- Pheakdey
- អន្តរជាតិ
ថៃ៖ អាជ្ញាធរក្រុងបាងកកបានចេញសេចក្តីព្រមានអំពីបញ្ហាទឹកជំនន់ចំពោះសហគមន៍មួយចំនួននៅតាមដងទន្លេចៅប្រាយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ បើតាមរដ្ឋបាលក្រុងបាងកកបានបញ្ជាក់ថា ទឹកភ្លៀងបានផ្តើមធ្លាក់យ៉ាងច្រើនតាំងពីថ្ងៃសោរ៍ចុងសប្តាហ៍មុននិងអាចបន្តធ្លាក់ច្រើនរហូតដល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ ខណៈឥទ្ធិពលនៃទឹកភ្លៀងនឹងបង្ករឲ្យមានទឹកហូរកាត់ទំនប់ទន្លេចៅប្រាយ៉ាកើនឡើងក្នុងបរិមាណចន្លោះពី ១,៨០០ ទៅ ២,០០០ ម៉ែត្រគុបក្នុងមួយវីនាទីផងដែរ។ បើតាមមជ្ឈមណ្ឌលសម្រាប់ការព្យាករណ៍កម្ពស់ទឹកបានបញ្ជាក់ថា ទឹកទន្លេចៅប្រាយ៉ាអាចនឹងកើនឡើងក្នុងចន្លោះកម្ពស់ពី ០,៤-០,៥ ម៉ែត្រនិងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសហគមន៍នៅជាប់ទំនប់ ខណៈស្ថានភាពគ្រោះថ្នាក់នេះអាចបន្តអូសបន្លាយរហូតដល់ថ្ងៃទី ១០ ខែកញ្ញានេះ។ បើតាមរដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់នៅមិនទាន់គំរាមគំហែងអាយុជីវិតពលរដ្ឋណាម្នាក់នៅឡើយទេ តែទោះជាយ៉ាងណាក្តីអាជ្ញាធរក្រុងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយបានកើតឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
September 5, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៥ ខែកញ្ញានេះបានចេញសេចក្តីណែនាំអំពីបញ្ហាអាកាសធាតុ និងបានបង្កើនកម្រិតប្រកាសអាសន្នទៀតផងចំពោះព្យុះទីហ្វុង Hinnamnor ដែលអាចបង្កការគំរាមគំហែងខ្លាំងនៅតាមតំបន់មួយចំនួននាពេលដ៏ខ្លីខាងមុខនេះ។ ព្យុះទីហ្វុង Hinnamnor បានធ្វើដំណើរចេញពីតំបន់ភាគខាងជើងប្រទេសក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគត្បូង ដែលមានចម្ងាយប្រមាណជា ៩០គឺឡូម៉ែត្រពីកំពង់ផែក្រុង Busan នៅព្រឹកស្អែកនេះ។ តាមការព្យាករណ៍ព្យុះទីហ្វុង Hinnamnor នឹងបង្កឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងបានបញ្ជាក់ថា ព្យុះទីហ្វុង Hinnamnor អាចបង្កការគំរាមគំហែងក្នុងទីក្រុង និងតំបន់ជាច្រើនដូចជា Gwangju, Busan, Daegu, Ulsan និងនៅតំបន់កោះ Jeju ហើយអាជ្ញាធរបានសម្រេចទាញសញ្ញាអាសន្នក្នុងកម្រិតដ៏ខ្ពស់មួយដែលមិនធ្លាប់មាននោះទេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នៅចំពោះមុនបញ្ហាអាកាសធាតុនេះក្រុមហ៊ុនសាងសង់កប៉ាល់ចំនួន
September 5, 2022 - អន្តរជាតិ
អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានសម្រេចបង្កើត “មជ្ឈមណ្ឌលត្រជាក់” ដើម្បីជួយជនងាយរងគ្រោះដោយរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែសីហានេះ។ ការសម្រេចបង្កើត “មជ្ឈមណ្ឌលត្រជាក់” ត្រូវបានធ្វើឡើងក្រោយពេលដែលសីតុណ្ហភាពនៅតំបន់ខ្លះក្នុងរដ្ឋកាលីហ្វ័រញ៉ាបានកើនឡើងរហូតដល់កម្រិត ៤៣អង្សាសេ ហើយនៅក្នុងបរិយាកាសដ៏ក្តៅនេះតម្រូវការនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់និងកង្ហារនៅតាមផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗក៏មានការកើនឡើងយ៉ាងគំហុកផងដែរ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះបានធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីទៅតាមផ្ទះប្រជាពលរដ្ឋម្នាក់ៗត្រូវបានកាត់បន្ថយ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនត្រូវស្នាក់នៅក្នុងផ្ទះក្រោមសីតុណ្ហភាពយ៉ាងក្តី។ ដើម្បីឆ្លើយនឹងបញ្ហាប្រឈមនេះអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានសម្រេចបង្កើត “មជ្ឈមណ្ឌលត្រជាក់” ចំនួន ៤០កន្លែងផ្សេងគ្នា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋដែលមិនអាចស្នាក់នៅផ្ទះខ្លួនឯងបានអាចនាំគ្នាមកសម្រាកនៅក្នុងមជ្ឈមណ្ឌលនេះបាន។ គិតត្រឹមពេលនេះនៅក្នុង “មជ្ឈមណ្ឌលត្រជាក់” ទាំងអស់គឺមានពលរដ្ឋរាប់ពាន់នាក់បានទៅស្នាក់នៅរួមគ្នាដើម្បីទទួលបានបរិយាកាសត្រជាក់ និងអាចទទួលបានភេសជ្ជៈត្រជាក់ៗសម្រាប់ទទួលទានផងដែរ៕ ប្រភព៖ The Strait Time
September 3, 2022 - អន្តរជាតិ
ថៃ៖ រឿងរ៉ាវទាក់ទងនឹងករណីភ្លើងឆេះ Pub Mountain B នៅក្នុងប្រទេសថៃនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ ដ្បិតនៅថ្ងៃសៅរ៍ ទី៣ ខែសីហានេះកាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានជនរងគ្រោះនៅក្នុងហេតុការណ៍អកុសលនោះម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិត។ ដូចនេះគិតត្រឹមពេលនេះចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតសរុបក្នុងអគ្គីភ័យដែលបានលេបត្របាក់អាគារ Pub យ៉ាងឆាប់រហ័សនោះបានកើនឡើងដល់ ២៣នាក់ហើយ។ គួររម្លឹកជូនថា Pub Mountain B មានទីទាំងស្ថិតនៅក្នុងតំបន់ Sattahip ខេត្ត Chon Buri ភាគខាងកើតប្រទេសថៃបានឆេះកាលពីយប់ថ្ងៃទី ៥ ខែសីហាកន្លងទៅ ហើយភ្លាមៗក្រោយកើតហេតុគេបានរកឃើញមានមនុស្សស្លាប់ចំនួន ១៤នាក់ និងរងរបួសធ្ងន់ចំនួន ៤០នាក់។ យ៉ាងណាក្តី ក្នុងរយៈពេលជិតមួយខែនេះមក
September 3, 2022 - អន្តរជាតិ
អាមេរិក៖ សភាសហដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២ ខែសីហានេះបានអនុម័តលើគម្រោងលក់អាវុធដែលមានតម្លៃសរុបជាង ១,១ពាន់លានដុល្លារអាមេរិកឲ្យទៅកោះតៃវ៉ាន់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការអនុម័តរបស់សភាអាមេរិកនៅពេលនេះបានធ្វើឲ្យចិនខឹងកាន់តែខ្លាំងផងដែរ ដ្បិតនៅក្នុងអំឡុងពេលនេះចិននិងអាមេរិកកំពុងតែមានភាពតានតឹងជាមួយគ្នាយ៉ាងខ្លាំងផងដែរនៅជុំវិញសំណុំរឿងកោះតៃវ៉ាន់នេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា កញ្ចប់យោធាដែលអាមេរិកបានសម្រេចលក់ឲ្យទៅកោះតៃវ៉ាន់នៅពេលនេះគឺជាកញ្ចប់ដ៏ធំបំផុតមួយនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ខណៈកញ្ចប់នេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗចំនួន ៣ផ្សេងគ្នាផងដែរ។ កញ្ចប់ទី ១ ដែលមានតម្លៃ ៦៦៥លានដុល្លារគឺសម្រាប់ម៉ៅការក្នុងការថែទាំនិងអភិវឌ្ឍន៍ប្រព័ន្ធរ៉ាដាដែលជាប្រព័ន្ធការពារដែនដីតៃវ៉ាន់ទាំងមូលទាំងម្តង។ កញ្ចប់ថវិកាចំនួន ៣៥៥លានដុល្លារនឹងត្រូវចំណាយទៅលើការទិញមីស៊ីល Harpoon Block II ចំនួន ៦០ គ្រាប់ ដែលជាមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចម្បាំងពីចម្ងាយនិងអាចអាចបាញ់យ៉ាងចំគោលដៅបំផុត។ ដោយឡែកសម្រាប់កញ្ចប់ថវិកាប្រមាណជា ៨៥,៥ លានដុល្លារផ្សេងទៀតនឹងត្រូវចំណាយលើការទិញមីស៊ីល Sidewinder ចំនួន
September 3, 2022 - អន្តរជាតិ
អាមេរិក៖ កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះថា ខ្លួននិងប្រទេសដែលជាសមភាគីចំនួន ២ផ្សេងទៀតរួមមានអាមេរិកនិងជប៉ុននឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុត ប្រសិនបើប្រទេសកូរ៉េខាងជើងបន្តបាញ់សាកល្បងអាវុធនុយក្លែអ៊ែរជាបន្តទៀត។ ការថ្លែងព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Kim Sung ទីប្រឹក្សាផ្នែកសន្តិសុខជាតិកូរ៉េខាងត្បូងនិងបានថ្លែងនៅក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមកិច្ចពិភាក្សាត្រីភាគីជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកគឺលោក Jake Sullivan និង លោក Akiba Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ខណៈកិច្ចពិភាក្សាដ៏ពិសេសនេះបានរៀបចំឡើងនៅឯទីក្រុង Hawaii សហរដ្ឋអាមេរិក។ យ៉ាងណាក្តី លោក Kim Sung មិនបានប្រាប់ឲ្យច្បាស់ទេថា វិធានការដែលប្រទេសជាសមភាគីទាំង ៣ខាងលើគ្រោងដាក់ចេញចំពោះកូរ៉េខាងជើងនឹងមានទម្រង់យ៉ាងណានោះទេ តែលោកគ្រាន់តែបញ្ជាក់ថាវិធានការនោះនឹងក្តៅហើយខ្លាំងក្លាជារាល់ដង។ គួររម្លឹកជូនថា ប្រទេសកូរ៉េខាងជើងបានប្រកាសជោគជ័យក្នុងការផលិតអាវុធនុយក្លេអ៊ែរចាប់តាំងពីឆ្នាំ ២០១៧ ម្លេះ ហើយគិតមកត្រឹមពេលនេះទីក្រុងព្យុងយ៉ាងធ្លាប់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន
September 2, 2022 - អន្តរជាតិ
ប៉ូឡូញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប៉ូឡូញលោក Andrzej Duda បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះថា ប៉ូឡូញបានខាតបង់ប្រាក់អស់ប្រមាណជា ៦,២ ពាន់ពាន់លានស្លូទី (១,៣២ ពាន់ពាន់លានដុល្លារអាមេរិក) ដោយសង្គ្រាមលោកលើកទី២ ដែលបានបង្កឡើងដោយប្រទេសអាឡឺម៉ង់។ លោកប្រធានាធិបតីវ័យ ៥០ឆ្នាំរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ប៉ូឡូញនឹងទាមទារសំណងក្នុងទំហំទឹកប្រាក់ខាងលើនេះជាផ្លូវការពីប្រទេសអាឡឺម៉ង់ផងដែរ។ លោក Andrzej Duda ប្រធានាធិបតីនៃប្រទេសប៉ូឡូញ គួររម្លឹកជូនថា បញ្ហាចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសប៉ូឡូញនិងប្រទេសអាឡឺម៉ង់ ដ្បិតកាលពីឆ្នាំ ២០១៥ ប៉ូឡូញក៏ធ្លាប់បាននិយាយអំពីការទាមទារសំណងនេះម្តងដែរ តែប៉ូឡូញមិនបានប្តឹងទាមទារសំណងជាលក្ខណៈផ្លូវការនោះទេ ខណៈភាគីខាងអាឡឺម៉ង់វិញធ្លាប់អះអាងជារឿញៗថា បញ្ហាទាក់ទាងនឹងប្រាក់សំណងនេះគឺត្រូវបានដោះស្រាយរួចអស់ហើយ។
September 2, 2022 - អន្តរជាតិ
តៃវ៉ាន់៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បានបញ្ជាក់នៅថ្ងៃសុក្រ ទី២ ខែសីហានេះថា ការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ចិន ដែលបានហោះមកក្បែរដែនកោះរបស់តៃវ៉ាន់ដោយគ្មានការអនុញ្ញាតនោះគឺជារឿង “សមស្របបំផុត”។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញជំហរដ៏រឹងមាំរបស់កោះតៃវ៉ាន់ក្នុងកិច្ចការពារដែនដីរបស់ខ្លួន ហើយវាក៏ជាលើកទី ១ដែរ ដែលយោធាតៃវ៉ាន់បានសម្រេចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបសចិនដូចនេះ។ គួររម្លឹកជូន កាលពីប៉ុន្មានថ្ងៃមុននេះយោធាតៃវ៉ាន់ធ្លាប់បាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនម្តងហើយ តែក្រោយមានការបាញ់គំរាមនោះយន្តហោះគ្មានមនុស្សបើករបស់ចិនក៏បានហោះត្រលប់ទៅកាន់ទឹកដីចិនវិញ។ យ៉ាងណាក្តី កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហាម្សិលមិញនេះ យន្តហោះគ្មានមនុស្សបើករបស់ចិកបានហោះមកកាន់កោះដែនកោះរបស់តៃវ៉ាន់ជាថ្មីម្តងទៀត ហើយយោធាតៃវ៉ាន់ក៏សម្រេចបាញ់ទម្លាក់ចោលតែម្តង។ សូមបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បានប្រកាសថា តៃវ៉ាន់នឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុតដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់ចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
September 2, 2022 - អន្តរជាតិ
អង់គ្លេស៖ វិបត្តិនៃការកើនឡើងតម្លៃថាមពលនៅលើពិភពលោកបានកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យជាច្រើននៅតាមបណ្តាលប្រទេសមួយដែលធ្លាក់តែពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីក្រៅប្រទេសជាពិសេសគឺការនាំចូលថាមពលពីប្រទេសរុស្ស៊ីតែម្តង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា វិស័យសុខាភិបាលនៅក្នុងប្រទេសអង់គ្លេសកំពុងរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីវិបត្តិនៃការកើនឡើងតម្លៃថាមពលនៅលើពិភពលោក ពោលគឺនៅពេលនេះមន្ទីរពេទ្យនៅចក្រភពអង់គ្លេសកំពុងស្ថិតនៅក្នុងដំណាកកាលដែលត្រូវពិចារណាថា តើគួរជ្រើសរើសយកការសន្សំសំចៃថាមពលអគ្គិសនី ឬជ្រើសរើសយកគុណភាពនៃការមើលថែទាំអ្នកជំងឺឲ្យស្របតាមកម្រិតស្តង់ដាដែលធ្លាប់អនុវត្តនាពេលកន្លងមក។ បើយោងតាមការសិក្សាដែលត្រូវបានចេញផ្សាយដោយទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេសបានឲ្យដឹងថា នៅតាមមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេសនឹងត្រូវបង្កើតការចំណាយយ៉ាងច្រើនទៅលើហ្គាស និងថាមពលអគ្គិសនី ពោលគឺត្រូវបន្ថែមការចំណាយរហូតដល់ខ្ទង់ ២លានផោន (ជាង ២,៣លានដុល្លារអាមេរិក) ឯណោះក្នុងមួយខែ។សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះកម្រិតអតិផរណនៅអង់គ្លេសបានកើនឡើង ១០,១ % ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈគេបានព្យាករណ៍ថា នៅឆ្នាំក្រោយកម្រិតអតិផរណាអាចនឹងកើនរហូតដល់ ១៨%ទៀតផង។ ដោយឡែកតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅតាមផ្ទះវិញក៏មានការកើនឡើងយ៉ាងខ្ពស់ដែរដោយចាប់ពីខែតុលាខាងមុននេះគឺតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីអាចនឹងកើនឡើងរហូតដល់ ៨០% បើធៀបទៅនឹងរយៈពេលមុនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖Daily Mail
September 1, 2022 - អន្តរជាតិ
ម៉ាឡេស៊ី៖ តុលាការម៉ាឡេស៊ីនៅរលៀសថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះបានសម្រេចផ្តន្ទាទោសឲ្យលោកស្រី Rosmah Mansor ដែលជាភរិយាអតីតប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីជាប់គុករយៈពេល ១០ឆ្នាំជុំវិញករណីប្រព្រឹត្តិអំពីពុករលួយនាពេលកន្លងមក។ ក្រៅតែពីបានសម្រេចផ្តន្ទាទោសឲ្យជាប់គុកហើយ លោកស្រី Rosmah Mansor អាយុ ៧០ឆ្នាំ ជាភរិយារបស់អតីតប្រធានាធិបតីម៉ាឡេស៊ីគឺលោក Najib Razak ក៏ត្រូវបានតុលាការសម្រេចពិន័យជាប្រាក់ចំនួន ៩៧០លាន រីងហ្គីត ឬស្មើនឹងប្រាក់ប្រមាណជា ២១៦លានដុល្លារអាមេរិកផងដែរ។ បើតាមតុលាការនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា លោកស្រី Rosmah Mansor កាលពីអំឡុងឆ្នាំ ២០១៦-២០១៧ បានទទួលប្រាក់សូកប៉ាន់ពីក្រុមហ៊ុនមៅការមួយឈ្មោះ Saidi Abang Samsudin ក្នុងទំហំទឹកប្រាក់ ១៨៧,៥
September 1, 2022









