- Pheakdey
- អន្តរជាតិ
ក្រុមហ៊ុនផលិតឱសថ Pfizer Inc បានអះអាងកាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ ម្សិលមិញថា ថ្នាំលេបប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនខ្លួនមានប្រសិទ្ធភាព អាចការពារមិនឲ្យអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់ដោយសារជំងឺកូវីដ ១៩ បានរហូតដល់ជិត ៩០% និងថែមទាំងមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបានទៀតផង។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Reuters បានឲ្យដឹងថា ការអះអាងខាងលើនេះត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុន Pfizer Inc បានធ្វើការពិសោធន៍ទៅលើក្រុមអ្នកស័្មគ្រចិត្តជាង ២,២០០នាក់ ដែលមិនបានចាក់វ៉ាក់សាំងនិងបានឆ្លងជំងឺកូវីដ ១៩។ ប្រភពខាងលើបានបន្តថា នៅក្នុងការពិសោធន៍គេបានឲ្យក្រុមអ្នកជំងឺលេបថ្នាំភ្លាមៗក្រោយតេស្តវិជ្ជមានជំងឺកូវីដ ១៩ ដោយអ្នកជំងឺត្រូវលេបថ្នាំរៀងរាល់ ១២ម៉ោងម្តង និងលេបក្នុងរយៈពេល ៥ថ្ងៃជាប់គ្នា។ លទ្ធផលនៃការពិសោធន៍បានបង្ហាញទិន្ន័យជារួមមួយគឺ ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលមានឈ្មោះថា Paxlovid
December 15, 2021 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូនេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងអនុវត្តវិធានការរឹតបន្តឹងប្រទេសឡើងវិញក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃបានកើនឡើងយ៉ាងកំហុកក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ។ គេនៅចាំបានថា កាលពី ២សប្តាហ៍មុនតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងកើនឡើងលើស ៥,០០០ពាន់នាក់ ហើយកាលពីសប្តាហ៍មុនតួលេខអ្នកឆ្លងបានបន្តកើនឡើងលើស ៧,០០០ នាក់ ខណៈកាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូម្សិលមិញនេះតួលេខអ្នកឆ្លងបានកើនរហូតដល់ ៧,៨៥០នាក់ ដែលវាជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់មួយទៀតនោះគឺចំនួនអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរក៏បានកើនឡើងខ្ពស់ផងដែរ ដោយក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៧,៨៥០នាក់កាលពីថ្ងៃម្សិលមិញនេះគឺមានអ្នកឈឺធ្ងន់ធ្ងររហូតដល់ ៩៦៤នាក់។
December 15, 2021 - អន្តរជាតិ
សិង្ហបុរី៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីបានឲ្យដឹងកាលពីថ្ងៃ អង្គារ ទី១៤ ខែធ្នូ ម្សិលមិញនេះថា អាជ្ញាធរសិង្ហបុរីនឹងពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនពលរដ្ឋខ្លួនឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ការសម្រេចពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញនេះត្រូវបានធ្វើឡើងក្រោយមានការសិក្សាជាបឋមមួយចំនួននៅបរទេសបានបង្ហាញថា វ៉ាក់សាំងដូសជម្រុញគឺមានប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុងបាន ពោលគឺអាចការពារមិនឲ្យអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ គួររម្លឹកថា គិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ អូមីក្រុងចំនួន ១៦នាក់ហើយ ដោយក្នុងនោះមាន ១៤នាក់គឺជាករណីនាំចូលពីបរទេស និង ២នាក់ផ្សេងទៀតគឺជាករណីឆ្លងនៅក្នុងសហគមន៍។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ អូមីក្រុងទាំង ១៦នោះ គឺពេលនេះមាន ៣នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះជាធម្មតាវិញហើយ ខណៈ ១៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅឯមជ្ឈមណ្ឌលជាតិប្រឆាំងនឹងជំងឺឆ្លង។ គួរបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលសិង្ហបុរីអាចសម្រេចការចាក់វ៉ាក់សាំងរួចរាល់ចំនួន
December 15, 2021 - អន្តរជាតិ
ឥណ្ឌា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយកាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ម្សិលមិញនេះ តួលេខអ្នកកំពុងមានជំងឺសរុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានផងដែរ បើគិតត្រឹមរយៈពេល ១៨ ខែចុងក្រោយនេះ ដោយគិតត្រឹមពេលនេះឥណ្ឌាមានអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលក្នុងចំនួនត្រឹម ៩១,៤៥៦នាក់ប៉ុណ្ណោះ។ ដោយមើលឃើញស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ហាក់មានភាពធូរស្រាលជាងមុនបន្តិច គេបានកត់សម្គាល់ឃើញថា ពលរដ្ឋឥណ្ឌាជាច្រើនបាននាំគ្នាឈប់ពាក់ម៉ាស់ទៀតហើយក្នុងពេលដែលពួកគាត់ត្រូវចេញទៅទីសាធារណៈ។ ជាងនេះទៅទៀតពលរដ្ឋមួយចំនួនបានត្រលប់មកអនុវត្តទម្លាប់ចាស់ជាធម្មតាវិញហើយ នោះគឺការជួបជុំជជែកគ្នាក្នុងចំណោមមនុស្សច្រើនដោយមិនមានការពាក់ម៉ាស់និងរក្សាគម្លាតពីគ្នានោះទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ លោក Vinod Kumar Paul ដែលជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ឥណ្ឌាមួយរូបបានព្រមានថា ពលរដ្ឋឥណ្ឌាហាក់ឆាប់ភ្លេចខ្លួនពីជំងឺកូវីដ ១៩
December 14, 2021 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹង កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ម្សិលមិញថា នឹងពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានលឿនជាងផែនការដែលបានគ្រោងទុកនាពេលកន្លងមក ដើម្បីឲ្យពលរដ្ឋឆាប់ទទួលបានប្រព័ន្ធការពាររាងកាយសម្រាប់ប្រឆាំងនឹងមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា តាមផែនការគឺអាជ្ញាធរសុខាភិបាលថៃនឹងអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបអាចទៅចាក់វ៉ាក់សាំងដូសជម្រុញក្នុងចន្លោះពេលពី ៤-៦ខែ ក្រោយបានចាក់វ៉ាក់សាំងដូសទី ២ រួច តែពេលនេះអាជ្ញាធរបានសម្រេចបន្ថយគម្លាតរយៈពេលនេះមកសល់ត្រឹម ៣ខែប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានប្រាប់ឲ្យដឹងថា មូលហេតុនៃការកាត់បន្ថយគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញនេះគឺដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃមេរោគកូវីដ ១៩ ប្រភេទអូមីក្រុង ហើយអាជ្ញាធរចង់បង្កើតប្រព័ន្ធភាពស៊ាំជូនប្រជាពលរដ្ឋឲ្យបានមុនពេលវ៉ារ៉្យង់នេះឆ្លងចូលទៅដល់សហគមន៍។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ ១៩ អូមីក្រុងចំនួន ៨ ករណី ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺខ្លះក៏មានការពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋថៃមួយចំនួនផងដែរ។
December 14, 2021 - អន្តរជាតិ
អង់គ្លេស៖ កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានរកឃើញករណីមានអ្នកស្លាប់ដោយសាជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ ការរកឃើញករណីមានអ្នកស្លាប់ដោយមេរោគអូមីក្រុងនេះគឺបានកើតឡើងស្របពេលដែលអាជ្ញាធរអង់គ្លេសបានផ្តើមអនុវត្តន៍ផែនការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋ និងស្របពេលដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson អញ្ជើញទៅពិនិត្យមន្ទីរពេទ្យមួយកន្លែងនៅភាគខាងលិចទីក្រុងឡុងដ៍ ដែលគេកំពុងប្រើប្រាស់ជាកន្លែងចាក់វ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសចុះទៅពិនិត្យស្ថានភាពចាក់វ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យនោះ លោកនាយករដ្ឋមន្ត្រី Boris Johnson បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីនៅក្នុងទីក្រុងឡុងដ៍មួយរយៈចុងក្រោយនេះគឺមានការចម្លងមេរោគអូមីក្រុងចំនួន ៤០% ហើយកំណើតដ៏ឆាប់រហ័សចំពោះវ៉ារ្យ៉ង់អូមីក្រុងនេះក៏បានបង្កើតជាការព្រួយបារម្ភមួយអំពីលទ្ធភាពនៃកាកើតមានរលកនៃការរាតត្បាតទ្រង់ទ្រាយធំជាថ្មីម្តងទៀតផងដែរ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបន្តថា ដើម្បីការពារខ្លួនពីមេរោគបំប្លែងថ្មីដែលអាចបង្កហានិភ័យខ្ពស់នោះ ពលរដ្ឋគ្រប់រូបត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសជម្រុញតាមផែនការដែលអាជ្ញាធរទើបបានដាក់ចេញនៅទូទាំងប្រទេសឲ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 14, 2021 - អន្តរជាតិ
អាហ្វ្រិកខាងត្បូង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងគឺលោក Cyril Ramaphosa បានតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ម្សិលមិញនេះ។ គេនៅចាំបានថាថ្មីៗនេះ លោកប្រធានាធិបតី Cyril Ramaphosa និងគណៈប្រតិភូអាហ្វ្រិកខាងត្បូងមួយចំនួនបានអញ្ជើញទៅធ្វើទស្សនៈកិច្ចផ្លូវរដ្ឋនៅក្នុងសាធារណៈរដ្ឋសេណេហ្គាល់និងបានត្រលប់មកដល់ប្រទេសកំណើតវិញកាលពីថ្ងៃពុធ ទី៨ ខែធ្នូកន្លងទៅនេះ។ ពេលមកដល់ប្រទេសអាហ្វ្រិងខាងត្បូងភ្លាមនោះ លោកប្រធានធិបតីនិងគណៈប្រតិភូទាំងអស់សុទ្ធតែបានធ្វើតេស្តរកជំងឺកូវីដ ១៩ តែលទ្ធផលគឺអវិជ្ជមាន។ យ៉ាងណាក្តី កាលពីថ្ងៃទី១១ ខែធ្នូ លោកប្រធានាធិបតី Cyril Ramaphosa បានផ្តើមមានការអាការៈមិនស្រួលខ្លួន ហើយនៅថ្ងៃបន្ទាប់គាត់ក៏បានសម្រេចចិត្តធ្វើតេស្តម្តងទៀតនិងប្រទះឃើញលទ្ធផលវិជ្ជមានតែម្តង។ គួរបញ្ជាក់ថា លោកប្រធាធិបតីអាហ្វ្រិកខាងត្បូងនេះរូបនេះធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
December 13, 2021 - អន្តរជាតិ
កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញលទ្ធផលនៃការសិក្សាជាបឋមចំពោះវ៉ារ្យ៉ង់អូមីក្រុងថា មេរោគបំប្លែងខ្លួនថ្មីនេះអាចចម្លងបានលឿនជាងវ៉ារ្យ៉ង់ Delta និងអាចធ្វើឲ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងថយចុះ ប៉ុន្តែវាមិនបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នៅក្នុងរបាយកាណ៍របស់ WHO បានបញ្ជាក់ថា ផ្អែកលើការសិក្សាត្រឹមពេលបច្ចុប្បន្ននេះដែលចំនួនអ្នកឆ្លងវ៉ារ្យ៉ង់អូមីក្រុងនៅមានចំនួនតិចនៅឡើយគឺគេអាចមើលឃើញថា អូមីក្រុងបានធ្វើឲ្យអ្នកជំងឺមានអាការៈកម្រិតស្រាល តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា គ្រោះថ្នាក់របស់អូមីក្រុងអាចនឹងកើនឡើងឬអត់នោះទេនាពេលអនាគត ខណៈមេរោគនេះមានសមត្ថភាពពិសេសមួយគឺអាចផ្លាស់ប្តូររូបរាងបានយ៉ាងច្រើនដងបើធៀបនឹងមេរោគផ្សេងៗទៀត។ គួររម្លឹកថា វ៉ារ្យ៉ង់អូមេក្រុងត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលចុងខែវិច្ឆិកាកន្លងទៅនេះ ខណៈគិតរហូតមកទល់នឹងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះបានបន្តរាតត្បាតទៅដល់ប្រទេសចំនួន ៦៣ហើយនៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងគឺមេរោគអូមីក្រុងអាចបង្កការរាត្បាតលឿនជាងមេរោគ Delta ខណៈនៅក្នុងប្រទេសអង់គ្លេសវិញគឺមេរោគ Delta បានបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ជាង។ យ៉ាងណាក៏ដោយចុះ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង ប្រទេសជាច្រើនបានកើតមានការព្រួយបារម្ភយ៉ាងខ្លាំងហើយប្រទេសខ្លះបានបង្ខំចិត្តបិទជើងហោះហើរអន្តរជាតិសំខាន់ៗមួយចំនួនជាបន្ទាន់ ដែលកត្តានេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
December 13, 2021 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ម្សិលមិញនេះ ក្រុមហ៊ុនផលិតថាមពលរបស់ថៃ Energy Absolute Plc (EA) បានបើកដំណើរការរោងចក្រផលិតអាគុយនិងប្រពន្ធផ្ទុកថាមពលដ៏ធំបំផុតជាងគេមួយប្រចាំនៅតំបន់អាស៊ាន ដែលថាមពលទាំងនោះនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់កិច្ចការផលិតរថយន្តអគ្គិសនី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថារោងចក្រដែលនឹងក្លាយជាកន្លែងផលិតថាមពលធំជាងនៅក្នុងតំបន់អាស៊ាននោះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ៩០ Rai (១៤,៤០ ហិចតា) នៅក្នុងខេត្ត Chachoengsao ភាគខាងកើតនៃប្រទេសថៃ។ ប្រភពខាងលើបន្តថា រោងចក្រនេះមានសមត្ថភាពអាចផលិតថាមពលបានចំនួន ៥០ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ ដែលចំនួននេះគឺច្រើជាងចំនួនដែលប្រទេសថៃអាចបង្កើតបាននាពេលកន្លងមកចំនួន ១០ដង។ លោក Somphote Ahunai ដែលជាអគ្គនាយកក្រុមហ៊ុន Energy Absolute Plc (EA)
December 13, 2021 - អន្តរជាតិ
ថៃ៖ អភិបាលនៃគណៈអភិបាលក្រុងបាងកក លោក Aswin Kwanmuang បានឲ្យដឹងថា ពេលនេះសាលាក្រុងបាងកកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាក្រក់គ្រប់រូបភាពដែលអាចបង្កឡើងដោយការរាតត្បាតនៃមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ តាមរយៈសារលើគណនី Facebook ផ្លូវការដែលបានបង្ហោះកាលពីថ្ងៃសុក្រ ទី១០ ខែធ្នូ អភិបាលក្រុងបាងកករូបនេះបានបញ្ជាក់ថា អាជ្ញាធរក្រុងបាងកកបានត្រៀមរួចរាល់នូវគ្រែពេទ្យ ថ្នាំព្យាបាលជំងឺកូវីដ ១៩ សម្ភារៈបរិក្ខាពេទ្យ ហើយក៏ត្រៀមបើកឡើងវិញចំពោះមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក និងមន្ទីរពេទ្យយោធាជាកន្លែងផងដែរ ក្នុងករណីដែលវ៉ារ្យ៉ងអូមីក្រុងបង្កឲ្យមានរលកនៃការរាតត្បាតទ្រង់ទ្រាយធំជាថ្មីម្តងទៀត។ លោក Aswin Kwanmuang បានឲ្យដឹងផងដែរថា គិតត្រឹមពេលនេះបុគ្គលិកសុខាភិបាលជួរមុខប្រចាំនៅក្រុងបាងកកភាគច្រើនគឺសុទ្ធតែបានចាក់វ៉ាក់សាំងដូសជម្រុញរួចរាល់ ហើយពួកគេក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈឧបករណ៍តេស្តរហ័សជាប្រចាំផងដែរ ដូចនេះពួកគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងផដែរ។ គួររម្លឹកជូនថា មេរោគកូវីដ ១៩
December 11, 2021









