- Pheakdey
- អន្តរជាតិ
ចិន៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី ២២ ខែមករា ម្សិលមិញថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលបានចិនបានរកឃើញមនុស្សចំនួន ៧២នាក់ក្នុងចំណោមមនុស្ស ២,៥៨៦នាក់ ដែលជាអ្នកមានការពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះបានតេស្តវិជ្ជមានជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មនុស្សទាំងជាង ២ពាន់នាក់ខាងលើនេះបានធ្វើដំណើរមកកាន់ប្រទេសចិននៅចន្លោះពីថ្ងៃទី ៤-២២ ខែមករានេះ ហើយក្នុងនោះក៏មានក្រុមអត្តពលិកចំនួន ១៧១នាក់ផងដែរ តែគិតត្រឹមពេលនេះក្នុងចំណោមក្រុមអត្តពលិកទាំងនោះគ្មានអ្នកណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩នោះទេ។គួររម្លឹកជូនថា ព្រឹត្តិការណ៍កីឡាំអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ៤-២០ ខែកុម្ភៈខាងមុខនេះ ហើយព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តមួយនេះក៏ត្រូវបានរៀបចំស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតខ្លាំងដោយជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងផងដែរ។ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសកលនេះ អាជ្ញាធរបានសម្រេចដាក់ចេញវិធានការតឹងរឹងជាច្រើននាពេលកន្លង ដូចជាអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ឲ្យស្ថិតនៅកម្រិតសូន្យ ហើយតាមរយៈវិធានការនេះអាជ្ញាធរបានសម្រេចបិទក្រុងជាច្រើននិងដកមន្ត្រីជាន់ខ្ពស់មួយចំនួនដែលបណ្តោយឲ្យមានករណីរាតត្បាតជំងឺកូវីដ-១៩ក្នុងដែនដីគ្របគ្រង់របស់ក្រុមមន្ត្រីទាំងនោះ បើទោះជាករណីឆ្លងនៅទីនោះមិនច្រើនដូចនៅក្នុងប្រទេសផ្សេងៗក៏ដោយ៕ អត្ថបទ៖ ភក្តី
January 24, 2022 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសចិន Sinovac ជាដូសមូលដ្ឋានហើយបន្តចាក់វ៉ាក់សាំងប្រភេទផ្សេងទៀតនៅដូសជម្រុញ នោះវានឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងទល់នឹងវ៉ារ៉្យង់ដែលតានិងអូមីក្រុង។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសប្រេស៊ីលសហការណ៍ជាមួយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Oxford។ ក្នុងការសិក្សានោះគេបានពិសោធន៍ទៅលើពលរដ្ឋប្រេស៊ីលចំនួន ១,២៤០នាក់ ដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅ ហើយលទ្ធផលនៃការសិក្សាត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Straits Times ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា សម្រាប់អ្នកជ្រើសរើសចាក់វ៉ាក់សាំង Sinovac ជាដូសជម្រុញ គឺប្រព័ន្ធការពាររាងកាយរបស់ពួកគេនឹងកើតឡើងក្នុងរយៈ ២៨ថ្ងៃក្រោយពីការចាក់រួច ហើយកម្រិតនៃការកើនឡើងហាក់មិនច្រើននោះទេ។ ផ្ទុយទៅវិញសម្រាប់អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac នៅដូសមូលដ្ឋានហើយបន្តចាក់វ៉ាក់សាំងប្រភេទផ្សេងទៀតជាដូសជម្រុញដូចជា Pfizer, AstraZeneca, ឬ Johnson & Johnson នោះប្រព័ន្ធការពាររាងកាយរបស់ពួកគេនឹងកើនឡើងយ៉ាងឆាប់រហ័សនិងកើនឡើងក្នុងកម្រិតដ៏ខ្ពស់។ ការសិក្សាក៏បានបញ្ជាក់ទៀតថា
January 24, 2022 - អន្តរជាតិ
ថៃ៖ នៅក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃកាលពីថ្ងៃសុក្រ ទី២១ ខែមករា ម្សិលមិញនេះបានបង្ហាញថា អាជ្ញាធរថៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១៣នាក់ ដែលចំនួននេះមានការថយចុះច្រើនបើធៀបទៅនឹងរយៈពេលកន្លងមក។ យ៉ាងណាក្តី នៅក្នុងថ្ងៃដដែលនោះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានរហូតដល់ ៨,៦៤០នាក់ ដែលតួលេខនេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងតួលេខប្រចាំថ្ងៃចាប់តាំងពីដើមសប្តាហ៍មក។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨,៤២៥នាក់ជាពលរដ្ឋថៃ អ្នកឆ្លងចំនួន ២០នាក់ជាអ្នកទោស និងករណីឆ្លងចំនួន ១៩៥នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។ បើតាមនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានកត់សម្គាល់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់នោះគឺមានភាគច្រើនជាករណីឆ្លងមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុង ហើយបើគិតចាប់ពីថ្ងៃទី ១១ដល់១៧ ខែមករានេះគឺករណីឆ្លងមេរោគអូមីក្រុងមានរហូតដល់ ៩៧% នៃករណីនាំចូលសរុប និងគ្របដណ្ដប់ ៨០% នៃករណីឆ្លងសរុបនៅក្នុងសហគមន៍ថៃ។ សម្រាប់លោក Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានព្យាករណ៍ថា នៅត្រឹមចុងខែមករានេះមេរោគអូមីក្រុងនឹងគ្របដណ្ដប់ស្ទើរតែទាំងអស់នៃករណីឆ្លងនៅទូទាំងប្រទេសថៃ
January 22, 2022 - អន្តរជាតិ
តៃវ៉ាន់៖ ស្រ្តីតៃវ៉ាន់ម្នាក់ប្រឈមនឹងត្រូវគេកាត់ទោសប្រហារជីវិត បន្ទាប់ពីរូបគាត់បានបង្កឲ្យមានភ្លើងឆេះអាគារមួយកន្លែងនិងបណ្តាលឲ្យមានមនុស្សចំនួន ៤៦នាក់បានស្លាប់បាត់បង់ជីវិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាគារអាផាតមិនមួយកន្លែងមានកម្ពស់ ១៣ជាន់ ស្ថិតនៅក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់ ខណៈស្រ្តីជាជនបង្កហេតុមានឈ្មោះថា Huang និងមានអាយុ ៥១ឆ្នាំ។ តាមការស៊ើបអង្កេតរបស់អាជ្ញាធរតៃវ៉ាន់គឺស្រ្តីជាជនបង្កហេតុរូបនេះបានឈ្លោះគ្នាជាមួយនឹងមិត្តប្រុសដែលបានលួចក្បត់ចិត្តគាត់ ហើយក្នុងពេលឈ្លោះគ្នានោះគាត់បានបោះធូបមូសទៅលើសាឡុង ហើយក្រោយមកក៏បង្កឲ្យមានភ្លើងឆេះនិងបន្តរាលដាលពេញមួយអាផាតមិនតែម្តង។ យ៉ាងណាក្តី ស្រ្តីរូបនេះបានប្រាប់ឲ្យដឹងថា គាត់ពុំមានចេតនាបង្កឲ្យមានភ្លើងឆេះនោះទេ តែភ្លើងបានឆេះដោយចៃដន្យក្រោយពេលរូបគាត់បានយកធូបមូសទៅបោះចោលក្នុងធុងសំរាមប៉ុណ្ណោះ។ បើតាមអ្នកជំនាញផ្នែកច្បាប់នៅតៃវ៉ាន់បានបញ្ជាក់ថា ស្រ្តីរូបនេះគួរតែទទួលបានទោសប្រហារជីវិតចំពោះសកម្មភាពរបស់គាត់ តែខណៈពេលនេះតុលាការតៃវ៉ាន់នៅមិនទាន់សម្រេចផ្តន្ទាទោសកម្រិតណាចំពោះស្រ្តីរូបនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
January 22, 2022 - អន្តរជាតិ
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមករា ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអង់គ្លេសបានរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ ថ្មីមួយប្រភេទទៀត ដែលស្ថិតនៅត្រកូលជាមួយវ៉ារ្យ៉ង់អូមីក្រុងដែរ ហើយពេលនេះក្រុមអ្នកជំនាញអង់គ្លេសកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ បើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពនៃប្រទេសអង់គ្លេសបានបញ្ជាក់ថា វ៉ារ្យ៉ង់នៃជំងឺកូវីដ-១៩ថ្មីនេះមានលេខកូដសម្គាល់ BA.2 ហើយបើទោះជាវាមានលេខកូដសម្គាល់ផ្សេងពីវ៉ារ្យ៉ង់អូមីក្រុងក៏ពិតមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញថាវាមានលក្ខណៈអ្វីខុសប្លែកខ្លាំងពីមេរោគអូមីក្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា ការពិតវ៉ារ្យ៉ង់ថ្មីនេះត្រូវបានអ្នកជំនាញអស់គ្លេសរកឃើញតាំងពីថ្ងៃទី ១០ ខែមករាម្លេះ តែការសម្រេចទទួលស្គាល់ថាវាពិតជាវ៉ារ៉្យង់ថ្មីនិងមានលេខសម្គាល់ថ្មីទើបត្រូវបានធ្វើឡើងជាផ្លូវការកាលពីថ្ងៃសុក្រម្សិលមិញនេះ។ គួរបញ្ជាក់ជូនថា ក្រោយពេលដែលអង់គ្លេសសម្រេចកំណត់ថាមានវ៉ារ្យ៉ង់ថ្មីនេះ ស្រាប់តែប្រទេសដាណឺម៉ាកបានជូនដំណឹងថា វ៉ារ្យ៉ង់ប្រភេទ BA.2 នេះកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសខ្លួន ពោលគឺគិតត្រឹមសប្តាហ៍ទី ២ នៃខែមករានេះវ៉ារ្យ៉ង់ BA.2 បានគ្របដណ្ដប់ប្រមាណជា
January 22, 2022 - អន្តរជាតិ
ថៃ៖ បើគ្មានអ្វីប្រែប្រួលទេគឺថ្ងៃទី ២៦ ខែមករានេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣លានដូសនឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសថៃហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃ សុក្រ ទី២១ ខែមករានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វ៉ាក់សាំង Pfizer ចំនួន ៣លានដូសនេះគឺជាកញ្ចប់ទី ៣ នៃវ៉ាក់សាំងសរុបចំនួន ១០ លានដូស ដែលអាជ្ញាធរថៃបានចុះកិច្ចសន្យាបញ្ជាទិញពីក្រុមផលិតឱសថដ៏ធំរបស់អាមេរិកមួយនេះ។ លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា វ៉ាក់សាំងទាំង ៣លានដូសនេះគឺសម្រាប់ចាក់ជូនក្រុមកុមារថៃដែលមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ
January 21, 2022 - អន្តរជាតិ
អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីនឹងបន្តបែកចែកប្រទេសខ្លួនជា ២តំបន់ក្នុងរយៈពេល ២សប្តាហ៍បន្ថែមទៀត គឺតំបន់ដែលមានការបិទខ្ទប់និងតំបន់ធម្មតា ដ្បិតស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ប្រភេទអូមីក្រុងនៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តំបន់ដែលត្រូវបន្តអនុវត្តវិធានការបិទខ្ទប់នោះគឺតំបន់ភាគខាងលិចប្រទេស ហើយវិធានការបិទខ្ទប់ព្រំដែនតំបន់ភាគខាងលិចនេះគឺត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឬអាចយូរជាងនេះតាមស្ថានភាពចាំបាច់ជាក់ស្តែង។ ប្រភពខាងលើបានបន្តថា ការសម្រេចខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែរប្រទេសអូស្រ្តាលីបានបន្តរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងចំនួនច្រើនដ៏ច្រើន ពោលគឺនៅក្នុងថ្ងៃទី ២១ ខែមករានេះ អាជ្ញាធរសុខាភិបាលអូស្រ្តាលីបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ រហូតដល់ ៨០នាក់ និងអ្នកឆ្លងថ្មីចំនួន ៦០,២៣២នាក់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានបញ្ជាក់ថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅទូទាំងប្រទេសនឹងមានភាពល្អប្រសើរ ប្រសិនបើចំនួនពលរដ្ឋដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ កើនឡើងរហូតដល់ ៨០% នៃចំនួនពលរដ្ឋសរុប
January 21, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា ប្រទេសថៃនឹងលុបចោលវិធានការតម្រូវឲ្យអ្នកដំណើរអន្តរជាតិត្រូវធ្វើចត្តាឡីស័កជាថ្មីម្តងទៀតហើយ ក្រោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃហាក់មានភាពធូរស្រាលជាងមុន។ បើតាមលោក Rachada Dhnadirek ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា វិធានការលើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមអ្នកដំណើរអន្តរជាតិនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ ហើយជំនួសមកវិញអ្នកដំណើរទាំងនោះត្រូវអនុវត្តវិធានការ Test & Go។ អ្នកនាំពាក្យរូបនេះបានបន្តថា តាមរយៈការអនុវត្តវិធានការ Test & Go គឺអ្នកដំណើរទាំងអស់នឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ភ្លាមពេលមកដល់ទឹកដីថៃហើយបើលទ្ធផលអវិជ្ជមានគឺពួកគេអាចបន្តដំណើរកំសាន្តបាន តែ ៥ថ្ងៃក្រោយមកពួកត្រូវតែធ្វើតេស្តម្តងទៀត។ សូមបញ្ជាក់ថា វិធានការដូចបានជម្រាបជូនខាងលើនេះត្រូវអនុវត្តចំពោះអ្នកដំណើរមកពីគ្រប់ប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់។ គួររម្លឹកជូនផងដែរថា វិស័យទេសចរណ៍អន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ ហើយបើយោងតាមរបាយការណ៍នៅក្នុងឆ្នាំ ២០១៩ បានបង្ហាញថា
January 21, 2022 - អន្តរជាតិ
ការសិក្សាមួយនៅសហរដ្ឋអាមេរិកបានរកឃើញថា អ្នកធ្លាប់ឆ្លងជំងឺកូវីដ-១៩ នាពេលកន្លងមកគឺមានប្រព័ន្ធភាពស៊ាំខ្លាំងជាងអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅទៀត នេះបើនិយាយតែក្នុងលក្ខខណ្ឌប្រឆាំងជាមួយនឹងវ៉ារ៉្យង់ Delta ប៉ុណ្ណោះ នេះបើយោងតាមការរាយការណ៍របស់មន្ត្រីសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក កាលពីថ្ងៃពុធ ទី១៩ ខែមករា ម្សិលមិញនេះ និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករានេះ។ ការសិក្សាក៏បានបង្ហាញផងដែរថា ប្រព័ន្ធការពារមានកំរិតខ្ពស់បំផុតនៅចំណោមអ្នកដែលបានចាក់វ៉ាក់សាំងការពារហើយ និងធ្លាប់ឆ្លងជំងឺកូវីដ-១៩ រួចបានជាសះស្បើយ ហើយបានធៀបនឹងអ្នកមិនបានចាក់វ៉ាក់សាំង ឬមិនធ្លាប់ឆ្លងជំងឺកូវីដ-១៩ គឺប្រព័ន្ធការពារមានកំរិតទាបមែនទែន។ តាមរយៈការសិក្សានេះក្រុមអ្នកជំនាញនៅតែអះអាងថា ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អនិងមានសុវត្ថិភាពបំផុតដើម្បីឆ្លើយតបទៅនឹងវ៉ារ៉្យង់គ្រប់ប្រភេទរបស់ជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា ការសិក្សានេះមិនបានផ្តោតទៅលើវ៉ារ្យ៉ង់អូមីក្រុងនោះទេ ខណៈក្នុងពេលនេះវ៉ារ្យ៉ង់អូមីក្រុងបានគ្រប់ដណ្ដប់រហូតដល់ ៩៩,៥ %នៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងសហរដ្ឋអាមេរិក៕
January 20, 2022 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ ២០១៩កន្លងទៅមានពលរដ្ឋនៅជុំវិញពិភពលោកជាង ១,២ លានបានស្លាប់បាត់បង់ជីវិតដោយសាពពួកមេរោគដែលធន់នឹងថ្នាំពេទ្យ ខណៈតួលេខអ្នកស្លាប់នេះគឺមានចំនួនច្រើនជាងអ្នកស្លាប់ដោយជំងឺអេដស៍ និងជំងឺគ្រុនចាញ់ទៅទៀត។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកថ្នាំពេទ្យជាច្រើននាក់មកពីបណ្តាប្រទេសផ្សេងៗគ្នានិងបានសិក្សាអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំនៅក្នុងប្រទេសចំនួន ២០៤ នៅជុំវិញពិភពលោក ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករានេះ។ បើតាមការពន្យល់របស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ហេតុផលដែលធ្វើឲ្យពលរដ្ឋទាំងអស់នេះត្រូវស្លាប់បាត់បង់ជីវិតក៏ព្រោះតែក្នុងរាងកាយរបស់ពួកគាត់មានបាក់តេរីឬពពួកមេរោគដែលធន់នឹងថ្នាំពេទ្យ ហើយបញ្ហានេះទៀតសោធគឺបង្កឡើងដោយសាពួកគាត់បានប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតឬប្រើប្រាស់ដោយមិនបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត។ នៅក្នុងការសិក្សាដដែលនេះបានបញ្ជាក់ទៀតថា ពលរដ្ឋទាំងជាង ១,២លាននាក់ខាងលើនេះគឺបានស្លាប់ដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតឬប្រើប្រាស់មិនបានត្រឹមត្រូវ ខណៈបញ្ហានេះក៏មានការពាក់ព័ន្ធជាមួយករណីស្លាប់ចំនួន ៤,៩៥លាននាក់ផ្សេងទៀតផងដែរ។ គួររម្លឹកជូនថា កាលពីឆ្នាំមុនអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍មួយព្រមានពីផលប៉ះពាល់នៃការប្រើថ្នាំផ្សះរួចហើយ និងថែមទាំងបានហាមឃាត់មិនឲ្យមានការប្រើប្រាស់ថ្នាំផ្សះចំនួន ៤៣ប្រភេទទៀតផង ព្រោះតែថ្នាំទាំងនោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព៕ ប្រភព៖ Channel News Asia
January 20, 2022









