្រឹមខ្ទង់ ៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា

    November 8, 2021
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Hindu បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ ១៩ ចំនួ​ន ១១ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Ahmednagar រដ្ឋ Maharashtra ប្រទេសឥណ្ឌា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោងប្រហែលជា ១១ និង ៣០ នាទីព្រឹកថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិការកន្លងទៅនេះ ហើយរហូតដល់ម៉ោង ១ និង ៣០ នាទីរសៀលក្នុងថ្ងៃដដែលនោះទើបគេអាចពន្លត់ភ្លើងបានទាំងស្រុង។ ប្រភពខាងលើបានបញ្ជាក់ថា អគ្គិភ័យបានផ្តើមឆាបឆេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ដែលមានអ្នកជំងឺចំនួន ២០ នាក់កំពុងបញ្ចូលខ្យល់អ៊ុកស៊ីសែននៅទីនោះ។ ក្រោយកើតមានអគ្គិភ័យគឺមានមានអ្នកជំងឺចំនួន ១០ នាក់បានស្លាប់ភ្លាមៗ​

    November 8, 2021
  • អន្តរជាតិ

    វៀតណាម៖ ក្រុមអ្នក​ប្រើប្រាស់បណ្តាញសង្គមជាច្រើននៅក្នុងប្រទេសវៀតណាមបានសម្តែងនូវអារម្មណ៍មិនពេញនិងនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងក្រោយប្រទះឃើញមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមម្នាក់អញ្ជើញទៅពិសារស្តេកសាច់គោក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់មួយកន្លែង ស្របពេលពលរដ្ឋវៀតណាមជាច្រើននាក់កំពុងរស់នៅក្នុងលក្ខខណ្ឌជីវភាពយ៉ាងលំបាក។ បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះមានឈ្មោះថា To Lam អាយុ ៦៤ ឆ្នាំមានតួនាទីជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ហើយវីដេអូដែលបង្ហាញពីសកម្មភាពទៅពិសារស្តេកសាច់គោរបស់គាត់នោះត្រូវបានគេបង្ហោះនិងចែកចាយបន្តយ៉ាងផុសផុលនៅតាមបណ្តាញសង្គម Facebook និង TikTok ក្នុងប្រទេសវៀតណាមកាលពីថ្ងៃសុក្រ ទី៥ វិច្ឆិកា ម្សិលមិញនេះ។ ក្នុងវីដេអូនោះបានបញ្ជាក់ថា លោក To Lam បានអញ្ជើញទៅពិសារស្តេកសាច់គោដែលគេចម្អិនដោយមានស្រោបសន្លឹកមាសពីខាងក្រៅនៅក្នុងភោជនីយដ្ឋាន Nusr-Et Steakhouse ស្ថិតនៅតំបន់កំសាន្ត Knightsbridge ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ស្តេកសាច់គោនោះត្រូវបានចម្អិនដោយផ្ទាល់ពីសំណាក់ចុងភៅលំដាប់ពិភពលោកជនជាតិតួគីគឺលោក Nusret

    November 6, 2021