- Pheakdey
- អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៤នាក់ស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅតំបន់អូរីហ្គីនភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ខណៈគិតត្រឹមពេលនេះអគ្គីភ័យដែលបានលេបត្របាក់ព្រៃយ៉ាងសន្ធោសន្ធៅនោះបានអូសបន្លាយចូលដល់ថ្ងៃទី ៥ហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានឲ្យដឹងថា សាកសពជនរងគ្រោះទាំង ៤នាក់នោះត្រូវបានរកឃើញនៅក្នុងកន្លែងផ្សេងគ្នានិងនៅក្នុងថ្ងៃផ្សេងគ្នា ហើយក្រោយប្រទះឃើញសាកសពខាងអាជ្ញាធរមិនបានជូនដំណឹងជាសាធារណៈភ្លាមៗនោះទេ ដោយគេត្រូវរង់ចាំការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះឲ្យបានច្បាស់ជាមុនសិន ដ្បិតជនរងគ្រោះត្រូវបានភ្លើងឆេះខ្លោចអស់មើលមិនស្គាល់នោះទេ។ ក្នុងចំណោមជនរងគ្រោះទាំងអស់នោះ មានសាកសពជនរងគ្រោះចំនួន ២នាក់ត្រូវបានគេរកឃើញនៅក្នុងរថយន្តដែលត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់មួយគ្រឿង ហើយតាមការសន្និដ្ឋានរបស់អាជ្ញាធរគឺមុនពេលស្លាប់ជនរងគ្រោះទាំង ២នាក់នោះព្យាយាមបើករថយន្តគេចចេញពីអគ្គីភ័យ តែរថយន្តទំនងជាបានជាប់គាំងទៅមុខមិនរួច ហើយពួកគេក៏មិនអាចរត់ចេញពីរថយន្តបានទាន់ពេលវេលាដែរ ដ្បិតអគ្គីភ័យបានរាលដាលក្នុងល្បឿនដ៏លឿនបំផុតមួយ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ មានពលរដ្ឋប្រមាណជា ៤,៥០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ ខណៈផ្ទះនិងអាគារប្រមាណជា ១០០ខ្នងត្រូវបានបំផ្លាញទាំងស្រុងដោយសារអណ្តាតភ្លើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
August 3, 2022 - អន្តរជាតិ
អាមេរិក៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ទី២ ខែសីហាម្សិលមិញនេះបាននិយាយព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរជុំវិញជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការថ្លែងព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Alexander Trofimov មន្ត្រីការទូតរុស្ស៊ី និងត្រូវបានធ្វើឡើងក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយជាមួយអង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Alexander Trofimov បានបញ្ជាក់ថា ចំពោះជម្លោះនៅអ៊ុយក្រែនគឺរុស្ស៊ីអាចនឹងធ្វើការពិចារណាចំពោះជម្រើសនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរឬក៏អត់ តែរុស្ស៊ីនឹងមិនពិចារណាយូរទេក្នុងការធ្វើសង្គ្រាមនុយក្លេអ៊ែរប្រសិនបើប្រទេសលោកខាងលិចហ៊ានធ្វើការ “ឈ្លានពានដោយផ្ទាល់” ចូលមកក្នុងជម្លោះមួយនេះ។ សូមបញ្ជាក់ថា ប្រទេសលោកខាងលិចដែលលោក Alexander Trofimov បានធ្វើការព្រមាននោះគឺជាក្រុមប្រទេសដែលជាសមាជិកអង្គការណាតូ ហើយពាក្យថាការឈ្លានពានដោយផ្ទាល់ពីសំណាក់ក្រុមប្រទេសលោកសេរីទាំងនេះគឺសំដៅដល់កសម្មភាពដែលប្រទេសជាសមាជិកណាតូទាំងអស់នេះនាំគ្នាប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់ដើម្បីធ្វើអន្តរាគមន៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
August 3, 2022 - អន្តរជាតិ
ចិន៖ ប្រទេសចិននៅថ្ងៃពុធ ទី៣ ខែសីហានេះនៅតែបន្តរិះគន់ខ្លាំងៗចំពោះវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកនៅលើទឹកដីកោះតៃវ៉ាន់ ដោយចិនបានហៅសកម្មភាពធ្វើទស្សនកិច្ចនោះថា គឺជា “សកម្មភាពដ៏គ្រោះថ្នាក់និងឆោតល្ងង់” ទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times បានឲ្យដឹងថា ក្រៅតែពីបានធ្វើការរិះគន់ចំៗទៅកាន់សេតវិមានអាមេរិក ចិនក៏បានប្រកាសថានឹងចាត់វិធានការផ្នែកសេដ្ឋកិច្ចនិងដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានអញ្ជើញទៅដល់កោះតៃវ៉ាន់ ចិនបានសម្រេចធ្វើការចល័តកងទ័ព និងបើកធ្វើការសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ដោយនៅក្នុងធ្វើការសមយុទ្ធនោះ យោធាចិនថែមទាំងបានប្រើប្រាស់គ្រាប់កាំភ្លើងពិតទៀតផង។ ជាងនេះទៅទៀតបើតាមលោក Wu Qian ដែលជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ក្រុមយោធាចិនក៏គ្រោងនឹងបាញ់សាកល្បងមីស៊ីលនៅតំបន់សមុទ្រខាងកើតនៃកោះតៃវ៉ាន់ផងដែរ៕ អត្ថបទ៖ ភក្តី
August 3, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១ ខែសីហាម្សិលមិញនេះ បានប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងភាពមានអាសន្នហើយជុំវិញករណីរាតត្បាតនៃជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times។ បើតាមលោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា ការសម្រេចប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្ននេះត្រូវបានធ្វើឡើងក្រោយជំងឺជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់ពលរដ្ឋអាមេរិកជាង ៥,៨០០នាក់ ហើយក្នុងនោះករណីឆ្លងចំនួន ៨២៧នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋលីហ្វ័រញ៉ា។ យ៉ាងណាក្តី រដ្ឋកាលីហ្វ័រញ៉ាមិនមែនជាទីកន្លែងដែលមានការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ច្រើនបំផុតនៅអាមេរិកនោះទេ តែទីក្រុងញូវយ៉កឯណោះវិញទេដែលជាកន្លែងមានករណីឆ្លងច្រើនបំផុតដោយគិតត្រឹមពេលនេះនៅក្នុងទីក្រុងញូវយ៉កទាំងមូលគឺមានករណីឆ្លងជំងឺអ៊ុតស្វា Monkeypox រហូតដល់ជាង ១,៣៩០នាក់។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានចម្លងទៅកាន់មនុស្សជាង ១៨,០០០នាក់នៅក្នុងប្រទេសចំនួន ៧៨ផ្សេងគ្នានៅជុំវិញពិភពលោក
August 2, 2022 - អន្តរជាតិ
ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូងកាលពីថ្ងៃចន្ទ ទី១ ខែសីហាម្សិលមិញនេះ ខណៈករណីស្លាប់នេះបានក្លាយជាករណីមានអ្នកស្លាប់ដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូងនៅក្នុងតំបន់អាស៊ីផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសជនជាតិឥណ្ឌាអាយុ ២២ឆ្នាំ រស់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបាន រកឃើញអ្នកស្លាប់ដោយជំងឺអ៊ុតស្វា Monkeypox ចំនួន ២ករណី ខណៈប្រទេសប្រេស៊ីលក៏បានរកឃើញអ្នកស្លាប់ចំនួន ១ករណីផងដែរ។ ដូចនេះករណីស្លាប់របស់បុរសជនជាតិឥណ្ឌាខាងលើនេះគឺជាករណីអ្នកស្លាប់ទី ៤ហើយនៅក្នុងរលកនៃការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ក្នុងពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានចម្លងទៅកាន់មនុស្សជាង ១៨,០០០នាក់នៅក្នុងប្រទេសចំនួន
August 2, 2022 - អន្តរជាតិ
អាមេរិក៖ ព្យុះភ្លៀងនៅតែបន្តគំរាមគំហែងនៅតាមតំបន់ភ្នំដែលស្ថិតនៅក្នុងរដ្ឋ Kentucky ភាគខាងត្បូងសហរដ្ឋអាមេរិក ហើយគ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានឆក់យកជីវិតពលរដ្ឋអាមេរិកចំនួន ៧នាក់បន្ថែមទៀតផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២ ខែសីហានេះ។ ដូចនេះបើគិតជាសរុបរួមត្រឹមពេលនេះគឺចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិកបានកើនដល់ ៣៥នាកហើយ។ បើតាមលោក Andy Beshear ដែលជាអភិបាលរដ្ឋ Kentucky បានប្រាប់ឲ្យដឹងថា ក្រៅតែបានរកឃើញអ្នកស្លាប់ ក៏នៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងជួបផលលំបាកយ៉ាងខ្លាំងផងដែរ ដោយក្នុងនោះមានពលរដ្ឋប្រមាណជា ៣០០នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនិងកំពុងស្នាក់នៅក្នុងតង់ជាបណ្តោះអាសន្ន។ ដោយឡែកពលរដ្ឋប្រមាណជា ១២,០០០នាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ និងមិនអាចធ្វើដំណើរចេញក្រៅបានជាធម្មតានោះទេ ដ្បិតផ្លូវត្រូវបានជន់លេចដោយជំនន់ទឹកភ្លៀងអស់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
August 2, 2022 - អន្តរជាតិ
អូស្រ្តាលី៖ អ្នកដំណើរម្នាក់ត្រូវបានអាជ្ញាធរអូស្រ្តាលីពិន័យជាប្រាក់ជិត ២,០០០ដុល្លារអាមេរិក ក្រោយរូបគាត់បានធ្វើដំណើរទៅដល់ទឹកដីអូស្រ្តាលីដោយបានដាក់នំប៊ឺហ្គឺរចំនួន ២ដុំ និងសាច់ជ្រូកបន្ទះនៅក្នុងកាបូបស្ពាយរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហានេះបានឲ្យដឹងថា អ្នកដំណើររូបនេះទើបធ្វើដំណើរត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី ហើយនំប៊ឺហ្គឺរដែលរូបគាត់បានរក្សាទុកជាប់ខ្លួនសម្រាប់ញ៉ាំនោះគឺនំប៊ឺហ្គឺរយីហោ McMuffins ចំនួន ២ដុំ និងសាច់ជ្រូកបន្ទះជាច្រើនចំណិត ខណៈរូបគាត់មិនបានចាប់អារម្មណ៍ទេថា អាហារទាំងនោះជារបស់ដែលត្រូវបានហាមឃាត់។ គួររម្លឹកជូនថា ថ្មីៗនេះអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានសម្រេចដាក់ចេញវិធានការយ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការចម្លងមេរោគពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ និងជាពិសេសគឺមេរោគដែលអាចចម្លងតាមរយៈអាហារនាំចូលតែម្តង។ តួយ៉ាងដូចករណីខាងលើនេះគឺអ្នកដំណើរត្រូវរងនូវការពិន័យដោយសារតែគាត់បាននាំយកសាច់ជ្រូកពីប្រទេសឥណ្ឌូនេស៊ីដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ខណៈដុំសាច់ជ្រូកនោះហើយដែលជាប្រភេទអាហារមានហានិភ័យខ្ពស់នៃការចម្លងមេរោគនោះ។ ចំពោះករណីនាំចូលអាហារពីបរទេសដោយគ្មានការអនុញ្ញាតនេះគឺអ្នកដំណើរត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២,៦៦៤ ដុល្លារអូស្រ្តាលី ឬស្មើនឹង ១,៨៦២ ដុល្លារអាមេរិក៕ អត្ថបទ៖ ភក្តី
August 1, 2022 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ២៨នាក់ដោយក្នុងនោះមាន ៤នាក់ជាកុមារផងបានស្លាប់បាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀង នេះបើគិតត្រឹមថ្ងៃអាទិត្យ ទី៣១ ខែកក្កដានេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា គ្រោះធម្មជាតិដ៏លឿននេះបានកើតឡើងនៅក្នុងរដ្ឋ Kentucky ភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈហេតុការណ៍នេះត្រូវបានគេចាត់ទុកជាគ្រោះធម្មជាតិកម្រិតធ្ងន់ធ្ងរបំផុតសម្រាប់រដ្ឋ Kentucky ផងដែរ។ បើតាមលោក Andy Beshear ដែលជាអភិបាលរដ្ឋ Kentucky បានប្រាប់ឲ្យដឹងថា ទឹកបានជន់លេចយ៉ាងឆាប់រហ័សបំផុតនៅតាមសហគមន៍របស់ប្រជាពលរដ្ឋក្រោយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា ហើយដោយសារតែល្បឿននៃទឹកជំនន់បានជន់លេចលឿនខ្លាំងពេកទើបពលរដ្ឋមិនអាចត្រៀមការពារខ្លួនបានទាន់ពេលវេលានោះទេ។ លោកអភិបាលរដ្ឋរូបនេះបានបន្តថា នាពេលកន្លងមករដ្ឋ Kentucky មិនដែលជួបគ្រោះធម្មជាតិធ្ងន់ធ្ងរដូចនេះទេ តែនៅក្នុងឆ្នាំនេះស្រាប់តែបានជួបគ្រោះថ្នាក់ធំៗ ២ជាប់គ្នាតែម្តង ដោយកាលពី ៧ខែមុនមានព្យុះកំបុតត្បូងមួយបានឆក់យកជីវិតពលរដ្ឋអស់ជិត
August 1, 2022 - អន្តរជាតិ
អូស្រ្តាលី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហានេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអូស្រ្តាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាថ្មីម្តងទៀត ហើយនៅចំពោះមុខការផ្ទុះឡើងវិញនេះអាជ្ញាធរអូស្រ្តាលីបានជម្រុញឲ្យពលរដ្ឋអនុវត្តវិធានការធ្វើការងារនៅតាមផ្ទះជាថ្មីម្តងទៀតផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានបញ្ជាក់ថា គឺគិតនៅត្រឹមថ្ងៃទី ២៦ ខែកក្កដាកន្លងទៅនេះនៅតាមមន្ទីរពេទ្យក្នុងប្រទេសអូស្ត្រាលីបានផ្ទុកអ្នកជំងឺពេញអស់ទៅហើយ ខណៈតាមការព្យាករណ៍បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនឹងបន្តកើនឡើងជាច្រើនបន្ថែមទៀតក្នុងរយៈដ៏ខ្លីខាងមុខនេះ។ ឆ្លើយតបនឹងរលករាតត្បាតថ្មីនេះលោក Paul Kelly ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តអូស្រ្តាលីបានស្នើសុំឲ្យក្រុមហ៊ុន ស្ថាប័ន និងក្រុមនិយោជកទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនត្រលប់ទៅធ្វើការងារនៅផ្ទះជាថ្មីម្តងទៀត ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងថ្មី។ ប្រធានផ្នែកវេជ្ជសាស្រ្តរូបនេះបានបន្តថា ប្រសិនបើពលរដ្ឋអាចនាំគ្នាធ្វើការងារនៅតាមផ្ទះបានក្នុងរយៈ ២-៣សប្តាហ៍ជាប់គ្នា នោះស្ថានភាពរាតត្បាតកូវីដ-១៩នឹងមានការប្រែប្រួលយ៉ាងខ្លាំងតែម្តង ពោលគឺចំនួនអ្នកឆ្លងថ្មីនឹងត្រូវបានកាត់បន្ថយយ៉ាងច្រើន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៩លាននាក់ ស្លាប់ជាង ១ម៉ឺននាក់
August 1, 2022 - អន្តរជាតិ
អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានរាយការណ៍ថា បានរកឃើញអ្នកស្លាប់ម្នាក់ដោយជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែកក្កដានេះ។ ករណីស្លាប់នេះគឺជាករណីទី ១ហើយសម្រាប់ប្រទេសអេស្ប៉ាញ និងជាករណីដំបូងដែលបានកើតមាននៅក្នុងតំបន់អឺរ៉ុបផងដែរ ខណៈគិត ត្រឹមពេលនេះមានមនុស្សចំនួន ២នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺអ៊ុតស្វា Monkeypox នៅក្នុងរលកនៃការរាតត្បាតថ្មីៗនេះដោយមិនរាប់បញ្ចូលករណីស្លាប់នៅក្នុងតំបន់អាហ្វ្រិកនោះទេ។ យោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា បើគិតជាសរុបរួមអំពីចំនួនអ្នកស្លាប់ទាំងអស់នៅជុំវិញពិភពលោកចាប់តាំងមានការរាតត្បាត ជំងឺអ៊ុតស្វា Monkeypox មក ពោលគឺរាប់បញ្ចូលទាំងករណីស្លាប់នៅតំបន់អាហ្វ្រិកគឺគិតត្រឹមពេលនេះមានអ្នកស្លាប់សរុបចំនួន ៥នាក់ហើយ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ២២,១៤១នាក់ នៅក្នុងប្រទេសចំនួន ៧២ផ្សេងគ្នា ដោយមិនរាប់បញ្ចូលប្រទេសនៅតំបន់អាហ្វ្រិកដែលជាកន្លែងធ្លាប់កើតមានជំងឺប្រភេទនេះជាធម្មតានោះទេ៕
July 30, 2022









