- Pheakdey
- អន្តរជាតិPfizer ស្នើសុំការអនុញ្ញាតពីអាជ្ញាធរអាមេរិកសម្រាប់ការចាក់ជូនពលរដ្ឋវ័យក្មេងអាយុចន្លោះពី ៥ ដល់ ១១ ឆ្នាំ
អាមេរិក៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បានដាក់សំណើរទៅកាន់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកដើម្បីសុំការអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងរបស់ខ្លួនចំពោះកុមារដែលមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ។ ភ្លាមៗក្រោយការដាក់សំណើរបស់ក្រុមហ៊ុន Pfizer លោក Jeff Zients ដែលជាអ្នកសម្របសម្រួលកម្មវិធីកូវីដនៅក្នុងសេតវិមានអាមេរិកបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សំណើនេះគួរតែត្រូវបានអនុញ្ញាត ព្រោះយោងតាមការសិក្សានាពេលកន្លងបានបង្ហាញថាវ៉ាក់សាំង Pfizer មិនបានបង្កគ្រោះថ្នាក់ចំពោះក្មេងៗនោះទេ។ អ្នកសម្របសម្រួលកម្មវិធីកូវីដរូបនេះបានបន្តថា ការអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះក្រុមពលរដ្ឋវ័យក្មេងនឹងជួយពន្លឿនការដោះស្រាយបញ្ហាសង្គមបានមួយផ្នែកធំ ដូចជាការបើកសាលារៀនឡើងវិញសម្រាប់ក្រុមកុមារ ហើយនៅពេលដែលក្រុមកុមារត្រូវចំណាយពេលនៅសាលារៀនច្រើននោះ ឪពុកម្តាយរបស់ពួកគេក៏មានពេលវេលាច្រើនសម្រាប់ទៅធ្វើការងាររកប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។ សូមបញ្ជាក់ផងដែរថា តាមគម្រោងគឺក្រុមកុមារដែលមានអាយុចន្លោះពី ៥-១១ ឆ្នាំនឹងត្រូវទទួលវ៉ាក់សាំង Pfizer ចំនួន
October 8, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចបញ្ឈប់បុគ្គលិកសុខាភិបាលម្នាក់ពីការងារជាបន្ទាន់ ក្រោយអាជ្ញាធរបានរកឃើលញថា បុគ្គលិកសុខាភិបាលរូបនោះបានយកតែសឺរ៉ាំងទទេទៅចាក់ឲ្យក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ជំនួសឲ្យវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងសាកលវិទ្យាល័យម៉ាឡេស៊ី ដែលស្ថិតនៅក្នុងទីក្រុងកូឡាំឡាពួរ ប្រទេសម៉ាឡេស៊ី ហើយមណ្ឌលមួយនេះគឺជាកន្លែងចាក់វ៉ាក់សាំងសម្រាប់តែកុមារប៉ុណ្ណោះ ខណៈឪពុកម្តាយឬអាណាព្យាបាលដែលបានជូនកុមារមកចាក់វ៉ាក់សាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលដល់កន្លែងចាក់វ៉ាក់សាំងផ្ទាល់ឡើយដើម្បីកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន។ យោងតាមវីដេអូដែលគេជាភស្តុតាំងនៃសកម្មភាពខាងលើនេះបានបង្ហាញថា មុនដំបូងឡើយគេបានឃើញស្រ្តីជាបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តម្នាក់បានឡើងសឺរ៉ាំងមួយដែលមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងនោះ ហើយបន្តិចក្រោមគាត់ក៏បានដាក់សឺរ៉ាំងនោះចុះវិញនិងបានយកសឺរ៉ាំងមួយផ្សេងទៀតទៅឲ្យក្មេងប្រុសម្នាក់ ដែលនៅក្នុងសឺរ៉ាំងនោះគឺគ្មានវ៉ាក់សាំងទាល់តែសោះ។ សម្រាប់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានលើកឡើងថា បញ្ហានេះបានកើតឡើងដោយសាភាពខ្ជីខ្ជារបស់បុគ្គលិកសុខាភិបាល ខណៈក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្តទៀតផងដែរ ក្រែងបុគ្គលិកសុខាភិបាលរូបនោះមានចេតនាអ្វីផ្សេងនិងចង់ដឹងច្បាស់ថា តើគាត់បានធ្វើសកម្មភាពខុសប្រក្រតីប៉ុន្មានដងហើយ។ ក្រោយកើតមានបញ្ហាអសកម្មនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចធ្វើការផ្លាស់ប្តូរវិធានការមួយផងដែរ ដោយអនុញ្ញាតឲ្យមានម្តាយឬឪពុកឬអាណាព្យាបាលរបស់កុមារម្នាក់អាចចូលមកមើលកូនៗរបស់គាត់ចាក់វ៉ាក់សាំងដល់ក្នុងកន្លែងចាក់វ៉ាក់សាំងផ្ទាល់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ World of
October 4, 2021 - អន្តរជាតិ
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួចហើយអាចនៅបន្តមានបញ្ហាសុខភាពផ្សេងៗមួយចំនួនទៀតក្នុងរយៈពេលយូរ ហើយក្នុងនោះមានក្រុមអ្នកជំងឺជាង ៥០% ត្រូវប្រឈមនឹងបញ្ហាមួយគឺបាត់បង់សមត្ថភាពនៃការស្រងក្លិន ឬនិយាយឲ្យស្រួលយល់គឺច្រមុះរបស់ពួកគាត់ហិតលែងដឹងក្លិននៃអាហារ ភេសជ្ជៈ និងវត្ថុមួយចំនួនផងដែរ។ សម្រាប់ក្រុមអ្នកជំនាញបានពន្យល់ថា បញ្ហាបាត់បង់សមត្ថភាពនៃការស្រងក្លិននេះបានកើតឡើងដោយសាច្រមុះបានរងនូវការវាយប្រហារដោយមេរោគខ្លាំងពេលរហូតត្រូវដំណើរការខុសប្រក្រតី។ ជុំវិញបញ្ហានេះផងដែរក្រុមអ្នកជំនាញបានផ្តល់នូវដំណោះស្រាយមួយចំនួនដែលជំងឺគួរធ្វើដើម្បីឆាប់ឲ្យច្រមុះរបស់ពួកញគេវិលមករកភាពធម្មតាវិញមានដូចជា៖ -បន្តក់វីតាមីន A ចូលទៅក្នុងច្រមុះដោយផ្ទាល់ (ប្រឹក្សាជាមួយវេជ្ជបណ្ឌិតក្នុងការជ្រើសប្រភេទវីតាមីន) -ព្យាយាមចេញទៅដកដង្ហើមវែងៗនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ -ប្រើប្រាស់ស្រ្ពាយបាញ់ច្រមុះ (ជ្រើសរើសស្ព្រាយសម្រាប់ព្យាបាលបញ្ហារលាកច្រមុះ) -ព្យាយាមច្របាញ់ក្រូចឆ្មាទៅលើអាហារដែលលោកអ្នកត្រូវទទួលទាន -ព្យាយាមញ៉ាំប៉េងប៉ោះ ផ្សិត ទឹកប៉េងប៉ោះ និងទឹកសណ្តែកឲ្យបានច្រើន -ព្យាយាមសាកល្បងហិតក្លិនរបស់អាហារឬរបស់ផ្សេងៗឲ្យបានច្រើន ដើម្បីឲ្យច្រមុះឆាប់ស៊ាំជាមួយនឹងក្លិនទាំងនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
October 4, 2021 - អន្តរជាតិ
លីទុយអានី៖ ដែកគោល ខ្ចៅ និងប៊ូឡុងជាង ១ គីឡូក្រាមត្រូវបានក្រុមគ្រូពេទ្យវះកាត់យកចេញពីក្នុងខ្លួនបុរសម្នាក់ ក្រោយពីគាត់បានលាបចូលទៅក្នុងពោះបន្តិចម្តងៗចាប់តាំងពីថ្ងៃដែលគាត់សម្រេចឈប់ផឹកស្រាមក។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Guardian បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Klaipeda ភាគខាងត្បូងនៃប្រទេសលីទុយអានី។ ប្រភពខាងលើបានបន្តថា បុរសជាជនរងគ្រោះដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះបានកើតមានអាការៈឈឺពោះយ៉ាងខ្លាំងមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយពេលទៅដល់មន្ទីរពេទ្យភ្លាមខាងគ្រូពេទ្យក៏សម្រេចថត X-Ray ពិនិត្យក្នុងរាងកាយរបស់កាត់និងបានរកឃើញដែកគោល ខ្ចៅ និងប៊ូឡុងជាច្រើននៅក្នុងពោះរបស់គាត់តែម្តង។ ចំពោះរយៈពេលនៃការវះកាត់វិញគឺខាងក្រុមគ្រូពេទ្យបានចំណាយពេលរហូតដល់ទៅ ៣ ម៉ោង ទើបអាចវះកាត់យកវត្ថុដែកទាំងនោះចេញអស់ពីក្នុងពោះរបស់គាត់។ គួរបញ្ជាក់ថា ប៊ូឡុងនិងដែកគោលដែលគាត់បានលេបចូលទៅក្នុងពោះមានទាំងវែងទាំងខ្លី ហើយប៊ូឡុងនិងដែកគោលដែលវែងបំផុតមានប្រវែងរហូតដល់ ១០ សង់ទីម៉ែត្រទៀតផង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមគ្រូពេទ្យបានប្រមូលគ្រឿងដែកចេញពីក្នុងខ្លួនរបស់គាត់អស់ហើយ ខណៈរូបគាត់ក៏គ្មានគ្រោះថ្នាក់ដល់ជីវិតដែរ៕ អត្ថបទ៖ ភក្តី
October 4, 2021 - អន្តរជាតិ
ថៃ៖ បណ្តាញសារព័ត៌មាន The Thaiger បានរាយការណ៍ថា រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានអនុម័តឲ្យមានការដាក់លក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាម Online និងតាមហាងលក់ទំនិញទូទៅជាផ្លូវការហើយ កាលពីថ្ងៃសុក្រ ទី១ ខែតុលាម្សិលមិញនេះ។ គួរម្លឹកថា នាពេលកន្លងមកសម្រាប់នៅក្នុងប្រទេសថៃឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩គឺមានដាក់លក់តែនៅក្នុងមន្ទីរពេទ្យ គ្លីនិកសុខភាព និងឱសថស្ថានតែប៉ុណ្ណោះ ខណៈភាគច្រើននៃឧបករណ៍ធ្វើតេស្តទាំងនោះត្រូវបានដាក់លក់ជាកញ្ចប់ដែលមានចំនួនច្រើនៗ ហើយចំពោះការលក់រាយវិញគឺមិនសូវមាននោះទេ។ ចាប់ពីពេលនេះតទៅ ពលរដ្ឋថៃអាចរកទិញឧបករណ៍ធ្វើតេស្តកូវីដ ១៩ បានយ៉ាងងាយស្រួល ដោយពួកគេអាចទិញតាម Online ក៏បាន ឬទៅទិញផ្ទាល់ពីហាងលក់ទំនិញទូទៅដែលនៅក្បែរផ្ទះរបស់ពួកគ និងអាចទិញក្នុងចំនួនប៉ុន្មានក៏បានដែរ។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Paisal Dankhum ដែលជាមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានបញ្ជាក់ថា
October 2, 2021 - អន្តរជាតិ
ជប៉ុន៖ ទីបំផុតព្រះនាង Mako នៃប្រទេសជប៉ុនបានសម្រេចកំណត់ថ្ងៃរៀបអភិសេកជាផ្លូវការហើយ ក្រោយមានការពន្យាពេលនិងមានរឿងរ៉ាវចម្រូងចម្រាសជាច្រើនឆ្នាំកន្លងមកនេះ។ យោងតាមបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា កម្មវិធីរៀបអភិសេករបស់ព្រះនាង Mako នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២៦ ខែតុលាខាងមុខនេះ ហើយកម្មវិធីរៀបអភិសេកនោះទៀតសោធនឹងត្រូវរៀបចំឡើងតាមបែបធម្មតានិងសាមញ្ញបំផុត ពោលគឺមិនរៀបចំតាមទំនៀបទម្លាប់នៃការរៀបអភិសេកតាមបែបរាជវង្សឡើយ។ ប្រភពខាងលើបានបន្តថា នៅក្នុងពិធីរៀបអភិសេករបស់ព្រះនាង Mako នឹងមិនមានការរៀបចំកម្មវិធីជប់លាងនិងអញ្ជើញភ្ញៀវក្រៅពីសមាជិកគ្រួសារឡើយ ខណៈដែលតាមធម្មតាគឺព្រះនាងមានសិទ្ធរៀបចំកម្មវិធីធំដុំដោយប្រើកញ្ចប់ថវិកាក្នុងរាជវាំងរហូតដល់ ១,៣ លានដុល្លារឯណោះ។ គួរបញ្ជាក់ថា ព្រះនាង Mako មានព្រះជន្ម ២៩ វស្សានឹងត្រូវរៀបអភិសេកជាមួយលោក Kei Komuro អាយុ ២៩ ឆ្នាំ ដែលជារាស្រ្តសាមញ្ញម្នាក់
October 2, 2021 - អន្តរជាតិ
ឥណ្ឌា៖ កាលពីថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅនេះ អាជ្ញាធរឥណ្ឌាបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអ៊ីធឺណិតនិងប្រព័ន្ធទូរស័ព្ទនៅក្នុងស្រុកចំនួន ១៦ នៃរដ្ឋ Rajasthan ភាកខាងជើងនៃប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់កុំឲ្យក្រុមកូនសិស្សដែលត្រូវប្រលងថ្នាក់ជាតិអាចស្វែងរកនិងចែកចាយចម្លើយនៃវិញ្ញាសាក្នុងម៉ោងប្រលងបាន ព្រោះនាពេលកន្លងមកការប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីស្វែងរកចម្លើយក្នុងពេលប្រលងបានក្លាយជាវប្បធម៌របស់ក្រុមកូនសិស្សស្ទើរតែទាំងអស់ទៅហើយ។ យ៉ាងណាក្តី វិធានការនេះហាក់មិនមែនជាឧបសគ្គសម្រាប់ក្រុមកូនសិស្សមួយចំនួនឡើយ ដោយពួកគេបានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមួយផ្សេងទៀតសម្រាប់ជំនួសទូរស័ព្ទដៃ នោះគឺឧបករណ៍ Bluetooth បង្កប់ក្នុងស្បែកជើង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ឧបករណ៍ Bluetooth បង្កប់នៅក្នុងស្បែងជើងនោះបានភ្ជាប់ជាមួយនិងកាសដែលក្រុមកូនសិស្សបានពាក់ជាប់នឹងត្រចៀក ហើយវាក៏អាចទទួលការហៅចូលបានផងដែរ។ សម្រាប់ក្រុមកូនសិស្សដែលបានពាក់ស្បែកជើងពិសេសនេះចូលទៅប្រលងគឺពួកគេអាចសួររកចម្លើយពីអ្នកនៅក្បែរមណ្ឌលប្រលងបាន ហើយពួកគេក៏អាចប្រាប់ចម្លើយឲ្យគ្នាទៅវិញទៅមកបានយ៉ាងឆាប់រហ័សទៀតផង។ យ៉ាងណាក្តី អ្នកត្រួតពិនិត្យការប្រលងនៅតែអាចដឹងពីល្បិចមួយនេះ ហើយគេក៏អាចបញ្ឈប់គម្រោងការអាក្រក់របស់ក្រុមកូនសិស្សខិលខូចទាំងនោះបានទាន់ពេលវេលាផងដែរ។ សូមបញ្ជាក់ថា ល្បិចខាងលើនេះត្រូវបានរកឃើញចំពោះក្រុមកូនសិស្សជាកូនអ្នកមានចំនួន ២៥នាក់ប៉ុណ្ណោះក្នុងចំណោមកូនសិស្សរាប់ពាន់នាក់ ហើយតាមការស៊ើបអង្កេតស្បែកជើងពិសេសដែលពួកគេបានពាក់នោះគឺជាស្បែកជើងកែច្នៃពីសំណាក់អ្នកជំនាញផ្នែកព័ត៌មានវិទ្យា
October 1, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បុរសម្នាក់ដែលនាពេលកន្លងមកបានរៀបការជាមួយនឹងឆ្នាំងដាំបាយយ៉ាងត្រឹមត្រូវតាមប្រពៃណីនោះ ពេលនេះរូបគាត់បានសម្រេចលែងលះគ្នាវិញហើយក្រោមរៀបការជាមួយគ្នាបានរយៈពេល ៤ ថ្ងៃ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World Of Buzz បានឲ្យដឹងថា បុរសចម្លែកម្នាក់នេះមានឈ្មោះថា Khairol Anam បច្ចុប្បន្នកំពុងរស់នៅក្នុងឥណ្ឌូនេស៊ី ហើយក្នុងពេលរៀបការគេបានប្រទះឃើញគាត់ស្លៀកពាក់ឈុតកូនកំលោះយ៉ាងស្រស់សង្ហារ ខណៈក្នុងពិធីរៀបការនោះក៏មានការចូលរួមពីសំណាក់លោកអាចារ្យដែលមនុស្សចាស់ទុំនៅក្នុងសាសនាឥស្លាមផងដែរ។ ចំពោះការលែងលះគ្នាកាលពីពេលថ្មីៗនេះវិញក៏ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវដែរ ដោយការលែងលះនោះមានការដឹងឮពីសំណាក់អាជ្ញាធរទៀតផង។ ចំពោះមូលហេតុនៃការលែងលះគ្នាវិញ លោក Khairol Anam បានប្រាប់ឲ្យដឹងថាគឺព្រោះតែប្រពន្ធរបស់គាត់ចេះតែដាំបាយតែមិនចេះធ្វើម្ហូប។ គួរបញ្ជាក់ថា គេមិនបានដឹងច្បាស់ពីគោលបំណងនៃការៀបការដ៏ចម្លែកនេះទេ តែអ្វីដែលគេបានកត់សម្គាល់នោះគឺ ពិធីរៀបការនិងការលែងលះរបស់លោក Khairol Anam សុទ្ធតែត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមប្រពៃណីនិងទំនៀមទម្លាប់នៅក្នុងសង្គមឥស្លាមដែលគាត់កំពុងរស់នៅតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ World Of
October 1, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក្រុមមនុស្សខ្ទើយ និងមនុស្សកែភេទនៅក្នុងប្រទេសថៃបាននាំគ្នាធ្វើការតវ៉ានិងដាក់ញតិ្តទៅកាន់អង្គភាពកាកបាទក្រហមនៅក្នុងប្រទេសថៃដើម្បីទាមទារឲ្យអាជ្ញាធរព្រមទទួលយកនូវការបរិច្ចាគឈាមរបស់ពួកគេ។ បើតាមលោក Nikorn Chimkong ដែលជាប្រធានអង្គការឥន្ទធនូបាងកកនិងជាប្រធានមូលនិធិជំងឺអេដស៍អាស៊ីបានឲ្យដឹងថា ក្រុមមនុស្សខ្ទើយ អ្នកកែភេទ និងអ្នកស្រលាញ់ភេទដូចគ្នាក៏ជាពលរដ្ឋស្របច្បាប់នៅក្នុងសង្គមដូចពលរដ្ឋទូទៅដែរ ដូចនេះពួកគេគួរតែទទួលបានសិទ្ធស្មើៗគ្នារួមទាំងសិទ្ធទៅបរិច្ចាគឈាមផងដែរ ព្រោះពេលខ្លះក្រុមមនុស្សដែលរស់នៅខុសពីធម្មតជាតិនេះក៏ចង់ចូលរួមជួយសង្គមរបស់ពួកគេផងដែរ។ យ៉ាងណាក្តី ការទាមទារខាងលើនេះគឺមិនទទួលបានជោគជ័យឡើយ ដ្បិតនាពេលកន្លងមកគេធ្លាប់រកឃើញថា ឈាមរបស់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា (មនុស្សប្រុសរួមភេទជាមួយប្រុស) គឺមានហានិភ័យនៃការចម្លងមេរោគ ១០% ជាពិសេសនោះគឺជំងឺកាមរោគតែម្តង។ បើទោះជាមានការរកឃើញយ៉ាងនេះក៏ដោយចុះ តែលោក Nikorn Chimkong នៅតែទទូចឲ្យអាជ្ញាធរព្រមទទួលយកការបរិច្ចាគឈាមពីសំណាក់ក្រុមមនុស្សប្រុសស្រលាញ់ប្រុស ដោយអាជ្ញាធរអាចធ្វើការពិនិត្យមេរោគនៅក្នុងឈាមទាំងនោះបាន ព្រោះមិនមែនមនុស្សខ្ទើយទាំងអស់សុទ្ធតែមានមេរោគនៅក្នុងខ្លួននោះទេ។ គួរបញ្ជាក់ថា សម្រាប់នៅក្នុងប្រទេសថៃមុននឹងធ្វើការបរិច្ចាគឈាមពលរដ្ឋម្នាក់ៗត្រូវតែឆ្លើយសំនួរអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនចំនួន ៣៧
October 1, 2021 - អន្តរជាតិ
ការសិក្សាមួយបានដែលបានចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា មនុស្សជាតិអាចរស់នៅរហូតដល់អាយុ ១៣០ឆ្នាំ បើទោះជានាពេលបច្ចុប្បន្ននេះមានមនុស្សតិចតួចណាស់ដែលអាចនៅរស់លើសពីអាយុ ១០០ ឆ្នាំក៏ដោយ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យសាស្រ្តនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (Swiss Federal Institute of Technology) ដែលមានមូលដ្ឋានៅក្នុងទីក្រុង Lausanne នៃប្រទេសស្វីស ខណៈនៅក្នុងការសិក្សាគេស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីជីវិតមនុស្សដែលមានអាយុច្រើនបំផុតប្រមាណជា ១,១០០ នាក់ នៅក្នុងប្រទេសចំនួន ១៣ផ្សេងគ្នា។ លោកយាយ Kane Tanaka បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសជប៉ុន និងមានអាយុ ១១៨ ឆ្នាំ គិតត្រឹមឆ្នាំ ២០២១ នេះ
September 30, 2021









