Pheakdey
  • អន្តរជាតិ

    អ៊ីស្រាអែល៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៤ ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញនេះ។ ការចាក់វ៉ាក់សាំងកូវីដដូសទី៤ នេះគឺជាការចាក់សាកល្បងនៅក្នុងចំណោមបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យមួយចំនួន ហើយគេនឹងត្រូវការរយៈពេល ២សប្តាហ៍ដើម្បីសិក្សាអំពីផលប៉ះពាល់ផ្សេងៗនៃការចាក់សាកល្បងនេះមុននឹងសម្រេចចាក់ជូនប្រជាពលរដ្ឋទូទៅ។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសអ៊ីស្រាអែលបានបង្ហាញនូវក្តីរំពឹងខ្ពស់ថា អ៊ីស្រាអែលនឹងក្លាយជាប្រទេសដំបូងគេបង្អស់ដែលអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៤ ជូនប្រជាពលរដ្ឋខ្លួន ហើយវ៉ាក់សាំងដូសទី៤ នេះនឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងល្អសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើគ្មានអ្វីជាឧបសគ្គទេគឺជាអាជ្ញាធរសុខាភិបាលនឹងផ្តើមចាក់វ៉ាក់សាំងដូសទី ៤ ជូនក្រុមបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេសមុនគេ បន្ទាប់មកចាក់ជូនពលរដ្ឋវ័យចំណាស់ដែលមានអាយុលើសពី ៦០ឆ្នាំឡើងទៅឬអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយបន្ទាប់មកទៀតទើបបន្តចាក់ជូនប្រជាពលរដ្ឋពេញវ័យដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

    December 28, 2021
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ក្រសួងសុវត្ថិភាពចំណីអាហរនិងឱសថនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ នេះថា អាជ្ញាធរកូរ៉េខាងត្បូងបានសម្រេចអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំបង្ការជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer ក្នុងគ្រាបន្ទាន់ហើយ ដោយថ្នាំលេបនោះមានឈ្មោះថា Paxlovid។ បើតាមលោក Kim Gang-lip ដែលជារដ្ឋមន្ត្រីក្រសួងសុវត្ថិភាពចំណីអាហរនិងឱសថកូរ៉េខាងត្បូងបានបញ្ជាក់ថា ថ្នាំលេប Paxlovid នឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ចំពោះពលរដ្ឋពេញវ័យ ពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ឬពលរដ្ឋដែលមានទម្ងន់ខ្លួនយ៉ាងតិចណាស់ចាប់ពី ៤០ គីឡូក្រាមឡើងទៅ។ លោករដ្ឋមន្ត្រីរូបនេះបានបង្ហាញនូវក្តីរំពឹងខ្ពស់ថា ថ្នាំលេប Paxlovid នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងយកឈ្នះទៅលើជំងឺកូវីដ ១៩ ជាពិសេសគឺមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុង។ គួររម្លឹកជូនថា ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩

    December 27, 2021
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនកុមារនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដ​ ១៩ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុងបានបន្តរាតត្បាតកាន់តែច្រើនឡើងៗនៅទូទាំងសហរដ្ឋអាមេរិក។ បើតាមអាជ្ញាធរសុខាភិបាលក្រុងញូវយ៉កបានបញ្ជាក់ថា ចំនួនពលរដ្ឋមានអាយុក្រោម ១៨ ឆ្នាំដែលត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងចំ​នួន ៤ដង បើគិតចាប់ពីថ្ងៃទី៥ ខែធ្នូ រហូតដល់មកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងត្រូវប្រឈមចំពោះការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង អាមេរិកបានជួយបប្រទះនឹងបញ្ហាមួយបន្ថែមទៀងផងដែរ គឺខ្វះខាតឧបករណ៍សម្រាប់ធ្វើតេស្តរកជំងឺកូ​វីដ ១៩ ដោយនៅតាមតំបន់មួយចំនួនគឺគេពិបាករកទិញឧបករណ៍ធ្វើតេស្តមកប្រើប្រាស់ខ្លាំងណាស់។ គួរបញ្ជាក់ជូនថា វត្តមានរបស់មេរោគអូមីក្រុងហាក់បានដាក់សម្ពាធយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក

    December 27, 2021
  • អន្តរជាតិ

    អូស្រ្តាលី៖ នៅក្នុងថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ អ្នកជំងឺកូវីដ​១៩ ដែលបានស្លាប់បាត់បង់ជីវិតនោះជាបុរសវ័យចំណាស់ម្នាក់មានអាយុជាង ៨០ឆ្នាំ រស់នៅក្នុងរដ្ឋ New South Wales  ហើយរូបគាត់ក៏ជាអ្នកមានជំងឺប្រចាំកាយមួយចំនួនផងដែរមុនពេលបានឆ្លងជំងឺកូវីដ ១៩។ ប្រភពខាងលើបានបញ្ជាក់ថា បើទោះជាបានរកឃើញអ្នកស្លាប់ដោយសាមេរោគអូមីក្រុងជាលើកដំបូងក៏ពិតមែន តែអាជ្ញាធរអូស្រ្តាលីមិនបានដាក់ចេញនូវវិធាការតឹងរឹងណាមួយបន្ថែមទៀតនោះទេ ដ្បិតអាជ្ញាធរយល់ឃើញថាករណីឆ្លងនិងស្លាប់ដោយសាអូមីក្រុងនៅមានកម្រិតតិចតួចនៅឡើយ។ គួរបញ្ជាក់ជូនថា សម្រាប់របាយការណ៍នៅក្នុងថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ​ អូស្រ្តាលីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៩,១២៣ នាក់ និងស្លាប់ចំនួន

    December 27, 2021
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងនៅក្នុងសហគមន៍ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក Apisamai Srirangsan ដែលជាអ្នកនាំពាក្យចំពោះកិច្ចការជំងឺកូវីដ ១៩ របស់អាជ្ញាធរថៃបានបញ្ជាក់ថា ករណីដំបូងនៃការឆ្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍នោះត្រូវបានរកឃើញនៅក្នុងខ្លួនប្តីប្រពន្ធ ២នាក់រស់នៅក្នុងខេត្ត Kalasin ភាគខាងជើងប្រទេសថៃ ខណៈអ្នកពាក់ព័ន្ធដោយផ្ទាល់ក្នុងករណីនេះមានចំនួន ២១ នាក់ផ្សេងទៀតផងដែរ។ លោក Apisamai Srirangsan បានបន្តថា ប្តីប្រពន្ធ ២នាក់នោះបានធ្វើដំណើរមកពីប្រទេសបែលហ្សិកកាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅ ហើយពេលមកដល់ប្រទេសថៃភ្លាមពួកគាត់បានធ្វើតេស្តអវិជ្ជមានកូវីដ

    December 25, 2021
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានសម្រេចដាក់ទណ្ឌកម្មមន្ត្រីបម្រើការងារនៅក្នុងទីក្រុង Xi’an ជាច្រើនរូប ក្រោយពេលទីក្រុងដ៏សំខាន់មួយនេះមានការរាតត្បាតជំងឺកូវីដ ១៩ ជាច្រើននាក់បន្ថែមទៀត ខណៈទីក្រុងមួយនេះត្រូវបានបិទខ្ទប់ជាច្រើនថ្ងៃរួចមកហើយ។ បើយោងតាមគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យរបស់គណបក្ស​កុម្មុយនីស្តចិនបានបញ្ជាក់ថា មន្ត្រីដែលត្រូវរងនូវការដាក់ទណ្ឌកម្មទាំងនោះមានចំនួន ២៦នាក់ ហើយពួកគេត្រូវរងនូវបទចោទរួមមួយគឺ  “ខ្វះភាពហ្មត់ចត់ក្នុងការទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩”។ យ៉ាង​ណាក្តី គេមិនបានដឹងច្បាស់ថា ការដាក់ទណ្ឌកម្មនោះនឹងត្រូវធ្វើឡើងដោយរបៀបណានិងមានកម្រិតធ្ងន់ធ្ងរប៉ុណ្ណានោះទេ។ សូមបញ្ជាក់ជូនថា ទីក្រុង Xi’an ដែលមានពលរដ្ឋរស់នៅចំនួន ១៣លាននាក់ត្រូវបានសម្រេចបិទខ្ទប់ដោយអាជ្ញាធរចិនកាលពីថ្ងៃទី ២២ ខែធ្នូកន្លងទៅ ក្រោយមានការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩នៅតាមសហគមន៍ជាច្រើននាក់នារយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ ក្រោយមានការបិទខ្ទប់ទៅហើយនោះស្រាប់តែកាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ

    December 25, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob  កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ម្សិលមិញនេះ បានប្រាប់ឲ្យសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ត្រូវលុបដំណើរកំសាន្តរបស់ខ្លួនជាបន្ទាន់ ហើយត្រូវត្រលប់មកបំពេញការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាទឹកជំនន់ដែលកំពុងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះពលរដ្ឋម៉ាឡេស៊ី។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្នុងឱកាសចុងឆ្នាំ ២០២១ នេះគឺមានរដ្ឋមន្រ្តីនៃក្រសួងសំខាន់ៗជាច្រើនរូបរបស់រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងធ្វើដំណើរកំសាន្តទៅកាន់បរទេសនិងរដ្ឋមន្ត្រីមួយចំនួនបានចេញដំណើររួចទៅហើយ ខណៈពេលនេះម៉ាឡេស៊ីត្រូវប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ គួរម្លឹកជូនថា ទឹកជំនន់ដែលបង្កឡើងដោយសម្ពាធទឹកភ្លៀងធ្លាក់យ៉ាងជោគជាំនោះបានផ្តើមវាយប្រហារតំបន់សំខាន់ៗជាច្រើនក្នុងប្រទេសម៉ាឡេស៊ីចាប់តាំងសប្តាហ៍មុនមកម្លះ ហើយរហូតមកទល់នឹងពេលនេះស្ថានភាពទឹកជំនន់នៅតែស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។ ពលរដ្ឋម៉ាឡេស៊ីដែលជាជនរងគ្រោះដោយទឹកជំនន់មួយចំនួនបានប្រាប់ឲ្យដឹងថា ពួកគាត់មិនដែលជួបប្រទះទឹកជំនន់យ៉ាងឆាប់រហ័សដូចនេះទេ ហើយពួកគាត់ក៏មិនបានត្រៀមការពារខ្លួនឲ្យបានទាន់ពេលវេលាដែរ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋម៉ាឡេស៊ីចំនួន ៤១នាក់ និង ៨នាក់នៅកំពុងបាត់ខ្លួន ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅទីទួលសុវត្ថិភាពជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី

    December 25, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា សាលាក្រុងបាងកកបានសម្រេចលុបចោលគ្រប់ក​ម្មវិធីទាំងអស់ដែលសាលាក្រុងគ្រោងនឹងរៀបចំសម្រាប់អបអរក្នុងពិធីបុណ្យឆ្លងឆ្នាំខាងមុខនេះ ព្រោះតែភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ យ៉ាងណាក្តី អាជ្ញាធរថៃនៅបន្តអនុញ្ញាតឲ្យវិស័យឯកជនទាំងអស់អាចរៀបចំពិធីអបអរទ្រង់ទ្រាយតូចបាន តែត្រូវអនុវត្តវិធានការសម្រាប់បង្ការជំងឺកូវីដ ១៩ ឲ្យបានតឹងរឹងបំផុត។ បើតាមលោក Kriengyos Sudlapha ដែលជាអភិបាលរងនៃគណៈអភិបាលក្រុងបាងកកបានឲ្យដឹងថា តាមគម្រោងគឺសាលាក្រុងនឹងរៀបចំពិធីបួងសួងដ៏ធំមួយនៅយប់ក្នុងថ្ងៃឆ្លងឆ្នាំ លុះដល់ពេលឡើងគេនឹងនិមន្តព្រះសង្ឃជាច្រើនអង្គមកសូត្រមន្តនិងរាប់បាត ខណៈកម្មវិធីទាំងនេះនឹងត្រូវរៀបចំឡើងជាសាធារណៈដែលគេរំពឹងថានឹងមានការចូលរួមពីសំណាក់ពលរដ្ឋថៃជាច្រើននាក់ផងដែរ។ យ៉ាងណាក្តី ពេលនេះសាលាក្រុងបាងកកសម្រេចផ្អាកកម្មវិធីទាំងអស់នេះហើយ ដើម្បីរក្សាសុវត្ថិភាពពីការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង ដែលគេដឹងថាជាប្រភេទមេរោគមានសមត្ថភាពចម្លងបានលឿនជាទីបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    December 24, 2021
  • អន្តរជាតិ

    សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣២២នាក់ និងបានរកឃើញអ្នកស្លាប់ចំនួន ២នាក់ សម្រាប់របាយការណ៍នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ម្សិលមិញនេះ។ ក្នុងចំណោមករណីឆ្លងសរុបខាងលើនេះគឺមាន ៨៩នាក់ជាករណីនាំចូល តែយ៉ាងណាក្តីអាជ្ញាធរសុខាភិបាលសិង្ហបុរីមិនបានបញ្ជាក់ថាក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានករណីឆ្លងមេរោគអូមីក្រុងឬក៏អត់នោះទេ។ ប្រភពខាងលើបាបានបន្តថា តួលេខអ្នកកូវីដ ១៩ ប្រចាំថ្ងៃខាងលើនេះហាក់មានការថតចុះបន្តិច បើធៀបទៅនឹងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ ខណៈអាជ្ញាធរសិង្ហបុរីនៅបន្តបិទជើងហោះមកពីប្រទេសជាច្រើនដើម្បីទប់ស្កាត់ការចម្លងមេរោគបំប្លែងខ្លួនអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលសិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ២៧៧,០៤២នាក់ និងស្លាប់សរុបចំនួន ៨២០នាក់។ ដោយឡែកបើគិតពីករណីអ្នកឆ្លងមេរោគអូមីក្រុងវិញគឺមានចំនួន ៧១នាក់

    December 24, 2021
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហសត្បិ៍ ទី២៣ ខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតមិនធ្លាប់មានរាប់ចាប់តាំងមានការរាតត្បាតជំងឺកូវីដ ១៩ មក នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ នាពេលកន្លងមកកូរ៉េខាងត្បូងធ្លាប់បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតមិនដល់ខ្ទងមួយរយនាក់នោះទេ តែម្សិល​មិញនេះតួលេខអ្នកស្លាប់ប្រចាំថ្ងៃបានកើនឡើងរហូតដល់ ១០៩នាក់។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ក្នុងចំនួនដ៏ច្រើននេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃឯណោះវិញក៏មិនតិចដែរ ពោលគឺនៅថ្ងៃម្សិលមិញនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកថ្មីចំនួន ៦,៩១៣នាក់ ដោយក្នុងនោះមាន ១២ នាក់ជាករណីឆ្លងមេរោគអូមីក្រុង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជិត ៦សែននាក់ ក្នុងនោះករណីអ្នកឆ្លងមេរោគអូមីក្រុងមាន ២៤៦នាក់ និងស្លាប់សរុបជាង ៥ពាន់នាក់៕

    December 24, 2021