- Pheakdey
- អន្តរជាតិ
ក្រុមអ្នកការពារសិទ្ធមនុស្សបានបង្ហាញក្តីបារម្ភថា ការបញ្ចេញមតិដែលមាននិន្នាការបង្ហាញអំពីការស្អប់ខ្ពើមនិងរើសអើងអាចនឹងមានការកើនឡើងខ្ពស់នៅក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះត្រូវបានគ្រប់គ្រងដោយលោកមហាសេដ្ឋី Elon Musk។ ការបង្ហាញនូវក្តីបារម្ភនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកមហាសេដ្ឋី Elon Musk កាលពីពេលថ្មីៗនេះបានថ្លែងជាសាធារណៈថា លោកគឺជាអ្នកដែលមាននិន្នាការ “និយាយដោយសេរី” ហើយរូបលោកក៏ចង់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Twitter មាននិន្នាការដូចជារូបគាត់អីចឹងដែរ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះលោកមហាសេដ្ឋី Elon Musk បានធ្វើការរិះគន់ចំពោះគោលការណ៍មួយចំនួនរបស់ក្រុមហ៊ន Twitter ដែលមានលក្ខណៈរឹតត្បិតសេរីភាពនៃការបញ្ចេញមិត្តរបស់ក្រុមអ្នកប្រើប្រាស់ ហើយលោកបានបញ្ជាក់ថា ការបញ្ចេញមតិដោយសេរីគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដូចនេះពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យគ្រប់រូបត្រូវមានសិទ្ធគ្រប់គ្រាន់សម្រាប់បង្ហាញនូវមតិគ្រប់បែបយ៉ាងរបស់ពួកគេ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកការពារមនុស្សបានអះអាងថានិន្នាការរបស់លោក Elon Musk ក៏អាចជំរុញឲ្យមានឥទ្ធិពលអវិជ្ជមានផងដែរ ពោលគឺការបញ្ចេញមតិបែបស្អប់ខ្ពើមនិងរើសអើងនឹងអាចកើនឡើងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖
April 26, 2022 - អន្តរជាតិបុរសជប៉ុនម្នាក់សម្រេចចិត្តរៀបការជាមួយកូនក្រមុំជ័រដែលជាតួអង្គដ៏ល្បីក្នុងភាពយន្តគំនូជីវចលនិងក្នុងហ្គេម
ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានសម្រេចចិត្តរៀបការជាមួយនឹងកូនក្រមុំជ័រ ដែលជាតួអង្គគំនូជីវចល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Ny Times កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសាម្សិលមិញនេះ។ បុរសដែលបានជ្រើសរើសដៃគូជីវិតប្លែកគេនេះមានឈ្មោះថា Akihiko Kondo អាយុ ៣៨ ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយក្នុងប្រទេសជប៉ុន ហើយតាមធម្មតាគឺគាត់មានរបៀបរស់នៅដូចបុរសជនជាតិជប៉ុនទូទៅដែរ។ ប្រភពខាងលើបានបន្តថា កូនក្រមុំជ័រនោះមានឈ្មោះថា Hatsune Miku គឺជាតួអង្គក្នុងភាពយន្តគំនូជីវចល និងក្នុងហ្គេមដ៏មានប្រជាប្រិយម្នាក់នៅក្នុងប្រទេសជប៉ុន។ លោក Akihiko Kondo បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់បានចាត់ទុកប្រពន្ធរបស់គាត់ដូចមនុស្សធម្មតាម្នាក់អីចឹងដែរ ពោលគឺពួកគាត់តែងញ៉ាំអាហារជាមួយគ្នា ដើរកំសាន្តជាមួយគ្នា និងពេលខ្លះពួកគាត់ថែមទាំងទស្សនាខ្សែភាពយន្តជាមួយគ្នាទៀតផង។ លោក Kondo បានឲ្យដឹងថា លោកចាប់ផ្តើមស្រលាញ់តុកត្តាជ័រនេះអស់រយៈពេលជាយូរមកហើយ
April 25, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសានេះបានឲ្យដឹងថា ថៃត្រៀមនឹងបង្កើនសេដ្ឋកិច្ចជាតិរបស់ខ្លួនតាមរយៈការនាំស្វាយទុំទៅកាន់ទីផ្សារអន្តរជាតិ។ គួររម្លឹកជូនថា បាយដំណើបស្វាយទុំដែលជាអាហារប្រពៃណីមួយប្រភេទរបស់ថៃបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៅជុំវិញពិភពលោក ក្រោយពេលតារាចម្រៀងរ៉េបថៃគឺកញ្ញា Milli បានយកអាហារនេះទៅបង្ហាញនៅលើឆាកប្រគុំតន្ត្រីកម្រិតអន្តជាតិមួយនៅសហរដ្ឋអាមេរិកកាលកពីសប្តាហ៍មុននេះ។ ប្រភពខាងលើបានបន្តថា ក្រោយបាយដំណើបស្វាយទុំទទួលបានការចាប់អារម្មណ៍ខ្លាំងដូចនេះគឺគេបានរំពឹងថា ប្រទេសថៃនឹងអាចបង្កើនប្រាក់ចំណូលបានមួយផ្នែកតាមរយៈការលក់ផ្លែស្វាយទុំទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថា ថៃនឹងបន្តប្រើប្រាស់ Soft Power ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌និងអាហារថៃនៅលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈរដ្ឋាភិបាលបានកំណត់គោលនយោបាយប្រើប្រាស់ Soft Power ដើម្បីបង្កើនសេដ្ឋកិច្ចជាតិរួចហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 25, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរសុខាភិបាលនៃទីក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ៥១នាក់បន្ថែមទៀតសម្រាប់របាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តួលេខអ្នកស្លាប់នេះមានការកើនឡើងគួរឲ្យកត់គម្គាល់ ដ្បិតតួលេខអ្នកស្លាប់នាថ្ងៃកន្លងមកមានចំនួនត្រឹម ៣៩នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់តួលេខអ្នកឆ្លងប្រចាំថ្ងៃវិញគឺមានការថយចុះបន្តិច ដោយនៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះអាជ្ញាធរក្រុងសៀងហៃបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១៦,៩៨៣នាក់ ខណៈតួលេខអ្នកឆ្លងនៅថ្ងៃមុននេះមានរហូតដល់ ១៩,៦៥៧នាក់។ គួរបញ្ជាក់ជូនថា ក្រុងសៀងហៃកំពុងអនុវត្តវិធានការបិទខ្ទប់ដើម្បីធ្វើតេស្តប្រជាពលរដ្ឋទ្រង់ទ្រាយធំ ដោយក្រុងសៀងហៃមានពលរដ្ឋសរុបជាង ២៥លាននាក់ ហើយចាប់តាំងពីអនុវត្តវិធានការបិទខ្ទប់មកគឺតួលេខអ្នកស្លាប់និងឆ្លងថ្មីនៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះមានការកើនឡើងយ៉ាងគំហុកតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 25, 2022 - អន្តរជាតិ
នៅពីក្រោយភាពតានតឹងជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានចុះហត្ថលេខាព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៣ ខែមេសានេះ។ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរុស្ស៊ីនិងជប៉ុននោះគឺកិច្ចព្រមព្រៀងលើកូតានេសាទ ដែលមានការអនុញ្ញាតឲ្យទីក្រុងតូក្យូអាចធ្វើការនេសាទត្រី Salmon (សាម៉ុង) និងត្រី Trout នៅក្នុងទន្លេរបស់រុស្ស៊ីបានដោយស្របច្បាប់។ យ៉ាងណាក្តី នៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២នេះបានកំណត់ថា ជប៉ុនអាចធ្វើការនេសាទត្រី Salmon និងត្រី Trout នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខមួយរបស់រុស្ស៊ីក្នុងបរិមាណត្រីចំនួន ២,០៥០ តោនសម្រាប់នៅក្នុងឆ្នាំនេះ ខណៈភាគីជប៉ុនត្រូវផ្តល់ប្រាក់ជូនភាគីរុស្ស៊ីចន្លោះពី ២០០-៣០០លានយេន (១,៥៥-២,៣៣ លានដុល្លារអាមេរិក) អាស្រ័យទៅតាមបរិមាណត្រីដែលជប៉ុននេសាទបានជាក់ស្តែង។ គួរបញ្ជាក់ជូនថា ការចុះកិច្ចព្រមព្រៀងខាងលើនេះមិនមែនជារឿងថ្មីឡើយ ដោយកាលពីឆ្នាំមុនរុស្ស៊ីនិងជប៉ុនក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងដូចគ្នានេះម្តងរួចហើយដែរ៕ អត្ថបទ៖
April 23, 2022 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១២នាក់បន្ថែមទៀត ខណៈកាលពីថ្ងៃកន្លងមកតួលេខអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះមានត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងសៀងហៃបានឲ្យដឹងថា ជនរងគ្រោះដែលមានស្លាប់ទាំងអស់នោះគឺជាក្រុមពលរដ្ឋវ័យចំណាស់ដែលមានអាយុជាមធ្យម ៨៨ឆ្នាំ ហើយពួកគាត់ទាំងអស់នោះមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ។ ដោយឡែកចំពោះករណីឆ្លងថ្មីវិញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ពោលគឺតួលេខអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងពីខ្ទង់ជាង ១ពាន់នាក់មកដល់ខ្ទង់ជាង ២ពាន់នាក់ ហើយបើគិតជាសរុបរួមគឺត្រឹមពេលនេះក្រុងសៀងហៃមានតួលេខអ្នកឆ្លងសរុបចំនួន ២០,៦៣៤នាក់។ គួរបញ្ជាក់ថា ក្រុងសៀងហៃកំពុងអនុវត្តវិធានការបិទខ្ទប់ដើម្បីឲ្យក្រុមបុគ្គលិកសុខាភិបាលអាចធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋទាំងអស់ដែលមានចំនួនសរុបរហូតដល់ ២៥លាននាក់។ ការបិទខ្ទប់ត្រូវបានធ្វើឡើងជាច្រើនដំណាក់កាលដោយអនុវត្តតាមតំបន់បន្តបន្ទាប់គ្នា ហើយការសម្រេចបើកទីក្រុងឡើងវិញក៏ត្រូវធ្វើឡើងជាច្រើនដំណាក់កាលដូចគ្នាដែរ ពោលគឺតំបន់ណាដែលលែងមានការរាតត្បាតនឹងត្រូវបើកជាធម្មតាមុនគេ ខណៈតំបន់ផ្សេងទៀតត្រូវរង់ចាំដល់លែងមានហានិភ័យនៃការរាតត្បាតទើបអាចបើកឡើងវិញបាន៕ A man gets tested
April 23, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងប្រទេសផ្សេងទៀត ហើយការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនគឺជាជំហ៊ានដំបូងរបស់រុស្ស៊ីប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៣ ខែមេសានេះ។ លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបន្ថែមតាមរយៈវីដេអូទៀតថា ដែនដីឬប្រទេសដែលជាគោលដៅឈ្លានពានរបស់រុស្ស៊ីទាំងអស់នោះគួរតែមករួមដៃគ្នាជាមួយអ៊ុយក្រែនដើម្បីប្រឆាំងតទល់នឹងរុស្ស៊ី មុនពេលរុស្ស៊ីអាចយកកងទ័ពទៅដាក់ពង្រាយក្នុងដែនដីឬប្រទេសទាំងនោះបាន។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះលោក Rustam Minnekayev ដែលជាមេបញ្ជាការរងរបស់កងកម្លាំងរុស្ស៊ីធ្លាប់បានថ្លែងថា រុស្ស៊ីចង់គ្រប់គ្រងតំបន់ភាគខាងត្បូងអ៊ុយក្រែនឲ្យបានទាំងស្រុងតែម្តង ដើម្បីឲ្យទ័ពរុស្ស៊ីងាយវាយចូលក្នុងដែនដី Transnistria បន្ថែមទៀត។ គួរបញ្ជាក់ថា Transnistria គឺជាដែនដីស្វយ័តមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតជាប់ប្រទេសម៉ុលដារី ហើយកាលពីអតីតកាលដែនដីមួយនេះក៏ធ្លាប់ជាបំបែកមួយនៃប្រទេសរុស្ស៊ីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
April 23, 2022 - អន្តរជាតិ
ប្រេស៊ីល៖ តុលាការប្រេស៊ីលបានបង្គាប់ឲ្យក្រុមហ៊ុន Apple ត្រូវផ្តល់ប្រាក់សំណងចំនួន ៥,០០០ រៀលប្រេស៊ីល ឬស្មើនឹង ១,០៨១ ដុល្លារអាមេរិកសម្រាប់អតិថិជនម្នាក់ ចំពោះសកម្មភាពដែលក្រុមហ៊ុនមិនបានបញ្ចូលឆ្នាំងសាកថ្មទូរស័ព្ទនៅក្នុងប្រអប់ទូរស័ព្ទ iPhone ថ្មី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider បានឲ្យដឹងថា ចៅក្រមរូបនេះមានឈ្មោះថា Vanderlei Caires Pinheiro បច្ចុប្បន្ន កំពុងបម្រើការងារនៅតុលាការស៊ីវិលក្នុងក្រុង Goiânia នៃប្រទេសប្រេស៊ីល ហើយរូបលោកបានអះអាងថា ការដែលក្រុមហ៊ុន Apple តម្រូវឲ្យអតិថិជនខ្លួនមានកាតព្វកិច្ចទិញផលិតទី ២ នៃផលិតផលផ្តាច់មុខមួយរបស់ក្រុមហ៊ុនខ្លួននោះគឺជាការបំពាននិងអនុវត្តដោយខុសពីច្បាប់ពាណិជ្ជកម្មទាំងស្រុងតែម្តង។ ក្រុមហ៊ុន Apple បានឆ្លើយតបការពារចំពោះការចោទប្រកាន់ខាងលើនេះថា ខាងក្រុមហ៊ុនបានផ្តល់ជូនឌុយសម្រាប់ដោតបញ្ចូលថ្មដោយមានក្បាលឌុយប្រភេទ
April 22, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរក្រុងសៀងហៃបានជូនដំណឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះថា វិធានការបិទខ្ទប់ទីក្រុងនឹងត្រូវលុបចោលជាដំណាក់កាលៗ ដោយតំបន់ណាដែលលែងមានការរាតត្បាតនឹងត្រូវបើកជាធម្មតាមុនគេ ហើយតំបន់ដែលនៅមានហានិភ័យនៃការរាតត្បាតកូវីដ-១៩ នៅតែបន្តបិទខ្ទប់រហូតដល់អាជ្ញាធរអាចកាត់ផ្តាច់រលកនៃការចម្លងមេរោគនៅក្នុងតំបន់ទាំងនោះបាន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ទន្ទឹមនឹងធ្វើការជូនដំណឹងខាងលើនេះ អាជ្ញាធរក្រុងហៀងហៃក៏បានប្រកាសពីការបើកយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំក្នុងក្នុងតំបន់ថ្មីមួយទៀត ខណៈក្រុងសៀងហៃនឹងផ្តើមអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឲ្សស្ថិតនៅក្នុងកម្រិតសូន្យផងដែរ។ គួរបញ្ជាក់ជូនថា អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,៦៩៨នាក់សម្រាប់របាយការណ៍នៅក្នុងថ្ងៃទី ២១ ខែមេសានេះ ហើយតួរលេខនេះមានការធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងតួលេខកាលពីថ្ងៃកន្លងទៅ។ ដោយឡែកចំពោះករណីស្លាប់វិញគឺគិតត្រឹមពេលនេះអាជ្ញាធរក្រុងសៀងហៃបានកត់ត្រាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១១នាក់ ពោលគឺតួលេខនេះមានការកើនឡើងចំនួន ១នាក់។ សូមបញ្ជាក់ជូនថា រលកនៃជំងឺកូវីដ-១៩ ហាក់កំពុងរាងត្បាតខ្លាំងឡើងវិញនៅក្នុងប្រទេសចិន
April 22, 2022 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះបានសន្យានឹងផ្តល់ជំនួយផ្នែកយោធាដែលមានទំហំទឹកប្រាក់ចំនួន ៨០០លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ជាងនេះទៅទៀតលោក ចូ បៃឌិន បានបញ្ជាក់ថា លោកអាចនឹងស្នើសុំកញ្ចប់ថវិកាពីសភាពអាមេរិកសម្រាប់ជួយប្រទេសអ៊ុយក្រែនបន្ថែមទៀតផងដែរ ប្រសិនបើអ៊ុយក្រែនត្រូវប្រឈមនឹងការវាយលុកពីសំណាក់កងទព័រុស្ស៊ីជាបន្តបន្ទាប់ទៀតនោះ ជាពិសេសគឺការឈ្លានពាននៅតំបន់ភាគខាងកើតអ៊ុយក្រែន។ ថ្លែងចេញពីសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ចូ បៃឌិន បានឲ្យដឹងថា ជំនួយផ្នែកយោធាដែលមានទំហំទឹកប្រាក់រហូតដល់ ៨០០លានដុល្លារនេះនឹងមានបញ្ចូលអាវុធជាច្រើនប្រភេទដូចជា កាំភ្លើងធំធន់ធ្ងន់សម្រាប់បាញ់យន្តហោះនិងរថក្រោះ យន្តហោះចម្បាំងជាច្រើនគ្រឿង គ្រាប់គាំភ្លើងចំនួន ១៤៤,០០០ ឈុត និងយន្តហោះគ្មានមនុស្សបើកសម្រាប់ប្រើក្នុងវិស័យយោធា
April 22, 2022









