Pheakdey
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៩ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដួលរលំអាគារមួយកន្លែងនៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារ ទី២៨ ខែមិថុនាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា អាគារដែលបានដួលរលំនោះមានកម្ពស់ ៤ជាន់ ហើយមូលហេតុបង្កឲ្យមានការដួលរលំនេះគឺបណ្តាលមកពីឥទ្ធិពលនៃខ្យល់មូសុងដ៏អាក្រក់មួយ ដែលបង្កើតមានឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង មានភ្លៀងធ្លាក់យ៉ាងជោគជាំ និងមានការបាក់ស្រុតដីនៅតំបន់មួយចំនួនទៀតផង។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហ្តរាយឥណ្ឌាបានឲ្យដឹងបន្ថែមថា ក្រៅតែពីបានរកឃើញអ្នកស្លាប់នៅនឹងកន្លែងកើតហេតុ ក្រុមអ្នកជួយសង្គ្រោះក៏បានរកឃើញអ្នករងរបួសចំនួន ១៤នាក់ផ្សេងទៀតផងដែរ ហើយជនរងគ្រោះទាំងអស់នោះសុទ្ធតែមានរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ គិតរហូតមកទល់ព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះ ប្រតិបត្តិការណ៍រុករកជនរងគ្រោះក្នុងគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ ខណៈក្រុមអ្នកជំនាញឥណ្ឌាបានព្រមានថា ហេតុការណ៍អកុសលដូចខាងលើនេះអាចនឹងបន្តកើនមានជាច្រើនករណីទៀត ដ្បិតគ្រោះធម្មជាតិនាពេលបច្ចុប្បន្ននេះនិងនៅពេលអនាគតនឹងមានលក្ខណៈអាក្រក់កាន់តែខ្លាំងឡើងៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    June 29, 2022
  • អន្តរជាតិ

    ស្រីលង្កា៖ ការសែត Straits Times នៅព្រឹកថ្ងៃអង្គារ ទី២៨​ ខែមិថុនានេះបានរាយការណ៍ថា ប្រទេសស្រីលង្កាហាក់ដូចកំពុងបិទខ្ទប់ប្រទេសខ្លួនអីចឹង ក្រោយរដ្ឋាភិបាលនៃប្រទេសដែលបានប្រកាសក្ស័យធនមួយនេះបានម្រេចផ្អាកផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងវិស័យជាច្រើននៅទូទាំងប្រទេស។ យោងតាមសេចក្តីថ្លែងការរបស់លោក Bandula Gunawardena អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កាបានបញ្ជាក់ថា នៅចំពោះស្ថានភាពដែលប្រទេសកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងខ្វះខាតប្រេងឥន្ទនៈយ៉ាងច្រើននេះ រដ្ឋាភិបាលបានសម្រេចដាក់កម្រិតចំពោះការប្រើប្រាស់ប្រេងឥន្ទនៈយ៉ាងតឹងរឹងបំផុតចាប់ពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែកក្កដា ឬរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។ នៅក្នុងដំណាក់កាលដ៏លំបាកនេះអាជ្ញាធរនឹងផ្អាកការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់រថយន្តឯកជន ការធ្វើដំណើរនៅក្នុងវិស័យមិនសូវចាំបាច់មួយចំនួន ហើយមធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងខេត្តមួយចំនួនក៏អាចនឹងត្រូវផ្អាកផងដែរ។ យ៉ាងណាក្តី មានវិស័យចំបាច់មួយចំនួនដែលត្រូវបានផ្តល់អទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ទនៈមានដូចជា កំពង់ផែ សេវាសុខាភិបាល និងវិស័យដឹកជញ្ជូនចំណីរអាហារជាដើម។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋទូទៅត្រូវបានណែនាំឲ្យនាំគ្នានៅផ្ទះបើគ្មានភារកិច្ចចាំបាច់ត្រូវធ្វើដំណើរចេញក្រៅផ្ទះ ក្រុមកូនសិស្សនិងមន្ត្រីរាជការមួយផ្នែកធំត្រូវតម្រូវឲ្យរៀននិងធ្វើការនៅតាមផ្ទះ​ ខណៈរដ្ឋាភិបាលនឹងបន្ថែមការផ្គត់ផ្គង់លើសេវាអ៊ីនធឺណិតដើម្បីបំពេញនូវការប្រើប្រាស់ក្នុងអំឡុងពេលដ៏លំបាកនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Straits Times

    June 28, 2022
  • អន្តរជាតិ

    អាមេរិក៖ ជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់ចំនួន ៤៦នាក់បានថប់ដង្ហើមស្លាប់ក្រោយពួកគាត់ព្យាយាមសម្ងំលាក់ខ្លួននៅក្នុងរថយន្តទ្រុងសម្រាប់ដឹកទំនិញអស់រយៈពេលជាយូរមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនានេះបានឲ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅចំណុចព្រំដែនអាមេរិក-ម៉ិចស៊ីកូ ខណៈនាយកដ្ឋានអគ្គីភ័យនៃទីក្រុង San Antonio រដ្ឋ Texas របស់សហរដ្ឋអាមេរិកគឺជាអ្នកធ្វើអន្តរាគមន៍ជុំវិញករណីឆ្លងដែនខុសច្បាប់មួយនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ អាជ្ញាធរអាមេរិកក៏បានរកឃើញជនភៀសខ្លួននៅរស់មានជីវិតចំនួន ១៦នាក់ផ្សេងទៀតផងដែរ ហើយពួកគាត់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះបានរងគ្រោះដោយអាការអស់កម្លាំងយ៉ាងខ្លាំង ខណៈអ្នកខ្លះបានកើតមានបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់នេះបានធ្វើដំណើរដោយសម្ងំលាក់ខ្លួនប្រជ្រៀតគ្នានៅក្នុងទ្រុងរបស់រថយន្តដឹកទំនិញក្នុងចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រ ខណៈសីតុណ្ហភាពនៅខាងក្រៅបានកើនដល់ ៣៩,៤ អង្សាសេ។ នៅចំពោះមុខហេតុការណ៍នេះអាជ្ញាធរអាមេរិកបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ពីបទរត់ពន្ធមនុស្សដោយច្បាប់ ហើយឧប្បត្តិហេតុនេះក៏ជាករណីរត់ពន្ធមនុស្សដែលបង្កឲ្យមានអ្នកស្លាប់ច្រើនបំផុតសម្រាប់អាមេរិកផងដែរ៕ អត្ថបទ៖

    June 28, 2022
  • អន្តរជាតិ

    តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់បានសម្រេចដំឡើងថ្លៃអគ្គិសនីជាមធ្យម ៨,៤%​ នៅទូទាំងដែនដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនាម្សិលមិញនេះ។ ការសម្រេចដំឡើងថ្លៃចំពោះភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពលជាសកលដែលជាឥទ្ធិពលអាក្រក់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈសេចក្តីសម្រេចរបស់អាជ្ញាធរតៃវ៉ាន់នេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដានេះតទៅតែម្តង។ បើតាមលោក Wang Mei-hua  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានបញ្ចក់ថា សម្រាប់ឧស្សាហខ្នាតធំវិញតម្លៃអគ្គិសនីអាចនឹងត្រូវដំឡើងថ្លៃរហូតដល់ ១៥% ហើយគេរំពឹងថានៅចំពោះការឡើងថ្លៃនៃតម្លៃអគ្គិសនីនេះគឺអ្នកប្រើប្រាស់ទាំងអស់នឹងចូលរួមកាត់បន្ថយការប្រើប្រាស់អគ្គិសនីឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ពោលគឺប្រើប្រាស់ក្នុងលក្ខណៈសន្សំសំចៃជាទីបំផុត។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា សម្រាប់នៅក្នុងឆ្នាំ ២០២២នេះការចំណាយលើប្រេងឥន្ទនៈរបស់ក្រុមហ៊ុន Taipower អាចនឹងកើនឡើងរហូតដល់ ៣០០ពាន់លានដុល្លារតៃវ៉ាន់ (១០,១៣ពាន់លានដុល្លារអាមេរិក) បើធៀបទៅនឹងការចំណាយនាឆ្នាំកន្លងមក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    June 28, 2022
  • អន្តរជាតិ

    អាឡឺម៉ង់៖ ក្រុមមេដឹកនាំនៃប្រទេស G7 បានសន្យារួមគ្នាថា នឹងរៃអង្គាសប្រាក់ចំនួន ៦០០ពាន់លានដុល្លារដើម្បីផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ខណៈការផ្តល់ហិរញ្ញប្បទាននេះក៏ជាផ្នែកមួយនៃការទប់ទល់ជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិនផងដែរ។ បើតាមកា​រចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ​​​​​​​​​ការសន្យារួមគ្នានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបប្រចាំឆ្នាំមួយ ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនាម្សិលមិញនេះ នៅឯវិមាន Schloss Elmau ក្នុងប្រទេសអាឡឺម៉ង់។ តាមគម្រោងគឺហរិញ្ញប្បទានក្នុងចំនួនទឹកប្រាក់ដ៏ច្រើនខាងនេះនឹងត្រូវផ្តល់ជូនក្នុងទម្រង់ជាមូលនិធិឯកជននិងសាធារណៈ ដែលមានរយៈពេលរហូតដល់ ៥ឆ្នាំ។ បើតាមលោកប្រធានាធិបតីអាមេរិក​ ចូ បៃឌិន និងក្រុមមេដឹកនាំនៃប្រទេស G7 បានហៅគម្រោងផ្តល់ហិរញ្ញប្បទាននេះថា “ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល”។ នៅក្នុងកិច្ចប្រជុំនោះលោក ចូ បៃឌិន

    June 27, 2022
  • អន្តរជាតិ

    ម៉ាកាវ៖ អាជ្ញាធរក្រុងម៉ាកាវបានផ្តើមធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជុំទី ៣ នៅថ្ងៃចន្ទ ទី២៧ ខែមិថុនានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំជុំទី៣នេះគឺត្រូវបានធ្វើឡើង ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅម៉ាកាវបន្តកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនាម្សិលមិញនេះ​ អាជ្ញាធរសុខាភិបាលម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីរហូតដល់ ៣៨នាក់។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងការដាក់ចេញនូវយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំជាច្រើនដងមកនេះ អាជ្ញាធរម៉ាកាវក៏បានសម្រេចបិទខ្ទប់អាគារពាណិជ្ជកម្មនិងតំបន់មួយចំនួនផងដែរ ហើយពលរដ្ឋប្រមាណជាជាង ៥,០០០នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។ គួរបញ្ជាក់ថា ម៉ាកាវបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យ ដូចនេះហើយទើបអាជ្ញាធរម៉ាកាវត្រូវដាក់ចេញវិធានការចាំបាច់ភ្លាមៗ បើទោះជាតួលេខអ្នកឆ្លងថ្មីនៅក្នុងដែនដីស្វយ័តមួយនេះហាក់មិនច្រើនដូចនៅក្នុងបណ្តាប្រទេសមួយចំនួនក៏ដោយ។ សូមបញ្ជាក់ជូនផងដែរថា គិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក ក្រុងម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៩៩នាក់​ គ្មានករណីស្លាប់ ខណៈម៉ាកាវមានពលរដ្ឋសរុបជាង ៦០០,០០០នាក់៕

    June 27, 2022
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញជនជាតិថៃម្នាក់បានលើកឡើងថា ចំនួនជាក់ស្តែងនៃអ្នកជំងឺកូវីដ-១៩គឺមានខ្ពស់ជាងតួលេខដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលថៃ ពោលគឺអ្នកឆ្លងពិតប្រាកដមានចំនួនច្រើនតួលេខក្នុងរបាយការណ៍រហូតដល់ ១០ដងឯណោះ។ ការអះអាងនេះត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនាម្សិលមិញនេះ អាជ្ញាធរសុខាភិបាលបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ត្រឹមជាង ២ពាន់នាក់ និងស្លាប់ត្រឹម ១៧នាក់ប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា អ្នកជំនាញដែលបានធ្វើការអះអាងដូចខាងលើនេះគឺលោកវេជ្ជបណ្ឌិត Yong Poovorawan  ដែលជាប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃសកលវិទ្យាល័យជូឡាឡុងកន។ អ្នកជំនាញផ្នែកមេរោគឆ្លងរូបនេះបានបន្តថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩មានការកើនឡើងខ្ពស់ក្នុងចំណោមកូនក្មេងបន្ទាប់ពីសាលារៀនត្រូវបានបើកទ្វារជាធម្មតាឡើងវិញ ហើយចំនួនកូនសិស្សដែលបានឆ្លងជំងឺកូវីដ-១៩ ជាក់ស្តែងនោះគឺប្រហែលជាពាក់កណ្តាលនៃចំនួនកូនសិស្សសរុបតែម្តង។ ដើម្បីទទួលបានទិន្នន័យអ្នកឆ្លងពិតប្រាកដគេត្រូវបង្កើតឲ្យមានអ្នកត្រួតពិនិត្យនៅតាមកន្លែងធ្វើតេស្តនីមួយៗ តែជាក់ស្តែងតួលេខដែលអាជ្ញាធរសុខាភិបាលចុះផ្សាយជាផ្លូវការរាល់ថ្ងៃនេះគឺគ្រាន់តែជាការរាប់ចំនួនអ្នកជំងឺនៅតាមមន្ទីរពេទ្យនិងចំនួនអ្នកទៅធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ប៉ុណ្តោះ ពោលគឺមិនបានរាប់បញ្ចូលអ្នកធ្វើតេស្តដោយឧបករណ៍តេស្តរហ័សនិងអ្នកសម្រាកព្យាបាលដោយខ្លួនឯងនៅតាមផ្ទះឡើយ។ លោកវេជ្ជបណ្ឌិត Yong Poovorawan បានព្យាករណ៍ទៀតថា មេរោគនៃជំងឺកូវីដ-១៩នឹងរាតត្បាតខ្លាំងនៅចន្លោះខែកក្កដាដល់កញ្ញា

    June 27, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ស្រ្តីម្នាក់បានជួបប្រទះនូវរឿងនឹកស្មានមិនដល់មួយនៅក្នុងជីវិតស្នេហា ក្រោយពេលរៀបការបាន ១០ខែទើបដឹងការពិតថា ស្វាមីរបស់ខ្លួនការពិតជាមនុស្សស្រីដូចគ្នា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Jambi ប្រទេសឥណ្ឌូនេស៊ី ហើយស្ត្រីដែលជាជនរងគ្រោះក្នុងរឿងស្នេហាក្លែងភេទនេះត្រូវបានគេស្គាល់ត្រឹមថាមានឈ្មោះ NA អាយុ ២២ឆ្នាំ ហើយស្ត្រីម្នាក់ទៀតដែលបានបន្លំខ្លួនធ្វើជាមនុស្សប្រុសនោះមានឈ្មោះពិតថា Erayani តែបានកុហកថា រូបគាត់មានឈ្មោះ Ahnaf Arrafif មានមុខរបរជាវេជ្ជបណ្ឌិតជំនាញម្នាក់ ដែលបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា គូស្នេហ៍ភេទស្រីដូចគ្នានេះបានស្គាល់គ្នាដោយចៃដ​ន្យតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃមួយ ក្រោយមកក៏បានណាត់ជួបគ្នាផ្ទាល់ ហើយអំឡុងពេលជួយគ្នាផ្ទាល់នោះបុគ្គលឈ្មោះ Ahnaf Arrafif ដែលបានអះអាងខ្លួនជាវេជ្ជបណ្ឌិតជំនាញ បានជួយមើលថែឪពុកម្តាយរបស់អ្នកនាង NA យ៉ាងយកចិត្តទុកដាក់បំផុតពេលពួកគាត់មានជំងឺរហូតធ្វើឲ្យអ្នកនាង NA បាក់ចិត្តស្រលាញ់យ៉ាងខ្លាំងនិងសម្រេចចិត្តរៀបការជាមួយគ្នាយ៉ាងឆាប់រហ័សតែម្តង។ យ៉ាងណាក្តី ក្រោយពេលរៀបការបាន ៤ខែគ្រួសារខាងស្រ្តីជាប្រពន្ធបានផ្តើមមានការសង្ស័យចំពោះកូនប្រសាជាច្រើនចំណុចដូចជា

    June 25, 2022
  • អន្តរជាតិ

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាហាមឃាត់ដាច់ខាតមិនឲ្យមានការប្រើប្រាស់កញ្ឆានៅក្នុងកងយោធាឡើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី២៥ ខែមិថុនានេះ។ ទន្ទឹមគ្នានេះដែរសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យម្នាក់បានស្នើសុំឲ្យមានការហាមឃាត់ការប្រើប្រាស់កញ្ឆានៅក្នុងបរិវេននៃវិមានរដ្ឋសភាថៃផងដែរ ទោះការប្រើប្រាស់នោះស្ថិតនៅក្នុងហេតុផលណាមួយក៏ដោយ។ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយរដ្ឋមន្ត្រីថៃត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិថៃកាលពីថ្ងៃសុក្រមិ្សលមិញនេះ ដោយក្នុងកិច្ចប្រជុំនោះលោកប្រាយុទ្ធ ចាន់អូចា បានប្រើប្រាស់តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃផងដែរ។ ក្រៅតែពីបានចេញបទបញ្ជាមិនឲ្យក្រុមយោធាថៃអាចប្រើប្រាស់កញ្ឆាបាននោះ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏បានណែនាំឲ្យកងកម្លាំងប្រដាប់ចំនួន ៣ស្ថាប័នដោយរួមមានទាំងកម្លាំងនគរបាលជាតិផង និងនាយកដ្ឋានទំនាក់ទំនងសាធារណៈត្រូវចូលរួមផ្តល់ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅអំពីហានិភ័យផ្សេងៗពាក់ព័ន្ធជាមួយនឹងកញ្ឆា ក៏ដូចជារបៀបដាំដុះនិងប្រើប្រាស់កញ្ឆាឲ្យស្របតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ជាធរមាន។ គួរបញ្ជាក់ជូនថា យោងទៅតាមច្បាប់នៃការដាំដុះនិងប្រើប្រាស់កញ្ឆានៅក្នុងប្រទេសថៃបានកំណត់ថា ពលរដ្ឋក្នុងគ្រួសារអាចដាំកញ្ឆាបានច្រើនបំផុតចំនួន ១០ដើម ហើយកញ្ឆាទាំងនោះនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែក្នុងហេតុផលវេជ្ជសាស្រ្តប៉ុណ្ណោះ ពោលគឺមិនអនុញ្ញាតឲ្យប្រើប្រាស់លក្ខខណ្ឌកំសាន្តឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 25, 2022
  • អន្តរជាតិ

    វ៉ាក់សាំងជំងឺកូវីដ-១៩ជំនាន់ក្រោយទំនងជាត្រូវបានផលិតឡើងជាពិសេសសម្រាប់ប្រឆាំងជាមួយនឹងមេរោគនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងជាជាងប្រឆាំងជាមួយនឹងមេរោគទម្រង់ដើម នេះបើយោងតាមការវិភាគមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា​ ម្សិលមិញនេះ។ ជាងនេះទៅទៀតក្រុមអ្នកជំនាញជាច្រើនបានព្យាករណ៍ថា វ៉ាក់សាំងជំងឺកូវីដ-១៩ជំនាន់ក្រោយក៏ត្រូវបានរៀបចំឡើងដោយផ្តល់គុណប្រយោជន៍ជាពិសេសសម្រាប់ក្រុមមនុស្សចាស់ និងក្រុមមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។ ការលើកឡើងរបស់ក្រុមអ្នកជំនាញដូចបានជម្រាបជូនខាងលើនេះត្រូវបានធ្វើឡើយក្រោយគេបានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗជាច្រើនដូចជា ក្រុមហ៊ុន Moderna ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Novavax បានសម្រេចជ្រើសយកមេរោគអូមីក្រុងប្រភេទ BA.1 សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិសោធន៍និងផលិតវ៉ាក់សាំងជំនាន់ក្រោយរបស់ពួកគេ ដ្បិតក្រុមហ៊ុនទាំងអស់នោះយល់ឃើញថា មេរោគអូមីក្រុងនឹងក្លាយជាវ៉ារ្យ៉ង់ដែលគ្របដណ្តប់លើករណីឆ្លងភាគច្រើននៅជុំវិញពិភពលោកនាពេលខាងមុខ។ គួររម្លឹកជូនថា កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Moderna ធ្លាប់បានប្រកាសជាសាធារណៈរួចហើយថា វ៉ាក់សាំងជំនាន់ក្រោយរបស់ក្រុមហ៊ុនខ្លួនគឺមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ប្រឆាំងជាមួយនឹងមេរោគអូមីក្រុង ខណៈពេលនេះក្រុមហ៊ុនកំពុងដាក់ស្នើសុំទៅកាន់អាជ្ញាធរដើម្បីអនុម័តឲ្យមានការប្រើប្រាស់ជាផ្លូវការហើយ៕ អត្ថបទ៖ ភក្តី

    June 25, 2022