- Pheakdey
- អន្តរជាតិ
តម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីបានបន្តឡើងថ្លៃគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះ។ បើគេធ្វើការប្រៀបធៀបតម្លៃប្រេងនៅពេលនេះជាមួយនឹងតម្លៃប្រេងនៅក្នុងវគ្គមុនគឺគេមើលឃើញថា តម្លៃប្រេងបានបន្តកើនឡើងចំនួន ៣%បន្ថែមទៀតពីលើតម្លៃប្រេងដែលខ្ពស់ស្រាប់ទៅហើយ ខណៈក្រុមអ្នកជំនាញបានព្យាការណ៍ថា តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតផងដែរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើយោងតាមវិទ្យាស្ថាន West Texas Intermediate (WTI) របស់អាមេរិកបានដាក់ការព្យាករណ៍ថា តម្លៃប្រេងសកលអាចនឹងបន្តកើនឡើង ០,៣%បន្ថែមទៀត ឬស្មើនឹង ២៥សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលត្រូវឡើងដល់ ៩៥,៩៤ ដុល្លារ។ ចំពោះតម្លៃប្រេងឆៅនៅអាមេរិកអាននឹងបន្តកើនឡើងចំនួន ០,២% ឬស្មើនឹង ១៩សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលអាចកើនដល់ ៨៨,១០ដុល្លារ។ ប្រភពខាងលើបានបន្តថា ការកើនឡើងនៃតម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ស្តុកប្រេងឆៅនៅអាមេរិកផងដែរ
October 27, 2022 - អន្តរជាតិ
ហ្វីលីពីន៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងបានប៉ះពាល់ដល់សកម្មធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ពិពេសនោះគឺអាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូនតែម្តង។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា នៅក្នុងរដូវភ្លៀងនេះក្រុមអ្នករត់ម៉ូតូឌុបជាច្រើននៅក្នុងទីក្រុង Hagonoy នៃប្រទេសហ្វីលីពីនបាននាំគ្នាត្អូញត្អែរអំពីការអាកខានប្រកបអាជីវកម្មរបស់ពួកគាត់ជាញឹកញាប់ ដោយសារក្រុមអ្នកដំណើរមិនហ៊ានជិះម៉ូតូឡើយព្រោះតែខ្លាចសាចទឹកប្រឡាក់ខោអាវឬធ្វើឲ្យទទឹកខោអាវរបស់គាត់។ ដើម្បីបន្តដង្ហើមអាជីវកម្មមួយនេះ ក្រុមអ្នករត់ម៉ូតូឌុបនៅទីក្រុង Hagonoy បានសម្រេចកែច្នៃម៉ូតូរបស់ពួកគាត់ឲ្យខ្ពស់ជាងមុន ពោលគឺក្រោយកែច្នៃរួចហើយម៉ូតូទាំងអស់នោះអាចមានកម្ពស់រហូតដល់ ២ ម៉ែត្រ ហើយវាពិតជាបានជួយការពារមិនឲ្យអ្នកដំណើរទទឹកខោអាវនោះទេ បើទោះជាត្រូវបើកបរក្នុងអំឡុងពេលមានទឹកលិចទីក្រុងខ្លាំងក៏ដោយ។ លោក Russel Lopez ដែលជាអ្នករត់ម៉ូតូឌុបម្នាក់បានប្រាប់ឲ្យដឹងថា គាត់បានប្រកបរបរជាអ្នករត់ម៉ូតូឌុបអស់រយៈពេល ១០ឆ្នាំមកហើយ ខណៈរូបគាត់តែងតែបាត់បង់ប្រាក់ចំណូលទាំងស្រុងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងៗម្តង។ យ៉ាងណាក្តីអ្នករត់ម៉ូតូរូបនេះបានបន្តថា ក្រោយកែច្នៃម៉ូតូឲ្យខ្ពស់ជាងមុនរួចគឺគាត់នៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានជាធម្មតា ខណៈជាមធ្យមគាត់អាចបានរកប្រាក់ចំណូលបាន ៥០០ ប៉េសូ (២៥ដុល្លារ) ក្នុងមួយថ្ងៃ៕
October 22, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងបានសម្រេចចេញដីកាចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ចំនួន ២រូបជុំវិញករណីស្លាប់មន្ត្រីជលផលនៃក្រសួងនេសាទរបស់រដ្ឋាភិបាលខាងត្បូងម្នាក់ ដែលបានស្លាប់ក្នុងកណ្តាប់ដៃរបស់ទាហានកូរ៉េខាងជើងកាលពីឆ្នាំ ២ឆ្នាំមុន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែតុលានេះបានឲ្យដឹងថាអតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េខាងត្បូងទាំង ២រូបនោះរួមមាន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់ និងម្នាក់ទៀតជាអតីតប្រធានឆ្មាំសមុទ្រ ខណៈមន្ត្រីជលផល ដែលបានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំ ២០២០កន្លងទៅនោះគឺលោក Lee Rae-jin ដែលរូបគាត់ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ ហើយក្រោយមកសពរបស់គាត់ត្រូវបានដុតកម្ទេចចោលនៅដែនសមុទ្ររបស់កូរ៉េខាងជើងទៀតផង។ លោក Lee Rae-jin គួររម្លឹកជូនថា មុនពេលស្លាប់លោក Lee Rae-jin បានជួបឧប្បត្តិហេតុក្នុងពេលបំពេញការងារនៅលើដែនសមុទ្រកូរ៉េខាងត្បូង ហើយរូបគាត់បានអណ្តែតនៅលើទឹកសមុទ្រជិត ៦ម៉ោង មុនពេលរសាត់ទៅដល់ដែនសមុទ្ររបស់កូរ៉េខាងជើង។ តាមការស៊ើបអង្កេតរបស់តុលាការកូរ៉េខាងត្បូងបានរកឃើញថា
October 22, 2022 - អន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះបានឲ្យដឹងថា ទីក្រុងដាណាង ដែលជាក្រុងទេសចរណ៍ដ៏មានសក្តានុពលមួយរបស់វៀតណាមបានរងនូវការគំរាមគំហែងយ៉ាងខ្លាំងដោយទឹកជំនន់កាលពីសប្តាហ៍ទៅនេះ ខណៈទឹកជំនន់នោះត្រូវបានគេមើលឃើញថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននាពេលកន្លងមកនោះទេ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានខ្យល់ព្យុះនិងភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយនៅក្នុងស្ថានភាពបន្ទាន់ដូចនេះពលរដ្ឋមួយចំនួនមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ឆ្លើយតបនឹងគ្រោះធម្មជាតិនោះទេ។ បើតាមលោក Le Trung Chinh ដែលជាអភិបាលក្រុងដាណាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺឥទ្ធិពលនៃទឹកជំនន់បានបំផ្លាញផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃដីចំនួន ៧៤ហិចតា សម្លាប់សត្វគោ ក្របី មាន់ ទា អស់ជាងចំនួន ៦០,០០០ក្បាល បំផ្លាញសាលារៀនអស់ចំនួន ១៤កន្លែង បំផ្លាញសៀវភៅសម្រាប់សិក្សាអស់ចំនួន ៤,០០០សម្រាប់ និងធ្វើឲ្យខូចខាតផ្ទះចំនួន ៧០,០០០ខ្នង ខណៈមានរថយន្តចំនួន
October 21, 2022 - អន្តរជាតិ
អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានលើកឡើងថា កងយោធាអាមេរិកត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់នៅក្នុងពេលឥលូវនេះដើម្បីត្រៀមឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាននៅលើទឹកដីកោះតៃវ៉ាន់ ដែលអាចកើតមានឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់មេរិកដែលបានធ្វើសេចក្តីអះអាងនេះគឺឧត្តមនាវីឯក Michael Gilday ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក ខណៈការបញ្ចេញទស្សនៈរបស់លោកគឺត្រូវបានធ្វើឡើងនៅក្នុងពិធីសន្និសិទ្ធផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ។ ឧត្តមនាវីឯក Michael Gilday ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិករូបនេះបាននិយាយចំៗថា ប្រទេសចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping គឺកំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងឈ្លានពានកោះតៃវ៉ាន់ ហើយប្រតិបត្តិការណ៍ឈ្លានពាននោះអាចនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខ ឬអាចនៅក្នុងឆ្នាំនេះតែម្តង។ ឧត្តមនាវីឯករូបនេះបានបន្តថា កត្តាដែលជំរុញឲ្យចិនកាន់តែចង់វាយដណ្តើមយកកោះតៃវ៉ាន់ក្នុងពេលនេះគឺដោយសារស្ថានពិភពលោកកំពុងមានភាពអំណោយផលសម្រាប់ចិន ពោលគឺពិភពលោកកំពុងជាប់ដៃដោះស្រាយបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈប្រទេសចិនវិញកំពុងឈរមើលនិងរៀនសូត្រយុទ្ធសាស្រ្តពីរុស្ស៊ី ខណៈចិនក្នុងនាមជាប្រទេសសម្ព័ន្ធមិត្តជាមួយរុស្ស៊ីគឺមិនបានរងផលប៉ះពាល់ពីវិបត្តិនៃការឡើងថ្លៃថាមពល និងវិបត្តិសេដ្ឋកិច្ចផ្សេងៗទៀតនោះទេ៕ លោកប្រធានាធិបតីចិន Xi Jinping អត្ថបទ៖
October 21, 2022 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ប្រភេទ Pfizer គ្រោងនឹងដំឡើងថ្លៃលើផលិតផលវ៉ាក់សាំងរបស់ខ្លួនសម្រាប់លក់ជូនរដ្ឋាភិបាលអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលានេះ។ បើតាមអ្នកនាង Angela Lukin ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ក្នុងគម្រោងនាពេលកន្លងមកគឺរដ្ឋាភិបាលអាមេរិកបានទិញវ៉ាក់សាំង Pfizer ក្នុងតម្លៃត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះក្នុងមួយដូស ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានយកវ៉ាក់សាំងអស់នោះទៅចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃនោះទេ។ នាយកប្រតិបត្តិរូបនេះបានបន្តថា ឥលូវនេះគម្រោងចាស់សម្រាប់ការទិញ-លក់វ៉ាក់សាំង Pfizer រវាងក្រុមហ៊ុននិងរដ្ឋាភិបាលអាមេរិកបានបញ្ចប់ហើយ ខណៈគម្រោងថ្មីនឹងត្រូវបន្តក្នុងពេលឆាប់ៗខាងមុខនេះ ហើយនៅក្នុងគម្រោងថ្មីនោះគឺក្រុមហ៊ុនគ្រោងនឹងដំឡើងថ្លៃវ៉ាក់សាំងក្នុងតម្លៃចន្លោះពី ១១០ដុល្លារ ទៅ ១៣០ដុល្លារ សម្រាប់វ៉ាក់សាំងមួយដូស។ គួរបញ្ជាក់ជូនថា Pfizer គឺជាក្រុមហ៊ុនផលិតឱសថដ៏ធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក
October 21, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃនៅថ្ងៃពុធទី ១៩ ខែតុលានេះបានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទ BQ.1 លើកដំបូង ដែលមេរោគនេះគឺជាប្រភេទមេរោគអាចបង្កការចម្លងបានលឿនបំផុត។ តាមរយៈសេចក្តីជូនដំណឹងខាងលើនេះអាជ្ញាធរថៃក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះវត្តមាននៃមេរោគថ្មីនេះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា វត្តមាននៃមេរោគបំប្លែងខ្លួន BQ.1 អាចនឹងបង្កបញ្ហាក្នុងសង្គមជាថ្មីម្តងទៀតផងដែរ ពោលគឺហានិភ័យនៃការរាតត្បាតមេរោគប្រភេទនេះមានកម្រិតខ្ពស់ណាស់។ គួរបញ្ជាក់ជូនថា មេរោគបំប្លែងខ្លួន BQ.1 គឺជាវ៉ារ៉្យង់ដែលបានបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ អូមីក្រុងប្រភេទ BA.5 ខណៈមេរោគ BQ.1 មានកម្រិតនៃការចម្លងលឿនជាងមេរោគអូមីក្រុងប្រភេទផ្សេងៗទៀតរហូតដល់ ១៥%ឯណោះ។ ជាងនេះទៅទៀតនាពេលកន្លងមក លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកធ្លាប់បានលើកឡើងថា មេរោគ BQ.1 អាចបង្កគ្រោះថ្នាក់ចំពោះអ្នកជំងឺធ្ងន់ធ្ងរជាងមេរោគកូវីដ-១៩ទូទៅ ខណៈមេរោគប្រភេទបានចម្លងទៅកាន់ពលរដ្ឋអាមេរិកប្រមាណជា ១០%
October 19, 2022 - អន្តរជាតិ
បារាំង៖ ក្រុមកម្មករនៅក្នុងប្រទេសបារាំងរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលានេះ។ ហេតុផលចម្បងនៃសម្រេចនាំគ្នាធ្វើបាតុកម្មគឺក្រុមកម្មករចង់ទាមទារឲ្យមានការដំឡើងប្រាក់ឈ្មួលរបស់ពួកគេឲ្យខ្ពស់ជាងមុន ដើម្បីឆ្លើយតបនឹងកម្រិតអតិផរណានាពេលចប្ចុប្បន្ន ពោលគឺទាមទារប្រាក់ឈ្មួលឲ្យបានសមស្របទៅនឹងតម្លៃទំនិញនៅលើទីផ្សារដែលបានឡើងថ្លៃក្នុងកម្រិតដ៏ខ្ពស់មួយ។ ប្រភពខាងលើបានបន្តថា ក្រុមកម្មករបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវសំខាន់ៗនៅទូទាំងប្រទេសបារាំង និងជាពិសេសនៅតំបន់ដែលមានស្ថានីយ៍ប្រេងឥន្ទនៈ ហើយសកម្មភាពនេះក៏បានផ្តល់ការរាំងស្ទះចំពោះការធ្វើដំណើររបស់ពលរដ្ឋរាប់លាននាក់ផ្សេងទៀតផងដែរ។ បាតុករម្នាក់ឈ្មោះ Laurent Leger អាយុ ៥៩ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់ចង់ទាមទារឲ្យមានការដំឡើងប្រាក់ឈ្មួល ១០% ដើម្បីទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលតម្លៃនៃម្ហូបអាហារនិងតម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា បញ្ហាសេដ្ឋកិច្ចដែលប្រទេសបារាំងកំពុងជួបប្រទះនៅពេលនេះបានកើតឡើងក្រោមហេតុផលសំខាន់ៗមួយចំនួនដូចជា វិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃវិបត្តិសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន៕ អត្ថបទ៖ ភក្តី ប្រភព៖
October 19, 2022 - អន្តរជាតិ
ទីក្រុងព្រុចសែល៖ ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានយល់ព្រមគ្នាលើកគម្រោងមួយសម្រាប់ជួយគាំទ្រប្រទេសអ៊ុយក្រែន ដែលគម្រោងនោះគឹជាបេសកម្មបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនប្រមាណជា ១៥,០០០នាក់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះបានបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែននោះនឹងត្រូវចាប់ផ្តើមនៅខែក្រោយនេះហើយ ខណៈគេបានដាក់ការរំពឹងទុកយ៉ាងខ្ពស់ថា ក្រោមបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួចកងកម្លាំងអ៊ុយក្រែននឹងមានសមត្ថភាពខ្ពសជាងមុនក្នុងការប្រយុទ្ធតតាំងជាមួយកងកម្លាំងរុស្ស៊ី។ ប្រភពខាងលើបានបន្តថា ក្រៅតែសម្រេចផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមទាហានហើយ សហភាពអឺរ៉ុបក៏គ្រោងនឹងផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដោយជំនួយនោះនឹងមានតម្លៃចំនួន ៥០០លានអឺរ៉ូ (ជាង ៤៨៧លានដុល្លារអាមេរិក)។ សូមបញ្ជាក់ជូនថា ការសម្រេចផ្តល់ជំនួយចំនួន ៥០០លានអឺរ៉ូបន្ថែមទៀតនៅពេលនេះ គឺធ្វើឲ្យកញ្ចប់ជំនួយសរុបដែលសហភាពអឺរ៉ុបបានផ្តល់ទៅកាន់អ៊ុយក្រែនមានតម្លៃរហូតដល់ ៣ពាន់លានអឺរ៉ូ (ជាង ២,៩ពាន់លានដុល្លារអាមេរិក) ហើយ បើគិតចាប់តាំងពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមមក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
October 17, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ប្រទេសកូរ៉េត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ សមយុទ្ធយោធាដែលកូរ៉េខាងត្បូងកំពុងអនុវត្តនោះគឺជាយមយុទ្ធយោធាប្រចាំឆ្នាំ ដែលមានឈ្មោះថា Hoguk ជាសមយុទ្ធយោធាបែបការពារប្រទេសពីការឈ្លានពាន ហើយតាមគម្រោងគឺសមយុទ្ធមួយនេះនឹងត្រូវបន្តធ្វើរហូតដល់ថ្ងៃសោរ៍ ចុងសប្តាហ៍នេះ។ ប្រភពខាងលើបានបន្តថា ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនៅពេលនេះគឺស្របពេលដែលប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ ពោលវាគឺជាពេលដែលប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើងកំពុងមានភាពតានតឹងជាមួយយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា ការធ្វើសមយុទ្ធយោធារបស់កងកម្លាំងកូរ៉េខាងត្បូងនៅពេលនេះក៏មានការចូលរួមពីក្រុមយោធារបស់អាមេរិកផងដែរ ខណៈសមយុទ្ធរួមគ្នាគ្នានឹងត្រូវធ្វើឡើងទាំងយប់ទាំងថ្ងៃ ហើយវាគឺជាការបង្ហាញពីរបៀបនៃការការពារប្រទេសជាក់ស្តែងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
October 17, 2022









