Pheakdey
  • អន្តរជាតិ

    កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ​ ទី១៨ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញនេះបានបាញ់មីស៊ីលផ្លោងយ៉ាងយោចណាស់មួយគ្រាប់បន្ថែមទៀត ហើយវាគឺជាមីស៊ីលផ្លោងទី ២ហើយដែលទីក្រុងព្យុងយ៉ាងបានបាញ់ក្នុងគោលបំណងធ្វើការព្រមាននិងឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន។ គួររម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះ កូរ៉េខាងជើងបានប្រកាសច្បាស់ថា នឹងធ្វើការ “ឆ្លើយតបក្នុងកម្រិតដ៏ខ្លាំងក្លាបំផុត” ចំពោះសកម្មភាពនៃការធ្វើសមយុទ្ធយោធារវាងប្រទេសជាសម្ព័ន្ធទាំង ៣ខាងលើនេះ។ ជាងនេះទៅទៀតក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា៖ “ទីក្រុងវ៉ាស៊ីនតោននឹងមានការសោកស្តាយចំពោះល្បែងដែលខ្លួនកំពុងលេង” ហើយការធ្វើសមយុទ្ធយោធារួមគ្នានេះនឹងរុញឲ្យស្ថានការនៅឧបទ្វិកកូរ៉េកាត់តែមានភាពតានតឹងខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times    

    November 18, 2022
  • អន្តរជាតិ

    អាមេរិក៖ តុលាការសហព័ន្ធអាមេរិកប្រចាំនៅក្នុងទីក្រុង Cincinnati បានសម្រេចកាត់ទោសជបុរសជនជាតិចិនម្នាក់ ដែលត្រូវបានគេរកឃើញថាជាចារកម្មរបស់រដ្ឋាភិបាលចិនឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ បុរសជនជាតិរូបនេះមានឈ្មោះថា​ Xu Yanjun អាយុ ៤២ឆ្នាំ ខណៈរូបគាត់គឺជាចារកម្មចិនទីមួយហើយ ដែលត្រូវបានកាត់ទោសដោយតុលាការអាមេរិក។ យោងតាមតុលាការសហព័ន្ធអាមេរិកបានបញ្ជាក់ថា លោក Xu Yanjun ត្រូវបានផ្តន្ទាទោសពីបទប៉ុនប៉ងលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអាមេរិក និងឯកសារសម្ងាត់មួយចំនួនរបស់អាជ្ញាធរអាកាសចរណ៍អាមេរិក។ សូមរម្លឹកជូ​នថា ករណីចារកិច្ចដ៏រសើបនេះបានកើតឡើងតាំងពីឆ្នាំ ២០២១ម្លេះ ហើយនាពេលកន្លងមកតុលាការអាមេរិកគ្រោងនឹងកាត់ទោសឲ្យលោក Xu Yanjun ជាប់គុករហូតដល់ ២៥ឆ្នាំឯណោះ តែយ៉ាងណាក្តីក្រោយមកដោយមានការស្នើសុំនិងការតវ៉ាពីសំណាក់មេធាវីរបស់លោក Xu Yanjun ទើបរយៈពេលនៃការអនុវត្តទោសត្រូវធ្លាក់មកសល់ត្រឹម​

    November 17, 2022
  • អន្តរជាតិ

    បារាំង៖​ គ្រឿងសង្ហារិមចំនួន ២របស់អតីតព្រះម្ចាស់ក្សត្រី Marie Antoinette នៃប្រទេសបារាំងត្រូវបានយកទៅដាក់លក់ក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងប៉ារីសក្នុងតម្លៃខ្ទង់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ គ្រឿងសង្ហារិមទាំង ២នោះរួមមាន តុ និងកៅអី ដែលមានអាយុកាលប្រមាណជា ២៥០ឆ្នាំមកហើយ។ ប្រភពខាងលើបានបន្តថា កម្មវិធីដេញថ្លៃគ្រឿងសង្ហារិមប្រណិតទាំង ២នេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២២ ខែធ្នូខាងមុខនេះ ខណៈតម្លៃរបស់តុត្រូវបានគេព្យាករណ៍ថានឹងអាចលក់ចេញក្នុងតម្លៃចន្លោះពី ៨០០ ០០០អឺរ៉ូ ទៅ ១,២លានអឺរ៉ូ (ជិត ៨៣០ ០០០ ដុល្លារអាមេរិក-ជាង ១,២៤លានដុល្លារអាមេរិក)។ ដោយឡែកចំពោះកៅអីវិញនឹងត្រូវលក់ចេញក្នុងតម្លៃចន្លោះពី​

    November 17, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ការឆ្លើយតបរបស់យោធាខ្លួនទៅនឹងសកម្មភាពនៃការធ្វើសមយុទ្ធយោធារួមគ្នារបស់អាមេរិកនឹងមានលក្ខណៈកាន់តែកាចសាហាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែល សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានរៀបចំកិច្ចប្រជុំជាលក្ខណៈត្រីភាគីមួយ ខណៈប្រទេសទាំង ៣នេះក៏គ្រោងនឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។ បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា  ការធ្វើសមយុទ្ធយោធារបស់ក្រុមប្រទេសទាំង ៣នេះនឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹងខ្លាំងផងដែរ ខណៈពេលនេះកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកំពុងប្រឈមមុខជាមួយគ្នាក្នុងកម្រិតដ៏អាក្រក់មួយរួចទៅហើយ។ គួររម្លឹកជូនថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងច្រើនគ្រាប់ជាបន្តបន្ទាប់គ្នា ពោលគឺជាការបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មា​ន ខណៈក្រុមអ្នកជំនាញផ្នែកនយោបាយបានមើលឃើញថា ការសម្រេចបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិភាគមួយរបស់អ្នកជំនាញនៅលើពិភពលោកដែលបានអះអាងថា វិស័យយោធាជើងអាកាសរបស់កូរ៉េខាងជើងមានលក្ខណៈអន់ថយនិងទន់ខ្សោយខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Times

    November 17, 2022
  • អន្តរជាតិ

    អាមេរិក៖ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកានេះបានឲ្យដឹងថា លោក Elon Musk បានប​ន្តបញ្ឈប់បុគ្គលិកនៅក្នុងក្រុមហ៊ុន Twitter ជាច្រើននាក់ប​ន្ថែមទៀត​នៅក្នុងសប្តាហ៍នេះ ខណៈកាលពីសប្តាហ៍មុនមហាសេដ្ឋីលំដាប់ទីមួយនៅលើពិភពរូបនេះបានសម្រេចបញ្ឈប់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter អស់ពាក់កណ្តាលរួចម្តងហើយ ពោលគឺតួលេខបុគ្គលិកដែលត្រូវបានបញ្ឈប់យ៉ាងឆាប់រហ័សនោះមានចំនួនប្រមាណជា ៧ ៥០០នាក់ឯណោះ។ ប្រភពខាងលើបានបន្តថា បុគ្គលិកដែលត្រូវបានលោក Elon Musk បញ្ឈប់ពីការងារនៅក្នុងសប្តាហ៍នេះគឺជាក្រុមបុគ្គលិកដែលបាននិយាយរិះគន់រូបគាត់និងនិយាយប្រឆាំងជាមួយគាត់ជាសាធារណៈជុំវិញការសម្រេចចិត្តលើរឿងសំខាន់ៗជាច្រើនរបស់គាត់កាលពីពេលថ្មីៗនេះ ខណៈការសម្រេចកាត់បន្ថយបុគ្គលិក ៥០%កាលពីសប្តាហ៍មុន​នោះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើ​ម្បីកាត់បន្ថយការចំណាយបស់ក្រុមហ៊ុន ដ្បិតក្រុមហ៊ុនកំពុងមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ គួររម្លឹកជូនថា លោក Elon Musk បានសម្រេចទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារមកគ្រប់គ្រងកាលពីខែមុន ហើយគិតត្រឹមពេលនេះគឺរូបគាត់ទើបចូលគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយនេះបានរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ៕

    November 16, 2022
  • អន្តរជាតិ

    បារាំង៖ ការសិក្សាមួយបានរកឃើញថា យុវជនជាង ១ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងព្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់ ឬអាចនិយាយបានថាជាបញ្ហាថ្លង់ ឬស្តាប់លែងសូវឮច្បាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strat Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆកានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកសោតសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) ខណៈលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយជាបន្ទាន់នៅក្នុងរបាយការណ៍សុខភាពនៅក្នុងប្រទេសធំៗជាច្រើនមានដូចជា បារាំង អង់គ្លេស អេស្ប៉ាញ និងរុស្ស៊ីជាដើម។ ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សាខាងលើនេះគឺមានការចូលរួមពីសំណាក់ក្រុមយុវជនអាយុចន្លោះពី ១២ឆ្នាំរហូតដល់ ៣៤ឆ្នាំចំនួន ១៩ ០០០នាក់ ដែលពួកគេគឺក្រុមមនុស្សមានទម្លាប់ស្តាប់តន្ត្រីតាមរយៈកាសនិងឧស្សាហ៍ទៅកន្លែងកំសាន្តដែលមានសំឡេងតន្ត្រីខ្លាំងៗ ដូចជាក្លឹបរាត្រី បា​ ឬចូលរួមពិធីជប់លៀងធំៗជាញឹកញាប់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមយុវជនចំនួន ២៤%កំពុងប្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់ដែលបង្កឡើងតាមរយៈនៃសកម្មភាពនៃការស្តាប់តន្ត្រីឮៗតាមរយៈកាស ខណៈ

    November 16, 2022
  • អន្តរជាតិ

    ជប៉ុន៖ បុរសអាយុ ៧៩ម្នាក់បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយគេបានគេឃើញមានខ្សែដ៏វែងមួយនៅក្នុងប្លោកនោមរបស់គាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីររបស់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Dokkyo ស្ថិតនៅក្នុងទីក្រុង Mibu នៃប្រទេសជប៉ុន។ បើតាមលោកវេជ្ជបណ្ឌិត Toshiki Kijima ដែលជាអ្នកដឹកនាំការវះកាត់ក្នុងករណីយ៉ាងចម្លែកនេះបានឲ្យដឹងថា ខែ្សដែលមាននៅក្នុងប្លោកនោមរបស់ជនរងគ្រោះនោះគឺជាផ្នែកមួយនៃខ្សែសម្រាប់លោត​អ​ន្ទាក់ ពោលគឺជាខ្សែប្រភេទខ្សែដែលធ្វើឡើងពីជ័រស្វិត។ តាមការសាកសួរទៅកាន់ជនរងគ្រោះគឺគាត់បានប្រាប់ថា គាត់បានយកខ្សែនេះដោតចូលទៅក្នុងរន្ធលិង្គរបស់គាត់ ហើយក៏ជ្រុលដៃរុញចូលដល់ប្លោកនោមតែម្តង។ យ៉ាងណាក្តី ជនរងគ្រោះមិនបានប្រាប់អំពីមូលហេតុដែលគាត់បានធ្វើរឿងដ៏ចម្លែកនេះទេ ខណៈខាងក្រុមវេជ្ជបណ្ឌិតបានដាក់ការសង្ស័យថា ជនរងគ្រោះទំនងជាមនុស្សមានរោគចិត្ត ឬជាប្រភេទមនុស្សដែលចូលចិត្តសម្រេចកាមដោយប្រើសកម្មភាពប្លែកៗដែលលើសពីការរំពឹងទុករបស់មនុស្សទូទៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ Next Shark

    November 16, 2022
  • អន្តរជាតិ

    អាមេរិក៖ យោងតា​មការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុន Google នឹងត្រូវបង់ប្រាក់រហូតដល់ ៣៩១,៥ លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់មួយដែលគេបានរកឃើញថា ក្រុមហ៊ុនបានលួចតាមដានទីតាំងរបស់ក្រុមអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ការសម្រេចចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយការិល័យមេធាវីនៃរដ្ឋ​ Michigan សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ ក្រោយមានការស៊ើបអង្កេតដ៏ល្អិតល្អន់មួយ។ ប្រភពខាងលើបានបន្តថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយក្រុមប៉ូលិសជំនាញផ្នែកព័ត៌មានវិទ្យានៅរដ្ឋ Oregon និងរដ្ឋ Nebraska ខណៈនៅក្នុងការស៊ើបអង្កេតនោះគេបានរកឃើញថា ក្រុមហ៊ុន Google បានលួចតាមដានទីតាំងរបស់ក្រុមអ្នកប្រើប្រាស់នៅជាច្រើននាក់នៅក្នុងរដ្ឋចំនួន ៤០ នៅសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ហើយឥរិយាបថនេះត្រូវបានគេចាត់ទុកថា ជាការរំលោភបំពានទាំងស្រុងទៅលើសិទ្ធរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ជូនថា ក្រៅតែពីត្រូវដោះស្រាយចំពោះការចោទប្រកាន់ខាងលើនេះហើយ ក្រុមហ៊ុន Google ក៏ត្រូវបន្តដោះស្រាយពាក្យបណ្តឹងរបស់រដ្ឋសំខាន់ៗមួយចំនួនទៀតចំពោះករណីដូចគ្នាផងដែរ ដោយក្នុងនោះគេបានកត់សម្គាល់ថា រដ្ឋ

    November 15, 2022
  • អន្តរជាតិ

    តួគី៖ យ៉ាងហោចណាស់មានម​​នុស្សចំ​នួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏កម្រមួយនៅក្នុងប្រទេសតួគី កាលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា គ្រាប់បែបអត្តឃាតបានផ្ទុះនៅតាមផ្លូវថ្មើរជើងមួយកន្លែងស្ថិតក្នុងតំបន់តំបន់ប្រវត្តិសាស្រ្ត Istiklal Avenue នៃទីក្រុងអ៊ីស្តង់ប៊ុលជាទីកន្លែងដែលមានមនុស្សរាប់រាយនាក់កំពុងធ្វើដំណើរឆ្លងកាត់ក្នុងអំឡុងពេលដែលគ្រាប់បែកបានផ្ទុះឡើង។   ប្រភពខាងលើបានបន្តថា ក្រៅតែបានរកឃើញមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុអាជ្ញាធរតួគីក៏បានរាយការណ៍ថា មានពលរដ្ឋចំនួន ៨១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផលដែរ ខណៈជនរងគ្រោះមួយចំនួនកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះលោកប្រធានាធិបតីតួគី Tayyip Erdogan បានចេញមកសម្តែងនូវការសោកសា្តយនិងធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដ៏ឃៅឃៅនេះ ហើយលោកបានដាក់ការសង្ស័យថា ពួកភេរវករគឺជាអ្នកនៅក្រោយការបំផ្ទុះក្រាប់បែកនេះ ខណៈគេនៅមិនទាន់រកឃើញច្បាស់ថា ជាស្នាដៃរបស់ក្រុមភេរវករណាមួយនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 14, 2022
  • អន្តរជាតិ

    ថៃ៖​ ស្រី្តជាគ្រូបង្រៀនម្នាក់ត្រូវបានប៉ូលិសជំនាញថៃសម្រេចធ្វើការចាប់ខ្លួនជាបន្ទាន់ ក្រោយស្រ្តីរូបនេះបានបង្ហោះវីដេអូញ៉ាំស៊ុបសាច់ប្រចៀវយ៉ាងឆ្ងាញ់មាត់នៅតាមបណ្តាញសង្គម Facebook ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសុក្រ​ ទី១១ ខែវិច្ឆិកានេះបានឲ្យដឹងថា ស្ត្រីជនជាតិថៃរូបនេះឈ្មោះថា Phonchanok Srisunaklua បានបង្ហោះសកម្មភាពញ៉ាំស៊ុបសាច់ប្រចៀវកាលពីដើមសប្តាហ៍កន្លងទៅ ហើយវីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមថៃ និងត្រូវបានគេចែករំលែកបន្តជាច្រើនដងផងដែរ។ ប្រភពខាងលើបានបន្តថា ក្រោយបង្ហោះបាន ២ថ្ងៃ ប៉ូលិសជំនាញថៃក៏បានប្រទះឃើញវីដេអូនោះដែរ ហើយអាជ្ញាធរថៃក៏សម្រេចឃាត់ខ្លួនស្រ្តីរូបនេះភ្លាមៗតែម្តង ដ្បិតសកម្មភាពរបស់គាត់គឺជាទង្វើបំពានទៅនឹងច្បាប់ជាធរមាននៅក្នុងប្រទេសថៃ។ តាមប៉ូលិសជំនាញថៃបានបញ្ជាក់ថា អ្នកនាង Phonchanok Srisunaklua ត្រូវប្រឈមនឹងការចោទប្រកាន់ចំនួន​ ២ករណី ដោយករណី ១ គឺរូបគាត់បានកាន់កាប់សត្វព្រៃដែលសត្វត្រូវបានការពារដោយច្បាប់ ខណៈករណីទី ២គឺជាករណីរំលោភច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ

    November 11, 2022